+855 23 43 00 63

28

May, 2019

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ០១៨_ខែឧសភា ឆ្នាំ២០១៩

ដោយ៖: | Tags: | មតិយោបល់: 0

ព្រឹត្តិបត្រព័ត៌មានក្នុងត្រីមាសទី ២ ឆ្នាំ២០១៩ នេះ បង្ហាញពីសមិទ្ធផលជាច្រើន ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន និងចំណេះដឹងសម្បូរបែបទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងក្នុងនិងក្រៅប្រទេស និង ចំណេះដឹងអំពី សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម ។ មាតិកាព្រឹត្តិបត្រព័ត៌មាននៅក្នុងត្រីមាសទី ២ នេះមាន៖ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន ១០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និង ប្រកាសបន្តអនុវត្តគម្រោង FMIS ទៅកាន់ក្រសួង-ស្ថាប័នទាំង ១៧ ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS និង ការសិក្សានីតិវិធីអនុវត្តការងារ និង ទីតាំងសម្រាប់ដំឡើងឧបករណ៍បច្ចេកវិទ្យាជូន ក្រសួង-ស្ថាប័នទាំង ១៧ ការចុះគាំទ្រអ្នកប្រើប្រាស់នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ការចុះដំឡើងហេដ្ឋារចនាសម្ព័ន្ធនៅតាមអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញ វឌ្ឍនភាពនៃការទូទាត់ចំណាយដោយប្រើប្រាស់ប្រព័ន្ធ FMIS ការសន្សំថវិកាជូនជាតិប្រមាណ ១.៥ ប៊ីលានដុល្លារអាមេរិក តាមរយៈការគ្រប់គ្រងសាច់ប្រាក់បានត្រឹមត្រូវរបស់ប្រទេសរុស្សី ប្រព័ន្ធ FMIS និងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងមាតិកាសំខាន់ៗ ច្រើនទៀត….។ លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១៧ នៅទីនេះ http://fmis.mef.gov.kh/contents/uploads/2019/05/Newsletter-018website.pdf

ព័ត៌មានលម្អិត

24

May, 2019

IMF បន្តបេសកកម្មក្នុងការពង្រីកនូវសក្តានុពលរបស់ប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ជាបេសកកម្មលើកទី ៨ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានផ្តល់ជាជំនួយបច្ចេកទេស ព្រមទាំងចូលរួមក្នុងការពង្រីកនូវការយល់ដឹងអំពីអត្ថប្រយោជន៍ និង សក្តានុពលរបស់ប្រព័ន្ធ FMIS ដែលជាឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុដ៏សំខាន់ប្រចាំប្រទេសកម្ពុជា។ លោក Mark Silins បានចាប់ផ្តើមបេសកកម្មរបស់លោកដំបូងបំផុតក្នុងកំឡុងខែតុលា ឆ្នាំ ២០១៧ ដែលជារៀងរាល់ ពីរខែម្តង លោកចុះបេសកកម្មមកកាន់ប្រទសកម្ពុជា។ រហូតមកទល់ពេលនេះ លោកបានទទួលលទ្ធផលផ្លែផ្កាជាច្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះរួមមាន ការជួយកែលម្អនូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំប្រទេសជាដើម។ ជាក់ស្តែង លោកបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានរតនាគារជាតិក្នុងការកែលម្អនេះ ដើម្បីឱ្យប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាមានស្តង់ដារស្របទៅនឹងប្រទេសក្នុងតំបន់ និង អន្តរជាតិ ។ បេសកកម្មរបស់លោកលើកនេះ នឹងធ្វើការផ្តោតសំខាន់លើ៖ –  Closing of Accounts Porcedures – Achieving IPSAS Compliant Financial Statement – Improvement Payment Process – Populating Electronic Fund Transfer

ព័ត៌មានលម្អិត

26

Apr, 2019

ស្វែងយល់អំពីការអនុវត្តប្រព័ន្ធព័ត៌មានហិរញ្ញវត្ថុរបស់រដ្ឋាភិបាលបារាំង Chorus

ដោយ៖: | Tags: | មតិយោបល់: 0

Chorus គឺជាប្រព័ន្ធព័ត៌មានហិរញ្ញវត្ថុរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលប្រព័ន្ធទំនើបកម្មមួយនេះត្រូវបានបង្កើតឡើងសម្រាប់ការគ្រប់គ្រងការចំណាយ, ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងការគ្រប់គ្រងគណនេយ្យរបស់រដ្ឋាភិបាល ដែលអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់រដ្ឋធម្មនុញ្ញស្តីអំពីសកម្មភាពថវិកា (LOLF) នៃប្រទេសបារាំង ។ LOLF (Constitutional bylaw on budget acts) គឺជាកំណែទម្រង់រដ្ឋមួយរបស់រដ្ឋាភិបាលបារាំង ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០១ ក្នុងទិសដៅ ធ្វើឱ្យប្រសើរឡើងនូវតម្លាភាព និងតួនាទីរបស់សភាជាតិបារាំង ព្រមទាំងការបង្ហាញអំពីដំណើរការនៃការគ្រប់គ្រងសាធារណៈ។ មុនពេលការចាប់ផ្តើមអនុវត្តប្រព័ន្ធ Chorus ក្រសួងនីមួយៗនៅក្នុងប្រទេសបារាំងមានកម្មវិធីចំណាយផ្ទាល់ខ្លួនរបស់ពួកគេរៀងៗខ្លួន ហើយគណនេយ្យត្រូវបានរក្សាទុកជាសាច់ប្រាក់។ មូលហេតុនេះហើយ បានបង្កើតឱ្យមានភាពលំបាកក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យដំណើរការនៃការចំណាយ និងការលំបាកក្នុងការបង្ហាញការព្យាករដែលអាចទុកចិត្តបាន។ គម្រោងប្រព័ន្ធ Chorus ត្រូវបានអនុវត្តនៅក្នុងឆ្នាំ២០០១ រហូតមកដល់ឆ្នាំ២០១១ ប្រព័ន្ធមួយនេះ មានអ្នកប្រើប្រាស់សរុបចំនួន ៥០០០០រូប និងចំណាយថវិកាអស់ប្រមាណ ៩៩៥ លានអឺរ៉ូ សម្រាប់រយៈពេលជាង១០ឆ្នាំ ។ បច្ចុប្បន្ន Chorus បានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់កំណែទម្រង់របស់រដ្ឋាភិបាលបារាំងក្នុងនោះមានកំណែទម្រង់ LOLF (ច្បាប់រដ្ឋធម្មនុញ្ញស្តីពីសកម្មភាពថវិកា) និងកំណែទម្រង់ RGPP (ការពិនិត្យឡើងវិញនូវគោលនយោបាយរបស់រដ្ឋាភិបាល) ។ ដកស្រង់ចេញពី Chorus, the financial information system of the French State (Direction du Budget 2BMS, 2010)

ព័ត៌មានលម្អិត

25

Apr, 2019

ក្រុមការងារ FMIS ប្រជុំជាមួយតំណាងភ្នាក់ងារនៃបច្ចេកវិទ្យាព័ត៌មានហិរញ្ញវត្ថុនៃសាធារណរដ្ឋបារាំង

ដោយ៖: | Tags: | មតិយោបល់: 0

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបតំណាងភ្នាក់ងារនៃបច្ចេកវិទ្យាព័ត៌មានហិរញ្ញវត្ថុ (The Agency for Financial Information Technology of the State-AIFE) នៃសាធារណរដ្ឋបារាំង ដើម្បីស្វែងយល់អំពីការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃសាធារណរដ្ឋបារាំង ហៅកាត់ថា Chorus ។ នៅក្នុងកិច្ចប្រជុំនេះដែរ តំណាងភ្នាក់ងារ AIFE បានធ្វើបទបង្ហាញអំពីការអនុវត្ត គម្រោងប្រព័ន្ធ Chorus នៅប្រទេសបារាំង ដែលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុមួយនេះ បានផ្តល់ផលប្រយោជន៍ជាច្រើនជាពិសេសនោះការបង្កើនល្បឿន និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ពលរដ្ឋបារាំង ។

ព័ត៌មានលម្អិត