+855 23 43 00 63

10

Jan, 2017

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី៖ ការអនុវត្តគម្រោង FMIS នៅកម្ពុជាមានលក្ខណៈល្អប្រសើរជាងប្រទេសជិតខាងនិងប្រទេសក្នុងតំបន់មួយចំនួន

ដោយ៖: | Tags: | មតិយោបល់: 0

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបការងារទូទាំងប្រទេសរបស់អគ្គនាយកដ្ឋានរតនាគារជាតិប្រចាំឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នេះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីការប្រៀបធៀបនៃការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS នៅកម្ពុជា ជាមួយនឹងការអនុវត្តគម្រោងនេះដូចគ្នានៅក្នុងប្រទេសវៀតណាម និងម៉ុងហ្គោលី ជាដើម។ ឯកឧត្តមបានលើកឡើងថា “គម្រោង FMIS នៅកម្ពុជាអាចចាត់ទុកថាដើររលូនជាងគេក្នុងន័យធៀបជាមួយនឹងកន្លែងដទៃទៀត។ មានប្រទេសច្រើនណាស់ដែលដាក់អនុវត្តជំហានទីមួយទៅ ត្រលប់ថយក្រោយវិញសិន ហើយអស់មួយរយៈពេលក៏ត្រលប់មកវិញ សូម្បីវៀតណាមនៅក្បែរយើងក៏អីចឹងដែរ ម៉ុង ហ្គោលី ក៏អីចឹងដែរ មានប្រទេសច្រើនដែរ ដែលជួបការលំបាក ប៉ុន្តែយើងដំណាក់កាលទីមួយឥឡូវគឺទៅហើយ។” ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ ក៏បានធ្វើការជំរុញឱ្យមន្ត្រីមកពីគ្រប់រតនាគាររាជធានី-ខេត្ត ទាំង២៥ ប្តេជ្ញាខិតខំប្រឹងប្រែងប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យបានល្អប្រសើរចាប់ពីឆ្នាំ២០១៧ នេះតទៅ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមថា ការអនុវត្តប្រព័ន្ធគណនេយ្យរបស់រដ្ឋតាមប្រព័ន្ធ FMIS នឹងជួយពន្លឿនការងារ និងកាត់បន្ថយបន្ទុករដ្ឋបាលក្នុងពេលខាងមុខ៕

ព័ត៌មានលម្អិត

28

Oct, 2016

ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ៖ របាយការណ៍ពាក់ព័ន្ធនឹងចំនួនអាណត្តិនិងតួលេខប្រចាំថ្ងៃចេញពីប្រព័ន្ធ FMIS គឺពិតជាត្រឹមត្រូវបើធៀបនឹងប្រព័ន្ធផ្សេង

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ និងជាអនុប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានមានប្រសាសន៍ថា តាមរយៈការតាមដានព័ត៌មានកន្លងមកពាក់ព័ន្ធនឹងរបាយការណ៍នៃចំនួនអាណត្តិនិងតួលេខចេញពីប្រព័ន្ធ FMIS គឺពិតជាត្រឹមត្រូវទាំងស្រុងបើប្រៀបធៀបជាមួយនឹងប្រព័ន្ធ KIT។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅពេលដ៏ខ្លីខាងមុខ រតនាគារ នឹងឈប់ប្រើប្រាស់ប្រព័ន្ធផ្សេងទៀត ហើយងាកមកប្រើប្រាស់តែប្រព័ន្ធ FMIS ព្រោះថារបាយការណ៍ដែលចេញពីប្រព័ន្ធ FMIS គឺពិតជាត្រឹមត្រូវ។         “និយាយរួម ឱ្យតែចូលប្រព័ន្ធមក គឺត្រូវគ្នា។ យើងអាចសន្និដ្ឋានថា យើងអាចទទួលយកបាននូវព័ត៌មានពីចំនួនអាណត្តិ និងទឹកលុយនៅក្នុងរតនាគារមានចំនួនប៉ុន្មានក្នុងមួយថ្ងៃគឺយើងទទួលបាន” ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះ។ ពាក់ព័ន្ធនឹងការជំរុញឱ្យមានការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យបានទាំងស្រុង ឯកឧត្តម ក៏បានលើកឡើងផងដែរថា ឯកឧត្តម នឹងធ្វើការជំរុញឱ្យមន្ត្រីទាំងអស់ត្រូវចូលរួមប្រើប្រាស់ព័ន្ធ FMIS ឱ្យបានជាប្រចាំ៕

ព័ត៌មានលម្អិត

7

Oct, 2016

ប្រកាសព័ត៌មាន លេខ ៣០ (ខែ កញ្ញា ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងជំហានទី ២ នៃការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យាត្រៀមបន្តដាក់ឱ្យក្រសួងចំនួន ១០ ប្រើប្រាស់ជាផ្លូវការនូវមុខងារមួយចំនួន របស់ប្រព័ន្ធ FMIS នៅឆ្នាំ ២០១៧ ខាងមុខនេះ។ ក្នុងគោលដៅដើម្បីឱ្យការអនុវត្តប្រព័ន្ធ FMIS ជំហានទី ២ នេះអាចសម្រេចជោគជ័យតាមការរំពឹងទុក ក្រុមការងារ បានខិតខំត្រៀមរៀបចំនូវផែនការយុទ្ធសាស្ត្រ និង  សកម្មភាពនានាសម្រាប់ជំហានទី ២ នៅកំឡុងពេលវិបស្សនាផ្ទៃក្នុង កាលពីខែ កញ្ញា ឆ្នាំ២០១៦ នៅខេត្តសៀមរាប ។ ដោយឡែក ដើម្បីជួយជ្រោមជ្រែងដល់មន្រ្តីដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS នៅរតនាគាររាជធានី-ខេត្តឱ្យបានកាន់តែរលូន ក្រុមការងារផ្នែកមុខងារនីមួយៗ និង ផ្នែកបច្ចេកទេស កំពុងបន្តពន្យល់ណែនាំយ៉ាងសកម្ម ក៏ដូចជាឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការចុះប្រតិបត្តិការ, ការ អនុវត្តការងារនានាទាំងក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ និង ការងារបច្ចេកទេសពាក់ព័ន្ធផ្សេងៗផងដែរ ។ លើសពីនេះ ក្រុមការងារបានជួយដោះស្រាយបញ្ហាប្រឈមធំៗមួយចំនួនដូចជា ការដាក់បញ្ចូល (Upload) Excel Payroll ជូនរតនាគាររាជធានី-ខេត្ត សម្រាប់ជួយសម្រួលដល់ការបញ្ចូលអាណត្តិប្រាក់បៀវត្សរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និង ការឆ្លើយតបរហ័សតាមប្រព័ន្ធ Help Desk លើប្រតិបត្តិការដែលមានកំហុសឆ្គង ជាដើម ។ ក្នុងនោះដែរ ក្រុមការងារផ្នែកបណ្តុះបណ្តាល ក៏បានរៀបចំរួចជាស្រេចនូវសំណៅឯកសារសម្រាប់ប្រើប្រាស់ក្នុងវគ្គបណ្តុះបណ្តាលអំពីប្រព័ន្ធ FMIS ជូនដល់មន្រ្តីមកពីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  ដែលគ្រោងនឹងចាប់ផ្តើមនៅពាក់កណ្តាលខែ តុលា ឆ្នាំ ២០១៦  ។ ក្នុងកំឡុងខែ កញ្ញា នេះ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានបានបញ្ចប់ការងារដំឡើងឧបករណ៍បច្ចេកទេស ជូនអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បន្ថែម សម្រាប់រតនាគារចំនួន៤ រួមមាន រតនាគារខេត្តតាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ និង […]

ព័ត៌មានលម្អិត

7

Oct, 2016

FMIS កំពុងដើរតួនាទីយ៉ាងសកម្មដើម្បីជំរុញឱ្យកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកាន់តែមានប្រសិទ្ធភាព

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានបើកកិច្ចប្រជុំពិភាក្សាជាមួយនឹងតំណាងដៃគូរអភិវឌ្ឍន៍ ដែលបានប្រព្រឹត្តិទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ នៅក្នុងកិច្ចប្រជុំខាងលើ គណៈកម្មាធិការដឹកណាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានបង្ហាញនូវសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសរបស់ខ្លួន ស្តីពីការត្រួតពិនិត្យតាមដានសមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០១៦ នៃការអនុវត្តផែនការសកម្មភាពដំណាក់កាលទី៣របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ផ្អែកតាមរបាយការណ៍នេះ គេសង្កេតឃើញថា ប្រព័ន្ធ FMIS កំពុងតែដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញឱ្យកម្មវិធីកែទម្រេង់ការគ្រប់គ្រងហិរញ្ញវត្ថុដំណាក់កាលទី៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ”កាន់តែមានប្រសិទ្ធភាព។ នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើការកត់សំគាល់ក៏ដូចជាកោតសរសើរដល់ក្រុមការងារប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ FMIS ជុំវិញការខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពនិងភាពរលូនដើម្បីជំរុញឱ្យដំណើរការនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកាន់តែមានប្រសិទ្ធភាពនិងភាពជោគជ័យ៕

ព័ត៌មានលម្អិត

26

Aug, 2016

បទពិសោធន៍ជោគជ័យនៃការអនុវត្តគម្រោងប្រព័ន្ធ SPAN ក្រោមការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ប្រទេសឥណ្ឌូនេស៊ី

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីឱ្យវិស័យហិរញ្ញវត្ថុសាធារណៈក្នុងប្រទេសមានគណនេយ្យភាពកាន់តែប្រសើរឡើង រដ្ឋាភិបាលឥណ្ឌូនេស៊ី បានដាក់ចេញនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅឆ្នាំ ២០០១ ។ ព្រឹត្តិការណ៍សំខាន់ៗដ៏គួរឱ្យកត់សម្គាល់ក្នុងការងារកែទម្រង់របស់ប្រទេសឥណ្ឌូនេស៊ី គឺការអនុម័តនូវច្បាប់ថ្មីៗមួយចំនួនដូចជា ច្បាប់ហិរញ្ញវត្ថុ, ច្បាប់ថវិកា, និង ច្បាប់ស្តីពីសវនកម្ម និង គណនេយ្យភាពនៃច្បាប់ហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៣ និង ឆ្នាំ ២០០៤ ។ យោងតាមអាណត្តិច្បាប់ថ្មី និង ដោយមានកិច្ចសហការជាមួយធនាគារពិភពលោក នៅក្នុងឆ្នាំ២០០៤ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្កើតគម្រោងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឡើង ដើម្បីធានាបាននូវគណនេយ្យភាព, តម្លាភាព, ប្រសិទ្ធិភាព និង ភាពស័ក្តិសិទ្ធក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការគ្រប់គ្រងចំណូល។ ផ្នែកមួយដ៏សំខាន់របស់គម្រោងនេះគឺប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានឈ្មោះថាជាប្រព័ន្ធថវិកានិង រតនាគារ ហើយត្រូវបានហៅកាត់ថា ប្រព័ន្ធ SPAN។ ការអនុវត្តគម្រោងប្រព័ន្ធ SPAN ត្រូវបានចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០០៩ ដើម្បី បង្កើតនូវប្រព័ន្ធគ្រប់គ្រងហិញ្ញវត្ថុដ៏រឹងមាំមួយ សម្រាប់ការរៀបចំ និង អនុវត្តផែនការថវិកា ដែលនឹងជួយលើកកម្ពស់តម្លាភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុទាំងមូល, បង្កើនគុណភាពនៃការរៀបចំ និង អនុវត្តផែនការថវិកា, កែលម្អខួបនៃការទូទាត់ចំណាយ, កាត់បន្ថយកំហុសឆ្គងក្នុងការទូទាត់ចំណាយ, ផ្តល់នូវភាពជឿទុកចិត្តដល់ប្រតិបត្តិការរបស់អ្នកប្រើប្រាស់, ជំរុញការអនុវត្តហិរញ្ញវត្ថុឱ្យអនុលោមតាមបទបញ្ញត្តិ និង ស្តង់ដារដែលបានដាក់ចេញ, កែលម្អនីតិវិធីអនុវត្តការងារ, បង្កើនសុក្រឹតភាព និង ភាពជឿទុកចិត្តបានចំពោះរបាយការណ៍ហិរញ្ញវត្ថុ និង ធានាបាននូវភាពស៊ីគ្នារវាងផែនការថវិកាជាមួយនឹងការអនុវត្តថវិកា ។ រចនាសម្ព័ន្ធគ្រប់គ្រងរបស់គម្រោង SPAN ត្រូវបានរៀបចំឡើងដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុត និង មានភារកិច្ចច្បាស់លាស់ក្នុងការសម្របសម្រួល, ការផ្តល់ប្រឹក្សា និង ជួយដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតឡើងទាក់ទងនឹងគម្រោង ។ រចនាសម្ព័ន្ធរបស់គម្រោងមាន អ្នកគាំទ្រគម្រោងនាំមុខ (project sponsor) គឺរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ, ម្ចាស់គម្រោង គឺអគ្គនាយករតនាគារ, អគ្គនាយកថវិកា, អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ, គណៈកម្មាធិការគម្រោងរួមមានទីប្រឹក្សានៃអ្នកពាក់ព័ន្ធគន្លឹះសំខាន់ៗ, ប្រធានគម្រោងគឺប្រធាននាយកដ្ឋានកែទម្រង់រតនាគារ, ប្រធាននាយកដ្ឋានប្រព័ន្ធថវិកា, ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា, ក្រុមការងារសម្របសម្រួលបច្ចេកទេស, ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ និង អង្គភាពប្រតិបត្តិគម្រោងដែលជួយសម្របសម្រួលសកម្មភាពការគ្រប់គ្រងគម្រោងប្រចាំថ្ងៃ ។ គម្រោងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជ្រើសរើសយន្តការសម្របស្រួលគ្រប់គ្រងគម្រោងដូចជា […]

ព័ត៌មានលម្អិត