+855 23 43 00 63

5

Feb, 2017

ប្រកាសស្ដីពីការកែសម្រួលក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG)

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស សម្រេចកែសម្រួលសមាសភាព ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីទទួលភារកិច្ចក្នុងការគ្រប់គ្រង ធានា និងជំរុញវឌ្ឍនភាព និងធ្វើសេចក្ដីសម្រេចចិត្តលើការងារពាក់ព័ន្ធនឹងដំណើរការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជំហានទីពីរ។ លើសពីនេះ ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រសិទ្ធនាមថាជា “ប្រព័ន្ធអេហ្វអឹមអាយអេស” និងមាននិមិត្តសញ្ញាដូចខាងក្រោម៖ ទាញយក៖ ប្រកាសស្ដីពីការកែសម្រួលក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ព័ត៌មានលម្អិត

5

Feb, 2017

ប្រកាសស្ដីពីការបង្កើតលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្ដមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស សម្រេចបង្កើតសមាសភាព លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីដើរតួជាសេនាធិការ នៃក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានភារកិច្ចក្នុងការធានាឱ្យបាននូវការអនុវត្តគម្រោងតាមសកម្មភាពការងារមានចែងនៅក្នុងផែនការសកម្មភាពអនុវត្តគម្រោង និងរាយការណ៍ជាប្រចាំ ឬក្នុងករណីចាំបាច់បន្ទាន់ ជូនក្រុមការងារគ្រប់គ្រងគម្រោងអំពីវឌ្ឍនភាព សមិទ្ធផលតាមគោលដៅ និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង FMIS ។ ទាញយក៖ ប្រកាសស្ដីពីបង្កើតលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ព័ត៌មានលម្អិត

1

Feb, 2017

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១០ — ខែមករា ឆ្នាំ២០១៧

ដោយ៖: | Tags: | មតិយោបល់: 0

មាតិកា៖ ទំព័រដើម IMF ថ្លែងសរសើរពីវឌ្ឍនភាពការអនុវត្តគម្រោង FMIS នៅកម្ពុជា ព្រឹត្តិការណ៍សំខាន់ៗក្នុងការអនុវត្តគម្រោងក្នុង ឆ្នាំ២០១៦ EU គាំទ្រផែនការសកម្មភាព និងថវិកាទ្រទ្រង់ការអនុវត្តគម្រោង F M I S ជំហានទី២ សិក្ខាសាលាស្ដីអំពីការពិនិត្យវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ F M I S ក្នុងជំហានទី១ ការដាក់អនុវត្តគម្រោង FMIS នៅតាមក្រសួង-ស្ថាប័ន អត្ថន័យនិមិត្តសញ្ញាតំណាងប្រព័ន្ធ FMIS សង្ខេបមុខងារគ្រប់គ្រងសាច់ប្រាក់ អគ្គនាយកដ្ឋានកសហវត្រៀមជាស្រេចក្នុងការអនុវត្តគម្រោងជំហានទី២ មន្ត្រី ១០២រូប ទទួលការបណ្ដុះបណ្ដាលចំណេះ ដឹងមូលដ្ឋាននៃការប្រើប្រាស់កុំព្យូទ័រ ទំព័រសំណួរ-ចម្លើយ និងទំនាក់ទំនងមកក្រុមការងារគ្រប់គ្រងគម្រោង លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១០ – ខែ មករា ឆ្នាំ ២០១៧ បានពីទំព័រនេះ៖ https://fmis.mef.gov.kh/contents/uploads/2017/02/Newsletter-10-2017-FINAL-Edition.pdf

ព័ត៌មានលម្អិត

12

Jan, 2017

ក្រសួង១០ នឹងរៀបចំក្រុមការងារអនុវត្តគម្រោង FMIS

ដោយ៖: | Tags: , , , , , , | មតិយោបល់: 0

តំណាងក្រសួងចំនួន១០ នឹងរៀបចំក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅតាមស្ថាប័នរបស់ខ្លួនដើម្បីត្រៀមខ្លួនទទួលយកប្រព័ន្ធទៅប្រើប្រាស់នៅក្នុងការអនុវត្តគម្រោង FMIS ជំហានទី២ ក្នុងឆ្នាំ២០១៧នេះ។ ការសម្រេចនេះបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងក្រុមការងារគ្រប់គ្រងគម្រោង របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមកាងារគ្រប់គ្រងគម្រោង FMIS ជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីតំណាងក្រសួងចំនួន១០ កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រសួងទាំង ១០នេះ រួមមាន៖ ១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២. ក្រសួងអប់រំយុវជន និងកីឡា ៣. ក្រសួងសុខាភិបាល ៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥. ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ៦. ក្រសួងកិច្ចការនារី ៧. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៨. ក្រសួងមុខងារសាធារណៈ ៩. ក្រសួងបរិស្ថាន ១០. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថ្លែងក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានលើកឡើងថាការចូលរួមសហការពីសំណាក់មន្ត្រីគ្រប់កម្រិតទាំងអស់គឺពិតជា ការងារដែលចាំបាច់ជាទីបំផុត។ «បើសិនជាគ្មានការចូលរួមគ្រប់កម្រិតនោះទេ ការអនុវត្តគម្រោង FMIS គឺពិតជាមិនអាចទៅរួចនោះទេ។ រឿងបច្ចេកទេសគឺជារឿងមួយ ប៉ុន្តែរឿងសតិអារម្មណ៍គឺជារឿងលំបាកណាស់ដែលទាមទារ ឱ្យមានការសម្របសម្រួលពីសំណាក់ថ្នាក់ដឹកនាំ ព្រោះរឿងនេះពាក់ព័ន្ធនឹងការសម្រេចចិត្ត និងទទួលខុសត្រូវខ្ពស់។» ស្របគ្នានេះដែរ លោកជំទាវតំណាងក្រសួងសុខាភិបាលបានលើកឡើងស្រដៀងគ្នានេះដែរថា៖ «ខ្ញុំយល់ថាប្រព័ន្ធ FMIS មានសារសំខាន់ទាំងក្នុងកម្រិតនយោបាយ និងកម្រិតបច្ចេកទេស។ ហើយបើទៅថ្ងៃអនាគតទៅ វាប្រហែលជាអាចអនុញ្ញាតឱ្យសាធារណជនអាចចូលទៅមើលបានអំពី ព័ត៌មានហិរញ្ញវត្ថុសាធារណៈក្នុងកម្រិតណាមួយបាននោះ វាក៏កាន់តែប្រសើរសម្រាប់ពួកយើងទាំងអស់គ្នា។» ផលប្រយោជន៍មួយចំនួនដែលក្រសួង-ស្ថាប័ន អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិនឹងទទួលបានពេលប្រើប្រាស់ប្រព័ន្ធ FMIS បានពេញលេញមានដូចជា៖ • ពង្រឹងគណនេយ្យភាពស្ថាប័ន និងភាពជាម្ចាស់ក្នុងការគ្រប់គ្រង និងអនុវត្តថវិកា […]

ព័ត៌មានលម្អិត