+855 23 43 00 63

11

Jul, 2017

ប្រកាសព័ត៌មាន លេខ ៣៩ (ខែ មិថុនា ឆ្នាំ ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងខែ មិថុនា នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចប់ការរៀបចំឯកសារដេញថ្លៃផ្គត់ផ្គង់   ឧបករណ៍ សម្ភារបច្ចេកវិទ្យាព័ត៌មាន សម្រាប់គាំទ្រដល់ដំណើរការអនុវត្តគម្រោង FMIS ជំហានទី២ និងបានជួបប្រជុំពិភាក្សាជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS លើកិច្ចលទ្ធកម្មសម្រាប់ផ្គត់ផ្គង់ឧបករណ៍ សម្ភារ និងសេវាបច្ចេកវិទ្យាព័ត៌មាន។ លើសពីនេះក្រុមការងារក៏បានចូលរួមធ្វើបទបង្ហាញអំពីប្រព័ន្ធ FMIS នៅក្នុងការប្រកួតពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន កម្ពុជា ២០១៧ ដែលធ្វើឡើងនៅក្នុងវិទ្យាស្ថានគមនាគមន៍កម្ពុជា និងបន្តឈានដល់ការចូលរួមវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៧ខាងមុខ។ ក្រុមការងារផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ និង ប្រាស្រ័យទាក់ទងបានបញ្ចប់ការប្រជុំពិភាក្សាជាមួយអគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការកែលម្អនីតិវិធីអនុវត្តស្តង់ដារនៃជំហានទី ១ ដែលជាលទ្ធផលក្រុមការងារប្រមូលបានធាតុចូល សំខាន់ៗដែលជាមូលដ្ឋានក្នុងការរៀបចំ កែលម្អនីតិវិធីអនុវត្តស្តង់ដារនៅជំហានទី១ និងការត្រៀមផ្សារភ្ជាប់ជាមួយនីតិវិធីអនុវត្តស្តង់ដារនៅជំហានទី២ របស់ក្រសួង-ស្ថាប័ន។ ទន្ទឹមនឹងនេះ ក្រុមការងារបាននិងកំពុងបន្តពិនិត្យ និងរៀបចំឯកសារសម្រាប់កែលម្អនីតិវិធីអនុវត្តស្តង់ដារនេះ ដោយមានការចូលរួមសហការផ្តល់នូវធាតុចូល ពីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផង ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុពិនិត្យ និង សម្រេច។ ដោយឡែកក្រុមការងាររៀបចំនីតិវិធីអនុវត្តការងារបាន បញ្ចប់ការគូសលំហូរការងារ និង ការបរិយាយលំហូរនីតិវិធីអនុវត្តការងារនាពេលអនាគត (To-Be Business Processes) របស់ក្រសួង-ស្ថាប័នទាំង ១០ និង កំពុងរង់ចាំការអនុម័តលើលំហូរនីតិវិធីអនុវត្តការងារនាពេលអនាគតពីក្រសួង-ស្ថាប័នទាំង១០។ ក្រៅពីនេះ ក្រុមការងារក៏បានរៀបចំការប្រជុំពិភាក្សាជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះៗ ដើម្បីចូលរួមផ្តល់ជាធាតុចូលបន្ថែមអំពីលំហូរការងារនាពេលអនាគតរបស់ក្រសួង-ស្ថាប័ន ។ ស្របពេលជាមួយគ្នានេះ ក្រុមការងារក៏នៅតែបន្តសកម្មភាពយ៉ាងសកម្មក្នុងការជួយគាំទ្រ និង សម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់អ្នកប្រើប្រាស់ផងដែរ។ ពាក់ព័ន្ធនឹងការងារសន្ធានកម្ម បច្ចុប្បន្ន ក្រុមការងារផ្នែកមុខងារប្រព័ន្ធ FMIS បានកំពុងធ្វើការសាកល្បងការធ្វើសន្ធានកម្មទិន្នន័យរវាងធនាគារវឌ្ឍនៈ ជាមួយប្រព័ន្ធ  FMIS ដោយគ្រោងនឹងបញ្ចប់នៅដើមខែ កក្កដា ខាងមុខនេះ ។   ចំណែកក្រុមការងារផែ្នក ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ បាននិងកំពុងធ្វើការរៀបចំកែលម្អប្រព័ន្ធសុវត្ថិភាពបន្ថែមសម្រាប់ប្រព័ន្ធ FMIS និង ចុះបេសកកម្មត្រួតពិនិត្យ ជួសជុល និង ថែទាំឧបករណ៍បច្ចេកវិទ្យាព័ត៌មាននៅតាមរតនាគាររាជធានី-ខេត្តទាំង២៥ […]

ព័ត៌មានលម្អិត

26

Jun, 2017

ប្រព័ន្ធ FMIS បានបង្កើតសារជូនដំណឹងមួយសម្រាប់អ្នកប្រើប្រាស់នៅពេលជ្រើសរើសសក្ខីប័ត្រខុស

ដោយ៖: | Tags: | មតិយោបល់: 0

កន្លងមកគេសង្កេតឃើញថា មានអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ជាពិសេសមន្ត្រីប្រើប្រាស់ប្រព័ន្ធទទួលបន្ទុកផ្នែក គណនីត្រូវសង បានធ្វើការជ្រើសរើសប្រភេទសក្ខីប័ត្រ (Voucher Style) សម្រាប់បង្កើតបុរេប្រទានក្នុងប្រព័ន្ធ FMIS មិនបានត្រឹមត្រូវ បើទោះបីជារាល់ការកត់ត្រាប្រតិបត្តិការក្នុងប្រព័ន្ធ FMIS ឆ្លងកាត់កាពិនិត្យនិងអនុម័តដែលមិនអាចរំលងបានក៏ដោយ ។ ដោយមើលឃើញពីបញ្ហានេះកើតឡើងជារឿយៗ ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានខិតខំស្វែងរកដំណោះស្រាយដោយបានបង្កើតនូវ “ប្រព័ន្ធសាររម្លឹក” ដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ដោយនឹងមិនអនុញ្ញាតិឱ្យអ្នកប្រើប្រាស់រក្សាទុកនៅពេល គណនីបុរេប្រទានណាមួយ (១៤០១, ១៤០២, ១៥០៥១, ១៥០៥២, ១៥០៥៥ ឬ ១៥០៥៦) ត្រូវបានប្រើប្រាស់មិនបានត្រឹមត្រូវជាមួយ (Regular Voucher) ឡើយ ។

ព័ត៌មានលម្អិត

22

Jun, 2017

ប្រព័ន្ធ FMIS កំពុងស្ថិតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន កម្ពុជា ២០១៧

ដោយ៖: | Tags: | មតិយោបល់: 0

លោក អៀច សេដ្ឋា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧  បានធ្វើបទបង្ហាញមួយអំពី ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ (FMIS) នៅក្នុងឱកាសនៃការប្រកួតពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន កម្ពុជា ២០១៧ ដែលធ្វើឡើងនៅក្នុងវិទ្យាស្ថានគមនាគមន៍កម្ពុជា ក្នុងរាជធានាភ្នំពេញ ។ នៅក្នុងចំណោមបេក្ខភាពនៃការប្រកួតពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន កម្ពុជា ២០១៧ នេះ គេសង្កេតឃើញថា មានស្ថាប័នរដ្ឋចំនួនបីបានចូលរួមប្រកួតប្រជែង ក្នុងនោះមាន “ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីររថយន្ត” របស់ក្រសួងសាធារណការ និងដឹកជញ្ជូន  “ Cambodian Public Service App” របស់ក្រសួងមុខងារសាធារណៈ និងចុងក្រោយគឺ “ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ” របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ផងដែរថា ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន កម្ពុជា (CICTA) ត្រូវបានរៀបចំឡើងក្នុងគោលបំណងរួមចំណែកផ្តល់ឱ្យនូវភាពជោគជ័យផ្នែកវិស័យគមនាគមន៍ និងព័ត៌មានវិទ្យា ក្នុងចំណោមសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា ។ ហើយក្នុងឆ្នាំ ២០១៧ នេះ បេក្ខជនដែលទទួលបានជោគជ័យចាប់ពីលេខមួយរហូតដល់លេខបី នឹងទទួលបានទឹកប្រាប់លេខ១ទទួលបានចំនួន ១០.០០០ ដុល្លារអាមេរិក លេខ២ទទួលបានចំនួន ៣.០០០ ដុល្លារអាមេរិក និងលេខ៣ទទួលបានចំនួន ១.០០០ ដុល្លារអាមេរិក ៕

ព័ត៌មានលម្អិត

9

Jun, 2017

ប្រកាសព័ត៌មាន លេខ ៣៨ (ខែ ឧសភា ឆ្នាំ ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS តែងតែខិតខំប្រឹងប្រែងបន្តសកម្មភាពយ៉ាងសកម្ម ដើម្បីជំរុញឱ្យគម្រោង FMIS អាចសម្រេចបានជោគជ័យទៅតាមផែនការដែលបានគ្រោងទុក។ ជាលទ្ធផល នៅក្នុងខែឧសភានេះ ក្រុមការងារបានបញ្ចប់កិច្ចប្រជុំពិភាក្សាអំពីតម្រូវការបច្ចេកទេស និងលក្ខខណ្ឌពាក់ព័ន្ធលើឧបករណ៍បច្ចេកវិទ្យា ដើម្បីរៀបចំជាឯកសាដេញថ្លៃលើឧបករណ៍ និងសម្ភារបច្ចេកវិទ្យាមួយចំនួនដើម្បីគាំទ្រដល់ដំណើរការអនុវត្តគម្រោង FMIS ជំហានទី ២ ។ បន្ថែមលើនេះ ក្រុមការងារក៏បានប្រគល់កុំព្យូទ័របន្ថែមចំនួន ៥ គ្រឿង ជូនដល់អគ្គនាយកដ្ឋានរតនាគារជាតិសម្រាប់សម្រួលដល់ការងារបណ្តោះអាសន្នប្រចាំថ្ងៃផងដែរ។ ស្របពេលជាមួយគ្នានេះ ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍បានរៀបចំតភ្ជាប់បណ្តាញថ្មីជាមួយនឹងធនាគារវឌ្ឈនៈ ដើម្បីអាចឱ្យប្រព័ន្ធ  FMIS មានសមត្ថភាពធ្វើសន្ធានកម្មរបាយការណ៍ធនាគារដោយស្វ័យប្រវត្តិ ហើយក្រុមការងារនេះក៏បានរៀបចំកែលម្អ និង ពង្រឹងប្រព័ន្ធសុវត្ថិភាពបន្ថែម បន្ទាប់ពីទទួលបាននូវការប្រឹក្សាយោបល់ពីក្រុមហ៊ុនត្រួតពិនិត្យសុវត្ថិភាពរួចមក។ ដោយឡែកក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានរៀបចំកិច្ចប្រជុំ និងចុះប្រមូលទិន្នន័យពាក់ព័ន្ធមួយចំនួនជាមួយក្រសួង-ស្ថាប័ន ដើម្បីធ្វើការសិក្សាវាយតម្លៃពីផលប៉ះពាល់ដែលអាចនឹងកើតមានឡើងនៅពេលអនុវត្តប្រព័ន្ធ FMIS។ ក្រៅពីនេះ ដើម្បីស្វែងរកធាតុចូលក្នុងការកែលម្អលើនីតិវិធីអនុវត្តស្តង់ដារសព្វថ្ងៃ ក្រុមការងារក៏បានធ្វើការប្រជុំពិភាក្សាជាមួយអគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានអនុវត្តគម្រោង FMIS នាជំហានទី ១ ។ ម្យ៉ាងវិញទៀត ក្រុមការងារក៏បានបន្តសកម្មភាពផ្សព្វផ្សាយពីបច្ចុប្បន្នភាពរបស់គម្រោង FMIS លើគេហទំព័រ បណ្តាញទំនាក់ទំនងសង្គម ដោយផលិតវីដេអូខ្លី អត្ថបទព័ត៌មាន និង ផ្ទាំងរូបភាពព័ត៌មានមួយចំនួន ហើយក៏បានបញ្ចប់សេចក្តីព្រាងផែនការសិក្ខាសាលាជាមួយរតនាគាររាជធានី-ខេត្ត និង មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្ត ដែលគ្រោងនឹងប្រារព្ធឡើងនៅចុងខែ មិថុនាខាងមុខនេះ។ ចំណែកឯក្រុមការងារនីតិវិធីអនុវត្តការងារគឺបានបញ្ចប់ការសិក្សា និង គូសលំហូរនីតិវិធីអនុវត្តការងារបច្ចុប្បន្នសម្រាប់ក្រសួង-ស្ថាប័ន ចំនួន ១០  និង កំពុងរៀបចំគូសនូវលំហូរនីតិវិធីអនុវត្តការងារនៅថ្ងៃអនាគតផងដែរ  ។ ក្រោយពីបានធ្វើការសាកល្បងជោគជ័យក្នុងការដាក់ឱ្យអនុវត្តនីតិវិធីទូទាត់រហ័ស (Express Payment) រួចមក ក្រុមការងារគ្រោងនឹងជួបពិភាក្សាជាមួយអគ្គនាយកដ្ឋានរតនាគារជាតិដើម្បីសម្រេចអនុវត្តនីតិវិធីនេះជាផ្លូវការ ។ ជាមួយគ្នានេះ ក្រុមការងារក៏កំពុងធ្វើការសិក្សាកំណត់នូវរចនាសម្ព័ន្ធ និង ពង្រឹងសុត្ថិភាពរបស់ប្រព័ន្ធតាមរយ:ការបែងចែកប្រតិបត្តិការទៅតាមអង្គភាពថវិកាដែលហៅថា “Multi Business Unit-MBU” ។ ការបង្កើត MBU អាចឱ្យអ្នកប្រើប្រាស់តាមបណ្តាអង្គភាពថវិកានៃក្រសួង -ស្ថាប័ននីមួយៗ គ្រប់គ្រង និង មើលឃើញតែប្រតិបត្តិការ ឬរបាយការណ៍របស់ខ្លួនតែប៉ុណ្ណោះ […]

ព័ត៌មានលម្អិត

6

Jun, 2017

ស៊ូលំបាកមុន រួចស្រណុកក្រោយ

ដោយ៖: | Tags: | មតិយោបល់: 0

ចាប់តាំងពីប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យអនុវត្តនៅដើមឆ្នាំ២០១៦ នៅក្នុងអគ្គនាយកដ្ឋានរតនាគារជាតិ និងនៅតាមបណ្តារតនាគាររាជធានី-ខេត្ត ទាំង២៥ រូចមក រហូតមកទល់ពេលនេះ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈស្តង់ដារមួយនេះ បាននិងកំពុងត្រូវបានដាក់ឱ្យអនុវត្តនៅតាមបណ្តាក្រសួង-ស្ថាប័នចំនួន១០ផ្សេងទៀត។ ការណ៍នេះសបញ្ជាក់ឱ្យឃើញពីភាពជោគជ័យនៃជំហានទី១របស់ខ្លួន ដែលឈានដល់ការអនុវត្តជំហានទី២យ៉ាងសស្រាក់សស្រាំ។ ទន្ទឹមនឹងការទទួលបានភាពជោគជ័យជាបន្តបន្ទាប់នេះ គេសង្កេតឃើញថាកត្តាធនធានមនុស្សគឺជាកូនសោដ៏សំខាន់មិនអាចខ្វះបាន ដើម្បីចាក់ទម្លុះទៅកាន់យុគ្គសម័យកាលនៃការគ្រប់គ្រងព័ត៌មានហិរញ្ញវត្ថុសាធារណៈរបស់ជាតិប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងតម្លាភាព។ ជាការពិតណាស់ រាល់ភាពជោគជ័យទាំងឡាយ តែងតែត្រូវបានហែលឆ្លងកាត់នូវរាល់ឧបសគ្គនានាជានិច្ច។ ភាពជោគជ័យនៃការអនុវត្តប្រព័ន្ធ FMIS ក៏ដូចគ្នា គឺមានន័យថាមុននឹងប្រព័ន្ធ FMIS ដើរមកដល់ពេលនេះ មន្ត្រីអនុវត្តប្រព័ន្ធបានខំពុះពារហែលឆ្លងកាត់ឧបសគ្គគ្រប់បែបយ៉ាង ពោលគឺចាប់តាំងពីពួកគេមិនទាន់ចេះប្រើប្រព័ន្ធសោះឬចេះប្រើតិចតួច រហូតដល់ពួកគេអាចប្រើប្រាស់ប្រព័ន្ធមួយនេះដោយភាពជឿទុកចិត្ត។ ជាក់ស្តែង នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ របស់លេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ពត សាន ប្រធានរតនាគារខេត្តកំពង់ធំ ក៏បានលើកឡើងពីបញ្ហាលំបាកមួយចំនួនមុននឹងការអនុវត្តប្រព័ន្ធ FMIS ទទួលបានផ្លែផ្កា។ លោកមានប្រសាសន៍ថា “ជាក់ស្តែងកន្លងមក នៅពេលដែលយើងដាក់ប្រព័ន្ធមកភ្លាម ហើយតម្រូវឱ្យគាត់ប្រើភ្លាម ជាផ្នត់គំនិតគឺយើងយល់ថាលំបាក់ដោយសារតែយើងមិនធ្លាប់។ យើងលើកទឹកចិត្តបណ្តើរៗ អ្វីដែលពិបាក យើងមានដំណោះស្រាយ របៀបណាដែលយើងអាចដោះស្រាយបាន គឺយើងដោះស្រាយតាមហ្នឹង។ អីចឹង យើងតែងតែលើកទឹកចិត្តថា កន្លែងណាដែលពិបាកគឺគ្មានបញ្ហាអីទេ ព្រោះយើងមានថ្នាក់ដឹកនាំ មានក្រុមការងារ មានអគ្គនាយកដ្ឋានរតនាគារជាតិ ក៏ដូចក្រសួងនៅពីក្រោយចាំជួយការងារហ្នឹងទាំងអស់” ។ លោកបន្ថែមថា “សម្រាប់ខ្ញុំផ្ទាល់ បើទោះបីជាលំបាកតាំងពីដំបូង រហូតមកដល់ពេលនេះ ខ្ញុំមានសេចក្តីសប្បាយនិងសោមនស្សចំពោះថ្នាក់ដឹកនាំ ដែលគាត់បានរកប្រព័ន្ធមួយជួយដល់ការងារ។ ជាការកែទម្រង់មួយ ដែលឈានពីភាពលំបាកទៅរកអ្វីដែលកាន់តែងាយស្រួល ដែលនៅក្នុងយុត្តិសាស្រ្តរបស់រាជរដ្ឋាភិបាល” ។ លោកប្រធានរតនាគារខេត្តកំពង់ធំក៏ស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន ទទួលយកនូវការប្រើប្រាស់ប្រព័ន្ធស្តង់ដារមួយនេះ ដោយលោកយល់ឃើញថា នៅថ្ងៃខាងមុខ ប្រព័ន្ធ FMIS នឹងជួយដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្វីដែលជួយសំខាន់គឺជួយទៅលើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ មិនខុសពីការលើកឡើងរបស់ប្រធានរតនាគារខេត្តកំពង់ធំដែរ លោក ស៊ីវុន ខេម៉ារុន ប្រធានរតនាគារខេត្តបាត់ដំបង បានលើកឡើងពីមោទនភាពនៃការប្រើប្រាស់ប្រព័ន្ធដ៏មានស្តង់ដារមួយនេះ។ លោកមានប្រសាសន៍ថា “ការគ្រប់គ្រងហិរញ្ញវត្ថុដោយប្រព័ន្ធ FMIS […]

ព័ត៌មានលម្អិត