+855 23 43 00 63

26

Jan, 2018

យុគសម័យថ្មីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា

ដោយ៖: | Tags: , , , , , , | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសដាក់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្រសួងចំនួន ១០ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីសំណាក់មន្ត្រីមកពី ក្រសួង-ស្ថាប័ន និង តំណាងដៃគូអភិវឌ្ឍន៍ សរុបជាង ៤០០ នាក់ នាព្រឹកថ្ងៃសុក្រទី២៦ ខែ មករា ឆ្នាំ ២០១៨។ ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ឱ្យដឹងថា ក្នុងឆ្នាំ ២០១៨ នេះ មានក្រសួងចំនួន ១០ ដែលចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការ រួមមាន៖ ១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២. ក្រសួងអប់រំ យុវជន និងកីឡា ៣. ក្រសួងសុខាភិបាល ៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៦. ក្រសួងបរិស្ថាន ៧. ក្រសួងមុខងារសាធារណៈ ៨.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៩. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ១០. ក្រសួងកិច្ចការនារី ។ ប្រព័ន្ធ FMIS ជាប្រព័ន្ធទំនើបកម្មការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដែលផ្ដល់សិទ្ធិក្នុងការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុតាមបែបវិមជ្ឈការដល់ក្រសួង-ស្ថាប័ន និង អង្គភាព ថវិកានានា ពោលគឺការកត់ត្រា, គ្រប់គ្រង, បែងចែក, អនុវត្តថវិកា និង កៀរគរប្រមូលចំណូល គឺនឹងត្រូវធ្វើឡើងក្នុងប្រព័ន្ធសមាហរណកម្មតែមួយគត់ ដោយក្រសួង-ស្ថាប័នទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជា ។ ភាពជោគជ័យក្នុងការដាក់ប្រព័ន្ធ […]

ព័ត៌មានលម្អិត

31

Dec, 2017

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១៣ — ខែធ្នូ ឆ្នាំ២០១៧

ដោយ៖: | Tags: , , , | មតិយោបល់: 0

ឆ្នាំ២០១៨ កំពុងគៀកខិតមកដល់ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបាន និងកំពុងធ្វើការងារយ៉ាងសកម្មដើម្បីត្រៀមលក្ខណៈក្នុងការដាក់ប្រព័ន្ធ FMIS ទៅកាន់ក្រសួង-ស្ថាប័ន ទាំង១០ ឱ្យអនុវត្តនៅក្នុងពេលឆាប់ៗនេះ។ សម្រាប់ព្រឹត្តិបត្រព័ត៌មាននៅចុងឆ្នាំ ២០១៧ នេះនឹងបង្ហាញពីការងារដែលក្រុមការងារសម្រេចបាន ក្នុងត្រីមាសចុងក្រោយ ដែលជាពេលវេលាមួយ យ៉ាងសំខាន់ ក្នុងការកៀរគរការគាំទ្រពីអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីនៅតាមក្រសួង-ស្ថាប័ន ដែលនឹងត្រូវចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធ FMIS នៅឆ្នាំ២០១៨ ក៏ដូចជាក្រសួង-ស្ថាប័ន ដែលត្រូវអនុវត្តគម្រោង FMIS នៅឆ្នាំបន្តបន្ទាប់ផងដែរ។ មាតិកា៖ – ប្រសាសន៍ល្អៗក្នុងសិក្ខាសាលាអន្តរជាតិ – វគ្គបណ្តុះបណ្តាលមន្ត្រីប្រើប្រាស់ប្រព័ន្ធ FMIS នៃក្រសួងស្ថាប័នទាំង១០ – គណៈប្រតិភូចិនមកសិក្សាស្វែងយល់ពីប្រព័ន្ធ FMIS របស់កម្ពុជា – បេសកកម្មរបស់ IMF នៅកម្ពុជា – ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាស – ក្រសួង-ស្ថាប័នអស់មន្ទិលសង្ស័យក្រោយការពិភាក្សា – មុខងារថ្មីទាំង៤នៅក្នុងប្រព័ន្ធ FMIS – សង្ខេបមុខងារទិញ – សកម្មភាពផ្សេងៗរបស់ក្រុមការងារ – កត្តាជំរុញការផ្លាស់ប្ដូរក្នុងវិស័យសាធារណៈ – ទំព័រសំណួរ-ចម្លើយ លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១៣ – ខែ ធ្នូ ឆ្នាំ ២០១៧ បានពីទំព័រនេះ៖ http://fmis.mef.gov.kh/contents/uploads/2018/01/Newsletter-13-kh.pdf

ព័ត៌មានលម្អិត

23

Jun, 2017

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១១ — ខែមេសា ឆ្នាំ២០១៧

ដោយ៖: | Tags: | មតិយោបល់: 0

មាតិកា៖ ឯ.ឧ. ហ៊ាន សាហ៊ីប៖ ប្រព័ន្ធ FMISនឹងនាំមកនូវការផ្លាស់ប្ដូរ កម្រងរូបភាពក្នុងពិធីដាក់ឱ្យអនុវត្តគម្រោង FMIS ជំហានទី ២ ជាផ្លូវការ អគ្គរដ្ឋទូតសហភាពអឺរ៉ុប៖គម្រោង FMISនឹងផ្ដល់មូលដ្ឋានក្នុងការធ្វើទំនើបកម្មការគ្រប់គ្រង ការត្រៀមខ្លួនជាស្រេចរបស់ក្រុមការងារគ្រប់គ្រងគម្រោង FMISក្នុងការពង្រីកការអនុវត្តគម្រោង ការទូទាត់រហ័សក្នុងប្រព័ន្ធ FMIS សង្ខេបមុខងារគណនីត្រូវទារ ចំណុចគួរចងចាំពេលចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធ FMIS ក្រសួងចំនួន១០ ចូលរួមសិក្ខាសាលាស្តីអំពីការគ្រប់គ្រងការផ្លាស់ប្ដូរ និងនីតិវិធីអនុវត្តស្តង់ដារ វគ្គបណ្តុះបណ្តាលបំប៉នពីការប្រើប្រាស់ប្រព័ន្ធ ទំព័រសំណួរ-ចម្លើយ និងទំនាក់ទំនងមកក្រុមការងារគ្រប់គ្រងគម្រោង លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១១ – ខែ មេសា ឆ្នាំ ២០១៧ បានពីទំព័រនេះ៖ http://fmis.mef.gov.kh/contents/uploads/2017/06/Newsletter-11-kh%E2%80%8B.pdf

ព័ត៌មានលម្អិត

5

May, 2017

ក្រសួងចំនួន១០ ចូលរួមសិក្ខាសាលាស្ដីអំពី “ការ​គ្រប់​គ្រង​ការផ្លាស់ប្ដូរ និងការរៀប​ចំនីតិវិធីអនុវត្តស្តង់ដារ”

ដោយ៖: | Tags: | មតិយោបល់: 0

ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងចំនួន១០ សរុបប្រមាណ៦៥រូប បានចូលរួមសិក្ខាសាលាស្ដីអំពី “ការគ្រប់គ្រងការផ្លាស់ប្ដូរ និងការរៀបចំនីតិវិធីអនុវត្តស្តង់ដារ” ដែលរៀបចំឡើងដោយក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថាគម្រោង អេហ្វអឹមអាយអេស (FMIS) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០១៧។ នៅក្នុងកិច្ចចាប់ផ្ដើមសិក្ខាសាលា សិក្ខាកាមចូលរួមបានបង្ហាញពីការចាប់អារម្មណ៍ក្នុងការងារគ្រប់គ្រងការផ្លាស់ប្ដូរ ជាពិសេសការផ្លាស់ប្ដូរនានាទាក់ទងទៅនឹងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលនឹងពង្រឹងការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ក៏ដូចជាការពង្រឹងការអនុវត្តថវិកា និងការងារហិរញ្ញវត្ថុនៅតាមក្រសួង-ស្ថាប័នផងដែរ។ ជាក់ស្ដែង រាល់ការងារកែទម្រង់ទាំងអស់តែងតែមានការផ្លាស់ប្ដូរ។ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្ដូរនៃក្រុមការងារអនុវត្តគម្រោង FMIS នៅតាមក្រសួងទាំង១០ នឹងដើរតួជាអ្នកសម្របសម្រួលការផ្លាស់ប្ដូរទាំងឡាយ តាមរយៈការបញ្ជ្រាបការយល់ដឹង ការផ្លាស់ប្ដូរឯកសារ និងជំរុញការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ដើម្បីធានាថា អ្នកពាក់ព័ន្ធទាំងអស់មានការយល់ដឹងដូចគ្នាអំពីមូលហេតុដែលតម្រូវឱ្យមានការផ្លាស់ប្ដូរ និងយល់ថាការផ្លាស់ប្ដូរមិនមែនជាឧបសគ្គដែលរាំងស្ទះការកែទម្រង់ដើម្បីភាពល្អប្រសើរនោះឡើយ។ ក្រសួងទាំង១០ដែលចូលរួមក្នុងសិក្ខាសាលានេះមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំយុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងកិច្ចការនារី, ក្រសួងបរិស្ថាន, ក្រសួងមុខងារសាធារណៈ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្រសួងទាំង១០នេះ គឺជាក្រសួងដែលនឹងត្រូវអនុវត្តការងារក្នុងប្រព័ន្ធ FMIS មុនគេ បន្ទាប់ពីប្រព័ន្ធត្រូវបានដាក់ឱ្យអនុវត្តនៅតាមអគ្គនាយកដ្ឋានគន្លឹះមួយចំនួននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនៅតាមគ្រប់រតនាគាររាជធានី-ខេត្តទាំងអស់។ ការអនុវត្តគម្រោង FMIS គឺជាផ្នែកដ៏សំខាន់មួយនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលទាមទារការចូលរួម និងការប្ដេជ្ញារបស់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីផ្លាស់ប្ដូរការអនុវត្តការងារឈានឆ្ពោះទៅរកភាពកាន់តែល្អប្រសើរនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសក្នុងដំណាក់កាលទី៣គឺ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងបន្តទៅដំណាក់កាលទី៤បន្តទៀត។

ព័ត៌មានលម្អិត