+855 23 43 00 63

26

Jul, 2019

សៀវភៅមេរៀនស្តីពីការប្រើប្រាស់ Microsoft PowerPoint

ដោយ៖: | Tags: | មតិយោបល់: 0

នេះគឺជាសៀវភៅមេរៀនស្តីពី ការប្រើប្រាស់ Microsoft PowerPoint រៀបរៀងដោយ នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃអគ្គលេខាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ទាញយកសៀវភៅនៅទីនេះ ៖ https://fmis.mef.gov.kh/contents/uploads/2019/07/Microsoft-PowerPoint.pdf

ព័ត៌មានលម្អិត

24

Jul, 2019

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំកម្មវិធីបង្កើនការយល់ដឹងស្តីពី ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ផ្ទាល់លើប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកា

ដោយ៖: | Tags: | មតិយោបល់: 0

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះបានរៀបចំបើកកម្មវិធីបង្កើនការយល់ដឹងពីការប្រើប្រាស់និងការអនុវត្តប្រព័ន្ធប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបានដឹកនាំបើកកម្មវិធីបង្កើនការយល់ដឹង ស្ដីពីការអនុវត្តប្រព័ន្ធ FMIS នេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានរំលេចពីសកម្មភាពការងារ របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានអនុវត្តតាមផែនការពង្រីកការអនុវត្តប្រព័ន្ធ FMIS ជំហានទី២ ឆ្នាំ២១៧-២០២២ ដោយបានបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួនលើការអនុវត្តផែនការសកម្មភាពគាំទ្រ ដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រេចបាននូវការងារសំខាន់ៗជាច្រើនរួមមាន៖ ផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ, ផ្នែកនីតិវិធីអនុវត្តការងារនិងផ្នែករៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ប្រព័ន្ធ FMIS ជាដើម។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប លើកឡើងថាការបង្កើនការយល់ដឹងស្ដីពីការអនុវត្តប្រព័ន្ធ FMIS ផ្ទាល់លើប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកានេះមានគោលបំណងសំខាន់២៖ ១៖ ដើម្បីឱ្យក្រសួង-ស្ថាប័នចំនួន១៧និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រព័ន្ធ FMISតាមរយៈការបង្ហាញផ្ទាល់របស់មន្ត្រីដែលបាននិងកំពុងប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួងសាមីនិងអគ្គនាយកដ្ឋានពាក់ព័ន្ធ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ២៖ ដើម្បីបំផុសឱ្យក្រសួង-ស្ថាប័នត្រៀមខ្លួនគិតគូរអំពីការផ្លាស់ប្តូរដែលនឹងកើតមានឡើងនៅឆ្នាំ២០២០និងដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះជាក់លាក់ និងឈានដល់ការកាត់បន្ថយនីតិវិធីអនុវត្តការងារមួយចំនួន និងដើម្បីត្រៀមលក្ខណៈធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ FMIS, បន្តឈានទៅលុបបំបាត់ចោលនីតិវិធីអនុវត្តការងារនិងឯកសារក្រដាសស្នាមនៅក្រៅប្រព័ន្ធ FMIS ទាំងស្រុងនាពេលអនាគត។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្ដថា នេះជាកិច្ចការដ៏សំខាន់មួយក្នុងក្របខណ្ឌយុទ្ធសាស្ត្រ ការគ្រប់គ្រងការផ្លាស់ប្តូរដែលនឹងជំរុញឱ្យក្រសួងស្ថាប័នចំនួន១៧ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញស្វែងយល់ឱ្យកាន់តែច្បាស់អំពីដំណើរចុះប្រតិបត្តិការនៅក្នុងប្រព័ន្ធ FMIS ដោយផ្តើមចេញពីការធ្វើនិយ័តថវិកាផ្ទៃក្នុង ការចុះប្រតិបត្តិការស្នើសុំធានាចំណាយសម្រាប់កិច្ចលទ្ធកម្ម, ការកត់ត្រាកិច្ចលទ្ធកម្មលើសិទ្ធិ,ការទូទាត់ចំណាយកិច្ចលទ្ធកម្មនិងការទាញយករបាយការណ៍ចំណូល-ចំណាយថវិកាជាតិ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ម្យ៉ាងវិញទៀតកម្មវិធីនេះនឹងអាចចូលរួមបំផុសឱ្យក្រសួង-ស្ថាប័នត្រៀមខ្លួន គិតគូរអំពីការផ្លាស់ប្តូរនៅឆ្នាំ២០២០ខាងមុខតាមរយៈការស្វែងយល់អំពីលទ្ធភាព កែលម្អនីតិវិធីអនុវត្តការងារ របស់ខ្លួនជាបណ្តើរៗដើម្បីឈានទៅដល់ការកាត់បន្ថយនីតិវិធី និងភាពស្មុគស្មាញក្នុងការអនុវត្តការងារមួយចំនួន និងការត្រៀមលក្ខណៈ ធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ FMIS និងអាចបន្តឈានទៅលុបបំបាត់ចោល នូវនីតិវិធីការងារ ដែលប្រើឯកសារក្រដាសស្នាមនៅក្រៅប្រព័ន្ធ FMIS ទាំងស្រុងនាពេលអនាគត។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានរំលឹកជាថ្មីម្តងទៀតអំពីការដាក់ចេញនូវផែនការសកម្មភាព សម្រាប់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងការសិក្សាកាត់បន្ថយ ជាអតិបរមានូវនីតិវិធីអនុវត្តការងារដោយដៃ មកធ្វើតាមប្រព័ន្ធដោយចាប់ផ្តើមសាកល្បងចេញពី មុខចំណាយពាក់ព័ន្ធនឹងការបើកផ្តល់បៀវត្សតាមរយៈការកាត់សម្រួលនីតិវិធីមួយចំនួនដោយឈរលើមូលដ្ឋាន កែសម្រួលមុខងារ តួនាទី និងភារកិច្ចរបស់មន្ត្រីពីការធ្វើការងារដដែលៗជាន់គ្នា […]

ព័ត៌មានលម្អិត

23

Jul, 2019

ការដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធជំនួយគាំទ្រ” ជាផ្លូវការ សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានកិត្តិយស សូមជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ទាំងអស់ នៅតាមអគ្គនាយកដ្ឋានពាក់ព័ន្ធ, រតនាគាររាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត, ក្រសួង-ស្ថាប័ន និង អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិពេញលេញ ជ្រាបថា នាពេលកន្លងមក យន្តការគាំទ្រ និង ដោះស្រាយបញ្ហានានាជូនអ្នកប្រើប្រាស់ប្រព័ន្ធ FMIS តាមរយៈការទំនាក់ទំនងតាមទូរស័ព្ទ, ក្រុម Telegram និង ប្រព័ន្ធ OS Ticket ជាយន្តការដែលបានជ្រើសរើសសម្រាប់ដោះស្រាយជូនអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ជាបណ្តោះអាសន្ន ។ បច្ចុប្បន្ន “ប្រព័ន្ធជំនួយគាំទ្រ” ថ្មី ដែលមានឈ្មោះថា “PK-THE HELPER” ត្រូវបានអភិវឌ្ឍរួចរាល់ សម្រាប់ប្រើប្រាស់ជាជំនួយគាំទ្រ ដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ក្នុងការកែលម្អ និង ដោះស្រាយបញ្ហាគ្រប់កម្រិត និង មានការគ្រប់គ្រងច្បាស់លាស់ស្របតាមស្តង់ដារអន្តរជាតិ និង ឧត្តមានុវត្តន៍ ។ ក្នុងន័យនេះ ដើម្បីជួយគាំទ្រ និង ដោះស្រាយបញ្ហានានា ឱ្យកាន់តែមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព ជូនអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបញ្ចប់ការប្រើប្រាស់ប្រព័ន្ធ OS Ticket (ប្រព័ន្ធជំនួយគាំទ្រចាស់) និងដាក់ឱ្យប្រើប្រាស់ “ប្រព័ន្ធជំនួយគាំទ្រ (PK-THE HELPER)” ជាផ្លូវការ ចាប់ពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៩ នេះ តទៅ ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោក […]

ព័ត៌មានលម្អិត

18

Jul, 2019

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ០១៩_ខែមិថុនា ឆ្នាំ២០១៩

ដោយ៖: | Tags: | មតិយោបល់: 0

ព្រឹត្តិបត្រព័ត៌មានចេញផ្សាយលេខ០១៩ ខែមិថុនា ឆ្នាំ២០១៩ នេះ បង្ហាញពីសមិទ្ធផលជាច្រើន ដែលក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន និងចំណេះដឹងសម្បូរបែបទាក់ទងនឹងបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទាំងក្នុងនិងក្រៅប្រទេស និង ចំណេះដឹងអំពី សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម ។ មាតិកាព្រឹត្តិបត្រព័ត៌មានលេខ០១៩ នេះមាន៖ ប្រព័ន្ធ FMIS ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ EU វាយតម្លៃខ្ពស់ និងបង្ហាញជំហរយ៉ាងមុតមាំក្នុងការគាំទ្រគម្រោង FMIS នៅកម្ពុជា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើវឌ្ឍនភាពរបស់គម្រោង FMIS តើប្រព័ន្ធ FMIS ផលិតបានរបាយការណ៍សំខាន់ៗអ្វីខ្លះ? កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៃប្រទេស Moldova វឌ្ឍនភាពនៃការដំឡើង និងថែទាំឧបករណ៍បច្ចេកទេសរបស់ប្រព័ន្ធ FMIS បញ្ហាប្រឈមដែលអាចកើតមាន បើមិនមានការត្រៀមខ្លួនសម្រាប់ការអនុវត្ត ផែនការសកម្មភាពរបស់ក្រុមការងារ FMIS ដែលត្រូវអនុវត្តក្នុងត្រីមាសទី៣ និងទី៤ នៃឆ្នាំ២០១៩ សំណួរ និងចម្លើយ ។ លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១៩ នៅទីនេះ  https://fmis.mef.gov.kh/contents/uploads/2019/07/Newsletter-019FINALFORWEBSITE.pdf

ព័ត៌មានលម្អិត

17

Jul, 2019

ជំនាញការបារាំង ស្វែងយល់កាន់តែស៊ីជម្រៅអំពីការអនុវត្តគម្រោង FMIS នៅកម្ពុជា

ដោយ៖: | Tags: | មតិយោបល់: 0

កាលពីព្រឹកថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ ២០១៩ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបជំនាញការបារាំង ដែលមានបេសកកម្មចុះជួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើការងារ “វិភាគលើគម្លាតស្តីពីនីតិវិធីការអនុវត្តថវិកានិងការត្រួតពិនិត្យថវិកាតាមរយៈក្របខ័ណ្ឌច្បាប់ និងស្តង់ដារគណនេយ្យ”  ក្នុងគោលបំណង ទទួលបានធាតុចូលបន្ថែមលើការអនុវត្តគម្រោង FMIS ដែលរួមមាន វឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS រហូតមកដល់បច្ចុប្បន្ន និង ផែនការបន្តក្នុងការពង្រីកការអនុវត្តគម្រោង FMIS ដើម្បីលោកយកទៅរៀបចំផែនការការងារបេសកកម្មរបស់លោកបន្ត។ ក្នុងកិច្ចពិភាក្សានោះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើការរៀបរាប់សង្ខេបពីបច្ចុប្បន្នភាពក្នុងការគ្រប់គ្រងនិងអនុវត្តគម្រោង FMIS តាំងពីជំហានទី១ រហូតមកដល់បច្ចុប្បន្នកំពុងស្ថិតក្នុងជំហានទី២ ដែលនឹងពង្រីកការដាក់ប្រព័ន្ធ FMIS ដល់ក្រសួង-ស្ថាប័នទាំងអស់ ក្នុងឆ្នាំ២០២០ ខាងមុខ។ ទន្ទឹមនឹងនេះ នៅក្នុងឆ្នាំ២០២០  ក្រុមការងារក៏នឹងធ្វើការរៀបចំអភិវឌ្ឍមុខងារ ២ បន្ថែម គឺមុខងាររៀបចំផែនការថវិកា និងមុខងារកិច្ចលទ្ធកម្មសាធារណៈ និងដាក់អនុវត្តសាកល្បងនៅក្នុងឆ្នាំ ២០២១ ផងដែរ។ សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំងអស់ ដើម្បីអាចក្លាយជាអ្នកប្រើប្រាស់ផ្លូវការ ត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាលទាក់ទងនឹងថវិកា គណនេយ្យសាធារណៈ នីតិវិធីអនុវត្តការងារ ព្រមទាំងបច្ចេកទេសរបស់ប្រព័ន្ធ FMIS ប្រកបដោយភាពទទួលខុសត្រូវខ្ពស់បំផុត។ លោកជំនាញការ JEAN-LUC PAIN បានលើកឡើងថា ប្រព័ន្ធ FMIS គឺជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ជួយគាំទ្រដល់ដំណើរការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ៕

ព័ត៌មានលម្អិត