+855 23 43 00 63

4

Sep, 2018

ប្រកាសព័ត៌មាន លេខ ៥៣ (ប្រចាំខែ សីហា ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ខែសីហានេះ  លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង  FMIS   បានរៀបចំត្រៀមជាស្រេចក្នុងការផ្តល់វគ្គបណ្តុះបណ្តាលពីការប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់ថ្នាក់ដឹកនាំ  និងមន្រ្តីដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅក្រសួង­-ស្ថាប័នចំនួន ១០ ថ្មីបន្ថែមទៀត រួមជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ដែលវគ្គបណ្តុះបណ្តាលនេះនឹងចាប់ផ្តើមនៅខែបន្ទាប់។ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ដោយឡែក ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ បានបញ្ចប់ការចុះដំឡើង ឧបករណ៍សម្ភារបច្ចេកវិទ្យានៅក្នុងនោះមាន  ទូម៉ាស៊ីនមេ (Rack) ,ប្រព័ន្ធបណ្តាញបច្ចេកវិទ្យាព័ត៌មាន និងខ្សែបណ្តាញអគ្គិសនី សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅក្រសួងចំនួនពីរបន្ថែមទៀតគឺក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និងឧតុនិយម។ ក្រុមការងារក៏បានចុះត្រួតពិនិត្យ និងថែទាំ ដោះស្រាយបញ្ហាកុំព្យូទ័ររបស់អ្នកប្រើប្រាស់នៃក្រសួង-ស្ថាប័នទាំង ១០ រួមទាំងអង្គភាពថវិកាផ្ទេរសិទ្ធិ ដែលបាននិងកំពុងអនុវត្តប្រព័ន្ធ FMIS កាលពីដើមឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ។ ការគ្រប់គ្រងមុខងារប្រព័ន្ធ ទន្ទឹមនឹងនេះផងដែរ ក្រុមការងារមុខងារប្រព័ន្ធ   FMIS   បានធ្វើបទបង្ហាញស្តីពីរបាយការណ៍ស្ថានភាពចលនាឥណទាន ថវិកា (R06) របាយការណ៍ចំណូលថ្នាក់ជាតិ (R17) និងរបាយការណ៍ចំណូលចំណាយ (R20) ជូនដល់អ្នកប្រើប្រាស់ប្រព័ន្ធFMISទាំងអស់ដើម្បីឱ្យអ្នកប្រើប្រាស់អាចទាញយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែងនិងនៅតែបន្តគាំទ្រដោះស្រាយបញ្ហាបច្ចេកទេសនានាជាមួយអ្នកប្រើប្រាស់ដែលកើតមានកំឡុងពេលអនុវត្តប្រព័ន្ធ និងសិក្សាពីតម្រូវការដែលអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បានធ្វើការស្នើសុំ។ ការគ្រប់គ្រងការផ្លាស់ប្តូរ សម្រាប់ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ  បានចុះទៅកាន់ក្រសួង-ស្ថាប័ន  ១០  ដែលបានដាក់ឱ្យអនុវត្តជាផ្លូវការរួចរាល់ក្នុងឆ្នាំ ២០១៨ រួមជាមួយអាណាប័កផ្ទេរសិទ្ធិ ក្នុងគោលបំណងសិក្សាពីកម្រិតនៃការផ្លាស់ប្តូររបស់អ្នកប្រើប្រាស់ប្រព័ន្ធ  FMIS  និងប្រមូលយកបញ្ហាប្រឈម ក៏ដូចជាសំណូមពររបស់អ្នកប្រើប្រាស់ប្រព័ន្ធដើម្បីគាំទ្រដល់អ្នកប្រើប្រាស់ឱ្យកាន់តែទទួលបានអត្ថប្រយោជន៍កាន់តែច្រើនថែមទៀតពីប្រព័ន្ធ FMIS។ ស្របជាមួយគ្នានេះផងដែរ ក្រុមការងារបានធ្វើការសម្របសម្រួល ដល់ការចុះបំពេញបេសកកម្មនៃ ជំនាញការអន្តរជាតិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ក្នុងការជួបពិភាក្សាជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធស្របតាមកាលវិភាគបេសសកម្ម និងបានធ្វើការផ្សព្វផ្សាយពីបច្ចុប្បន្នភាពរបស់គម្រោងតាមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។ ការងារបន្ត  លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង  FMIS នឹងបន្តការចុះទៅដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យានៅក្នុងទូម៉ាស៊ីនមេ (Rack),ប្រព័ន្ធបណ្តាញបច្ចេកវិទ្យាព័ត៌មាន និងខ្សែបណ្តាញអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMISទៅកាន់ក្រសួង-ស្ថាប័នចំនួនបីបន្តទៀត ដែលរួមមានក្រសួងព័ត៌មាន, ក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ដូចនេះសូមថ្នាក់ដឹកនាំ និងមន្រ្តីដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS មេត្តាត្រៀមចូលរួមសហការ។ ទាញយកឯកសារជា PDF […]

ព័ត៌មានលម្អិត

9

Aug, 2018

ប្រកាសព័ត៌មាន លេខ ៥២ (ប្រចាំខែ កក្កដា ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

ឈានចូលមកដល់ខែ កក្កដានេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់បានធ្វើការដាក់ដំឡើងម៉ាស៊ីនមេនៅមជ្ឈមណ្ឌលទិន្នន័យ និងមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យថ្មី ព្រមទាំងបានធ្វើការចែកជូននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់មន្រ្តីដែលបានចូលរួម និងបញ្ចប់វគ្គបណ្តុះបណ្តាលលើមុខវិជ្ជាជំនាញបច្ចេកទេសអ្នកប្រើប្រាស់ប្រព័ន្ធ FMIS។ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះដែរ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ បានធ្វើការរៀបចំ Network Configuration សម្រាប់ដាក់ដំឡើងនៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ រួមជាមួយនឹងការបន្តចុះដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មានដែលរួមមាន        ទូម៉ាស៊ីនមេ (Rack), ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងខ្សែបណ្តាញអគ្គីសនី សម្រាប់អ្នកប្រើប្រាស់នៅក្រសួង-ស្ថាប័ន ដែលសម្រេចបានរួមមាន ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងអភិវឌ្ឍន៏ជនបទ និងបន្តដល់ក្រសួងផ្សេងៗទៀត។ ការគ្រប់គ្រងមុខងារប្រព័ន្ធ ស្របគ្នានេះដែរក្រុមការងារមុខងារប្រព័ន្ធបានបញ្ចប់ការថតវីដេអូពីរបៀបកត់ត្រាប្រតិបត្តិការថ្មីៗក្នុងប្រព័ន្ធ ដើម្បីជាជំនួយស្មារតីបន្ថែមដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យកាន់តែមានភាពងាយស្រួលយល់។ ក្រុមការងារក៏បានបញ្ចប់អភិវឌ្ឍន៍របាយការណ៍ពាក់ព័ន្ធនឹងច្បាប់ហិរញ្ញវត្ថុចលនាឥណទានដោយស្ថាពរ និងបន្តធ្វើតេស្តសាកល្បងលើរបាយការណ៍ដទៃទៀត។ ក្រុមការងារក៏កំពុងពិនិត្យ កែសម្រួលនីតិវិធីអនុវត្តបច្ចុប្បន្នរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងបានធ្វើការបិទបញ្ជីហិរញ្ញវត្ថុឆ្នាំ២០១៦ ដោយជោគជ័យផងដែរ។ ការគ្រប់គ្រងការផ្លាស់ប្តូរ សម្រាប់ការទំនាក់ទំនងផ្សព្វផ្សាយរបស់ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានធ្វើការបញ្ចប់ការចែកជូនព្រឹត្តិបត្រព័ត៌មានជូនភាគីពាក់ព័ន្ធនៃគ្រប់ក្រសួង-ស្ថាប័នដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS រួមជាមួយក្រសួង-ស្ថាប័នដែលត្រៀមដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ព្រមទាំងគ្រប់ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈការផ្សព្វផ្សាយជូនដោយផ្ទាល់ និងតាមរយៈសារអេឡិចត្រូនិចផងដែរ។ បន្ថែមពីនេះក្រុមការងារបានបន្តការជួយសម្របសម្រួល និងទំនាក់ទំនងទៅកាន់ក្រសួង-ស្ថាប័នក្នុងការចុះតភ្ជាប់បណ្តាញសម្រាប់ប្រព័ន្ធ FMIS ក៏ដូចជាការជម្រាបជូនដំណឹងជាមុនទៅកាន់ភាគីពាក់ព័ន្ធទាំងអស់អំពីបច្ចុប្បន្នភាពរបស់គម្រោង FMIS និង សិក្សាពីកម្រិតនៃការផ្លាស់ប្តូររបស់អ្នកពាក់ព័ន្ធទាំងអស់។ ការងារបន្ត លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹង ផ្តល់ជូនវគ្គបណ្តុះបណ្តាលទៅកាន់ថ្នាក់ដឹកនាំ និងអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំង១០ថ្មី ក្រសួង-ស្ថាប័ន និង ២៥មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត។ ដូចនេះសូមថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រី ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS  ទាំងអស់ត្រៀមសហការ និង ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលឆាប់ៗនេះ។ ទាួយកឯកសារជា PDF ៖ http://fmis.mef.gov.kh/contents/uploads/2018/08/Draft-Bulletin-52-2edited-6.pdf

ព័ត៌មានលម្អិត

12

Jul, 2018

ប្រកាសព័ត៌មាន លេខ ៥១ (ប្រចាំខែ មិថុនា ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចប់ការរៀបចំវគ្គបណ្តុះបណ្តាលបំប៉នបន្ថែមជូនដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៃក្រសួង-ស្ថាប័នទាំង ១០ព្រមទាំងអង្គភាពថវិកាជាអាណាប័កផ្ទេរសិទិ្ធពេញលេញដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី២។ ក្រុមការងារក៏បានចូលរួមធ្វើបទបង្ហាញស្តីពីការបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធ FMIS ជូនមន្ត្រីរដ្ឋបាលកណ្តាល និងមន្រ្តីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ដែលបានប្រព្រឹត្តិទៅនៅទីរួមខេត្តសៀមរាប។ ក្រុមការងារក៏បាននិងកំពុងរៀបចំធ្វើឱ្យប្រសើរឡើងនូវ មជ្ឈមណ្ឌល ទិន្នន័យថ្មីដែលទាន់សម័យនិងកាន់តែមានសុវត្ថិភាព។ ការគ្រប់គ្រងមុខងារប្រព័ន្ធ FMIS ជាមួយគ្នានេះ ក្រុមការងារមុខងារប្រព័ន្ធ FMIS បានបន្តការទ្រទ្រង់ គាំទ្រ និងដោះស្រាយបញ្ហាជាច្រើនក្នុងពេលប្រើប្រាស់ប្រព័ន្ធ FMIS ដែលបានលើកឡើងដោយអ្នកប្រើប្រាស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមប្រព័ន្ធ HelpDesk។ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ FMIS ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ បានបន្តការចុះដំឡើងសម្ភារបច្ចេកវិទ្យាព័ត៌មាន     នៅក្នុងទូម៉ាស៊ីនមេ (Rack)  ប្រព័ន្ធបណ្តាញបច្ចេកវិទ្យាព័ត៌មាន និងខ្សែបណ្តាញអគ្គិសនី សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ដែលមកដល់ពេលនេះក្រុមការងារកំពុងតបណ្តាញសម្រាប់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ និងបន្តដំណើរទៅខេត្តផ្សេងទៀតជាបន្តបន្ទាប់។ ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារបានបន្តសកម្មភាពតភ្ជាប់ បណ្តាញ Wall Point សម្រាប់ក្រសួង-ស្ថាប័នចំនួន១០ថ្មី ដែលមកទល់ពេលនេះ គឺបានបញ្ចប់ក្រសួងពាណិជ្ជកម្ម និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងកំពុងដំឡើងសម្រាប់ក្រសួងទេសចរណ៍ និងគ្រោងសម្រាប់ ក្រសួង-ស្ថាប័នដែលនៅសេសសល់ជាបន្តបន្ទាប់។ ការគ្រប់គ្រងការផ្លាស់ប្តូរ សម្រាប់ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានរៀបចំ និងសរសេរអត្ថបទព័ត៌មានផ្សព្វផ្សាយពីបច្ចុប្បន្នភាពរបស់គម្រោង FMIS ដល់អ្នកប្រើប្រាស់ទាំងអស់ និងអ្នកពាក់ព័ន្ធផ្សេងៗតាមរយៈគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់ FMIS ។     ទន្ទឹមនឹងនេះផងដែរ ក្រុមការងារក៏បានធ្វើការប្រាស្រ័យទាក់ទង ជាមួយអ្នកប្រើប្រាស់ ក្នុងន័យគាំទ្រដល់ការប្រើប្រាស់ប្រព័ន្ធឱ្យបាន រលូន។     ក្រុមការងារបានធ្វើការផ្សព្វផ្សាយវីដេអូស្តីពីរបៀបប្តូរលេខសម្ងាត់ពេលភ្លេចលេខ សម្ងាត់ចាស់ សម្រាប់ប្រព័ន្ធ FMIS ដើម្បីជាជំនួយស្មារតីបន្ថែមដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នឹងរៀបចំសិក្សាប្រៀបធៀបពីកម្រិតនៃការទទួលយកការផ្លាស់ប្តូរ របស់ក្រសួង-ស្ថាប័ន   ផងដែរ។ ការងារបន្ថែមពីលើនេះក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានប្រមូលចងក្រងនីតិវិធី អនុវត្តការងាររបស់ មន្ទីរសេដ្ឋកិច្ចនិង- ហិរញ្ញវត្ថុ  និងក្រសួង-ស្ថាប័ន១០ថ្មីដើម្បីបញ្ជូនទៅក្រុមការងារមុខងារប្រព័ន្ធសម្រាប់ធ្វើការវិភាគ និងគូសចេញនូវលំហូរការងារ   និងបានប្រមូលបញ្ហាប្រឈម ដែលក្រសួង-ស្ថាប័ន និងអាណាប័កផ្ទេរសិទ្ធិដែលកំពុងអនុវត្តប្រព័ន្ធ […]

ព័ត៌មានលម្អិត

7

Jun, 2018

ប្រកាសព័ត៌មាន លេខ ៥០ (ប្រចាំខែ ឧសភា ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងខែ ឧសភា លេខាធិកាដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំវគ្គបណ្តុះបណ្តាលបំប៉នបន្ថែមស្តីពីមុខងារទាំង៤ របស់ប្រព័ន្ធ FMIS និងរបៀបប្រើប្រាស់ Window Remote Assistance សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំង ១០ ក្រសួង-ស្ថាប័ន ព្រមទាំងអាណាប័កផ្ទេរសិទ្ធិទាំងអស់ក្នុងគោលបំណងបញ្ជ្រាបនូវចំណេះដឹងបន្ថែម ក៏ដូចជាចូលរួមដោះស្រាយបន្ថែមនូវរាល់បញ្ហាប្រឈមដែលក្រសួង-ស្ថាប័នបានជួបប្រទះនៅក្នុងអំឡុងពេលអនុវត្តប្រព័ន្ធ FMIS កន្លងទៅថ្មីៗនេះ។ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ដោយឡែកក្រុមការងារហេដ្ឋារចនាសម្ព័ន្ធចុះបេសកម្មទៅកាន់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពត និងខេត្តកែប ដើម្បីដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យារបស់បណ្តាញតភ្ជាប់ ទូរ Rack ខ្សែបណ្តាញ     អគ្គិសនីសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS។ ការគ្រប់គ្រងមុខងារប្រព័ន្ធ ស្របគ្នានេះដែរក្រុមការងារមុខងារប្រព័ន្ធបានបញ្ចប់នូវការគូសលំហូរនីតិវិធីអនុវត្តការងារអនុវត្ត និងនីតិវិធីអនុម័តក្នុង ប្រព័ន្ធ FMIS របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ព្រមទាំងបានរៀបចំ និងបង្កើតឈ្មោះអ្នកប្រើប្រាស់ ជាមួយនឹងការកំណត់សិទ្ធិ តួនាទីនៅក្នុងប្រព័ន្ធ FMIS បន្ទាប់ពីបានពិភាក្សាបង្ហាញលម្អិតបន្ថែមពីមុខងារនីមួយៗនៃប្រព័ន្ធ FMIS។ លើសពីនេះផងដែរ ក្រុមការងារបានកំណត់រួចរាល់នូវអត្តសញ្ញាណអ្នកប្រើប្រាស់ប្រព័ន្ធ FMIS។ ការគ្រប់គ្រងការផ្លាស់ប្តូរ សម្រាប់ការទំនាក់ទំនងផ្សព្វផ្សាយរបស់ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានធ្វើការបញ្ចប់រៀបចំការសិក្សាអំពីការត្រៀម ខ្លួនរបស់អ្នកប្រើប្រាស់ក្នុងការអនុវត្តប្រព័ន្ធនៅឆ្នាំ ២០១៩ រួមមាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ២៥ រាជធានី-ខេត្ត ព្រមទាំងបានបញ្ចប់វីដេអូសំខាន់ៗមួយចំនួនផ្សព្វផ្សាយទៅលើ់គេហទំព័រព័ត៌មាន និងរាល់បណ្តាញសង្គម របស់គម្រោង FMIS ។ ការងារបន្ត           លេខាធិកាដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តដំឡើងឧបករណ៍បច្ចេកវិទ្យា និងផ្តល់ជូនវគ្គបណ្តុះបណ្តាលទៅកាន់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំង ១០ក្រសួង-ស្ថាប័ន និង២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត។ សូមទាញយកប្រកាសព័ត៌មាន លេខ ៥០ (ប្រចាំខែ ឧសភា ២០១៨) http://fmis.mef.gov.kh/contents/uploads/2018/06/Draft-Bulletin-50-2.pdf

ព័ត៌មានលម្អិត

10

May, 2018

ប្រកាសព័ត៌មាន លេខ ៤៨-៤៩ (ប្រចាំខែ មីនា-មេសា ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ខែ មីនា និងមេសា ឆ្នាំ២០១៨ នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំសិក្ខាសាលាស្តីពី ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់ក្រសួង-ស្ថាប័ន ១០  ថ្មីបន្ថែមដែលនឹងអនុវត្តនៅដើមឆ្នាំ ២០១៩ ។ ក្រុមការងារក៏បានចុះបេសកកម្មទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តចំនួន ២៥ ព្រមទាំងក្រសួង-ស្ថាប័ន១០ ដើម្បីសិក្សាពីអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ លំហូរការងារបច្ចុប្បន្ន ក៏ដូចជាទីតាំងដើម្បីដាក់ឧបករណ៍។ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏បានបញ្ចប់នីតិវិធីអនុវត្តកិច្ចលទ្ធកម្មលើមជ្ឈមណ្ឌលទិន្នន័យថ្មី ព្រមទាំងបានរៀបចំនីតិវិធីអនុវត្តការងារជាមួយក្រុមហ៊ុនដែញថ្លៃផងដែរ។ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗនេះក្រុមការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ FMIS បានចុះទៅត្រួតពិនិត្យ ថែទាំម៉ាស៊ីនកុំព្យូទ័រ ឧបករណ៍សម្ភារៈផ្សេងៗរបស់អ្នកប្រើប្រាស់ប្រព័ន្ធនៅតាមរតនាគាររាជធានី-ខេត្ត ដោយបានជួសជុល និងយកម៉ាស៊ីនដែលមិនអាចជួសជុលបានមកធ្វើការដោះដូរ។ ក្នុងនោះដែរ ក្រុមការងារក៏បានចុះត្រួតពិនិត្យទីតាំង សិក្សាកំលាំងអគ្គិសនី និងគូសប្លង់សម្រាប់តំឡើងឧបករណ៍សម្ភារៈប្រព័ន្ធ FMIS របស់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត និងក្រសួង-ស្ថាប័នទាំង ១០ សម្រាប់គូសប្លង់ និងរៀបចំផែនការជាបន្តបន្ទាប់។ ការគ្រប់គ្រងមុខងារប្រព័ន្ធ ក្រុមការងារមុខងារប្រព័ន្ធ បានអភិវឌ្ឍន៍ និងដាក់ឲ្យដំណើរការការទាញយកអត្រាប្តូរប្រាក់ស្វ័យប្រវត្តិពីធនាគារជាតិចូលទៅប្រព័ន្ធ FMIS ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញទាក់ទង នឹងការបញ្ជាទិញ ក៏ដូចជាការទូទាត់សាច់ប្រាក់ជាក់ស្តែង។ ក្នុងការជម្រុញនូវប្រសិទ្ធភាព និងលទ្ធភាពរបស់ប្រព័ន្ធ ក្រុមការងារបានបន្តធ្វើវឌ្ឍនភាពនៃការទូទាត់តាមអេឡិកត្រូនិក (EFT) ដោយបានសម្របសម្រួលធ្វើបច្ចុប្បន្នភាព និងកែតម្រូវព័ត៌មានអ្នកផ្គត់ផ្គង់ ដើម្បីអោយការប្រតិបត្តិការអាចអនុវត្តទៅបាន។ បន្ថែមពីនេះទៅទៀត EFT បានដាក់សាកល្បង ឲ្យអនុវត្តជាផ្លូវការ  ថែមទាំងបានកែសម្រួលការធ្វើសន្ធានកម្មរបាយការណ៍ធនាគារពាក់ព័ន្ធនឹងប្រភេទនៃការទូទាត់នេះផងដែរ។ ក្នុងនោះក្រុមការងារក៏បានចុះទៅសិក្សាកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ និងនីតិវិធីអនុវត្តការងារបច្ចុប្បន្ននៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និងក្រសួង-ស្ថាប័នចំនួន១០ ដើម្បីរៀបចំនីតិវិធីអនុវត្តការងារក្នុងប្រព័ន្ធ FMIS ។ ការគ្រប់គ្រងការផ្លាស់ប្តូរ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ និងទំនាក់ទំនង បានសរសេរអត្ថបទព័ត៌មាន និងផលិតផ្ទាំងព័ត៌មាន Poster ផ្សេងៗពីវឌ្ឍនភាពប្រព័ន្ធក៏ដូចជាមុខងារក្នុងប្រព័ន្ធសម្រាប់ផ្សព្វផ្សាយលើគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម Facebook។ ក្រុមការងារក៏បានរៀបចំសិក្ខាសាលាបញ្រ្ជាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់ក្រសួងទាំង ១០ថ្មី និងបានសិក្សាពីការត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នចំនួន១០ ដើម្បីសិក្សាពីកម្រិតនៃការត្រៀមខ្លួន តម្រូវការព័ត៌មាន ដែលក្រុមការងារអាចផ្តល់និងរៀបចំផែនការសមស្របតាមតម្រូវការនិងគោលដៅ ៕ […]

ព័ត៌មានលម្អិត