+855 23 43 00 63

18

Jul, 2019

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ០១៩_ខែមិថុនា ឆ្នាំ២០១៩

ដោយ៖: | Tags: | មតិយោបល់: 0

ព្រឹត្តិបត្រព័ត៌មានចេញផ្សាយលេខ០១៩ ខែមិថុនា ឆ្នាំ២០១៩ នេះ បង្ហាញពីសមិទ្ធផលជាច្រើន ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន និងចំណេះដឹងសម្បូរបែបទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងក្នុងនិងក្រៅប្រទេស និង ចំណេះដឹងអំពី សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម ។ មាតិកាព្រឹត្តិបត្រព័ត៌មានលេខ០១៩ នេះមាន៖ ប្រព័ន្ធ FMIS ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ EU វាយតម្លៃខ្ពស់ និងបង្ហាញជំហរយ៉ាងមុតមាំក្នុងការគាំទ្រគម្រោង FMIS នៅកម្ពុជា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើវឌ្ឍនភាពរបស់គម្រោង FMIS តើប្រព័ន្ធ FMIS ផលិតបានរបាយការណ៍សំខាន់ៗអ្វីខ្លះ? កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៃប្រទេស Moldova វឌ្ឍនភាពនៃការដំឡើង និងថែទាំឧបករណ៍បច្ចេកទេសរបស់ប្រព័ន្ធ FMIS បញ្ហាប្រឈមដែលអាចកើតមាន បើមិនមានការត្រៀមខ្លួនសម្រាប់ការអនុវត្ត ផែនការសកម្មភាពរបស់ក្រុមការងារ FMIS ដែលត្រូវអនុវត្តក្នុងត្រីមាសទី៣ និងទី៤ នៃឆ្នាំ២០១៩ សំណួរ និងចម្លើយ ។ លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១៩ នៅទីនេះ  http://fmis.mef.gov.kh/contents/uploads/2019/07/Newsletter-019FINALFORWEBSITE.pdf

ព័ត៌មានលម្អិត

17

Jul, 2019

ដំណឹងជ្រើសរើសបុគ្គលិក

ដោយ៖: | Tags: | មតិយោបល់: 0

ដំណឹងជ្រើសរើសបុគ្គលិក ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែងដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយកំពុងបន្តអនុវត្តជំហានបន្ទាប់ទៀត។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយ គុណភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាព អគ្គលេខាធិការដ្ឋានត្រូវការចាំបាច់នូវមន្ត្រីបម្រើការងារមួយចំនួនដែលមានសមត្ថភាព មានជំនាញ និងមានបទពិសោធន៍សមស្របតាមការងារនីមួយៗ។ ក្នុងន័យនេះ អគ្គលេខាធិការដ្ឋានសូមប្រកាសជ្រើសរើសមន្ត្រីផ្នែកបច្ចេកទេសព័ត៌មានវិទ្យា (ICT) មន្ត្រីផ្នែកជំនួយការគ្រប់គ្រងគម្រោង (Project Management Assistant Team) និងមន្ត្រីផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ (Change Management Team) សម្រាប់បម្រើការងារពេញម៉ោងនៅលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដូចខាងក្រោម៖ មន្ត្រីផ្នែកបច្ចេកទេសព័ត៌មានវិទ្យា (ICT) ចំនួន០៧រូប មន្ត្រីផ្នែកសុវត្តិភាពបច្ចេកវិទ្យាព័ត៌មាន (IT Security) (០២រូប) មន្ត្រីផ្នែកគ្រប់គ្រងមូលដ្ឋានទិន្នន័យ (Database Administrator) (០១រូប) មន្ត្រីផ្នែករៀបចំ និងគ្រប់គ្រងទិន្នន័យ (Data Warehouse) (០១រូប) មន្ត្រីផ្នែកអភិវឌ្ឍប្រព័ន្ធ និងសរសេរកម្មវិធី (Web Developer/Programmer) (០២រូប) មន្ត្រីផ្នែកបណ្តាញតភ្ជាប់ និងសុវត្តិភាព (Network and Security) (០១រូប) ផ្នែកជំនួយការគ្រប់គ្រងគម្រោង (Project Management Assistant Team) (០១រូប) ផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ (Change Management Team)                         (០២រូប)  មន្ត្រីបច្ចេកវិទ្យាព័ត៌មានត្រូវមានគុណវុឌ្ឍិ ដូចខាងក្រោម៖ មានសញ្ញាបត្របរិញ្ញាបត្រ ឡើងទៅ ទាក់ទងនឹងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងផ្នែកពាក់ព័ន្ធផ្សេងៗ បានបញ្ចប់ការសិក្សាថ្នាក់កម្រិតបរិញ្ញាបត្រលើផ្នែកទាក់ទងនឹងវិស័យ និងតាមជំនាញនីមួយៗ ចេះស្ទាត់លើភាសាខ្មែរ និង, អាចអាន ស្តាប់ សរសេរ និង និយាយភាសាអង់គ្លេសបានល្អ […]

ព័ត៌មានលម្អិត

17

Jul, 2019

ជំនាញការបារាំង ស្វែងយល់កាន់តែស៊ីជម្រៅអំពីការអនុវត្តគម្រោង FMIS នៅកម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីព្រឹកថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ ២០១៩ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបជំនាញការបារាំង ដែលមានបេសកកម្មចុះជួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការងារ “វិភាគលើគម្លាតស្តីពីនីតិវិធីការអនុវត្តថវិកានិងការត្រួតពិនិត្យថវិកាតាមរយៈក្របខ័ណ្ឌច្បាប់ និងស្តង់ដារគណនេយ្យ”  ក្នុងគោលបំណង ទទួលបានធាតុចូលបន្ថែមលើការអនុវត្តគម្រោង FMIS ដែលរួមមាន វឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS រហូតមកដល់បច្ចុប្បន្ន និង ផែនការបន្តក្នុងការពង្រីកការអនុវត្តគម្រោង FMIS ដើម្បីលោកយកទៅរៀបចំផែនការការងារបេសកកម្មរបស់លោកបន្ត។ ក្នុងកិច្ចពិភាក្សានោះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើការរៀបរាប់សង្ខេបពីបច្ចុប្បន្នភាពក្នុងការគ្រប់គ្រងនិងអនុវត្តគម្រោង FMIS តាំងពីជំហានទី១ រហូតមកដល់បច្ចុប្បន្នកំពុងស្ថិតក្នុងជំហានទី២ ដែលនឹងពង្រីកការដាក់ប្រព័ន្ធ FMIS ដល់ក្រសួង-ស្ថាប័នទាំងអស់ ក្នុងឆ្នាំ២០២០ ខាងមុខ។ ទន្ទឹមនឹងនេះ នៅក្នុងឆ្នាំ២០២០  ក្រុមការងារក៏នឹងធ្វើការរៀបចំអភិវឌ្ឍមុខងារ ២ បន្ថែម គឺមុខងាររៀបចំផែនការថវិកា និងមុខងារកិច្ចលទ្ធកម្មសាធារណៈ និងដាក់អនុវត្តសាកល្បងនៅក្នុងឆ្នាំ ២០២១ ផងដែរ។ សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំងអស់ ដើម្បីអាចក្លាយជាអ្នកប្រើប្រាស់ផ្លូវការ ត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាលទាក់ទងនឹងថវិកា គណនេយ្យសាធារណៈ នីតិវិធីអនុវត្តការងារ ព្រមទាំងបច្ចេកទេសរបស់ប្រព័ន្ធ FMIS ប្រកបដោយភាពទទួលខុសត្រូវខ្ពស់បំផុត។ លោកជំនាញការ JEAN-LUC PAIN បានលើកឡើងថា ប្រព័ន្ធ FMIS គឺជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ជួយគាំទ្រដល់ដំណើរការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ៕

ព័ត៌មានលម្អិត

15

Jul, 2019

ប្រកាសព័ត៌មាន លេខ ៥៩ (ប្រចាំខែ មេសា ឧសភា មិថុនា ២០១៩)

ដោយ៖: | Tags: | មតិយោបល់: 0

ឈានចូលមកកាន់ត្រីមាសទី២នេះដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានកំពុងរៀបចំឈ្មោះ និងកាលវិភាគអ្នកដែលត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលសម្រាប់ក្រសួង-ស្ថាប័នទាំង ១៧ ដែលនឹងត្រៀមខ្លួនសម្រាប់ការប្រើប្រាស់ប្រព័ន្ធ FMISនាឆ្នាំ ២០២០ ខាងមុខនេះ។ ដោយឡែក មន្រ្តីដែលជា អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៃក្រសួង-ស្ថាប័នចំនួន ១០ និង បណ្តាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង ២៥ ក៏ត្រូវបានទទួលការបណ្តុះបណ្តាលបំប៉នបន្ថែមស្តីពី គន្លឹះសំខាន់ៗនៃការប្រើប្រាស់ប្រព័ន្ធ FMIS លើមុខងារចំនួន ៤ រួមមានមុខងារវិភាជន៍ថវិកា, មុខងារការទិញ, មុខងារគណនីត្រូវសង និង មុខងារគណនីត្រូវទារផងដែរ។ ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារបានសម្រេចនូវសមិទ្ធផលធំៗមួយចំនួនប្រចាំត្រីមាសដែលរួមមានសកម្មភាពដូចខាងក្រោម៖ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបាននិង កំពុងសហការ និង ត្រួតពិនិត្យការចុះដំឡើងបណ្តាញតភ្ជាប់, បណ្តាញចរន្តអគ្គិសនី, Wall-points និង ទូ Rack របស់គម្រោង FMIS នៅក្រសួង-ស្ថាប័នទាំង១៧ ដែលការងារនេះត្រូវបានចាប់ផ្តើមកាលពីខែ ឧសភា ឆ្នាំ ២០១៩ និង គ្រោងនឹងបញ្ចប់បេសកកម្មនេះក្នុងខែ តុលា ឆ្នាំ ២០១៩ សម្រាប់ត្រៀមឱ្យរួចរាល់មុននឹងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅក្រសួង-ស្ថាប័នទាំង១៧ ជាផ្លូវការ។ ទន្ទឹមគ្នានេះដែរ ក្រុមការងារបានចុះទៅពិនិត្យមើល ជួសជុល និងថែទាំលើឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន និង មិនមែនបច្ចេកវិទ្យាព័ត៌មានរបស់គម្រោង FMIS នៅក្រសួង-ស្ថាប័នទាំង២០, បណ្តាអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញ, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តទាំង២៥ ដើម្បីធានាបាននូវគុណភាពក្នុងការប្រើប្រាស់បានយូរអង្វែង។ ការគ្រប់គ្រងមុខងារប្រព័ន្ធ ក្រុមការងារមុខងារប្រព័ន្ធបានសម្រេចលើការកែតម្រូវលំហូរនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់ក្រសួង-ស្ថាប័នទាំង១៧រួចរាល់។ បន្ថែមពីនេះក្រុមការងារបានរៀបចំរួចរាល់លើលក្ខណៈបច្ចេកទេសនៃការធ្វើសន្ធានកម្មពីប្រព័ន្ធ  NRMIS មកប្រព័ន្ធ FMIS ប៉ុន្តែរង់ចាំការកែសម្រួលមួយចំនួនទៅតាមតម្រូវការរបស់អគ្គនាយកដ្ឋានរតនាគារជាតិ។ក្រុមការងារក៏បានរៀបចំរួចរាល់ផងដែរចំពោះមជ្ឈមណ្ឌលដោះស្រាយបញ្ហា  (HelpDesk Center)    និង  ដាក់ឱ្យដំណើរការជាសាកល្បង ដោយមានការរៀបចំទីតាំងសម្រាប់ធ្វើការទ្រទ្រង់, មន្ត្រីសម្រាប់ទទួលបន្ទុកការងារដោះស្រាយ,នីតិវិធីសម្រាប់ដោះស្រាយបញ្ហារបស់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងជំនួយគាំទ្រ ដែលនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅពាក់កណ្តាលខែ  កក្កដា […]

ព័ត៌មានលម្អិត

11

Jul, 2019

ក្រុមការងារ FMIS ប្រជុំជាមួយក្រុមការងារបច្ចេកទេសប្រព័ន្ធ Payroll របស់ក្រសួងមុខងារសាធារណៈ ដើម្បីពិនិត្យលទ្ធភាពក្នុងការធ្វើសន្ធានកម្មចំណាយបៀវត្សដោយស្វ័យប្រវត្តិមកប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេស នៃប្រព័ន្ធ Payroll ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងមុខងារសាធារណៈ ដើម្បីបន្តពិនិត្យអំពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធ Payroll និងលទ្ធភាពក្នុងការធ្វើសន្ធានកម្មទិន្នន័យបៀវត្សដោយស្វ័យប្រវត្តិ មកកាន់ប្រព័ន្ធ FMIS។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមុខងារសាធារណៈ ។ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារទាំងពីរពិនិត្យឃើញថា បច្ចុប្បន្ន ប្រព័ន្ធ Payroll នៅតែមិនទាន់អាចធ្វើសមាហរណកម្មជាមួយប្រព័ន្ធ FMIS បាន ដោយពាក់ព័ន្ធនឹងបញ្ហាប្រឈមលើប្រាក់រម្លឹក ការផ្ទេរសិទ្ធិទៅអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ និងការអនុវត្តមាតិកាថវិកាទាំង ៧ចំណាត់ថ្នាក់។ ក្រុមការងារទាំងពីរក៏បានឯកភាពគ្នាជាគោលការណ៍ ក្នុងការបន្តធ្វើការងារជាមួយគ្នា ក្នុងការធ្វើយ៉ាងណាជំរុញឱ្យការធ្វើសមាហរណកម្មទិន្នន័យពីប្រព័ន្ធ Payroll ទៅប្រព័ន្ធ FMIS បានជោគជ័យ ដោយត្រូវបន្តការងារជាមួយគ្នាដូចតទៅ៖ ១.កែសម្រួលទម្រង់របាយការណ៍ដែលត្រូវផ្ដល់ពីអង្គភាពទទួលបន្ទុកបៀវត្សរបស់ ក្រសួង-ស្ថាប័ន អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ រដ្ឋបាលថ្នាក់ក្រោមជាតិ។ ២.កំណត់តម្រូវការនៃការកែសម្រួលប្រព័ន្ធបៀវត្សរបស់ក្រសួងមុខងារសាធារណៈ និងធ្វើការកែសម្រួលប្រព័ន្ធ Payroll។ ៣.រៀបចំការងារបច្ចេកទេសសម្រាប់ការធ្វើសន្ធានកម្មពីប្រព័ន្ធ Payroll មកប្រព័ន្ធ FMIS។ ៤.រៀបចំសេចក្ដីណែនាំអំពីការកែសម្រួលទម្រង់របាយការណ៍ និងវិធានថ្មីក្នុងការផ្ដល់របាយការណ៍ និងស្នើសុំថ្នាក់ដឹកនាំអនុម័តផ្សព្វផ្សាយអនុវត្ត។

ព័ត៌មានលម្អិត