+855 23 43 00 63

29

Jun, 2016

ដំណឹងជ្រើសរើសបុគ្គលិក

ដោយ៖: | Tags: | មតិយោបល់: 0

នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុមានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវការជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាទទួលបន្ទុកជាអ្នកសម្របសម្រួលផ្នែកគ្រប់គ្រងការផ្លាស់ប្តូរចំនួន១រូបដើម្បីបម្រើការងារនៅក្នុងនាយកដ្ឋានព័ត៌មានវិទ្យា។

ព័ត៌មានលម្អិត

27

Jun, 2016

កិច្ចប្រជុំផ្សព្វផ្សាយនិងជំរុញការបង្កើតផែនការសកម្មភាពអនុវត្តគោលនយោយអភិវឌ្ឍន៍វិស័យទូរគមនាគមន៍-បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន(ទ-ប.គ.ព)

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្ដមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អមដោយមន្ត្រីជំនាញព័ត៌មានវិទ្យាមួយរូបពីនាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋាន បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ

ព័ត៌មានលម្អិត

15

Jun, 2016

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF-International Monetary Fund) បន្ត​គាំទ្រ​ដល់​ដំណើរការ​អនុវត្ត​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ក៏ដូចជា​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងជំនួបរវាងឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅរសៀលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៦ លោក Sandeep Saxena សេដ្ឋវិទូជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញនូវជំហរបស់ខ្លួនការគាំទ្រដល់ដំណើរការនៃការអនុវត្តគម្រោង FMIS ជាពិសេសការបន្តពង្រីកការអនុវត្តគម្រោងនៅជំហានទី ២ ដល់គ្រប់ក្រសួង-ស្ថាប័នជាតិ និង ថ្នាក់ក្រោមជាតិ ។ លោក Sandeep បានឯកភាពទាំងស្រុងដល់ការលើកឡើងរបស់បណ្ឌិត ហ៊ាន សាហ៊ីប ថា “ការបន្តពង្រីកប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន និង ថ្នាក់ក្រោមជាតិ គឺជាចំណុចចាប់ផ្ដើមនៃការឈានឆ្ពោះទៅរកការសម្រេចបានតាមគោលដៅនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ពោលគឺ ប្រព័ន្ធ FMIS គឺជាឧបករណ៍គន្លឹះមិនអាចខ្វះបានក្នុងការសម្រួលដល់ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង សមិទ្ធកម្មទៅតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួង-ស្ថាប័នថ្នាក់ ជាតិ និង ថ្នាក់ក្រោមជាតិជាអ្នកអនុវត្ត” ។ លោក Sandeep បានឯកភាពតាមការស្នើសុំរបស់បណ្ឌិត ហ៊ាន សាហ៊ីប ក្នុងការបន្តផ្ដល់នូវជំនួយបច្ចេកទេសជូនដល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុក្នុងការបញ្ចប់នៅការងារសំខាន់ៗ ដូចជា៖ ១-ការបញ្ចប់ទម្រង់របាយការណ៍ស្ថិតិរដ្ឋាភិបាល (GFS-Government Financial Statistics) តាមរយៈព័ត៌មានពីប្រព័ន្ធ FMIS ដោយត្រូវមកធ្វើការផ្ទាល់ជាមួយនាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ២-ការបញ្ចប់ទម្រង់របាយការណ៍ស្ដង់ដារគណនេយ្យសម្រាប់វិស័យសាធារណៈ (IPSAS-International Public Sector Accounting Standards) ដែលលោកក៏បានបញ្ជាក់ផងដែរថា ទម្រង់របាយការណ៍កំពុងត្រូវបានកែសម្រួលដោយ IMF ផងដែរ, ៣-ជួយដល់អគ្គនាយកដ្ឋានថវិកាក្នុងការរៀបចំបញ្ចប់ប្លង់ចំណាត់ថ្នាក់ថវិកា ជាពិសេសពាក់ព័ន្ធនឹងចំណាត់ថ្នាក់មុខងាររបស់រដ្ឋាភិបាល ដែលត្រូវបន្ស៊ីជាមួយ ចំណាត់ថ្នាក់ COFOG (Classification Of the Functions Of Government), ៤-ជួយរៀបចំរបាយការណ៍គ្រប់គ្រងសាច់ប្រាក់ […]

ព័ត៌មានលម្អិត

14

Jun, 2016

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០០៨ – ខែ មិថុនា ឆ្នាំ ២០១៦

ដោយ៖: | Tags: | មតិយោបល់: 0

មាតិកា៖ • ព័ត៌មាន • រតនាគាររាជធានី -ខេត្តទាំង២៥ បាន និងកំពុងប្រើប្រាស់ប្រព័ន្ធ FMIS • លទ្ធផលការធ្វើអង្កេតអំពីការត្រៀមខ្លួនផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធ FMIS • ការរួមចំណែកនៃអ្នកពាក់ព័ន្ធគន្លឹះ ដើម្បីជំរុញការអនុវត្តប្រព័ន្ធ FMIS • ការអនុម័តយល់ព្រមដាក់ឱ្យប្រើប្រាស់ឯកសារនីតិវិធីអនុវត្តស្តង់ដារ (SOP) S001 ដល់ S009 • គណៈប្រតិភូរបស់ធនាគារពិភពលោក ចុះស្វែងយល់ប្រព័ន្ធ FMISនៅរតនាគារខេត្តកណ្តាលនិងភ្នំពេញ • ដំណោះស្រាយបញ្ហាតាមប្រព័ន្ធ HelpDesk • សេចក្តីថ្លែងអំណរគុណចំពោះរតនាគារ • កិច្ចប្រជុំបច្ចេកទេសជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ • សំណួរ(Quiz) លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០០៨ – ខែ មិថុនា ឆ្នាំ ២០១៦ បានពីទំព័រនេះ៖ http://fmis.mef.gov.kh/documents-and-publications/newsletters/

ព័ត៌មានលម្អិត