+855 23 43 00 63

19

Sep, 2014

សិក្ខាសាលា​ស្តីពី​ការដឹកនាំ និង​គ្រប់គ្រង​ការផ្លាស់ប្តូរ

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ បាន​បើក​សិក្ខាសាលា​ស្តីពី​ការដឹកនាំ និង​ការគ្រប់គ្រង​ការផ្លាស់ប្តូរ ដោយមាន​ការចូលរួម​ពីក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ​ទាំងអស់​មកពី​អគ្គនាយកដ្ឋាន នាយកដ្ឋាន​ដែល​ពាក់ព័ន្ធ និង​ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ​នៃ​ក្រុមហ៊ុន FPT FIS-LG CNS Joint Venture នៅ​ពីថ្ងៃ​ទី ២០ ខែសីហា ឆ្នាំ២០១៤ និង​ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤។ សិក្ខាសាលា​ទាំងនេះ​ត្រូវបាន​រៀបចំ និង​ធ្វើ​បទ​បង្ហាញ​ដោយ លោក Findlay Herbert ទីប្រឹក្សា​គ្រប់គ្រង​ការផ្លាស់ប្តូរ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា។ ការរៀបចំ​សិក្ខាសាលា​នេះ​មាន​គោលដៅ​ដើម្បី​សិក្សា​ស្វែងយល់ និង​វិភាគ​ពី​កត្តា​ជំរុញ (Enablers) និង​ឧបសគ្គ(Barriers)សម្រាប់​ការអនុវត្ត​គម្រោង FMIS។ ការយល់ដឹង និង​ជ្រួតជ្រាប​ទៅលើ​កត្តា​ទាំង​ពីរ​គឺមាន​សារៈសំខាន់​ចំពោះ​ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ ក្នុងការ​បន្ត​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព និង​ចំ​គោលដៅ​ក្នុងការ​សម្រេច​ឱ្យបាន​ភាពជោគជ័យ​នៃ​ការផ្លាស់ប្តូរ។ ការបែងចែក​កត្តា​ទាំងពីរ​គឺជា​ការងារ​ចម្បង ដើម្បី​បង្ហាញឱ្យឃើញ​ច្បាស់​អ្វី​ទៅ​ដែល​នឹងជា​កត្តា​ជម្រុញ និង​ឧបសគ្គ ក្នុងការ​ឈានទៅរក​ការវិភាគ។ ការវិភាគ​លើ​កត្តា​ជំរុញ និង​ឧបសគ្គ​នឹង​ផ្តល់នូវ​ដំណោះស្រាយ និង​ការរៀបចំ​ផែនការ​សកម្មភាព​ក្នុងការ​កាត់បន្ថយ​ឧបសគ្គ និង​ជួយ​ពន្លឿន​ដល់​កត្តា​ជំរុញ។ បន្ទាប់ពី​បទ​បង្ហាញ​បានបញ្ចប់ លោក Findlay Herbert បាន​បែងចែក​សិក្ខាកាម​ជា២ក្រុម ដើម្បី​ពិភាក្សា និង​បំពេញ​នូវ​កត្តា​ជំរុញ និង​ឧបសគ្គ​សម្រាប់​ភាពជោគជ័យ​នៃ​ការអនុវត្ត​គម្រោង FMIS។ កត្តា​ទាំងពីរ​បាន​លើកយក​សម្រាប់​ដាក់ពិន្ទុ ស្វែងរក​កត្តា​សំខាន់​និង​ចាំបាច់​ដើម្បី​វិភាគ​ដែលមាន​ដូចជា៖ ➢ កត្តា​ជំរុញ៖ការ​សហប្រតិបត្តិការ ការ​មាន​ឆន្ទៈ​ខ្ពស់​ពី​អ្នកពាក់ព័ន្ធ​និង​ថ្នាក់ដឹកនាំ  ការកំណត់​ចក្ខុវិស័យ​ឱ្យបាន​ច្បាស់​ក្នុងការ​ផ្លាស់ប្តូរ ការកំណត់​មុខងារ​ប្រព័ន្ធ​ឱ្យបាន​ច្បាស់ ការគាំទ្រ​ពី​អ្នកគាំទ្រ និង​មន្រ្តី​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ➢ កត្តា​ឧបសគ្គ៖ការទទួលបាន​ប្រាក់ខែ​ទាប និង​គ្មាន​ការលើកទឹកចិត្ត​សម្រាប់​អ្នកប្រើប្រាស់​ចុងក្រោយ    មិនមាន​ Internet ​សម្រាប់​ប្រើប្រាស់ ចំណេះដឹង​ភាសា​អង់គ្លេស​នៅមានកម្រិត មន្រ្តី​មិន​ចង់​រៀន​ពីបច្ចេកវិទ្យា​ថ្មី កង្វះខាត​មន្រ្តី​មាន​ជំនាញ​កុំព្យូទ័រ​នៅតាម​ខេត្ត គ្មាន​ឆន្ទៈ​ក្នុងការ​ផ្លាស់ប្តូរ មិន​យល់​ពី​ការផ្លាស់ប្តូរ ភ័យខ្លាច​បាត់បង់​ការងារ និង​តួនាទី​បច្ចុប្បន្ន និង មិន​ចង់​ផ្លាស់ប្តូរ​ដើម្បី​ទៅប្រើ​ប្រាស់​បច្ចេកទេស​ថ្មី។ បន្ទាប់ពី​បញ្ចប់​ការពិភាក្សា និង​ដាក់ពិន្ទុ​សម្រាប់​កត្តា​ជំរុញ និង​ឧបសគ្គ លោក Findlay Herbert បាន​លើកយក​ចំណុចរួម​នៃ​ឧបសគ្គ​ដែល​បានដាក់​ពិន្ទុ​ខ្ពស់ ដើម្បី​លើកយក​មក​ដោះស្រាយ​ថា​តើ​គួរ​ធ្វើយ៉ាងណា​ក្នុងការ​កាត់បន្ថយ​ឬ​ជំនះ​នូវ​ឧបសគ្គ​ទាំងនោះ។ សិក្ខាសាលា​លើក​ទី២ លោក Findlay Herbert បាន​បន្ត​ឱ្យ​ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ​ពិភាក្សាគ្នា​ដើម្បី​រកមធ្យោបាយ​ដោះស្រាយនូវ​ឧបសគ្គ​នីមួយៗដូចជា ការលើកទឹកចិត្ត​ជា​ប្រាក់រង្វាន់ និង​ប្រាក់ខែ​កើនឡើង ការពង្រឹង​បន្ថែម​នូវ​ជំនាញ​ដែល​ទាក់ទង​នឹង​បច្ចេកវិជ្ជា​កុំព្យូទ័រ​និង​ជំនាញ​ផ្សេងៗដែល​ទាក់ទង​នឹង​ប្រព័ន្ធ FMIS  […]

ព័ត៌មានលម្អិត

20

Aug, 2014

សេចក្ដី​ជូនដំណឹង​ស្ដីពី​ការជ្រើសរើស​មន្ត្រី​ជាប់កិច្ចសន្យា ផ្នែក​បច្ចេកទេស​ព័ត៌មានវិទ្យា ចំនួន ៦នាក់

ដោយ៖: | Tags: | មតិយោបល់: 0

KINGDOM OF CAMBODIA Ministry of Economy and Finance Public Financial Management Modernization Project Grant No. TF015434 Request for Expression of Interest 6 ICT Technicians (Local Consultants) This Request for Expression of Interest follows the General Procurement Notice for the Public Financial Management Modernization Projectthat appeared in United Nations Development Business, issue 690 dated 16 November 2006. The Royal Government of Cambodia (RGC) through the Ministry of Economy and Finance (MEF) has received a Trust Fund Grant No. TF015434 from multi-donor towards the costs of the Public Financial Management Modernization (PFMMP). […]

ព័ត៌មានលម្អិត

25

Jul, 2014

សិក្ខាសាលា​លើក​ទី២ស្តីអំពី​នីតិវិធី​អនុវត្ត​ការងារ​អនាគត

ដោយ៖: | Tags: | មតិយោបល់: 0

សិក្ខាសាលា​លើក​ទី២ស្តីអំពី​នីតិវិធី​អនុវត្ត​ការងារ​អនាគត​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ដោយមាន​ការចូលរួម​ពី​អគ្គនាយក​ និង​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រតនាគារជាតិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ហិរញ្ញវត្ថុ​ថ្នាក់ក្រោម​ជាតិ ប្រធាន​នាយកដ្ឋាន​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធាន​ការិយាល័យ និង​មន្ត្រី​ដែល​មកពី​អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន​ពាក់ព័ន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​ទីប្រឹក្សា ២រូប​ដែល​ធ្វើការងារ​ក្នុង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ។ សិក្ខាសាលា​បានរៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បង្ហាញ​ពី​នីតិវិធី​អនុវត្ត​ការងារ​អនាគត​ជា​លើកចុងក្រោយ​នៃ​មុខងារ​នីមួយៗការផ្គូផ្គង​រវាង​នីតិវិធី​អនុវត្ត​ការងារ​បច្ចុប្បន្ន និង​អនាគត លំហូរ​នៃ​នីតិវិធី​អនុវត្ត​ការងារ​អនាគត ការវិភាគ​លើ​ចន្លោះ​ខ្វះខាត (Fit-Gap Analysis) និង​វិសាលភាព​នៃ​ការកែតម្រូវ​ទៅតាម​អ្វីដែល​អ្នកប្រើប្រាស់​ប្រព័ន្ធ​ចង់បាន ជូន​ដល់​ក្រុមការងារ FMWG ដែល​ពាក់ព័ន្ធ​ទាំងអស់ ឱ្យបាន​យល់​កាន់តែ​ស៊ីជម្រៅ និង​ផ្តល់​ជា​មតិ​ឆ្លើយតប និង​យោបល់​កែសម្រួល​ផ្សេងៗ។ ក្រុមការងារ​ជំនាញ​ផែ្នក​នីតិវិធី​អនុវត្ត​ការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ FMIS បានធ្វើ​បទ​បង្ហាញ​ពាក់ព័ន្ធ​នឹង​មុខងារ​នីមួយៗ ដោយ​ក្នុងនោះ​លោក  Manas K.Mohapatra បានបង្ហាញ​ពីមុខ​ងារ​សៀវភៅធំ និង​វិភា​ជន៏​ថវិកា អ្នកនាង Siew Lin Koay បង្ហាញ​ពីមុខ​ងារ​គ្រប់គ្រង​សាច់ប្រាក់ និង​គណនី​ត្រូវ​ទារ និង​លោក Pradeep Kumar Vaila ​បង្ហាញ​ពីមុខ​ងារ​បញ្ជាទិញ និង​គណនី​ត្រូវ​សង។ ជាមួយគ្នា​ដែរ សិក្ខាសាលា​នេះ​បានផ្តល់​ឱកាស​យ៉ាង​ទូលំទូលាយ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ដើម្បី​សួរ​ជា​សំណួរ ពិភាក្សា និង​ផ្តល់​ជាមតិយោបល់​ផ្សេងៗទៅលើ​នីតិវិធី​អនុវត្ត​ការងារ​អនាគត​នៃ​មុខងារ​នីមួយៗរបស់​ប្រព័ន្ធ FMIS និង​លើ​រាល់​ឯកសារ​ដែល​បានផ្តល់​ជូន​ដល់​សិក្ខាកាម​មុនពេល​បើក​សិក្ខាសាលា​នេះ។ ការយល់ដឹង​គ្រប់ជ្រុងជ្រោយ និង​ការផ្តល់​មតិ​ឆ្លើយតប និង​យោបល់​ទាំងឡាយ​របស់​សិក្ខាកាម​គឺជា​ធាតុ​ចូល​ដ៏​ចាំបាច់​បំផុត​សម្រាប់​ដំណាក់កាល​រៀបចំ​នីតិវិធី​អនុវត្ត​ការងារ​អនាគត​សម្រាប់​ដាក់ចូល​ក្នុង​ប្រព័ន្ធ FMIS។ រាល់​មតិយោបល់​ដែល​ទទួលបាន​ក្នុងពេល និង​ក្រោយពេល​ធើ្វ​សិក្ខាសាលា​នេះ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់ធ្វើ​បច្ចុប្បន្នភាព និង​កែសម្រួល​ការរៀបចំ​ចងក្រង​ឯកសារ​នីតិវិធី​អនុវត្ត​ការងារ​អនាគត (To-be materials)ដែលជា​ជំហាន​ចាំបាច់​សម្រាប់​ដាក់ជូន​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ពិនិត្យ ពិ​ភា​គ្សា និង​សម្រេច ដើម្បី​ឈានទៅរក​ការរៀបចំ​ការវាយតម្លៃ​លើ​ផលប៉ះពាល់ និង រៀបចំផែនការ​កសាង​សមត្ថភាព​ដល់​មន្រ្តី​ដែល​នឹងត្រូវ​ប្រើប្រាស់​ប្រព័ន្ធ FMIS។ សិក្ខាសាលា​នេះ​បានបញ្ចប់​ទៅដោយ​រលូន ដោយ​អ្នកចូលរួម​ទាំងអស់​យល់ដឹង​អំពី​គោលបំណង​នៃ​សិក្ខាសាលា ហើយ​មន្រ្តី​ដែល​ពាក់ព័ន្ធ​សន្យាថា​នឹង​បន្ត​ពិនិត្យឡើងវិញ​បន្ថែមទៀត​លើ​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ផ្តល់​ជា​មតិ​ឆ្លើយតប និង​យោបល់​សម្រាប់​ការកែសម្រួល​នានា​ឱ្យបាន​ឆាប់រហ័ស​តាមកាល​កំណត់​ដែល​ក្រុមការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ FMIS បានគ្រោង​ទុក។ ទាញយកឯកសារ៖ ឯកសារសិក្ខាសាលាលើកទី២ស្តីអំពីនីតិវិធីអនុវត្ដការងារអនាគត

ព័ត៌មានលម្អិត

18

Jul, 2014

បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ស្តីអំពី Oracle Database 11g Administration ដែល​ធ្វើឡើង​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម

ដោយ៖: | Tags: | មតិយោបល់: 0

កាលពី​ថ្ងៃទី ០៧ ដល់ ១១ ខែកក្កដា ឆ្នាំ២០១៤ វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ស្តីពី Oracle Database 11g Administration ត្រូវបានធ្វើ​ឡើង​ដើម្បី​បង្កើន​សមត្ថភាព​បន្ថែម​ដល់​ក្រុមការងារ​បច្ចេកទេស ICT នៃ​គម្រោង FMIS។  នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ មាន​សិក្ខាកាម​ចូលរួម​ចំនួន​ប្រាំ​រូប ដែល​មកពី​អគ្គនាយកដ្ឋាន​រតនាគារជាតិ (GDNT) នាយកដ្ឋាន​ព័ត៌មានវិទ្យា (ITD) និង​វិទ្យាស្ថាន​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ (EFI) ។ វគ្គ​បណ្តុះបណ្តាល​ធ្វើឡើង​ដើម្បី​ផ្តល់​ចំណេះដឹង​និង​ជំនាញ​ជា​មូលដ្ឋាន​អំពី Oracle Database 11g Administration។ ក្នុង​រយៈពេល​ប្រាំ​ថ្ងៃនេះ សិក្ខាកាម​បានទទួល​ការណែនាំ​និង​បង្ហាញ​អំពី​វិធី​តំឡើង​ប្រ​ពន្ធ័  Oracle Grid Infrastructure, វិធី​តំឡើង​និង​ការកំណត់ Oracle Database 11g, Oracle Net services, វិធី​តាមដាន និង​គ្រប់គ្រង ការ​ត្រលប់​ទៅរក​ទិន្នន័យ​មុន, គ្រប់គ្រង​រចនាសម្ព័ន្ធ​រក្សាទុក​ទិន្នន័យ, បង្កើត​និង​ត្រួតពិនិត្យ​អ្នកប្រើប្រាស់ (User Accounts), អនុវត្ត​ការថត​ចម្លង​ទុក​ទិន្នន័យ​និង​ការដាក់​បញ្ជូល​ទិន្នន័យ​យកមកប្រើ​ប្រាស់​ឡើងវិញ, គ្រប់គ្រង Data Concurrency, ត្រួតពិនិត្យ​ដំណើរការ​និង​បង្ហាញ​ពី Oracle Database Architecture។ បន្ទាប់ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ជាមួយនឹង​លទ្ធផល​ល្អ សិក្ខាកាម​ទាំងអស់​ទទួលបាន​នូវ​វិញ្ញាបនបត្របញ្ជាក់​ការសិក្សា​ដែល​ផ្តល់​ដោយ​សាកលវិទ្យាល័យ អូរាខ​ល (Oracle University)។ សូមបញ្ជាក់​ផងដែរ​ថា នេះ​គឺជា​វគ្គប​ណ្តុះ​បណ្តាល​លើក​ទីពីរ​លើ​ផ្នែក​បច្ចេកទេស​សម្រាប់​គម្រោង FMIS (លើកទីមួយ​បាន​បណ្តុះបណ្តាល​ស្តីអំពី Oracle Solaris 11 System Administration) ដែល​បានផ្តល់​ជូន​នូវ​ចំំ​ណេះ​ដឹង និង​ជំនាញ​អំពី ប្រព័ន្ធ​ប្រតិបត្តិការ Oracle Solaris ដល់​ក្រុមការងារ​បច្ចេកទេស ICT ។

ព័ត៌មានលម្អិត

3

Jul, 2014

វគ្គបណ្តុះបណ្តាលស្តីពី Oracle Solaris 11 System Administration

ដោយ៖: | Tags: | មតិយោបល់: 0

មន្រ្តីជំនាញផ្នែក​បច្ចេកទេស​របស់ក្រុមការងារ​ FMWG ចំនួន​ ៥ នាក់​បាន​ទទួលការ​បណ្ដុះ​បណ្ដាល​ពី​ក្រុម​ការងារ​បច្ចេកទេស​​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាក់ទង​ទៅ​នឹង​ប្រធានបទ Oracle Solaris 11 System Administration ដែល​មានរយៈពេល​ ៣ ថ្ងៃ  ចាប់ពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៤ ដល់​ថ្ងៃទី ២៦ ខែ មិថុនា​ ឆ្នាំ ២០១៤ ។ វគ្គបណ្ដុះបណ្ដាល​នេះ​គឺ​សិក្សា​ទៅលើ​ចំនុច​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម៖ – ការដំឡើងប្រព័ន្ធ​ប្រតិបត្តិការ​ Oracle Solaris 11 ដែល​រួម​មាន​ការដំឡើង​តាមរយៈ Automate Installer (Live Media) និង Text Installer – ការគ្រប់គ្រង​លើ Package, Data Storage, Networking, Zones និង Users របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ Oracle Solaris 11 – ការគ្រប់គ្រង់លើ Oracle Solaris Services និង Process – សិក្សាលើ​ឧបករណ៍​សម្រាប់ធ្វើការ​ត្រួតពិនិត្យប្រព័ន្ធ​ប្រតិបត្តិ​ការ​ System monitoring និង troubleshooting បន្ទាប់​ពីបញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ​មន្រ្តី​ជំនាញផ្នែក​បច្ចេកទេសរបស់​ក្រុមការងារ FMWG បានទទួល​ចំណេះដឹងថ្មីៗ​ក្នុង​ការ​ដំឡើង និង គ្រប់គ្រង​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Oracle Solaris 11 ដែល​ចំណេះ​ដឹង​ទាំងនេះ​បានទទួលមក​ពី​ការ​ពន្យល់​ណែនាំ​ពីគ្រូឧទ្ទេស ផ្គួបផ្សំ​នឹង​ការ​អនុវត្ត​ផ្ទាល់ផងដែរ។  

ព័ត៌មានលម្អិត