+855 23 43 00 63

11

Sep, 2015

ដំណឹង​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ចសន្យា​បម្រើ​ការងារ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

ដោយ៖: | Tags: | មតិយោបល់: 0

ដំណឹងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ សម្រាប់ជំនាញ ICT និស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រឡើងទៅនិងមានបទពិសោធន៍ការងារ ១ឆ្នាំឡើងអាចដាក់ CVs, Cover Letter និងឯកសារពាក់ព័ន្ធ តាមអាសយដ្ឋានដូចមានក្នុងប្រកាស។ ចំពោះនិស្សិតដែលទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្រថ្មីៗ ហើយមានសមត្ថភាពគ្រប់គ្រាន់ក៏អាចដាក់ពាក្យមកបានដែរ។ សម្រាប់ព័ត៌មានលម្អិតសូមទាញយកឯកសារខាងក្រោម៖ Announcement and TOR ឬចូលទៅកាន់គេហទំព័រ PFM: http://pfm.gov.kh/job-vacancy

ព័ត៌មានលម្អិត

11

Sep, 2015

ព្រឹត្តិបត្រ​ព័ត៌មាន​គម្រោង FMIS ចេញផ្សាយ​លេខ ០០៦ – ខែ កញ្ញា ឆ្នាំ ២០១៥

ដោយ៖: | Tags: | មតិយោបល់: 0

មាតិកា៖ ព័ត៌មាន តើលោកអ្នកគួរធ្វើអ្វីខ្លះ ដើម្បីគាំទ្រដល់គម្រោង FMIS ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការដំណាក់កាលទី ២ ការពង្រីកដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ទៅដល់គ្រប់រតនាគាររាជធានី ខេត្ត និង ការសម្រេចបាននូវអត្ថប្រយោជន៍របស់ប្រព័ន្ធ FMIS លឿនជាងការរំពឹងទុក? តើមានអ្វីថ្មីសម្រាប់សកម្មភាពការងារគ្រប់គ្រងការផ្លាស់ប្តូរ ? សំណួរ (Quiz) លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០០៦ – ខែ កញ្ញា ឆ្នាំ ២០១៥ បានពីទំព័រនេះ៖ http://fmis.mef.gov.kh/documents-and-publications/newsletters/

ព័ត៌មានលម្អិត

9

Feb, 2015

របាយការណ៍​វឌ្ឍនភាព​សម្រាប់​ឆ្នាំ ២០១៤ និង ទិសដៅ​អនុវត្ត​ឆ្នាំ ២០១៥ នៃ​ការអនុវត្ត​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គម្រោង​ការគ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន-វិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (Financial Management Information System ហៅ​កាត់​ថា FMIS)ត្រូវបាន​ដើរតួនាទី​យ៉ាងសំខាន់​ជា​យាន​ចម្លង​ពី​ដំណាក់កាល​ទី២ ទៅ​ដំណាក់កាល​ទី៣ គឺ​ថវិកា​ផ្សារភ្ជាប់ នឹង​គោលនយោបាយ និង​ជា​ឧបករណ៍​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​អនុវត្ត​ថវិកា​នៅ​កម្ពុជា។ ការ​អនុ-វត្ត​កិច្ចសន្យា​ផ្គត់ផ្គង់​គម្រោង​បានចាប់ផ្ដើម​នៅ​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៣ ជាមួយ​ក្រុមហ៊ុន FIS-LG CNS Joint Venture (Contractor) ក្នុង​ទំហំ​ទឹកប្រាក់ ៩.៣៨៨.៨៨៨,៨៨ ដុល្លារ​អាមេរិក​សម្រាប់​រយៈពេល​នៃ​កិច្ចសន្យា​ចំនួន ២៦ ខែ ដែល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៦។ ជាទូទៅ​បើ​ពិនិត្យមើល​ទៅលើ​កាលវិភាគ​នៃ​ផែនការ​គម្រោង FMIS ឃើញថា​ការអនុវត្ត​គម្រោង​មាន​ភាពយឺតយ៉ាវ​បណ្ដាលមកពី​បញ្ហា​នៃ​ការចុះហត្ថលេខា​លើ​ឯកសារ To Be Business Processes ប៉ុន្តែ​ជាក់ស្ដែង​បើ​ពិនិត្យមើល​លើ​វឌ្ឍនភាព​រួម និង សកម្ម​ភាពជាក់ស្ដែង​ឃើញថា​ពុំមាន​សញ្ញា​ជា​ហានិភ័យ​នៅឡើយ ហើយ​ការដាក់​ប្រព័ន្ធ FMIS ឱ្យ​អនុវត្ត​ដំបូង​នៅ ខែកក្កដា ឆ្នាំ ២០១៥ ក៏​អាច​សម្រេច​ទៅបាន​តាម​ការគ្រោងទុក។ សកម្ម​ភាពជា​គន្លឹះ​នៅតាម​ដំណាក់កាល​នីមួយៗ ត្រូវបាន​អនុវត្ត​ស្របពេល​ជាមួយគ្នា​ដោយ​ពុំបាន​រង់ចាំ រហូតដល់​ដំណាក់​ទី១ចប់​ទើប​បន្តទៅ​ដំណាក់កាល​បន្ទាប់​ឡើយ។ បញ្ហាយឺតយ៉ាវ​នៃ​ការកសាង​នីតិវិធី​អនុវត្ត​ការងារ អនាគត​ពុំ​នាំឱ្យ​ពន្យា​ពេល​ដល់​ដំណាក់កាល​បន្ទាប់​ឡើយ ដោយ​មូល​ហេតុថា៖ ទី១-ឯកសារ​នេះ​ត្រូវបាន​ពិនិត្យ មើល និង កែសម្រួល​ដោយ​ក្រុមការងារ FMWG, ទីប្រឹក្សា អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ក្រុម​បេសកកម្ម​របស់ IMF និង WB ទី២-ឯកសារ​នេះ​ត្រូវបាន​រៀបចំឡើង​ឱ្យ​ត្រូវតាម​ឧត្ដ​មា​នុ​វត្ត​ន៍ (International Good Practice) របស់​ប្រព័ន្ធ និង មានតែ​ពីរ​ជំហាន​នៅក្នុង​នីតិវិធី​នីមួយៗ (Add និង Confirm) តាម​អនុសាសន៍ និង ការសម្រេច​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី​នៅក្នុង​កិច្ចប្រជុំ​ថ្ងៃ ១២ ខែ មិថុនា ឆ្នាំ ២០១៤ និង       […]

ព័ត៌មានលម្អិត

24

Dec, 2014

កម្មវិធី​ប្រកួតប្រជែង​ដាក់ឈ្មោះ​ឱ្យ​ប្រព័ន្ធ FMIS សម្រាប់​ប្រទេស​កម្ពុជានឹងបញ្ចប់នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

មូលហេតុ​ ចម្បង​ដែល​ជំរុញឱ្យ​មានការ​បង្កើតជា​កម្មវិធី​នេះ​ឡើង​គឺ ដោយសារ​នៅ​ប្រទេស​ផ្សេងៗជុំវិញ​ពិភពលោក​ដែល​បាន​អនុវត្ត​គម្រោង FMIS បាន​បង្កើត​នូវ​ឈ្មោះ​ផ្ទាល់​របស់​ប្រព័ន្ធ FMIS ដើម្បី​សម្គាល់ថា ប្រព័ន្ធ​នោះ​ជា​ប្រព័ន្ធ​ដែល​ប្រទេស​នីមួយៗបាន​បង្កើតឡើង​ស្របតាម​ តម្រូវការ​ការងារ​របស់​ប្រទេស​ពួកគេ ។ ឧទាហរណ៍​ប្រទេស​វៀតណាម​បានដាក់​ឈ្មោះ​ប្រព័ន្ធ​របស់ខ្លួន​ថា (TABMIS – Treasury Accounting and Budget Management Information System) ប្រទេស​ឥណ្ឌូនេស៊ី (SPAN – មាន​អត្ថន័យ​ថា “សំពត់”) ប្រទេស​ម៉ុងហ្គោលី (GFMIS – Government FMIS) និង​ប្រទេស​កូរ៉េ  (DBrain – Digital Brain System) ។ ហេតុនេះ​សម្រាប់​ប្រទេស​កម្ពុជា​យើង ប្រព័ន្ធ FMIS គួរតែមាន​ឈ្មោះ​មួយ​ដែល​ស័ក្ដិ​សមនឹង​តម្រូវការ​របស់​ប្រទេសកម្ពុជាផង​ដែរ។ តើ​អ្នកណា​ដែលមាន​សិទ្ធិ​ចូលរួម​ក្នុង​កម្មវិធី​នេះ? មន្រ្តី​ទាំងអស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ការចាប់ផ្តើម​កម្មវិធី៖ ពីថ្ងៃ​ទី ១១ ខែមេសា ឆ្នាំ២០១៤ ទំនាក់ទំនង៖ មន្ត្រី​ត្រូវ​ផ្ញើ​ឈ្មោះ​ប្រព័ន្ធ FMIS ដែល​បានដាក់​ស្នើ មក​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS តាមរយៈ    ទំនាក់ទំនង និង​ទម្រង់​គំរូ​ក្នុងការ​ចូលរួម ដូចខាងក្រោម៖ Email៖ chheang_you@mef.gov.kh ឬ chheang_you@yahoo.com ទូរស័ព្ទ៖ ០២៣ ៤៣០ ០៦៣ បញ្ជាក់បន្ថែម៖ មន្ត្រី​ទាំងអស់​អាច​ផ្ញើ​ឈ្មោះ​តាមរយៈ​លិខិត​រដ្ឋបាល​ផ្លូវការ​ កាលបរិច្ឆេទ​ផុតកំណត់​ក្នុងការ​ចូលរួម៖ មន្រ្តី​អាច​ចូលរួម និង​ផ្ញើ​ឈ្មោះ​មក​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS រហូតដល់​ថ្ងៃទី ៣១ ខែ ឆ្នូ ឆ្នាំ ២០១៤ នរណា​ជា​អ្នក​ប្រកាស និង ប្រគល់​រង្វាន់​ជ័យលាភី? ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS នឹងដាក់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នូវ​ឈ្មោះ​ របស់​ប្រព័ន្ធ FMIS ដែល​បានដាក់​ស្នើ​ដោយ​មន្ត្រី​ទាំងអស់។ ពិធី​ប្រកាស និង​ប្រគល់​រង្វាន់​ជ័យលាភី​នឹង​ប្រព្រឹត្តទៅ បន្ទាប់ពី​ថ្នាក់ដឹកនាំ​ពេញចិត្ត […]

ព័ត៌មានលម្អិត

2

Dec, 2014

ព្រឹត្តិបត្រ​ព័ត៌មាន​គម្រោង FMIS ចេញផ្សាយ​លេខ ០០៥ – ខែ វិច្ឆិកា ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

មាតិកា៖ ការចុះសិក្សាអំពីហេដ្ឋារចនាសម្ព័ន្ធរតនាគារ ខេត្ត និងការទំនាក់ទំនងផ្សព្វផ្សាយ សារៈប្រយោជន៍ដែលនឹងទទួលបានពីការអនុវត្តប្រព័ន្ធ FMIS មុខងារប្រព័ន្ធ FMIS៖ គណនីត្រូវសង ព័ត៌មានអំពីអ្នកផ្គត់ផ្គង់ប្រមូលផ្តុំនៅក្នុងប្រព័ន្ធ FMIS សំណួរសួរជារឿយៗ លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០០៥ – ខែ វិច្ឆិកា ឆ្នាំ ២០១៤ បានពីទំព័រនេះ៖ http://fmis.mef.gov.kh/documents-and-publications/newsletters/

ព័ត៌មានលម្អិត