+855 23 43 00 63

9

Aug, 2016

ថ្មីៗអំពី FMIS៖ ការធ្វើ Posting នៅក្នុងប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីដោះស្រាយនូវកង្វល់ និងជួយពន្លឿនដល់ការប្រើប្រាស់ប្រព័ន្ធ FMIS ដែលពាក់ព័ន្ធនឹងការធ្វើ Posting នៅក្នុងប្រព័ន្ធ FMIS នាពេលនេះក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសម្រេចឱ្យមានការផ្លាស់ប្តូរពីការធ្វើ Posting ម្តងមួយ (Manual Posting) ទៅកាន់ការធ្វើ Posting តាមកាលវិភាគដោយស្វ័យប្រវត្តជាកញ្ចប់វិញ (Batch Processing) ចំពោះមុខងារ និងប្រតិបត្តិការដូចខាងក្រោម៖ មុខងារសៀវភៅធំ (GL)៖ រាល់ការធ្វើ Posting ចេញពីប្រព័ន្ធរង (Subsystem) ទាំងអស់ ដែលបាន Post រួចនោះ ប្រព័ន្ធ FMIS នឹងដំណើរការដោយស្វ័យប្រវត្តទាញពីប្រព័ន្ធរងទាំងឡាយ មក Post ជាកញ្ចប់ មុខងារសៀវភៅធំ៖ សម្រាប់ទិនានុប្បវត្ត Online គឺត្រូវធ្វើដោយស្វ័យប្រវត្ត មុខងារគណនាត្រូវសង (AP)៖ ចំពោះប្រតិបត្តិការផ្នែកទូទាត់ចំណាយដែលបានបញ្ជាក់ ឬអនុម័តរួចរាល់ក្នុងប្រព័ន្ធ នឹងត្រូវធ្វើការ Posting ដោយស្វ័យប្រវត្ត មុខងារគណនីត្រូវទារ៖ គ្រប់ប្រតិបត្តិការចំណូលដែលបានបញ្ជាក់ ឬអនុម័តរួចរាល់ក្នុងប្រព័ន្ធ នឹងត្រូវធ្វើការ Posting ដោយស្វ័យប្រវត្ត។ សូមបញ្ជាក់ថាការធ្វើ Posting ដោយស្វ័យប្រវត្តលើមុខងារ និង ប្រតិបត្តិការខាងលើនេះ នឹងធ្វើឡើងបីដងក្នុងមួយថ្ងៃ។

ព័ត៌មានលម្អិត

5

Aug, 2016

ប្រកាសព័ត៌មាន លេខ ០២៨ (ខែ កក្កដា ឆ្នាំ ២០១៦)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យាបានបញ្ចប់ការចុះពង្រឹងសមត្ថភាពលើចំណុចខ្វះខាតតាមផែនការដែលបានគ្រោង និង កំពុងបន្តដោះស្រាយបញ្ហាប្រឈមនានាដែលទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ FMIS ជូនដល់មន្រ្តី នៅតាមរតនាគាររាជធានី-ខេត្តទាំង ២៥ ប្រកបដោយភាពជោគជ័យ ។ កាលពីថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៦ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់នាយកដ្ឋានព័ត៌មានវិទ្យា បានជួបពិភាក្សា និង ធ្វើបទបង្ហាញជូនដល់ប្រតិភូតំណាងសហភាពអឺរ៉ុបដែលជាដៃគូអភិវឌ្ឍន៍អំពីវឌ្ឍនភាពរបស់ប្រព័ន្ធ FMIS ដែលកំពុងដាក់ឱ្យប្រើប្រាស់ក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ក្នុងក្របខ័ណ្ឌនៃការសិក្សាស្វែងយល់បន្ថែមអំពីការអនុវត្តប្រព័ន្ធ FMIS នៅក្នុងប្រទេសអាស៊ាន ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីដកយកបទពិសោធន៍ល្អៗពីភាពជោគជ័យនៃការអនុវត្តប្រព័ន្ធ FMIS របស់ប្រទេសឥណ្ឌូនេស៊ី ដែលហៅកាត់ថា ប្រព័ន្ធ SPAN ។ ក្រុមការងាររបស់នាយកដ្ឋានព័ត៌មានវិទ្យាបានជួបប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងពាក់ព័ន្ធនឹងដំណើរការប្រព័ន្ធ FMIS និង ការកែលម្អលើរបាយការណ៍ដែលត្រូវផលិតចេញពីប្រព័ន្ធ FMIS ក្នុងគោលដៅជំរុញការអនុវត្តប្រព័ន្ធឱ្យដំណើរការបានកាន់តែប្រសើរ និង រលូន ។ ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា បានដាក់ឱ្យធនាគារកាណាឌីយ៉ាប្រើប្រាស់ដោយជោគជ័យនូវប្រព័ន្ធសន្ធានកម្មរបាយ-ការណ៍ ហើយប្រព័ន្ធសន្ធានកម្មទិន្នន័យរវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធ ASYCUDA ក៏បានដាក់ឱ្យប្រើប្រាស់ដោយពេញលេញផងដែរនាពេលបច្ចុប្បន្ននេះ ។  លើសពីនេះ ក្រុមការងារបានអភិវឌ្ឍរបាយការណ៍នានាទៅតាមតម្រូវការចាំបាច់របស់អគ្គនាយកដ្ឋាន-នាយកដ្ឋានដែលត្រូវប្រើប្រាស់សម្រាប់កិច្ចការប្រចាំថ្ងៃផងដែរ ។ ដោយឡែក ការដាក់ឱ្យដំណើរការប្រព័ន្ធ Electronic Fund Transfer ជាមួយប្រព័ន្ធធនាគារជាតិ បានបញ្ចប់ដំណាក់កាលសាកល្បងប្រើប្រាស់ក្នុងប្រព័ន្ធ FMIS នឹងកំពុងត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលអនាគត ។ ចំណែកក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ នៅតែបន្តអនុវត្តការងារគ្រប់គ្រងការផ្លាស់ប្តូរ ជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីពង្រឹងការប្រើប្រាស់ប្រព័ន្ធ FMIS ដោយបានផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងបច្ចុប្បន្នភាពរបស់គម្រោង FMIS តាមរយៈកិច្ចប្រជុំ, គេហទំព័រ, ព្រឹត្តិការណ៍ផ្សេងៗ និងបណ្តាញទំនាក់ទំនងសង្គមជាដើម ។ ក្រុមការងារក៏កំពុងរៀបចំសហការជាមួយក្រុមហ៊ុន ដើម្បីផលិតវីដេអូខ្លីចំនួន ៣ […]

ព័ត៌មានលម្អិត

29

Jul, 2016

ប្រព័ន្ធ FMIS៖ ជួយសម្រួលការងារ ចំណេញពេលវេលា និងធ្វើឱ្យការងារកាន់តែមានប្រសិទ្ធភាព

ដោយ៖: | Tags: | មតិយោបល់: 0

“ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) អាចបញ្ចេញរបាយការណ៍ហរិញ្ញវត្ថុបានច្រើនប្រភេទនាពេលអនាគត មានសុក្រឹតភាពខ្ពស់ និងទាន់ពេលវេលា”។ លោក ឡាច នវសត្យា អនុប្រធានរតនាគារខេត្តបាត់ដំបងបានប្រាប់យ៉ាងដូចនេះ បន្ទាប់ពីរតនាគារខេត្តបានប្រើប្រាស់ប្រព័ន្ធតាំងពីដើមឆ្នាំ២០១៦មក។ គម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ  FMIS គឺជាគម្រោងមួយដែលជាធាតុដ៏សំខាន់របស់កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកម្មវិធីកំណែទម្រង់ឱ្យទទួលបានជោគជ័យក្នុងដំណាក់កាលទី៣ (២០១៦-២០២០) ពោលគឺការផ្សារភ្ជាប់គោលនយោបាយទៅនឹងថវិកា។ គម្រោង FMIS ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការនៅខែមករា ឆ្នាំ២០១៤  ហើយបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅថ្នាក់កណ្តាលក្នុងត្រីមាសទី៣ឆ្នាំ២០១៥ និងនៅរតនាគាររាជធានី-ខេត្តទាំង២៥ នៅដើមឆ្នាំ២០១៦។ លោក ឡាច នវសត្យា ក៏បានប្រាប់ផងដែរថា ប្រព័ន្ធ FMIS អាចជួយសម្រួលដល់មន្រ្តីរតនាគារឱ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ និងផ្ទាល់ខ្លួន ដោយមិនចាំបាច់ត្រូវមកធ្វើការនៅថ្ងៃចុងសប្តាហ៍។ លោកបន្ថែមថា “នៅពេលដែលបុគ្គលិកអាចប្រើប្រាស់ប្រព័ន្ធបានពេញលេញ គឺអាចកាត់បន្ថយស្រ្តេសរបស់មន្រ្តីបានផងដែរ ដោយសារមិនចាំបាច់ត្រូវបញ្ចូលប្រតិបត្តិការណ៍ច្រើនដង និងជាញឹកញាប់នៅថ្ងៃចុងសប្តាហ៍។” មិនខុសគ្នាដែរ លោកស្រី ឡុង យ៉ុកហូ ប្រធានការិយាល័យនៅរតនាគាររាជធានីភ្នំពេញ ក៏បានឱ្យដឹងថា ប្រព័ន្ធ FMIS គឺមានប្រយោជន៍ច្រើនលើការត្រួតពិនិត្យមើលរបាយការណ៍។ លោកស្រីបន្ថែមថា អ្នកដែលមានសិទ្ធិនៅក្នុងប្រព័ន្ធបានគឺអាចត្រួតពិនិត្យមើលរបាយការណ៍បានទាំងអស់ ទាំងថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុក។ “ប្រសិនបើថ្នាក់ដឹកនំាមានបំណងពិនិត្យមើលរបាយការណ៍គឺអាចចូលមើលបានភ្លាមៗក្នុងប្រព័ន្ធ FMIS” ។ លោក វ៉ាន់ ចាន់ណា មន្រ្តីបញ្ចូលប្រតិបត្តិការណ៍ផ្ទាល់ក្នុងប្រព័ន្ធ FMIS ទទួលបន្ទុកមុខងារការគ្រប់គ្រងសាច់ប្រាក់ នៅរតនាគារខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា បន្ទាប់ពីបានប្រើប្រាស់ប្រព័ន្ធ FMIS លោកមានភាពងាយស្រួលជាងមុននៅពេលបញ្ចូលប្រតិបត្តិការណ៍ ដោយសារតែត្រូវបញ្ចូលប្រតិបត្តិការណ៍តែម្តង ហើយទិន្នន័យត្រូវបានបញ្ចូលទៅគ្រប់របាយការណ៍ដោយស្វ័យប្រវត្តិ។ លោកបន្ថែមថា ប្រព័ន្ធអាចជួយធ្វើឱ្យលោកចំណាយពេលវេលាតិចក្នុងការបញ្ចូលប្រតិបត្តិការ និងអាចមានពេលវេលាក្នុងការអនុវត្តការងារដទៃទៀតបាន។ បើទោះបីជាមានការលើកឡើងប្រហាក់ប្រហែលគ្នាពីការប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងរតនាគាររាជធានី-ខេត្តខាងលើក្តី អ្នកប្រើប្រាស់ប្រព័ន្ធរំពឹង និងសំណូមពរធ្វើយ៉ាងណាឱ្យអាចអនុវត្តប្រព័ន្ធបានពេញលេញ និងបានរលូនជាងពេលបច្ចុប្បន្ន ដែលកាត់បន្ថយការងារបានច្រើននាពេលអនាគត។ ជារួមយើងមើលឃើញថា ប្រព័ន្ធ FMIS មានសារប្រយោជន៍ជាច្រើនដល់រតនាគាររាជធានី-ខេត្ត ក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួននាពេលពេលបច្ចុប្បន្ននេះ ប៉ុន្តែការប្រើប្រាស់ប្រព័ន្ធរបស់រតនាគារខេត្តមួយចំនួនមិនទាន់បានរលូននៅឡើយ ដោយសារប្រព័ន្ធ FMIS ជាប្រព័ន្ធមួយថ្មីដែលទាមទារមន្រ្តីប្រើប្រាស់ទាំងអស់ព្យាយាមស្វែងយល់បន្ថែម ស្របពេលចំណេះដឹងផ្នែកព័ត៌មានវិទ្យា និងគណនេយ្យរបស់មន្រ្តីមួយចំនួននៅមានកម្រិតនៅឡើយ។ ស្របពេលជាមួយគ្នានេះដែរ  ក្រុមការងារគ្រប់គ្រងគម្រោង […]

ព័ត៌មានលម្អិត

26

Jul, 2016

កិច្ច​ប្រជុំពិភាក្សា​ការងារ និង​លទ្ធផល រវាង​ក្រុមការងារ FMIS និង​ធនាគារ​អេស៊ីលីដា

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃនាយកដ្ឋានព័ត៌មានវិទ្យា និងអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាជាមួយនឹងក្រុមការងារជំនាញរបស់ធនាគារអេស៊ីលីដាភីអិលស៊ី (ACLEDA Bank Plc.) នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះដើម្បីពិភាក្សាគ្នាអំពីបញ្ហានានាជាប់ទាក់ទងនឹងប្រព័ន្ធរបាយការណ៍ធនាគារ (Bank Statement) និងការរៀបចំត្រៀមជាមុនសម្រាប់ការដាក់ឱ្យប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក (Electronic Fund Transfer – EFT) នៅថ្ងៃអនាគត។ បញ្ហាប្រឈមនានា ក៏ដូចជាជម្រើសនៃដំណោះស្រាយជាក់ស្ដែងនានា ត្រូវបានលើកឡើងដោយភាគីទាំងសងខាង នៅក្នុងកិច្ចពិភាក្សាលើកនេះ។ ជាលទ្ធផល ក្រុមការងារបានសម្រេចនូវលទ្ធផលដូចខាងក្រោម៖ កំណត់ពេលវេលាធ្វើការសាកល្បងប្រព័ន្ធរបាយការណ៍ធនាគារ រវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធរបស់ធនាគារ ព្រមព្រៀងគ្នាក្នុងការច្របាច់បញ្ចូលគ្នា និងទទួលយកនូវលេខកូដប្រតិបត្តិការណ៍ស្ដង់ដារួមមួយ រវាងធនាគារ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោះស្រាយបញ្ហាបច្ចេកទេសទាក់ទងនឹងការចុះប្រតិបត្តិការណ៍ហិរញ្ញវត្ថុរបស់ធនាគារ រៀបចំកិច្ចប្រជុំពិភាក្សាដោយឡែក ស្ដីអំពីការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក (EFT) បន្ទាប់ពីការដាក់ឱ្យដំណើរការប្រព័ន្ធរបាយការណ៍ធនាគារជាផ្លូវការ។ គួរបញ្ជាក់ថា ការទាញយករបាយការណ៍ធនាគារ (Bank Statement) តាមប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចរាល់មកហើយជាមួយនឹងប្រព័ន្ធរបស់ធនាគារជាតិនៃកម្ពុជា (NBC) និងរបស់ធនាគារកាណាឌីយ៉ា ក.អ (Canadia Bank Plc.)។ ជាមួយគ្នានេះដែរ សម្រាប់ការសាកល្បងប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិក (EFT) ជាមួយប្រព័ន្ធរបស់ធនាគារជាតិនៃកម្ពុជា (NBC) ត្រូវបានសម្រេចឡើងប្រកបដោយជោគជ័យទាំងស្រុង ហើយកំពុងរង់ចាំការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខ។  

ព័ត៌មានលម្អិត

22

Jul, 2016

ការចុះបណ្ដុះបណ្ដាលមន្ត្រី និងថែទាំសម្ភារបច្ចេកទេសប្រព័ន្ធ FMIS ជុំទីពីរ

ដោយ៖: | Tags: | មតិយោបល់: 0

ចាប់ពីថ្ងៃទី០៨ ខែឧសភា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តចុះទៅបណ្ដុះបណ្ដាលមន្ត្រីអំពីរបៀបប្រើប្រាស់ប្រព័ន្ធ ឆ្លើយតបនឹងតម្រូវការជាក់ស្ដែង និងការស្នើសុំរបស់មន្ត្រីប្រើប្រាស់ប្រាស់ប្រព័ន្ធនៅតាមរតនាគាររាជធានី-ខេត្ត ។ គោលបំណងនៃការចុះបណ្ដុះបណ្ដាលបន្ថែមលើកនេះគឺផ្ដោតសំខាន់លើ ចំណេះដឹងស្ដីអំពីការប្រើប្រាស់មុខងារក្នុងប្រព័ន្ធ និងការបង្ហាញពីរបៀបប្រើប្រាស់ប្រព័ន្ធ Help Desk  ក្នុងការជួយដោះស្រាយបញ្ហាពីចម្ងាយដោយការប្រើប្រាស់ប្រព័ន្ធ (Remote Assistance) និងការចុះត្រួតពិនិត្យ ថែទាំម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនថតចំឡង ម៉ាស៊ីន Scan និងឧបករណ៍សម្ភារបច្ចេកវិទ្យានានាទាក់ទងនឹងប្រព័ន្ធ FMIS។ ក្នុងបេសកកម្មនេះ ក្រុមការងារបានបែងចែកជាពីរក្រុមធំៗ ចុះទៅតាមគ្រប់រតនាគាររាជធានី-ខេត្ត ដែលក្នុងរតនាគារមួយត្រូវចំណាយរយៈពេលពីរថ្ងៃពេញ។ បេសកកម្មទាំងមូលត្រូវចំណាយពេលសរុប ប្រហែលពីរខែពេញ ដោយចាប់ផ្ដើមពីថ្ងៃទី០៨ ខែឧសភា ដល់ថ្ងៃទី១២ ខែកក្កដា។ ជាលទ្ធផល ក្រុមការងារបានដោះស្រាយ និងពន្យល់ណែនាំអំពីភាពងឿងឆ្ងល់ និងបញ្ហានានាដែលលើកឡើងដោយមន្ត្រីប្រើប្រាស់ប្រព័ន្ធផ្ទាល់។ ក្រុមការងារសង្កេតឃើញថា មន្ត្រីនៅរតនាគារបានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការត្រងត្រាប់ចាប់យកចំណេះដឹងបន្ថែមពីការចុះបណ្ដុះបណ្ដាលលើកនេះ។ ទោះជាយ៉ាងនេះក្ដី ក្រុមការងារក៏បានស្វែងរកឃើញចំណុចគន្លឹះរួមមួយចំនួន ដែលភាគីពាក់ព័ន្ធចាំបាច់ត្រូវពិចារណាស្វែងរកដំណោះស្រាយរួម៖ រតនាគារមួយចំនួននៅតែកត់ត្រាក្នុងប្រព័ន្ធចាស់របស់ខ្លួន ដែលធ្វើឱ្យបន្ទុកការងារកើនឡើង ហើយត្រូវចំណាយពេលយូរក្នុងការរៀបចំបញ្ជីវិភាគដោយដៃសម្រាប់អគ្គនាយកដ្ឋានរតនាគារជាតិជារៀងរាល់ខែ មន្ត្រីមួយចំនួនមិនអាចចូលរួមពេញលេញក្នុងការបណ្ដុះបណ្ដាលការប្រើប្រាស់ប្រព័ន្ធ ដោយសារមូលហេតុជាប់រវល់ជាមួយការងារដោយដៃរបស់គាត់ ភាពខុសគ្នាមួយចំនួននៃលេខគណនីក្នុងប្រព័ន្ធ FMIS និងលេខគណនីបច្ចុប្បន្ន ដែលកំពុងប្រើប្រាស់ក្នុងរតនាគារ ធ្វើឱ្យរបាយការណ៍ ឬឯកសារផ្សេងៗ ដែលបោះពុម្ពពីប្រព័ន្ធមិនអាចប្រើប្រាស់បាន ចរន្តអគ្គិសនីនៅខេត្តខ្លះមិនទាន់មានស្ថេរភាពគ្រប់គ្រាន់ ឬមានការដាច់ញឹកញាប់ ដែលអាចបង្កឱ្យឧបករណ៍អេឡិចត្រូនិចប្រើប្រាស់ផ្គត់ផ្គង់ប្រព័ន្ធឆាប់ខូច សមត្ថភាពមន្ត្រីមួយចំនួននៅមានកម្រិត ដែលធ្វើឱ្យការចុះប្រតិបត្តិការក្នុងប្រព័ន្ធមានសភាពយឺតយ៉ាវ និងមិនអាច ស្វែងរក ឬដោះស្រាយបញ្ហា Error ពេលចុះប្រតិបត្តិការភ្លាមៗបាន។ ជាទូទៅ ក្រុមការងារគ្រប់គ្រងគម្រោងក៏បានបង្ហាញពីសុទិដ្ឋិនិយមទៅលើការចុះបណ្ដុះបណ្ដាលលើកនេះ ហើយសង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹង ក៏ដូចជាការផ្ដល់ការថែទាំសម្ភារទាំងអស់នេះ នឹងជួយដល់មន្ត្រីដើម្បីពន្លឿនការអនុវត្តការងារដោយប្រើប្រាស់ប្រព័ន្ធ FMIS ផ្ទាល់។ ហើយបទពិសោធន៍លើកនេះ ក៏នឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ក្រុមការងារយកទៅគិតគូរពិចារណា ធ្វើយ៉ាងណាធ្វើឱ្យមានភាពប្រសើរឡើងក្នុងការប្រើប្រាស់ប្រព័ន្ធទៅថ្ងៃអនាគត។ ខាងក្រោមនេះគឺជាកាលវិភាគ ដែលក្រុមការងារបានចុះទៅផ្ទាល់នៅតាមរតនាគាររាជធានី-ខេត្តទាំង២៥ ក្នុងជុំទីពីរ (សូមចុចលើខេត្តនីមួយៗដើម្បីចូលទៅកម្រងរូបភាពរបស់ខេត្តនីមួយៗ)៖ ថ្ងៃទី ០៩-១០ […]

ព័ត៌មានលម្អិត