+855 23 43 00 63

17

Mar, 2017

ប្រកាសព័ត៌មាន លេខ ៣៥ (ខែ កុម្ភៈ ឆ្នាំ ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំពិធី “ដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី២ ជាផ្លូវការ” កាលពីថ្ងៃទី ២២ ខែកុម្ភៈ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត  ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងមកពីក្រសួង-ស្ថាប័ន, មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង ២៥, រតនាគាររាជធានី-ខេត្តទាំង ២៥ ព្រមទាំងដៃគូអភិវឌ្ឍន៏។

នៅក្នុងខែកុម្ភៈនេះដែរ ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានបន្តចុះផ្សព្វផ្សាយស្តីពី “ការបញ្ជ្រាបការយល់ដឹងនៅតាមក្រសួង-ស្ថាប័ន” ដែលនឹងចូលរួមអនុវត្តគម្រោង  FMIS នៅក្នុងឆ្នាំ២០១៧ បានចំនួន៤ក្រសួងដែលរួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងមុខងារសាធារណៈ ។ ក្រៅពីនេះក្រុមការងារក៏បានចុះទៅតាមក្រសួង-ស្ថាប័នដើម្បីសិក្សាពីនិតិវិធីអនុវត្តការងារដើម្បីចងក្រងនីតិវិធីអនុវត្តស្តង់ដារ នៅតាមបណ្តាក្រសួងដែលបានធ្វើការបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធ FMIS។

ទន្ទឹមនឹងនេះ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានបន្តរៀបចំកម្មវីធីទំនាក់ទំនង និងផ្សព្វផ្សាយពីវឌ្ឍនភាព និង ធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់គម្រោង FMIS ទៅកាន់អ្នកពាក់ព័ន្ធតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា និង កំពុងបន្តជួយសម្របសម្រួលជាមួយនឹងអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះទាំងអស់ ដើម្បីបញ្ចប់ការចងក្រងនីតិវីធីអនុវត្តស្តង់ដារនៅសេសសល់។ រីឯក្រុមការងារផ្នែកមុខងារប្រព័ន្ធកំពុងបន្តជួយគាំទ្រ និង ដោះស្រាយបញ្ហាប្រឈមនានារបស់មន្ត្រីប្រើប្រាស់ប្រព័ន្ធនៅតាមរតនាគាររាជធានី-ខេត្ត ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តប្រព័ន្ធកាន់តែរលូន។

ក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានបានពិនិត្យប្លង់ និង ទីតាំងក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធនៅតាមបណ្តាក្រសួង-ស្ថាប័នដើម្បីត្រៀមរៀបចំការតំឡើងនិងតភ្ជាប់ខ្សែបណ្តាញ និងឧបករណ៏ សម្រាប់ការប្រើប្រាស់នៅក្នុងជំហានទី២ ខាងមុខនេះ។

ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តចុះអនុវត្តសកម្មភាពទៅតាមផ្នែកនីមួយៗ ជាមួយនឹងក្រុមការងារអនុវត្តគម្រោង FMIS តាមក្រសួង-ស្ថាប័នទាំង ១០ ដែលនឹងត្រូវចូលរួមអនុវត្តគម្រោង FMIS ចាប់ពីខែកុម្ភៈនេះ។ ដូចនេះ សូមក្រុមការងារអនុវត្តគម្រោង FMIS តាមក្រសួង-ស្ថាប័នត្រៀមខ្លួនចូលរួមសហការ ដើម្បីភាពជោគជ័យនៃការអនុវត្តគម្រោង FMIS ។

សូមទាញយក ប្រកាសព័ត៌មាន លេខ ០៣៥ (ខែ កុម្ភៈ ឆ្នាំ ២០១៧) នៅទីនេះ៖ http://fmis.mef.gov.kh/contents/uploads/2017/03/Bulletin_35.pdf