+855 23 43 00 63

21

Nov, 2017

ស្វែងយល់ពី ទិដ្ឋភាពទូទៅ របស់មុខងារគណនីត្រូវសង (AP)

ដោយ៖: | Tags: | មតិយោបល់: 0

មុខងារគណនីត្រូវសង (AP) នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ប្រើប្រាស់សម្រាប់កត់ត្រាប្រតិបត្តិការចំណាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចជាការចុះអាណត្តិទូទាត់ត្រង់ ចុះបុរេប្រទាន ចុះរជ្ជទេយ្យបុរេប្រទាន អាណត្តិទូទាត់កិច្ចលទ្ធកម្ម។ មុខងារនេះអាចប្រើប្រាស់សម្រាប់កត់ត្រាប្រតិបត្តិការឧបត្ថម្ភធនពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ (ឃុំ-សង្កាត់) អាណត្តិចំណូលព្រម ចំណាយព្រម (អាណត្តិប្រាក់រង្វាន់) និងអាណត្តិទូទាត់ជូនអ្នកផ្គត់ផ្គង់ជាដើម។ លក្ខណៈពិសេសរបស់មុខងារគណនីត្រូវសង គឺការត្រួតពិនិត្យថវិកាដោយស្វ័យប្រវត្តិក្នុងប្រព័ន្ធ ដើម្បីធានាបាននូវការស្នើសុំទូទាត់មិនលើសពីដានថវិកា គណនាពន្ធកាត់ទុកដោយស្វ័យប្រវត្តិទៅតាមប្រភេទសហគ្រាសជាប់ពន្ធ (តូច មធ្យម ធំ) អាចធ្វើការទូទាត់អាណត្តិច្រើន ដោយការចេញមូលប្បទានបត្ររួមតែមួយសម្រាប់អាណត្តិដែលមានឈ្មោះអ្នកផ្គត់ផ្គង់និងធនាគារអ្នកផ្គត់ផ្គង់ដូចគ្នា និងការទូទាត់ជូនអ្នកផ្គត់ផ្គង់មូលប្បទានបត្រដាច់ដោយឡែក។ លើសពីនេះទៅទៀត មុខងារនេះបាននិងងកំពុងពង្រីកវិសាលភាពរបស់ខ្លួនដោយអាចធ្វើការទូទាត់តាមរយៈការទូទាត់រហ័ស (Express Payment) និងការទូទាត់តាមរយៈប្រព័ន្ធស្វ័យទំនើបកម្ម Electronic Fund Transfer (EFT) ទៅប្រព័ន្ធធនាគារជាតិនៃកម្ពុជា (NBC) ដោយពុំចាំបាច់ចេញមូលប្បទានបត្រឡើយ ។

ព័ត៌មានលម្អិត

15

Nov, 2017

តំណាងក្រុមហ៊ុនឯកជនមកពិភាក្សាពិនិត្យអំពីការបំពាក់កញ្ចប់ឧបករណ៍ End UserនិងWAN/LANសម្រាប់គម្រោង FMIS ជំហានទី២

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងមកពីក្រុមហ៊ុន តែ អៀក ហុង បានមកពិភាក្សាផ្ទាល់ជាមួយនឹងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានក្រុមហេដ្ឋារចនាសម្ព័ន្ធ ក្រុមការងារបច្ចេកវិទ្យាព័ត៌មាន ក្រុមការងារមូលដ្ឋានទិន្នន័យ និងក្រុមការងារផ្នែកសុវត្ថិភាពប្រព័ន្ធ ជាអ្នកទទួលបន្ទុក ក្នុងគោលបំណងរៀបចំបំពាក់ឧបករណ៍ End User និង WAN/LAN សម្រាប់គម្រោង FMIS ជំហានទី២ ដែលនឹងត្រូវដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដ៏មានសារៈសំខាន់មួយនេះ នៅអង្គភាពថវិកាដែលជាអណាប័កផ្ទេរសិទ្ធ នៃក្រសួង-ស្ថាប័នចំនួន១០ នាពេលដ៏ខ្លីខាងមុខនេះ ។ គួរបញ្ចាក់ផងដែរថា ក្រសួង-ស្ថាប័នទាំង១០ ដែលនឹងត្រូវដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នាពេលដ៏ខ្លីខាងមុខនេះរួមមាន៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល ,ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ,ក្រសួងមុខងារសាធារណៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ,ក្រសួងបរិស្ថាន , ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, ក្រសួងកិច្ចការនារី , ក្រសួងអប់រំ យុវជន និង កីឡា ។

ព័ត៌មានលម្អិត

14

Nov, 2017

គណៈប្រតិភូចិនមកសិក្សាស្វែងយល់ពីប្រព័ន្ធ FMIS របស់កម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Lu Wenbin អនុប្រធាន វិទ្យាស្ថានជាតិគណនេយ្យទីក្រុងសៀងហៃ (SNAI) និង លោក Liu Xiaoqiang នាយករង វិទ្យាស្ថានជាតិគណនេយ្យទីក្រុងសៀងហៃ នៃវិទ្យាស្ថានហិរញ្ញវត្ថុ និង អភិវឌ្ឍអាស៊ីប៉ាស៊ីភិច (AFDI) បានមកសិក្សាស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា ។ នៅក្នុងជំនួបដែលបានប្រព្រឹត្តទៅអស់រយៈពេលជាង២ម៉ោងជាមួយនឹងគណប្រតិភូចិន លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញពីតួនាទីនិងភាពចាំបាច់នៃមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS ដោយក្នុងនោះរួមមាន៖ មុខងារសៀវភៅធំ (GL) មុខងារវិភាជន៍ថវិកា (BA) មុខងារការទិញ (PO) មុខងារគណនីត្រូវសង (AP) មុខងារគណនីត្រូវទារ (AR) មុខងារគ្រប់គ្រងសាច់ប្រាក់ (CM) និងការផលិតរបាយការណ៍ ជាពិសេសនោះអំពីវិសាលភាពរបស់គម្រោង FMIS ទាំងមូល ដែលត្រូវដាក់ឱ្យប្រើប្រាស់ជោគជ័យនូវប្រព័ន្ធ FMIS នៅទូទាំងប្រទេសកម្ពុជាឱ្យបានត្រឹមឆ្នាំ ២០២០ ។  ក្រោយពីកិច្ចប្រជុំបានបញ្ចប់ គណៈប្រតិភូចិន បានបន្តទៅទស្សនកិច្ចផ្ទាល់ពីការអនុវត្តការងារជាក់ស្តែងរបស់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាពិសេសនោះគឺការទៅពិនិត្យមើលប្រព័ន្ធ FMIS ជាក់ស្តែង ។ គួរជម្រាបជូនថា ក្រសួងហិរញ្ញវត្ថុនៃសាធារណរដ្ឋប្រជាមានិតចិន បានចាប់ផ្តើមដំណើរការឱ្យមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋាភិបាល ហៅកាត់ថា GFMIS នៅក្នុងឆ្នាំ ២០០០ ក្រោមគម្រោង “Golden Finance Project” ក្នុងគោលបំណងបំពេញតម្រូវការនៃកំណែទម្រង់រតនាគារ និងភាពរីកចម្រើននៃថវិកា ។

ព័ត៌មានលម្អិត

13

Nov, 2017

ប្រជុំបើកឯកសារដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ Leased Line និង Dedicated Internet Connectivity សម្រាប់គម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានបើកកិច្ចប្រជុំមួយជាមួយនឹងតំណាងក្រុមហ៊ុនចំនួនបីរួមមាន ក្រុមហ៊ុន NTC ក្រុមហ៊ុន Today Communication និងក្រុមហ៊ុន EZECOM ដើម្បីធ្វើការដេញថ្លៃសម្រាប់ការផ្គត់ផ្គង់ Leased Line និងDedicated Internet Connectivity ក្នុងគោលដៅបម្រើដល់គម្រោង FMIS ។ កិច្ចប្រជុំបើកឯកសារដេញថ្លៃនេះធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ គួរជម្រាបជូនថា ក្រោយពីទទួលបានជោគជ័យជំហានទី១ នៃការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅក្នុងអគ្គនាយកដ្ឋានរតនាគារជាតិ និងគ្រប់រតនាគាររាជធានី-ខេត្ត រួចមក លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននិងកំពុងធ្វើការរបស់ខ្លួនយ៉ាងសកម្មក្នុងការប្តេជ្ញាអនុវត្តគម្រោង FMIS ជំហានទី២ ទទួលបានផ្លែផ្កាល្អ ដោយក្នុងនោះ FMIS នឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុគ្រប់រាជធានី-ខេត្ត នាពេលឆាប់ៗខាងមុខនេះ ។

ព័ត៌មានលម្អិត

10

Nov, 2017

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១២ — ខែតុលា ឆ្នាំ២០១៧

ដោយ៖: | Tags: | មតិយោបល់: 0

ព្រឹត្តិបត្រព័ត៌មានគម្រោងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ចេញផ្សាយលេខ ០១២ នេះ រួមមាន៖ គណៈប្រតិភូឡាវបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរដ៏រហ័សលើការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS បន្ទាប់ពីទទួលបានបទពិសោធន៍ពីរតនាគាររាជធានី-ខេត្ត កត្តាធនធានមនុស្សជាកូនសោដ៏សំខាន់ធ្វើឱ្យគម្រោង FMIS ទទួលបានជោគជ័យ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធចុះត្រួតពិនិត្យ ថែទាំឧបករណ៍ និងដោះស្រាយបញ្ហាបច្ចេកទេសនានាជូនរតនាគាររាជធានី-ខេត្ត ប្រព័ន្ធ FMIS បានបង្កើត “សារបញ្ជាក់” ពីភាពត្រឹមត្រូវ ដើម្បីជៀសវាងបង្កើតសក្ខីបត្រខុស មន្រ្តីរតនាគាររាជធានី-ខេត្ត និងមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រមាណ១៥០រូប បានទទួលវគ្គបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះព័ត៌មានវិទ្យា ទិដ្ឋភាពទូទៅ របស់មុខងារគណនីត្រូវសង ការធ្វើសន្ធានកម្មរវាងប្រព័ន្ធ FMIS ជាមួយប្រព័ន្ធគ្រប់គ្រងចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារឈានដល់ការព្រមព្រៀងគ្នាលើ៤ចំណុច កត្តាជំរុញឱ្យមានការផ្លាស់ប្តូរក្នុងវិស័យសាធារណៈ ទំព័រសំណួរ-ចម្លើយ លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១២ – ខែ តុលា ឆ្នាំ ២០១៧ បានពីទំព័រនេះ៖ http://fmis.mef.gov.kh/contents/uploads/2017/11/Newsletter-12-kh.pdf

ព័ត៌មានលម្អិត