+855 23 43 00 63

26

Apr, 2019

ស្វែងយល់អំពីការអនុវត្តប្រព័ន្ធព័ត៌មានហិរញ្ញវត្ថុរបស់រដ្ឋាភិបាលបារាំង Chorus

ដោយ៖: | Tags: | មតិយោបល់: 0

Chorus គឺជាប្រព័ន្ធព័ត៌មានហិរញ្ញវត្ថុរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលប្រព័ន្ធទំនើបកម្មមួយនេះត្រូវបានបង្កើតឡើងសម្រាប់ការគ្រប់គ្រងការចំណាយ, ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងការគ្រប់គ្រងគណនេយ្យរបស់រដ្ឋាភិបាល ដែលអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់រដ្ឋធម្មនុញ្ញស្តីអំពីសកម្មភាពថវិកា (LOLF) នៃប្រទេសបារាំង ។ LOLF (Constitutional bylaw on budget acts) គឺជាកំណែទម្រង់រដ្ឋមួយរបស់រដ្ឋាភិបាលបារាំង ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០០១ ក្នុងទិសដៅ ធ្វើឱ្យប្រសើរឡើងនូវតម្លាភាព និងតួនាទីរបស់សភាជាតិបារាំង ព្រមទាំងការបង្ហាញអំពីដំណើរការនៃការគ្រប់គ្រងសាធារណៈ។ មុនពេលការចាប់ផ្តើមអនុវត្តប្រព័ន្ធ Chorus ក្រសួងនីមួយៗនៅក្នុងប្រទេសបារាំងមានកម្មវិធីចំណាយផ្ទាល់ខ្លួនរបស់ពួកគេរៀងៗខ្លួន ហើយគណនេយ្យត្រូវបានរក្សាទុកជាសាច់ប្រាក់។ មូលហេតុនេះហើយ បានបង្កើតឱ្យមានភាពលំបាកក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យដំណើរការនៃការចំណាយ និងការលំបាកក្នុងការបង្ហាញការព្យាករដែលអាចទុកចិត្តបាន។ គម្រោងប្រព័ន្ធ Chorus ត្រូវបានអនុវត្តនៅក្នុងឆ្នាំ២០០១ រហូតមកដល់ឆ្នាំ២០១១ ប្រព័ន្ធមួយនេះ មានអ្នកប្រើប្រាស់សរុបចំនួន ៥០០០០រូប និងចំណាយថវិកាអស់ប្រមាណ ៩៩៥ លានអឺរ៉ូ សម្រាប់រយៈពេលជាង១០ឆ្នាំ ។ បច្ចុប្បន្ន Chorus បានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់កំណែទម្រង់របស់រដ្ឋាភិបាលបារាំងក្នុងនោះមានកំណែទម្រង់ LOLF (ច្បាប់រដ្ឋធម្មនុញ្ញស្តីពីសកម្មភាពថវិកា) និងកំណែទម្រង់ RGPP (ការពិនិត្យឡើងវិញនូវគោលនយោបាយរបស់រដ្ឋាភិបាល) ។ ដកស្រង់ចេញពី Chorus, the financial information system of the French State (Direction du Budget 2BMS, 2010)

ព័ត៌មានលម្អិត

25

Apr, 2019

ក្រុមការងារ FMIS ប្រជុំជាមួយតំណាងភ្នាក់ងារនៃបច្ចេកវិទ្យាព័ត៌មានហិរញ្ញវត្ថុនៃសាធារណរដ្ឋបារាំង

ដោយ៖: | Tags: | មតិយោបល់: 0

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបតំណាងភ្នាក់ងារនៃបច្ចេកវិទ្យាព័ត៌មានហិរញ្ញវត្ថុ (The Agency for Financial Information Technology of the State-AIFE) នៃសាធារណរដ្ឋបារាំង ដើម្បីស្វែងយល់អំពីការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃសាធារណរដ្ឋបារាំង ហៅកាត់ថា Chorus ។ នៅក្នុងកិច្ចប្រជុំនេះដែរ តំណាងភ្នាក់ងារ AIFE បានធ្វើបទបង្ហាញអំពីការអនុវត្ត គម្រោងប្រព័ន្ធ Chorus នៅប្រទេសបារាំង ដែលប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុមួយនេះ បានផ្តល់ផលប្រយោជន៍ជាច្រើនជាពិសេសនោះការបង្កើនល្បឿន និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ពលរដ្ឋបារាំង ។

ព័ត៌មានលម្អិត

23

Apr, 2019

អត្ថប្រយោជន៍នៃរបាយការណ៍ R06, R17 និង R20

ដោយ៖: | Tags: | មតិយោបល់: 0

នាពេលថ្មីៗនេះ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសិក្សា និងផលិតចេញជារបាយការណ៍ចំនួនបីទៀតចេញពីប្រព័ន្ធ FMIS សម្រាប់អ្នកប្រើប្រាស់ ដែលរបាយការណ៍ទាំងនោះមានដូចជា៖ ១. របាយការណ៍ស្ថានភាពចលនាឥណទានថវិកា (RO6) ២. របាយការណ៍ចំណូលថ្នាក់ជាតិតាមក្រសួង-ស្ថាប័ន (R17) និង ៣. របាយការណ៍ចំណូលចំណាយថវិកា (R20) ។ របាយការណ៍ទាំងបីនេះមានអត្ថប្រយោជន៍ផ្សេងៗគ្នាសម្រាប់អ្នកប្រើប្រាស់នីមួយៗដូចខាងក្រោម៖ RO6 ១. ជួយដល់អ្នកប្រើប្រាស់ក្នុងការត្រួតពិនិត្យឥណទានដែលនៅសេសសល់ក្រោយពីធ្វើចលនាឥណទាន និងការអនុវត្តចំណាយ ២. អាចធ្វើការរាយការណ៍ជូនដល់ថ្នាក់ដឹកនាំនូវភាគរយនៃការចំណាយឥណទាន ដើម្បីឱ្យថ្នាក់ដឹកនាំអាចធ្វើការសម្រេចចិត្តដោយផ្អែកតាមទិន្នន័យនៃរបាយការណ៍នៅក្នុងប្រព័ន្ធ ៣. អាចបង្ហាញពីទឹកប្រាក់ដែលនៅសល់ និងការប្រៀបធៀបរវាងការចំណាយ និងឥណទានដែលកែតម្រូវសម្រាប់ចំណាយចរន្តថ្នាក់ជាតិតាមបណ្ដាក្រសួង-ស្ថាប័ន និងតាមបណ្ដាមន្ទីរជំនាញដែលបង្ហាញតាមមាតិកាសេដ្ឋកិច្ច និងមាតិកាកម្មវិធី ។ R017 ១. មានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់មុខងារគណនីត្រូវទារ អាចទាញមើលពីស្ថានភាពប្រតិបត្តិការចំនូលនីមួយៗដែលគាត់បានបញ្ចូលទៅក្នុងប្រព័ន្ធ តាមរយៈការបង្កើតប្រតិបត្តិការធាតុរង់ចាំ (Pending Item) ២. អាចទាញរបាយការណ៍ចំណូលតាមក្រសួង-ស្ថាប័នរបស់ខ្លួនបានជាប្រចាំថ្ងៃ ខែ ត្រីមាស ឆមាស ឬឆ្នាំ ទៅតាមតម្រូវការបានគ្រប់ពេលវេលា ៣. មានបង្ហាញព័ត៌មានចំណូលតាមមាតិកាសេដ្ឋកិច្ច ច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ សកម្មភាពដើមគ្រា សកម្មភាពចុងគ្រា និងការប្រៀបធៀបរវាងសរុបចំណូលចុងគ្រាធៀបនឹងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។ R20 ១. ផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់អាចដឹងពីឥណទានដែលត្រូវបានចំណាយ ការប្រមូលចំណូល និងឥណទានដែលនៅសល់ក្រោយពីការធ្វើចលនាឥណទាន ក៏ដូចជាការអនុវត្តចំណាយ ដើម្បីបន្តប្រតិបត្តិការធ្វើចលនាឥណទាន ព្រមទាំងការចំណាយផងដែរសម្រាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលបង្ហាញតាមមាតិកាសេដ្ឋកិច្ច និងមាតិកាកម្មវិធី ២. អ្នកប្រើប្រាស់ និងថ្នាក់ដឹកនាំអាចទាញយករបាយការណ៍បានមិនថារបាយការណ៍ស្ថានភាពចលនាឥណទាន និងរបាយការណ៍ចំណូលចំណាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងងាយស្រួលក្នុងការធ្វើផែនការថវិកាប្រចាំឆ្នាំក្រោយៗ។

ព័ត៌មានលម្អិត

23

Apr, 2019

ប្រកាសព័ត៌មាន លេខ ៥៨ (ប្រចាំខែ មករា កុម្ភៈ មីនា ២០១៩)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ការបើកទំព័រត្រីមាសនាដើមឆ្នាំ ២០១៩ នេះផងដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បាន រៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជាផ្លូវការ នៅក្រសួង-ស្ថាប័នចំនួន ១០ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ និងប្រកាសបន្តអនុវត្តគម្រោង FMIS ទៅកាន់ក្រសួង-ស្ថាប័នចំនួន ១៧ សម្រាប់ឆ្នាំ ២០១៩។ ភ្ជាប់ជាមួយគ្នានោះផងដែរ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសម្របសម្រួល និងរៀបចំវគ្គបណ្តុះបណ្តាលជូនថ្នាក់ដឹកនាំ និងមន្ត្រីនៅតាមអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ និងផ្តល់ជូនវគ្គបណ្តុះបណ្តាលទៅកាន់អ្នកប្រើប្រាស់បង្គោលចប់ជាស្ថាពរ។ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ដោយឡែក ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបានចុះសិក្សាបឋម ក្នុងការរៀបចំគ្រោងប្លង់ទីតាំងដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន និងមិនមែនបច្ចេកវិទ្យាព័ត៌មាន នៅក្រសួង-ស្ថាប័នទាំង ១៧ ដើម្បីរៀបចំបណ្តាញតភ្ជាប់ និងដំឡើងឧបករណ៍សម្ភារសម្រាប់ប្រើប្រាស់ប្រព័ន្ធ FMIS។ ក្រុមការងារក៏បានធ្វើការត្រួតពិនិត្យ និងតាមដានជាប្រចាំអំពីដំណើរការរបស់មជ្ឈមណ្ឌលទិន្នន័យ ព្រមទាំងធ្វើការតាមដានប្រព័ន្ធបណ្តាញ WANដែលបានធ្វើការរភ្ជាប់ពីមជ្ឍមណ្ឌលទិន្នន័យ មជ្ឃមណ្ឌលសង្គ្រោះទិន្នន័យទៅកាន់គ្រប់ការដ្ឋានដែលបានប្រើប្រាស់ប្រព័ន្ធ FMIS ទាំងគ្រប់ជំហានទី ១ និងជំហានទី២។ ការគ្រប់គ្រងមុខងារប្រព័ន្ធ ក្រុមការងារបានរៀបចំផែនការចុះសិក្សានិង រៀបចំនីតិវិធីអនុវត្តការងារបច្ចុប្បន្ន របស់ក្រសួង-ស្ថាប័នចំនួន ១៧រួចរាល់។ជាមួយក្រសួង-ស្ថាប័នទាំង ១៧នេះដែរ ក្រុមការងារបានរៀបចំកំណត់អត្តសញ្ញាណ តួនាទី ភារកិច្ច និងមុខងាររបស់អ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធបានរួចរាល់ជាស្ថាពរជាមួយគ្នាដែរ។ បន្ថែមពីនេះក្រុមការងារមុខងារប្រព័ន្ធក៏បានបញ្ចប់ការគូសព្រៀងលើ លំហូរនីតិវិធីអនុវត្តការងារបច្ចុប្បន្នរបស់ក្រសួង-ស្ថាប័នមួយចំនួនរួចរាល់និងជូនទៅក្រសួង-ស្ថាប័នសាមីធ្វើការត្រួតពិនិត្យ។ ការគ្រប់គ្រងការផ្លាស់ប្តូរ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានចូលរួមសម្របសម្រួលទៅកាន់ការចុះគាំទ្រដល់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្តទាំង ២៥ និងបានរៀបចំជាកម្រងវាយតម្លៃសម្រាប់ថ្នាក់ដឹកនាំ និងអ្នកប្រើប្រាស់ប្រព័ន្ធ FMISទាំងអស់ធ្វើការវាយតម្លៃអំពីការចុះគាំទ្រ ក៏ដូចជាធ្វើការសំណូមពរនូវរាល់តម្រូវការបន្ថែម។ ក្នុងត្រីមាសនេះដែរ ក្រុមការងារក៏បានរៀបចំ     សហការចុះទៅបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធ FMISទៅកាន់ក្រសួង-ស្ថាប័ន ចំនួន ១៧ ដែលត្រូវត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធ FMISនាពេលខាងមុខឆាប់នេះផងដែរ។ ស្របជាមួយគ្នានេះដែរ ក្រុមការងារបានបន្តការផ្សព្វផ្សាយជាប្រចាំ និងផលិតវីដេអូថ្មី ដើម្បីផ្តល់ជាព័ត៌មានជូនអ្នកប្រើប្រាស់ និងសាធារណជនទាំងអស់ឱ្យបានជ្រាបពីគម្រោង FMIS។ ការងារបន្ត លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង  FMIS ត្រៀមចុះទៅសិក្សា ទីតាំង និងប្លង់លម្អិតសម្រាប់ក្រសួង-ស្ថាប័នចំនួន១៧ រួមមាន១.ក្រសួងព្រះបរមរាជវាំង, ២.អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ៣.អគ្គលេខាធិការដ្ឋានរដ្ឋសភា, ៤.ក្រុមប្រឹក្សាធម្មនុញ្ញ, […]

ព័ត៌មានលម្អិត