+855 23 43 00 63

26

Jan, 2018

យុគសម័យថ្មីនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា

ដោយ៖: | Tags: , , , , , , | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រកាសដាក់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា FMIS ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្រសួងចំនួន ១០ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពីសំណាក់មន្ត្រីមកពី ក្រសួង-ស្ថាប័ន និង តំណាងដៃគូអភិវឌ្ឍន៍ សរុបជាង ៤០០ នាក់ នាព្រឹកថ្ងៃសុក្រទី២៦ ខែ មករា ឆ្នាំ ២០១៨។ ឯកឧត្ដមបណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ឱ្យដឹងថា ក្នុងឆ្នាំ ២០១៨ នេះ មានក្រសួងចំនួន ១០ ដែលចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការ រួមមាន៖ ១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ២. ក្រសួងអប់រំ យុវជន និងកីឡា ៣. ក្រសួងសុខាភិបាល ៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៦. ក្រសួងបរិស្ថាន ៧. ក្រសួងមុខងារសាធារណៈ ៨.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ៩. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ១០. ក្រសួងកិច្ចការនារី ។ ប្រព័ន្ធ FMIS ជាប្រព័ន្ធទំនើបកម្មការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដែលផ្ដល់សិទ្ធិក្នុងការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុតាមបែបវិមជ្ឈការដល់ក្រសួង-ស្ថាប័ន និង អង្គភាព ថវិកានានា ពោលគឺការកត់ត្រា, គ្រប់គ្រង, បែងចែក, អនុវត្តថវិកា និង កៀរគរប្រមូលចំណូល គឺនឹងត្រូវធ្វើឡើងក្នុងប្រព័ន្ធសមាហរណកម្មតែមួយគត់ ដោយក្រសួង-ស្ថាប័នទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជា ។ ភាពជោគជ័យក្នុងការដាក់ប្រព័ន្ធ […]

ព័ត៌មានលម្អិត

22

Jul, 2016

ការចុះបណ្ដុះបណ្ដាលមន្ត្រី និងថែទាំសម្ភារបច្ចេកទេសប្រព័ន្ធ FMIS ជុំទីពីរ

ដោយ៖: | Tags: | មតិយោបល់: 0

ចាប់ពីថ្ងៃទី០៨ ខែឧសភា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS របស់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តចុះទៅបណ្ដុះបណ្ដាលមន្ត្រីអំពីរបៀបប្រើប្រាស់ប្រព័ន្ធ ឆ្លើយតបនឹងតម្រូវការជាក់ស្ដែង និងការស្នើសុំរបស់មន្ត្រីប្រើប្រាស់ប្រាស់ប្រព័ន្ធនៅតាមរតនាគាររាជធានី-ខេត្ត ។ គោលបំណងនៃការចុះបណ្ដុះបណ្ដាលបន្ថែមលើកនេះគឺផ្ដោតសំខាន់លើ ចំណេះដឹងស្ដីអំពីការប្រើប្រាស់មុខងារក្នុងប្រព័ន្ធ និងការបង្ហាញពីរបៀបប្រើប្រាស់ប្រព័ន្ធ Help Desk  ក្នុងការជួយដោះស្រាយបញ្ហាពីចម្ងាយដោយការប្រើប្រាស់ប្រព័ន្ធ (Remote Assistance) និងការចុះត្រួតពិនិត្យ ថែទាំម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនថតចំឡង ម៉ាស៊ីន Scan និងឧបករណ៍សម្ភារបច្ចេកវិទ្យានានាទាក់ទងនឹងប្រព័ន្ធ FMIS។ ក្នុងបេសកកម្មនេះ ក្រុមការងារបានបែងចែកជាពីរក្រុមធំៗ ចុះទៅតាមគ្រប់រតនាគាររាជធានី-ខេត្ត ដែលក្នុងរតនាគារមួយត្រូវចំណាយរយៈពេលពីរថ្ងៃពេញ។ បេសកកម្មទាំងមូលត្រូវចំណាយពេលសរុប ប្រហែលពីរខែពេញ ដោយចាប់ផ្ដើមពីថ្ងៃទី០៨ ខែឧសភា ដល់ថ្ងៃទី១២ ខែកក្កដា។ ជាលទ្ធផល ក្រុមការងារបានដោះស្រាយ និងពន្យល់ណែនាំអំពីភាពងឿងឆ្ងល់ និងបញ្ហានានាដែលលើកឡើងដោយមន្ត្រីប្រើប្រាស់ប្រព័ន្ធផ្ទាល់។ ក្រុមការងារសង្កេតឃើញថា មន្ត្រីនៅរតនាគារបានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការត្រងត្រាប់ចាប់យកចំណេះដឹងបន្ថែមពីការចុះបណ្ដុះបណ្ដាលលើកនេះ។ ទោះជាយ៉ាងនេះក្ដី ក្រុមការងារក៏បានស្វែងរកឃើញចំណុចគន្លឹះរួមមួយចំនួន ដែលភាគីពាក់ព័ន្ធចាំបាច់ត្រូវពិចារណាស្វែងរកដំណោះស្រាយរួម៖ រតនាគារមួយចំនួននៅតែកត់ត្រាក្នុងប្រព័ន្ធចាស់របស់ខ្លួន ដែលធ្វើឱ្យបន្ទុកការងារកើនឡើង ហើយត្រូវចំណាយពេលយូរក្នុងការរៀបចំបញ្ជីវិភាគដោយដៃសម្រាប់អគ្គនាយកដ្ឋានរតនាគារជាតិជារៀងរាល់ខែ មន្ត្រីមួយចំនួនមិនអាចចូលរួមពេញលេញក្នុងការបណ្ដុះបណ្ដាលការប្រើប្រាស់ប្រព័ន្ធ ដោយសារមូលហេតុជាប់រវល់ជាមួយការងារដោយដៃរបស់គាត់ ភាពខុសគ្នាមួយចំនួននៃលេខគណនីក្នុងប្រព័ន្ធ FMIS និងលេខគណនីបច្ចុប្បន្ន ដែលកំពុងប្រើប្រាស់ក្នុងរតនាគារ ធ្វើឱ្យរបាយការណ៍ ឬឯកសារផ្សេងៗ ដែលបោះពុម្ពពីប្រព័ន្ធមិនអាចប្រើប្រាស់បាន ចរន្តអគ្គិសនីនៅខេត្តខ្លះមិនទាន់មានស្ថេរភាពគ្រប់គ្រាន់ ឬមានការដាច់ញឹកញាប់ ដែលអាចបង្កឱ្យឧបករណ៍អេឡិចត្រូនិចប្រើប្រាស់ផ្គត់ផ្គង់ប្រព័ន្ធឆាប់ខូច សមត្ថភាពមន្ត្រីមួយចំនួននៅមានកម្រិត ដែលធ្វើឱ្យការចុះប្រតិបត្តិការក្នុងប្រព័ន្ធមានសភាពយឺតយ៉ាវ និងមិនអាច ស្វែងរក ឬដោះស្រាយបញ្ហា Error ពេលចុះប្រតិបត្តិការភ្លាមៗបាន។ ជាទូទៅ ក្រុមការងារគ្រប់គ្រងគម្រោងក៏បានបង្ហាញពីសុទិដ្ឋិនិយមទៅលើការចុះបណ្ដុះបណ្ដាលលើកនេះ ហើយសង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹង ក៏ដូចជាការផ្ដល់ការថែទាំសម្ភារទាំងអស់នេះ នឹងជួយដល់មន្ត្រីដើម្បីពន្លឿនការអនុវត្តការងារដោយប្រើប្រាស់ប្រព័ន្ធ FMIS ផ្ទាល់។ ហើយបទពិសោធន៍លើកនេះ ក៏នឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ក្រុមការងារយកទៅគិតគូរពិចារណា ធ្វើយ៉ាងណាធ្វើឱ្យមានភាពប្រសើរឡើងក្នុងការប្រើប្រាស់ប្រព័ន្ធទៅថ្ងៃអនាគត។ ខាងក្រោមនេះគឺជាកាលវិភាគ ដែលក្រុមការងារបានចុះទៅផ្ទាល់នៅតាមរតនាគាររាជធានី-ខេត្តទាំង២៥ ក្នុងជុំទីពីរ (សូមចុចលើខេត្តនីមួយៗដើម្បីចូលទៅកម្រងរូបភាពរបស់ខេត្តនីមួយៗ)៖ ថ្ងៃទី ០៩-១០ […]

ព័ត៌មានលម្អិត

15

Jun, 2016

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF-International Monetary Fund) បន្ត​គាំទ្រ​ដល់​ដំណើរការ​អនុវត្ត​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ក៏ដូចជា​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុងជំនួបរវាងឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅរសៀលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៦ លោក Sandeep Saxena សេដ្ឋវិទូជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិបានបង្ហាញនូវជំហរបស់ខ្លួនការគាំទ្រដល់ដំណើរការនៃការអនុវត្តគម្រោង FMIS ជាពិសេសការបន្តពង្រីកការអនុវត្តគម្រោងនៅជំហានទី ២ ដល់គ្រប់ក្រសួង-ស្ថាប័នជាតិ និង ថ្នាក់ក្រោមជាតិ ។ លោក Sandeep បានឯកភាពទាំងស្រុងដល់ការលើកឡើងរបស់បណ្ឌិត ហ៊ាន សាហ៊ីប ថា “ការបន្តពង្រីកប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន និង ថ្នាក់ក្រោមជាតិ គឺជាចំណុចចាប់ផ្ដើមនៃការឈានឆ្ពោះទៅរកការសម្រេចបានតាមគោលដៅនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ពោលគឺ ប្រព័ន្ធ FMIS គឺជាឧបករណ៍គន្លឹះមិនអាចខ្វះបានក្នុងការសម្រួលដល់ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង សមិទ្ធកម្មទៅតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួង-ស្ថាប័នថ្នាក់ ជាតិ និង ថ្នាក់ក្រោមជាតិជាអ្នកអនុវត្ត” ។ លោក Sandeep បានឯកភាពតាមការស្នើសុំរបស់បណ្ឌិត ហ៊ាន សាហ៊ីប ក្នុងការបន្តផ្ដល់នូវជំនួយបច្ចេកទេសជូនដល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុក្នុងការបញ្ចប់នៅការងារសំខាន់ៗ ដូចជា៖ ១-ការបញ្ចប់ទម្រង់របាយការណ៍ស្ថិតិរដ្ឋាភិបាល (GFS-Government Financial Statistics) តាមរយៈព័ត៌មានពីប្រព័ន្ធ FMIS ដោយត្រូវមកធ្វើការផ្ទាល់ជាមួយនាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ២-ការបញ្ចប់ទម្រង់របាយការណ៍ស្ដង់ដារគណនេយ្យសម្រាប់វិស័យសាធារណៈ (IPSAS-International Public Sector Accounting Standards) ដែលលោកក៏បានបញ្ជាក់ផងដែរថា ទម្រង់របាយការណ៍កំពុងត្រូវបានកែសម្រួលដោយ IMF ផងដែរ, ៣-ជួយដល់អគ្គនាយកដ្ឋានថវិកាក្នុងការរៀបចំបញ្ចប់ប្លង់ចំណាត់ថ្នាក់ថវិកា ជាពិសេសពាក់ព័ន្ធនឹងចំណាត់ថ្នាក់មុខងាររបស់រដ្ឋាភិបាល ដែលត្រូវបន្ស៊ីជាមួយ ចំណាត់ថ្នាក់ COFOG (Classification Of the Functions Of Government), ៤-ជួយរៀបចំរបាយការណ៍គ្រប់គ្រងសាច់ប្រាក់ […]

ព័ត៌មានលម្អិត

7

Jun, 2016

កិច្ចប្រជុំពិភាក្សាស្ដីអំពីការពិនិត្យលទ្ធភាពក្នុងការបង្កើតរបាយការណ៍បញ្ជីវិភាគសម្រាប់អគ្គនាយកដ្ឋានរតនាគារជាតិ

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីអំពីការពិនិត្យលទ្ធភាពក្នុងការបង្កើតរបាយការណ៍បញ្ជីវិភាគសម្រាប់អគ្គនាយកដ្ឋានរតនាគារជាតិជាមួយនឹងនាយកដ្ឋានគណនេយ្យ និងអធិការកិច្ចរតនាគារ នៃអគ្គនាយកដ្ឋានរតនាគារជាតិ ។ ជាលទ្ធផលនៃកិច្ចប្រជុំពិភាក្សា ក្រុមការងារបានសម្រេចថានឹងលើកយកបញ្ហាដែលនៅមិនទាន់មានការឯកភាពគ្នា ទៅពិភាក្សាក្នុងកម្រិតថ្នាក់ដឹកនាំបន្តទៀត ។  

ព័ត៌មានលម្អិត

7

Jun, 2016

កិច្ចប្រជុំពិភាក្សាអំពីការបង្កើតរបាយការណ៍សម្រាប់តាមដានអាណត្តិ

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំជាមួយនាយកដ្ឋានចំណូលចំណាយថវិកា នៃអគ្គ-នាយកដ្ឋានរតនាគារជាតិ ស្តីពីការបង្កើតរបាយការណ៍ក្នុងប្រព័ន្ធ FMIS (មុខងារគណនីត្រូវទារ - Account Payable) ដើម្បីតាមដានអំពីស្ថានភាពរបស់អាណត្តិ ។ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមកាងារគម្រោង FMIS បានបញ្ជាក់ពីសមត្ថភាពរបស់ប្រព័ន្ធ FMIS ដែលអាចបង្កើតនូវរបាយការណ៍នានាស្របតាមតម្រូវការចង់បានរបស់គ្រប់ភាគីពាក់ព័ន្ធ។ គួរបញ្ជាក់ផងដែរថា របាយការណ៍ដែលនឹងត្រូវយកទៅប្រើប្រាស់នេះ មានអត្ថប្រយោជន៍យ៉ាងខ្លាំង ក្នុងការតាមដានសកម្មភាពអាណត្តិ និងពិនិត្យបានអំពីរយៈពេលនៃវដ្តដំណើរការអាណត្តិនីមួយៗ។

ព័ត៌មានលម្អិត