+855 23 43 00 63

3

Jun, 2019

កិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការអនុវត្តការងាររបស់អនុក្រុម៣ក្នុងក្របខណ្ឌគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំមួយជាមួយនឹងអនុក្រុមការងារចំនួនបីរួមមាន អនុក្រុមការងាររៀបចំ និងអភិវឌ្ឍន៍មុខងាររៀបចំផែនការថវិកា, អនុក្រុមការងាររៀបចំ និងអភិវឌ្ឍន៍មុខងារលទ្ធកម្ម និង អនុក្រុមការងាររៀបចំ និងអភិវឌ្ឍន៍ការកាត់បន្ថយនីតិវិធីអនុវត្តការងារ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃការអនុវត្តការងាររបស់អនុក្រុមទាំង ៣ ក្នុងក្របខណ្ឌគម្រោង FMIS ។ នៅក្នុងកិច្ចប្រជុំ ក្រុមការងារទាំង ៣ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារ ដែលក្រុមនីមួយៗសម្រេចបានកន្លងមក ហើយក្រុមការងារទាំង ៣ នឹងបន្តកិច្ចសហការគ្នាយ៉ាងជិតស្និត និងធ្វើការស្វែងយល់ពីតម្រូវការនៃក្រុមនីមួយៗ ដើម្បីសម្រេចតាមផែនការរួម ។

ព័ត៌មានលម្អិត

29

May, 2019

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ ការដាក់បញ្ចូលចំណាត់ថ្នាក់ថវិកាទាំង៧ក្នុងប្រព័ន្ធ FMIS បង្កើតបានជាមូលដ្ឋានសម្រាប់ការកត់ត្រាគណនេយ្យគ្រប់ជ្រុងជ្រោយ និងអាចផលិតរបាយការណ៍បានទាន់ពេលវេលា

ដោយ៖: | Tags: | មតិយោបល់: 0

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានមានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តជាណ្តើរៗ នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដោយបានដាក់បញ្ចូលចំណាត់ថ្នាក់ថវិកាទាំង ៧ បង្កើតបានជាមូលដ្ឋានសម្រាប់ការកត់ត្រាគណនេយ្យគ្រប់ជ្រុងជ្រោយ និងអាចផលិតរបាយការណ៍បានទាន់ពេលវេលា ។  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ មានប្រសាសន៍ដូចនេះ ក្នុងខណៈពេលដែលឯកឧត្តមថ្លែងក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៨ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា វឌ្ឍនភាពក្នុងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) នៅក្នុងប្រទេសកម្ពុជា ប្រហែលជាមិនមានប្រទេសច្រើនទេ អាចសម្រេចបាន ជាពិសេសក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលចាប់ផ្តើមការងារនេះប្រហាក់ប្រហែលគ្នា។ ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូត និងជាប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាតំណាងដៃគូរអភិវឌ្ឍន៍ បានសាទរនិងសរសើរដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពង្រឹងនូវគណនេយ្យភាពហិរញ្ញវត្ថុ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់សេដ្ឋកិច្ចនិងមាតិកាគណនី និងការកែសម្រួលប្រព័ន្ធទូទាត់, ការកំណត់ជាក់លាក់តួនាទីនិងទំនួលខុសត្រូវថវិកានៅក្នុងក្រសួង-ស្ថាប័នតាមរយៈការបង្កើតអង្គភាពថវិកា និងការដាក់ឱ្យអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ព្រមទាំងការពង្រីកប្រព័ន្ធទំនើបកម្មមួយនេះទៅកាន់ក្រសួង-ស្ថាប័ន ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់បន្ថែមថា តួនាទីរបស់ប្រព័ន្ធ FMIS គឺជាឆ្អឹងខ្នងនៃកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ( PFM) ដោយផ្តល់នូវភាពស្វ័យប្រវត្តិនូវដំណើរការ ក្នុងការធ្វើផែនការ ការធ្វើប្រតិបត្តិការ និងការត្រួតពិនិត្យថវិកា។ ការអនុវត្តប្រព័ន្ធ FMIS ដំណាក់កាលទី ១ និងការបិទបញ្ចប់ការរៀបចំរបាយការណ៍ខាងក្រៅប្រព័ន្ធ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយដើម្បីកែលម្អរភាពទាន់ពេលវេលា និងគុណភាពនៃរបាយការណ៍នៃការអនុវត្តថវិកា។ គួរបញ្ជាក់ថា បច្ចុប្បន្ន ប្រព័ន្ធ FMIS បាន និងកំពុងអភិវឌ្ឍជំហានទី ២ ដោយបានដាក់ឱ្យអនុវត្តជាផ្លូវការនៅតាមក្រសួង-ស្ថាប័នចំនួន ២០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង២៥ រាជធានី-ខេត្ត រីឯក្រសួង-ស្ថាប័នចំនួន ១៧ ផ្សេងទៀត នឹងត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅឆ្នាំ ២០២០ ខាងមុខ។

ព័ត៌មានលម្អិត

28

May, 2019

ក្រុមការងារ FMIS ចុះដំឡើង Wall point នៅក្រសួងវប្បធម៍ និងអាជ្ញាធរសវនកម្មជាតិ

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩ បានបន្តបេសកកម្មរបស់ខ្លួន ដើម្បីចុះដំឡើង Wall point នៅក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ និងអាជ្ញាធរសវនកម្មជាតិ ដែលនឹងត្រូវអនុវត្តប្រព័ន្ធ FMIS នៅឆ្នាំ២០១៩ នេះ ។ តាមផែនការ ក្រុមការងារ នឹងបញ្ចប់ការដំឡើង Wall point នៅក្រសួង-ស្ថាប័នទាំងពីរនេះ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ។ ប្រព័ន្ធ FMIS គឺជាប្រព័ន្ធដែលធ្វើស្វ័យប្រវត្តិកម្ម និងធ្វើការរួមបញ្ចូលគ្នានូវប្រតិបត្តិការហិរញ្ញវត្ថុទាំងផ្នែកថវិកា និងរតនាគារ ក្នុងគោលដៅកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់រាជរដ្ឋាភិបាលកម្ពុជាឱ្យជឿនលឿនដូចប្រទេសក្នុងតំបន់ និងសាកលលោក។ ក្រសួង-ស្ថាប័ន នឹងទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ប្រព័ន្ធ FMIS ដូចជា៖ -ពង្រឹងគណនេយ្យភាពស្ថាប័ន និងភាពជាម្ចាស់ក្នុងការគ្រប់គ្រង និងអនុវត្តថវិកា -កាត់បន្ថយការប្រើប្រាស់ធនធានក្នុងការរត់ការឯកសារទៅតាមនីតិវិធីនីមួយៗ -តាមដានការអនុវត្តថវិកាបានកាន់តែមានប្រសិទ្ធភាពជាងមុន -ទទួលបានមូលដ្ឋានគ្រឹះមួយក្នុងការពិនិត្យមើលឡើងវិញនូវនីតិវិធីអនុវត្តការងារ ដែលនាំឱ្យមានការរាំងស្ទះ ឬពន្យាពេលដល់ការអនុវត្តថិវកា -មានភាពងាយស្រួលក្នុងការគ្រប់គ្រង និងអនុវត្តថវិកាកម្មវិធី ដោយប្រើប្រាស់ចំណាត់ថ្នាក់ថវិកាដែលមានស្រាប់នៅក្នុងប្រព័ន្ធ -មានភាពងាយស្រួលក្នុងការតាមដានឥណទានថវិកា -អាចតាមដាននូវដំណើរការនៃការអនុវត្តថវិកាតាមយៈលំហូរការងារក្នុងប្រព័ន្ធ FMIS (ពេលបញ្ជូន, ពេលពិនិត្យរួច និងពេលអនុម័តរួច) ។

ព័ត៌មានលម្អិត

28

May, 2019

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ០១៨_ខែឧសភា ឆ្នាំ២០១៩

ដោយ៖: | Tags: | មតិយោបល់: 0

ព្រឹត្តិបត្រព័ត៌មានក្នុងត្រីមាសទី ២ ឆ្នាំ២០១៩ នេះ បង្ហាញពីសមិទ្ធផលជាច្រើន ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន និងចំណេះដឹងសម្បូរបែបទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងក្នុងនិងក្រៅប្រទេស និង ចំណេះដឹងអំពី សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម ។ មាតិកាព្រឹត្តិបត្រព័ត៌មាននៅក្នុងត្រីមាសទី ២ នេះមាន៖ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅក្រសួង-ស្ថាប័នចំនួន ១០ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និង ប្រកាសបន្តអនុវត្តគម្រោង FMIS ទៅកាន់ក្រសួង-ស្ថាប័នទាំង ១៧ ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS និង ការសិក្សានីតិវិធីអនុវត្តការងារ និង ទីតាំងសម្រាប់ដំឡើងឧបករណ៍បច្ចេកវិទ្យាជូន ក្រសួង-ស្ថាប័នទាំង ១៧ ការចុះគាំទ្រអ្នកប្រើប្រាស់នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ការចុះដំឡើងហេដ្ឋារចនាសម្ព័ន្ធនៅតាមអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញ វឌ្ឍនភាពនៃការទូទាត់ចំណាយដោយប្រើប្រាស់ប្រព័ន្ធ FMIS ការសន្សំថវិកាជូនជាតិប្រមាណ ១.៥ ប៊ីលានដុល្លារអាមេរិក តាមរយៈការគ្រប់គ្រងសាច់ប្រាក់បានត្រឹមត្រូវរបស់ប្រទេសរុស្សី ប្រព័ន្ធ FMIS និងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងមាតិកាសំខាន់ៗ ច្រើនទៀត….។ លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១៧ នៅទីនេះ http://fmis.mef.gov.kh/contents/uploads/2019/05/Newsletter-018website.pdf

ព័ត៌មានលម្អិត

24

May, 2019

IMF បន្តបេសកកម្មក្នុងការពង្រីកនូវសក្តានុពលរបស់ប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ជាបេសកកម្មលើកទី ៨ ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានផ្តល់ជាជំនួយបច្ចេកទេស ព្រមទាំងចូលរួមក្នុងការពង្រីកនូវការយល់ដឹងអំពីអត្ថប្រយោជន៍ និង សក្តានុពលរបស់ប្រព័ន្ធ FMIS ដែលជាឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុដ៏សំខាន់ប្រចាំប្រទេសកម្ពុជា។ លោក Mark Silins បានចាប់ផ្តើមបេសកកម្មរបស់លោកដំបូងបំផុតក្នុងកំឡុងខែតុលា ឆ្នាំ ២០១៧ ដែលជារៀងរាល់ ពីរខែម្តង លោកចុះបេសកកម្មមកកាន់ប្រទសកម្ពុជា។ រហូតមកទល់ពេលនេះ លោកបានទទួលលទ្ធផលផ្លែផ្កាជាច្រើនគួរឱ្យកត់សម្គាល់ ដែលក្នុងនោះរួមមាន ការជួយកែលម្អនូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំប្រទេសជាដើម។ ជាក់ស្តែង លោកបានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដ្ឋានរតនាគារជាតិក្នុងការកែលម្អនេះ ដើម្បីឱ្យប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាមានស្តង់ដារស្របទៅនឹងប្រទេសក្នុងតំបន់ និង អន្តរជាតិ ។ បេសកកម្មរបស់លោកលើកនេះ នឹងធ្វើការផ្តោតសំខាន់លើ៖ –  Closing of Accounts Porcedures – Achieving IPSAS Compliant Financial Statement – Improvement Payment Process – Populating Electronic Fund Transfer

ព័ត៌មានលម្អិត