+855 23 43 00 63

28

Apr, 2014

សិក្ខាសាលា​ស្តីពី “ការស្វែងយល់​ជាមុន និង​ភាព​ស៊ីជម្រៅ​ពី​ប្រព័ន្ធ FMIS”

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​ថ្ងៃទី១៧ ដល់​ថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០១៤ ចាប់ពី​ម៉ោង ៨:៣០ នាទី ដល់ម៉ោង១១:៣០ នាទី​ព្រឹក និង​ពេលរសៀល​ចាប់ពី​ម៉ោង ២:០០ នាទី ដល់ម៉ោង៣:៣០ នាទី ក្រុមការងារ​រួម​របស់​គម្រោង FMIS បាន​បើក​សិក្ខាសាលា​ដំបូង  ស្តីអំពី “ការស្វែងយល់​ជាមុន និង​ស៊ីជម្រៅ​ពី​ប្រព័ន្ធ FMIS (FMIS Induction and Envisioning Workshop)” រយៈពេល ៥ ថ្ងៃ នៅ​បន្ទប់​ជាន់ទី​មួយ​នៃ​អគារ “ខ” ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែលមាន​ការចូលរួម​ពី​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS (FMWG) ។ ជា​កិច្ច​ចាប់ផ្តើម​នៃ​សិក្ខាសាលា លោក មន្ត ប្រាថ្នា ប្រធាន​នាយដ្ឋាន​ព័ត៌មានវិទ្យា និង​ជា​ប្រធាន​គម្រោង FMIS បាន​ថ្លែង​សន្ទរកថា​បើក ដោយបាន​បង្ហាញ​ពី​ខ្លឹមសារ​សង្ខេប និង​ទិដ្ឋភាពទូទៅ​របស់​គម្រោង FMIS ព្រមទាំង​បានបញ្ជាក់​ពី ភាពចាំបាច់​នៃ​ការចូលរួម​របស់​មន្រ្តី​ពាក់ព័ន្ធ ដើម្បី​ភាពជោគជ័យ​នៃ​គម្រោង ។ បន្ទាប់ពីនោះ សិក្ខាសាលា​ត្រូវបានធ្វើ​បទ​បង្ហាញ​ដោយក្រុម​ការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់ FPT-LG CNS Joint Venture ដែលមាន Mr. Nguyen The Cuong, Ms. Nguyen Ngoc Ly, Mr. Manas Mohapatra និង​Mr. Harikanth Rachakonha ក្នុង​គោលបំណង​ដើម្បី៖ ១.បង្ហាញ​ក្រុមការងារ​ស្នូល​របស់​គម្រោង FMIS ឱ្យ​យល់ច្បាស់​ពី​កាលវិភាគ និង ការប្រគល់​ទទួល (FMIS Deliverable) សម្រាប់​ការអនុវត្ត​គម្រោង FMIS ព្រមទាំង​តួនាទី និង​ទំនួលខុសត្រូវ​រវាង​ក្រុមការងារ FMWG និង ក្រុមការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ផងដែរ ដើម្បីឱ្យ​សិក្ខាកាម ដែលជា​សមាជិក​ស្នូល​បានដឹង និង​យល់​ពី​ការងារ​ពាក់ព័ន្ធ​សំខាន់ៗ […]

ព័ត៌មានលម្អិត

11

Apr, 2014

សិក្ខាសាលា​ស្តីពី “វិធីសាស្រ្ត​គ្រប់គ្រង​ការផ្លាស់ប្តូរ និង​បណ្តុះបណ្តាល​របស់​គម្រោង FMIS”

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​ទី១១ ខែ មេសា ឆ្នាំ២០១៤ វេលា​ម៉ោង ៩:០០ នាទី​ព្រឹក ក្រុមការងារ​រួម​ផ្នែក​គ្រប់គ្រង​ការផ្លាស់ប្តូរ បាន​បើក​សិក្ខាសាលា​ដំបូង​ស្តីអំពី “វិធីសាស្ត្រ​គ្រប់គ្រង​ការផ្លាស់ប្តូរ និង​បណ្តុះបណ្តាល​របស់​គម្រោង FMIS” (FMIS Change Management and Training Methodology) រយៈពេល ១ ថ្ងៃ នៅ​បន្ទប់​ជាន់ទី​មួយ នៃ​អគារ “ខ” ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែលមាន​ការចូលរួម​ពី​ប្រធាន និង​អនុប្រធាន​រតនាគារ​រាជធានី-ខេត្ត​ទាំងអស់ និង​ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ។ គោលបំណង​នៃ​កា​រៀបចំ​សិក្ខាសាលា​ដំបូង​នេះ គឺ​ ទី១. ដើម្បី​កៀ​គរ​ការចូលរួម​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​រតនាគារ​រាជធានី-ខេត្ត សម្រាប់​ការអនុវត្ត​គម្រោង FMIS ប្រកបដោយ​ជោគជ័យ ទី២. បង្ហាញ​អំពី​វិធីសាស្ត្រ​នៃ​ការគ្រប់គ្រង​ការផ្លាស់ ដែលជា​យន្តការ​សំខាន់​សម្រាប់​ការដោះស្រាយ​នូវ​ផលប៉ះពាល់​នៃ​ការផ្លាស់ប្តូរ បន្ទាប់ពី​បញ្ចប់​នូវ​ការវិភាគ​អំពី​ផលប៉ះពាល់​នៃ​គម្រោង​ដែល​ទទួលបាន​ពី​ការភ្ជាប់​នីតិវិធី​អនុវត្ត​ការងារ​បច្ចុប្បន្ន​ជាមួយនឹង​នីតិវិធី​អនុវត្ត​ការងារ​នាពេល​អនាគត ទី៣. បង្ហាញ​អំពី​វិធីសាស្រ្ត​នៃ​ការបណ្តុះបណ្តាល​ដែល​នឹង​ផ្តល់ជូន​ដល់​មន្រ្តី​ដែល​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ FMIS មុនពេល​ដាក់​ប្រព័ន្ធ​ឱ្យ​ដំណើរការ​នៅ​ឆ្នាំ ២០១៥ ទី៤. ពន្យល់​លម្អិត​បន្ថែម​ពី​សារៈសំខាន់​នៃ​យន្ត​ការទំនាក់ទំនង​ផ្សព្វផ្សាយ​ដែល​ជាផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​គ្រប់គ្រង​ការផ្លាស់ប្តូរ និង​ទាមទារ​ឱ្យមាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ថ្នាក់ដឹកនាំ​រតនាគារ​រាជធានី-ខេត្ត ដោយសារ​ថ្នាក់ដឹកនាំ​គឺជា​បណ្តាញ​ទំនាក់ទំនង​ផ្សព្វផ្សាយ​ដ៏​ចាំបាច់​បំផុត​របស់​គម្រោង FMIS (FMIS Communication Network) ក្នុងការ​ទទួលយក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​គម្រោង​ពី “ក្រុមការងារ​រួម” របស់​គម្រោង FMIS (FMIS Joint Team) និង​ចែកចាយ​បន្ត​នូវ​ព័ត៌មាន​ទាំងនេះ​ទៅកាន់​មន្រ្តីក្រោមឱវាទ​ទាំងអស់​តាមមធ្យោបាយ​ផ្សេងៗរួមមាន៖១. ការប្រាស្រ័យ​ទាក់ទង​ផ្ទាល់ ២. តាម​ការប្រើប្រាស់​បណ្តាញ​គមនាគមន៍ ៣. ការបោះពុម្ពផ្សាយ ។ ទី៥. បង្ហាញ​ពី​កាលវិភាគ​នៃ​ការអនុវត្ត​គម្រោង FMIS ដែល​បានគ្រោង​ទុកជា​ដំណាក់កាលៗ និង ​ទី៦. បង្ហាញ​ពី​ព្រឹត្តិបត្រ​ព័ត៌មាន​ដែល​នឹង​ចេញ​ជា​រៀងរាល់ខែ ចាប់ពី​ខែ ឧសភា​តទៅ ជូន​ដល់​មន្រ្តី​ពាក់ព័ន្ធ​គន្លឹះ សម្រាប់​ការអនុវត្ត​គម្រោង FMIS។ ដោយសារ​ការកែទម្រង់​គឺជា​កត្តា​មិនអាច​ចៀស​ផុត សិក្ខាកាម​ទាំងអស់​មាន​ជម្រើស៣៖ ទី១. ប្រើប្រាស់​អ្នកមានចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន ទី២. ប្រឹងប្រែង​កសាង​សមត្ថភាព​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ដោយខ្លួនឯង និង​ទី៣. មិន​ចូលរួម​ទាញយក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា។ សិក្ខាកាម​ទាំងអស់​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ជ្រើស​យក​ជម្រើស​ទី១ ទើប​ក្លាយ​ទៅជា​ម្ចាស់​នៃ​ប្រព័ន្ធ FMIS ឬ​ជា​អ្នកចេះ​ប្រើ​ប្រព័ន្ធ […]

ព័ត៌មានលម្អិត

10

Apr, 2014

ការជួប​ជាមួយ​ថ្នាក់ដឹកនាំ​គាំទ្រ​គម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

កាលពី​ថ្ងៃទី០១ ដល់ ៨ ខែ មេសា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​រួមជាមួយ​ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ FMWG បាន​ជួប និង​សុំ​អនុ​សា​ន៍​ជាមួយ ឯកឧត្តម​រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឯកឧត្តម​អគ្គនាយក និង ប្រធាន​នាយកដ្ឋាន​គន្លឹះ នៃ​ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ ដែលជា​ថ្នាក់ដឹកនាំ​គាំទ្រ​ចម្បង​របស់​គម្រោង FMIS (FMIS Project’s Sponsors) ។ ការចុះ​ជួប​នេះ ក្នុង​គោលបំណង​ពិភាក្សា​ស្វែងយល់​ពី​ចក្ខុវិស័យ និង ការរំពឹងទុក​របស់​ថ្នាក់ដឹកនាំ​គាំទ្រ​ចំពោះ​គម្រោង FMIS ដែលជា​កត្តា​សំខាន់​សម្រាប់​ការគាំទ្រ​ដល់​គម្រោង​ឱ្យ​ឈានឆ្ពោះ​ទៅមុខ និង ទទួលបាន​ជោគជ័យ។ ក្រុមការងារ​បានទទួល​នូវ​លទ្ធផល​ដ៏​គួរឱ្យ​កត់សំគាល់​ពី​ថ្នាក់ដឹកនាំ​គាំទ្រ​គម្រោង​ទាំងអស់ ជាពិសេស​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ឯកឧត្តម​រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយបាន​បង្ហាញ​នូវ​ការជឿជាក់​លើ​ភាពជោគជ័យ​នៃ​គម្រោង ដែល​នេះ​គឺជា​សក្ខីភាព​នៃ​ភាពជោគជ័យ​ពិត​ប្រា​ដ​មួយ សម្រាប់​ទទួលបាន​នូវ​ភាពជោគជ័យ​ជាបន្តបន្ទាប់​នៅពេលអនាគត​ក្នុងការ​អនុវត្ត​គម្រោង FMIS ។

ព័ត៌មានលម្អិត

8

Apr, 2014

សិក្ខាសាលា​ក្នុង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) សម្រាប់​ការគ្រប់គ្រង​ការផ្លាស់ប្តូរ

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុង​ខែ មេសា ឆ្នាំ ២០១៤ នឹងមាន​រៀបចំ​សិក្ខាសាលា​ចំនួន​ពីរ ស្ដីពី​វិធីសាស្រ្ត​ក្នុងការ​គ្រប់គ្រង​ការផ្លាស់ប្ដូរ​និង​ការបណ្ដុះបណ្ដាល​សម្រាប់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS Change Management and Training Methodology) និង​ស្ដីពី​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ និង PeopleSoft (Introduction on FMIS System and PeopleSoft) ដែល​គាំទ្រ​ដល់​ការអនុវត្ដ គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ។ ១). សិក្ខាសាលា​ស្ដីពី​វិធីសាស្រ្ត​ក្នុងការ​គ្រប់គ្រង​ការផ្លាស់ប្ដូរ​និង​ការបណ្ដុះបណ្ដាល​សម្រាប់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS Change Management and Training Methodology) សិក្ខាសាលា​នឹង​ប្រព្រឹត្តទៅ​មាន​រយៈពេល ១ថ្ងៃ គឺ​នៅ​ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៤ ដែល​អង្គសិក្ខាសាលា​ផ្ដោតជាសំខាន់​លើ​ការគ្រប់គ្រង​ការផ្លាស់ប្ដូរ​និង​ការបណ្ដុះបណ្ដាល សម្រាប់​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ការទំនាក់ទំនង ការត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការផ្លាស់ប្តូរ ការវិភាគ​លើ​ផលប៉ះពាល់​នៃ​ការផ្លាស់ប្ដូរ ។ អង្គសិក្ខាសាលា​ក​នឹងមាន​ការចូលរួម​ពីសំណាក់ ក្រុមការងារ​គ្រប់គ្រង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMWG) ទទួលបន្ទុក​ផ្នែកការ​គ្រប់គ្រង​ការផ្លាស់ប្ដូរ និង​ផ្នែក​បណ្ដុះបណ្ដាល ព្រមជាមួយ​លោក/លោកស្រី ប្រធាន/អនុប្រធាន មន្ទីរ​រតនាគារ​ខេត្ត​ទាំងអស់ ដែលជា​ដើរតួ​ជា​តំណាង​សម្រាប់​ការទំនាក់ទំនង​និង​ផ្សព្វផ្សាយ​ទៅតាម​បណ្ដា​ខេត្ត​នីមួយៗ ។ ២). សិក្ខាសាលា ស្ដីពី​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ និង PeopleSoft (Introduction on FMIS System and PeopleSoft) សិក្ខាសាលា​នឹង​ប្រព្រឹត្តទៅ​មាន​រយៈពេល ៥ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៤ ដល់ ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៤ និង ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៤ ដល់ […]

ព័ត៌មានលម្អិត

31

Mar, 2014

ការចុះ​ធ្វើ​សម្រង់​មតិ​លើ​នីតិវិធី​អនុវត្ត​ការងារ​និង​ការគ្រប់គ្រង​ការផ្លាស់ប្ដូរ របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ជាមួយ​រតនាគារ​ខេត្តបន្ទាយមានជ័យ

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​ថ្ងៃទី ២៧-២៨ ខែ មីនា ឆ្នាំ ២០១៤ មាន​ការចុះ​ធ្វើ​សម្រង់​មតិ​ស្ដីពី​នីតិវិធី​អនុវត្ត​ការងារ​និង​ការគ្រប់គ្រង​ការផ្លាស់ប្ដូរ​ជាមួយ​រតនាគារ​ខេត្តបន្ទាយមានជ័យ របស់​ក្រុមការងារ​នៃ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ក្រោម​ការចូលរួម​កិច្ចសសហការ​ពី​ក្រុមការងារ​គ្រប់គ្រង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ(FMWG)។ ការចុះ​សម្រង់​មតិ​មានការ​ចូលរួម​សហការ និង​ផ្ដល់ព័ត៌មាន​យ៉ាង​ពេញលេញ​ពីសំណាក់ លោកប្រធាន លោកអនុប្រធាន និង​មន្ត្រី​នៃ​រតនាគារ​ខេត្តបន្ទាយមានជ័យ ។

ព័ត៌មានលម្អិត