+855 23 43 00 63

21

Jul, 2015

ពិធី “ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ”

ដោយ៖: | Tags: | មតិយោបល់: 0

នា​រសៀល​ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៥ វេលា​ម៉ោង ៣:០០ រសៀល នៅ​សាលប្រជុំ អាគារ “ឃ” នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មាន​រៀបចំ​ពិធី “ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (Financial Management Information System (FMIS) Go-Live 1)” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង មន្រ្តី​ជំនាញ​ពាក់ព័ន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ព្រមទាំង​តំណាង​ដៃគូ​អភិវឌ្ឍន៍ និង តំណាង​ក្រុមហ៊ុន FIS-LG CNS Joint Venture (ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ FMIS) ។ ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ “យុទ្ធសាស្ត្រ​ចតុកោណ” ដើម្បី​ធានា​កំណើន ការងារ សមធម៌ និង ប្រសិទ្ធភាព​នៅ​កម្ពុជា ហើយ​ពិធី​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៃ​ប្រព័ន្ធ FMIS ជំហាន​ទី ១ នា​ថ្ងៃនេះ គឺជា វឌ្ឍនភាព​ដ៏​សំខាន់​ថ្មី​មួយទៀត​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល ពីព្រោះ​ប្រព័ន្ធ​នេះ​នឹង​ក្លាយជា​កម្លាំងចលករ​ក្នុងការ​ពន្លឿន និង ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល ។ ជាក់ស្តែង ប្រព័ន្ធ FMIS ជំហាន​ទី ១ ដែល​នឹងត្រូវ​ដាក់ឱ្យអនុវត្ត​សម្រាប់តែ​អគ្គនាយកដ្ឋាន-នាយកដ្ឋាន​ពាក់ព័ន្ធ​មួយចំនួន និង បណ្ដា​រតនាគារ​រាជធានី-ខេត្ត នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹង​ជួយ​ថ្នាក់ដឹកនាំ​ក្រសួង​ក្នុងការ​ធ្វើ​សេចក្ដីសម្រេចចិត្ត​ប្រកប ដោយ​គុណភាព និង […]

ព័ត៌មានលម្អិត

20

May, 2015

កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFM-TWG)

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥ អគ្គលេខាធិការដ្ឋាន​គណ:កម្មាធិ​ការដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ:បានរៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFM-TWG) នៅ​សាលប្រជុំ​ធំ អគារ “ធំ” នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត  អូន ព័ន្ធមុនីរ័ត្ន         រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​មានការ​ចូលរួម​ពី​រាល់​អ្នកតំណាង​មកពី​ក្រុម​ដៃគូ​អភិវឌ្ឍន៍ អគ្គនាយកដ្ឋាន​នៃ​ក្រសួង​សេដ្ឋកិច្ច និង​រាល់​ក្រសួង-ស្ថាប័ន។ នៅក្នុង​កិច្ចប្រជុំ​នេះ ដៃគូ​អភិវឌ្ឍន៍​បានផ្តល់​ជាមតិយោបល់​រួម​ដូចខាងក្រោម៖ A. មតិយោបល់​ទូទៅ 1.  ដៃគូ​អភិវឌ្ឍន៍​អបអរសាទរ​ចំពោះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​វឌ្ឍនភាព​បន្ត​របស់​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (PFMRP)។ យោងតាម​ផែនការ​សកម្មភាព​រួម​ទី២ (CAP 2-New) សម្រេចបាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់​ចំពោះ​ការបើកប្រាក់​បៀរ​វត្ស​ជូន​មន្រ្តីរាជការ និង​ការសង​បំណុល​តាមរយៈ​ប្រព័ន្ធ​ធនាគារ។ តម្លាភាព​ថវិកា​ត្រូវបាន​កែលម្អ​ដូចដែល​បាន​ឆ្លុះបញ្ចាំង​នៅក្នុង ១).សិក្ខាសាលា​ដោយធ្វើ​បទ​បង្ហាញ​អំពី​ថវិកា ដែល​ធ្វើ​នៅឯ​សភាជាតិ​កាលពី​ខែធ្នូ ឆ្នាំ២០១៤ ២).វេទិកាសាធារណៈ​ស្តីពី​ច្បាប់​ថវិកា​ឆ្នាំ២០១៥ កាលពី​ខែធ្នូ ឆ្នាំ២០១៤ ៣).ការផ្សព្វផ្សាយ​ពី​ថវិកា​ឆ្នាំ២០១៥ ដោយសង្ខេប និង៤). វេទិកាសាធារណៈ​ស្តីពី​ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច និង​ផែនការ​យុទ្ធសាស្រ្ត​ថវិកា​ឆ្នាំ២០១៦។ ដៃគូ​អភិវឌ្ឍន៍​នៅតែ​បន្ត​ការគាំទ្រ​ឈានមុខ​ចំពោះ  រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់ PFMRP។ 2. ដៃគូ​អភិវឌ្ឍន៍​អបអរសាទរ​ចំពោះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លើ​ការបញ្ចប់​យុទ្ធសាស្រ្ត​កៀរគរ​ចំណូល  (RMS) ដែល​ត្រូវបាន​អនុម័ត​ដោយរាជរដ្ឋាភិបាល​កម្ពុជា។ ការអនុម័ត និង​អនុវត្ត​យុទ្ធសាស្រ្ត​កៀរគរ​ចំណូល ដែល​ផ្តោតលើ       រដ្ឋបាល​ចំណូល គោលនយោបាយ​ចំណូល ការត្រួតពិនិត្យ​តាមដាន​និង​វាយតម្លៃ គឺជា​ជំហាន​គន្លឹះ​ឆ្ពោះទៅរក​ការជំរុញឱ្យ រដ្ឋាភិបាល​កែលម្អ និង​បង្កើន​សេវាសាធារណៈ​ជូន​ដល់​ប្រជាជន​កម្ពុជា។ ដៃគូ​អភិវឌ្ឍន៍​នឹង​បន្ត​ត្រួតពិនិត្យ​តាមដាន​លើ​ការអនុវត្ត​យុទ្ធសាស្រ្ត​នេះ។ 3. ដៃគូ​អភិវឌ្ឍន៍​ស្វាគមន៍​ចំពោះ​ការជម្រះ​បុរេប្រទាន​សាច់ប្រាក់​ដែល​នៅសល់​ឆ្នាំ​ចាស់ នៅក្នុង​ថវិកា​ឆ្នាំ ២០១៥ ដើម្បីឱ្យ​ទទួលបាន​សមតុល្យ​ថវិកា​សម្រាប់​ដាក់ចូល​ទៅក្នុង​ប្រព័ន្ធ FMIS។ ដៃគូ​អភិវឌ្ឍន៍​លើកទឹកចិត្ត​ដល់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឱ្យ​ស្វែងរក​ជម្រើស​សមស្រប​សម្រាប់​កាត់បន្ថយ និង​លុបបំបាត់​នូវ​បុរេប្រទាន​សាច់ប្រាក់​ទំហំ​ធំ។  បុរេប្រទាន​សាច់ប្រាក់​ទំហំ​ធំ ដូចជា​បុរេប្រទាន​គម្រោង និង​វិនិយោគ ផ្តល់​ផល​អវិជ្ជមាន​ចំពោះ គណនី​រតនាគារជាតិ​ទោល  (TSA) និង បង្អាក់​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុងការ​ផលិត​នូវ​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​ពេញលេញ និង​ទាន់ពេលវេលា។ ប្រព័ន្ធ FMIS ផ្តល់នូវ​ឱកាស​ក្នុងការ​សម្រួល​ដល់​ដំណើរការ​ធានា​ចំណាយ និង​ការទូទាត់​ចំណាយ​ទាន់ពេលវេលា។  ប្រព័ន្ធ FMIS នឹង​បំបាត់​នូវ​តម្រូវការ​បុរេប្រទាន​សាច់ប្រាក់ ដោយសារ​វិភាជន៍​ថវិកា​គឺអាច​ប្រើប្រាស់​បាន​ភ្លាមៗ។ ដៃគូ​អភិវឌ្ឍន៍ ស្នើ​ដល់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ស្វែងរក​បង្កើតជា​កិច្ចសន្យា​ដែលមាន​បង្ហាញ​ច្បាស់លាស់​ពី​ដំណាក់កាល និង​ការផ្តល់​ការទូទាត់ […]

ព័ត៌មានលម្អិត

17

Apr, 2015

កិច្ចប្រជុំ​ស្តីពី “ការពិភាក្សា​លើ​ការកំណត់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS END USER)”

ដោយ៖: | Tags: | មតិយោបល់: 0

  នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ វេលា​ម៉ោង៩:០០នាទី​ព្រឹក នៅ​សាលប្រជុំ​ធំ អគារ “ធំ” នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​កិច្ចប្រជុំ​ស្តីពី “ការពិភាក្សា​លើ​ការកំណត់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS END USER)”។ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត ហ៊ាន សា​ហ៊ី​ប  រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS និង​មានការ​ចូលរួម​ពី ឯកឧត្តម​អគ្គាធិការ ឯកឧត្តម​អគ្គនាយក លោក​ប្រធាន លោកនាយក ក្រុមការងារ FMWG និង​មន្ត្រី​ដែល​ពាក់ព័ន្ធ។ កិច្ចប្រជុំ​នេះ មាន​គោលបំណង​ធ្វើ​បទ​បង្ហាញជូន​ដល់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន-នាយកដ្ឋាន​ពាក់ព័ន្ធ​ការអនុវត្ត​គម្រោង FMIS ដើម្បី​ពិភាក្សា​អំពី​ការកំណត់​អត្តសញ្ញាណ​អ្នកប្រើប្រាស់​ប្រព័ន្ធ FMIS (FMIS END USER) និង​ការគ្រប់គ្រង​ការបណ្តុះបណ្តាល ព្រមទាំង​ស្នើសុំ​ឱ្យ​នាយកដ្ឋាន​ពាក់ព័ន្ធ​ចូលរួម​សហការ​ក្នុងការ​បញ្ជូន​ចំនួន​មន្ត្រី និង​ឈ្មោះ​មន្ត្រី​ដែលមាន​សក្តានុពល​ក្នុងការ​បំពេញការងារ​នៅក្នុង​ប្រព័ន្ធ FMIS ។ ជា​កិច្ចបញ្ចប់​នៃ​អង្គប្រជុំ ឯកឧត្តម​បណ្ឌិត ហ៊ាន សា​ហ៊ី​ប បានធ្វើការ​បូកសរុប​ជារួម​ថា ផែនការ​បណ្តុះបណ្តាល​បានរៀបចំ​រួចរាល់​ដែល​ត្រូវការ​មន្ត្រី​ជំនាញ​ដើម្បី​ចូលរួម​វគ្គប​ណ្តុះ​បណ្តាល​ក្នុង​កម្រិត​ទាំងបួន​រួមមាន កម្រិត​មូលដ្ឋាន កម្រិត​ជំនាញ កម្រិត​ប្រើប្រាស់​ប្រព័ន្ធ FMIS និង​កម្រិត​គ្រប់គ្រង​ប្រព័ន្ធ FMIS។ ដូចនេះ​អគ្គនាយកដ្ឋាន និង​នាយក-ដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពិនិត្យមើល​លើ​ទំហំ​ប្រតិបត្តិការ ដើម្បី​កំណត់​ចំនួន​មន្ត្រី និង​បញ្ជូន​មន្ត្រី​ដែលមាន​ជំនាញ​ច្បាស់លាស់​មក​ក្រុមការងារ FMWG នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា ហើយ​មន្រ្តី​ដែល​ត្រូវបាន​បញ្ជូន​ឈ្មោះ​មក គឺជា​មន្រ្តី​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ទទួល​នូវ​វគ្គប​ណ្តុះ​បណ្តាល និង​ត្រលប់​ទៅវិញ​ធ្វើការ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ FMIS។ អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​ក្នុងការ​បញ្ជូន​ចំនួន និង​ឈ្មោះ​មន្ត្រី​ដែលមាន​សក្តានុពល​ក្នុងការ​បំពេញការងារ​នៅក្នុង​ប្រព័ន្ធ FMIS រួមមាន មន្រ្តី​បញ្ចូល​ទិន្នន័យ​ឬ​ព័ត៌មាន (Add) សម្រេច​ឬ​អនុម័ត (Confirm) និង​ចំនួន​មន្ត្រី​ដែល​ត្រូវការ​ចូល​មើល (Read Only) និង​ទាញយក​របាយការណ៍​មក​វិភាគ ឱ្យបាន​យ៉ាងយូរ​ត្រឹម​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ កិច្ចប្រជុំ បានបញ្ចប់​នៅវេលា​ម៉ោង ១១:៣០ នាទី​ព្រឹក ប្រកបដោយ​ភាពស្និទ្ធស្នាល និង​សាមគ្គីភាព​ជា​ធ្លុងមួយ​ដើម្បី​ភាពជោគជ័យ​របស់​គម្រោង FMIS។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូល​ទាញយក​កំណត់ហេតុ​  

ព័ត៌មានលម្អិត

24

Dec, 2014

កម្មវិធី​ប្រកួតប្រជែង​ដាក់ឈ្មោះ​ឱ្យ​ប្រព័ន្ធ FMIS សម្រាប់​ប្រទេស​កម្ពុជានឹងបញ្ចប់នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

មូលហេតុ​ ចម្បង​ដែល​ជំរុញឱ្យ​មានការ​បង្កើតជា​កម្មវិធី​នេះ​ឡើង​គឺ ដោយសារ​នៅ​ប្រទេស​ផ្សេងៗជុំវិញ​ពិភពលោក​ដែល​បាន​អនុវត្ត​គម្រោង FMIS បាន​បង្កើត​នូវ​ឈ្មោះ​ផ្ទាល់​របស់​ប្រព័ន្ធ FMIS ដើម្បី​សម្គាល់ថា ប្រព័ន្ធ​នោះ​ជា​ប្រព័ន្ធ​ដែល​ប្រទេស​នីមួយៗបាន​បង្កើតឡើង​ស្របតាម​ តម្រូវការ​ការងារ​របស់​ប្រទេស​ពួកគេ ។ ឧទាហរណ៍​ប្រទេស​វៀតណាម​បានដាក់​ឈ្មោះ​ប្រព័ន្ធ​របស់ខ្លួន​ថា (TABMIS – Treasury Accounting and Budget Management Information System) ប្រទេស​ឥណ្ឌូនេស៊ី (SPAN – មាន​អត្ថន័យ​ថា “សំពត់”) ប្រទេស​ម៉ុងហ្គោលី (GFMIS – Government FMIS) និង​ប្រទេស​កូរ៉េ  (DBrain – Digital Brain System) ។ ហេតុនេះ​សម្រាប់​ប្រទេស​កម្ពុជា​យើង ប្រព័ន្ធ FMIS គួរតែមាន​ឈ្មោះ​មួយ​ដែល​ស័ក្ដិ​សមនឹង​តម្រូវការ​របស់​ប្រទេសកម្ពុជាផង​ដែរ។ តើ​អ្នកណា​ដែលមាន​សិទ្ធិ​ចូលរួម​ក្នុង​កម្មវិធី​នេះ? មន្រ្តី​ទាំងអស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ការចាប់ផ្តើម​កម្មវិធី៖ ពីថ្ងៃ​ទី ១១ ខែមេសា ឆ្នាំ២០១៤ ទំនាក់ទំនង៖ មន្ត្រី​ត្រូវ​ផ្ញើ​ឈ្មោះ​ប្រព័ន្ធ FMIS ដែល​បានដាក់​ស្នើ មក​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS តាមរយៈ    ទំនាក់ទំនង និង​ទម្រង់​គំរូ​ក្នុងការ​ចូលរួម ដូចខាងក្រោម៖ Email៖ chheang_you@mef.gov.kh ឬ chheang_you@yahoo.com ទូរស័ព្ទ៖ ០២៣ ៤៣០ ០៦៣ បញ្ជាក់បន្ថែម៖ មន្ត្រី​ទាំងអស់​អាច​ផ្ញើ​ឈ្មោះ​តាមរយៈ​លិខិត​រដ្ឋបាល​ផ្លូវការ​ កាលបរិច្ឆេទ​ផុតកំណត់​ក្នុងការ​ចូលរួម៖ មន្រ្តី​អាច​ចូលរួម និង​ផ្ញើ​ឈ្មោះ​មក​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS រហូតដល់​ថ្ងៃទី ៣១ ខែ ឆ្នូ ឆ្នាំ ២០១៤ នរណា​ជា​អ្នក​ប្រកាស និង ប្រគល់​រង្វាន់​ជ័យលាភី? ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS នឹងដាក់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នូវ​ឈ្មោះ​ របស់​ប្រព័ន្ធ FMIS ដែល​បានដាក់​ស្នើ​ដោយ​មន្ត្រី​ទាំងអស់។ ពិធី​ប្រកាស និង​ប្រគល់​រង្វាន់​ជ័យលាភី​នឹង​ប្រព្រឹត្តទៅ បន្ទាប់ពី​ថ្នាក់ដឹកនាំ​ពេញចិត្ត […]

ព័ត៌មានលម្អិត

16

Dec, 2014

ព័ត៌មាន​គួរ​យល់ដឹង​សម្រាប់​អ្នកពាក់ព័ន្ធ​ក្នុងការ​ចូលរួម​អនុវត្ត​គម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ការប្រើប្រាស់​ព័ត៌មាន​នៅក្នុង​ប្រព័ន្ធ ប្រព័ន្ធ FMIS ដែល​ប្រើប្រាស់​កម្មវិធី People Soft នឹងត្រូវ​អនុវត្តដោយមាន​ផ្តល់នូវ​មធ្យោបាយក្នុងការ​បង្កើត​របាយការណ៍ដល់​អ្នក​ដែលមាន​សិទ្ធិ​ប្រើប្រាស់។ ប្រព័ន្ធ​នេះ​អាច​ឲ្យ​អ្នកប្រើប្រាស់​ទាញយក​ទិន្នន័យ និង​ទម្រង់​របាយការណ៍​នានាដែល​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ដល់​ការប្រើប្រាស់។ ប្រព័ន្ធ​ផ្តល់នូវ​របាយការណ៍​ដែលមាន​លក្ខណៈ​ស្តង់ដារ ឧបករណ៍​ដែល​អាច​ទាញយក​ព័ត៌មាន​ភ្លាមៗ និង​របាយការណ៍​ផ្សេងៗដែល​អាចបង្កើត​បាន​ទៅតាម​តម្រូវការ​របស់​អ្នកប្រើប្រាស់។ ក្រៅពី​ការទាញយក​របាយការណ៍​ពី​កម្មវិធី People Soft ប្រព័ន្ធ​នេះ​មាន​កន្លែង​ផ្ទុក​ទិន្នន័យ និង​សំណុំ​នៃ​ឧបករណ៍​ការងារ​វៃឆ្លាត (Business Intelligence Tools) ដែល​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ប្រមូល​នូវរបាយការណ៍​ដែលមាន​លក្ខណៈ​ស្តង់ដារ​ពី​ប្រព័ន្ធ FMIS និង​បញ្ចូលជាមួយ​ទិន្នន័យ​មិនមែន​ហិរញ្ញវត្ថុ ឧទាហរណ៍ ដូចជា៖ចំនួន​សិស្ស​ដែល​បញ្ចប់​ការសិក្សា ការកាត់បន្ថយ​ជំងឺ​ដែល​កើតឡើង ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការប្រែប្រួល​អត្រា​ប្តូរប្រាក់ និង​អត្រា​ការប្រាក់ ជាដើម។ ការបង្កើត និង​ការប្រើប្រាស់​របាយការណ៍នឹងត្រូវ​ពន្យល់​លម្អិត​ស៊ីជម្រៅ​ក្នុង​កំឡុង​ពេល​បណ្តុះបណ្តាល និង​បង្ហាញ​ខ្លះៗនៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន និង​នៅលើ​គេហទំព័រ​របស់​គម្រោង FMIS។ ការគាំទ្រ​ដល់​អ្នកប្រើប្រាស់ ព័ត៌មាន​ស្តីអំពី​គម្រោង ព័ត៌មាន​ស្តីអំពី​គម្រោង​នឹង​ផ្តល់​តាមរយៈការនិយាយ​តៗគ្នា ព្រឹត្តិបត្រ​ព័ត៌មាន គេហទំព័រ​គម្រោង និង ការចុះ​ផ្សព្វផ្សាយ​ផ្ទាល់​នៅតាម​ខេត្ត  (រតនាគារ​ខេត្ត)។ គោលបំណង​ក្នុងការ​ផលិត ព្រឹត្តិបត្រ​ព័ត៌មាន​ជាបន្តបន្ទាប់ មិនបាន​ទទួលលទ្ធផល​ល្អ​ដូច​ការរំពឹងទុក​ទេ។ ក្រុមការងារ​កំពុងធ្វើការ​ពិនិត្យ និង​កែលម្អ​លើ​ទម្រង់ និង​មាតិកា​របស់​ព្រឹត្តិបត្រ​ព័ត៌មាន​ឡើងវិញ​ដើម្បី​ឲ្យ​មាន​ព័ត៌មាន​ដែលមាន​លក្ខណៈ​ពាក់ព័ន្ធ និង​ទាក់ទាញ​ជាង​មុន។ ដូចគ្នា​ដែរ គេហទំព័រ​គម្រោង​ក៏​មិនបាន​ទទួល​ភាព​ស័ក្តិសិទ្ធិ​ដូច​ការរំពឹងទុក​ដែរ ហើយ​ចំនួន​អ្នក​ចូលទៅ​កាន់​គេហទំព័រ​ស្ថិតក្រោម​ការពិនិត្យ​ឡើងវិញ។ ក្រុមការងារ​គម្រោង​មាន​គោលបំណងដើម្បី​ពង្រឹង និង​កែលម្អ​មធ្យោបាយ​ទំនាក់ទំនង​ផ្សព្វផ្សាយ​នាពេលខាងមុខ​ ហើយ​ក្រុមការងារ​ក៏​នឹង​ថ្លែងអំណរ​គុណ និង​ស្វាគមន៍​ចំពោះ​ការចូលរួម​ផ្តល់​ជា​មតិ​ទាំងឡាយ​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់​លើ​ការកែលម្អ​នេះ។ សម្រាប់ព័ត៌មានលម្អិតសូមចូលមើលឯកសារខាងក្រោម៖ Insights into FMIS​ implementation for FMIS Stakeholders ឬចូលទៅកាន់ទំព័រខាងក្រោម៖ http://fmis.mef.gov.kh/documents-and-publications/other-documents/

ព័ត៌មានលម្អិត