+855 23 43 00 63

1

Sep, 2014

ព្រឹត្តិបត្រ​ព័ត៌មាន​គម្រោង FMIS ចេញផ្សាយ​លេខ ០០៣ – ខែ សីហា ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

មាតិកា៖ ការកំណត់ទិសដៅនៃការៀបចំនីតិវិធីអនុវត្តការងារអនាគត (To-Be Business Process) សម្រាប់ត្រៀមរៀបចំប្រព័ន្ធ FMIS” រចនាសម្ព័ន្ធមាតិកាគណនីនៃប្លង់គណនេយ្យ (CoA) ថ្មីនៃគម្រោង FMIS សិក្ខាសាលាលើកទី២ ស្តីអំពីការរៀបចំនីតិវិធី   អនុវត្តការងារអនាគត ការដាក់ជូនឯកសាររៀបចំនីតិវិធីអនុវត្តការងារអនាគតដល់នាយកដ្ឋានពាក់ព័ន្ធដើម្បីពិនិត្យ វិសាលភាពនិងផលប្រយោជន៍នៃគម្រោង FMIS ដំណើររឿងជោគជ័យ លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០០៣ – ខែ សីហា ឆ្នាំ ២០១៤ បានពីទំព័រនេះ៖ http://fmis.mef.gov.kh/documents-and-publications/newsletters/

ព័ត៌មានលម្អិត

10

Jun, 2014

ព្រឹត្តិបត្រ​ព័ត៌មាន​គម្រោង FMIS ចេញផ្សាយ​លេខ ០០២ – ខែ មិថុនា ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

បច្ចុប្បន្នយើងកំពុងស្ថិតក្នុងដំណាក់កាលស្វែងយល់ស៊ីជម្រៅនៃគម្រោង FMIS ដែលបាននឹងកំពុងចាប់ផ្តើមវិភាគលើតម្រូវការសម្រាប់ការរៀបចំ និងចងក្រងនីតិវិធីអនុវត្តការងារនាពេលអនាគត ។ មានសកម្មភាពគន្លឹះជាច្រើនដែលយើងកំពុងអនុវត្ត ដូចជាការបណ្តុះបណ្តាលក្រុមការងារគម្រោង FMIS ការអនុវត្តសកម្មភាព ទំនាក់ទំនងផ្សព្វផ្សាយពីគម្រោង FMIS និងការបង្កើតនូវមជ្ឈដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធ សាកល្បង   ប្រើប្រាស់ប្រព័ន្ធ និងបណ្តុះបណ្តាលផ្សេងៗ ដែលសកម្មភាពទាំងនេះត្រូវអនុវត្តក្នុងពេលដំណាលគ្នា ។ ព្រឹត្តិបត្រព័ត៌មានលេខ ០០២ បន្តផ្តល់ជូននូវបច្ចុប្បន្នភាពព័ត៌មានអំពីព្រឹត្តិការណ៍ថ្មីៗ ដែលពាក់ព័ន្ធនឹងការអនុវត្តគម្រោង FMIS ។ យើងសង្ឃឹមថា មន្រ្តីទាំងអស់នឹងចូលចិត្តអានព្រឹត្តិបត្រព័ត៌មាននេះ ចូលរួមទំនាក់ទំនងផ្តល់ជាយោបល់ និងមតិឆ្លើយតបមកក្រុមការងារយើងខ្ញុំ ។ មាតិកា៖ បញ្ចប់ផែនការគ្រប់គ្រងគម្រោង FMIS កំពុងបញ្ចប់នីតិវិធីអនុវត្តការងារបច្ចុប្បន្ន ផ្តោតលើនីតិវិធីអនុវត្តការងារ ចាប់ផ្តើមសកម្មភាពរៀបចំផែនការយុទ្ធសាស្រ្ត  កែសម្រួល និងសម្អាតទិន្នន័យសម្រាប់ដាក់ចូលប្រព័ន្ធ FMIS ពង្រឹងសកម្មភាព និងបណ្តាញទំនាក់ទំនងផ្សព្វផ្សាយ បានរៀបចំសិក្ខាសាលាអំពី FMIS ចំនួន ៣ លើក ព្រឹត្តិការណ៍បន្ទាប់ សកម្មភាពលម្អិតនៅក្នុងដំណាក់កាលស្វែងយល់ស៊ីជម្រៅ ដំណើររឿងជោគជ័យ លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០០២ – ខែ មិថុនា ឆ្នាំ ២០១៤ បានពីទំព័រនេះ៖ http://fmis.mef.gov.kh/documents-and-publications/newsletters/

ព័ត៌មានលម្អិត

8

May, 2014

ព្រឹត្តិបត្រ​ព័ត៌មាន​គម្រោង FMIS ចេញផ្សាយ​លេខ ០០១ – ខែ ឧសភា ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

ហេតុអ្វីបានជាខ្ញុំត្រូវអាននូវព្រឹត្តិបត្រព័ត៌មាននេះ? ជាចុងក្រោយ គម្រោង FMIS របស់យើងបានចាប់ផ្តើមអនុវត្ត បន្ទាប់ពីការរង់ចាំអស់រយៈពេលយ៉ាងយូរ ។ គម្រោង FMIS ជាផ្នែកដ៏សំខាន់មួយនៃ PFMRP ដែលមានចក្ខុវិស័យជួយបង្កើនសមត្ថភាព និងប្រសិទ្ធភាពចំពោះការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាមួយគ្នានេះដែរ ការផ្លាស់ប្តូរគឺចាំបាច់សម្រាប់ការកែទម្រង់នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ។ ប្រព័ន្ធ FMIS នឹងនាំឱ្យមានការផ្លាស់ប្តូរនូវរបៀបធ្វើការងារ នីតិវិធីអនុវត្តការងារ ទម្លាប់ និងផ្នែកផ្សេងៗទៀតរបស់មន្រ្តីពាក់ព័ន្ធ ។ ក្នុងនាមយើងជាមន្រ្តីរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលជាតួអង្គសំខាន់សម្រាប់ការផ្លាស់ប្តូរ នោះ នឹងក្លាយជាអ្នកដែលត្រូវផ្លាស់ប្តូរ ហើយក៏ត្រូវជួយឱ្យមានការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាពផងដែរ ។ ដើម្បីជួយឱ្យមន្រ្តីពាក់ព័ន្ធទទួលបាននូវព័ត៌មាន និងកម្រិតយល់ដឹងដូចគ្នាទៅនឹងក្រុមការងារគម្រោង ព្រមទាំងដើម្បីត្រៀមខ្លួនជាមុនសម្រាប់ការផ្លាស់ប្តូរនាពេលខាងមុខ ព្រឹត្តិបត្រព័ត៌មានប្រចាំខែនឹងចេញផ្សាយនូវព័ត៌មាន និង សកម្មភាពចុងក្រោយដែលកំពុងអនុវត្ត ដើម្បីផ្ញើជូនដល់មន្រ្តីពាក់ព័ន្ធ ។ យើងរង់ចាំទទួលនូវរាល់យោបល់ និងមតិឆ្លើយតបរបស់មន្រ្តីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើការកែលម្អព្រឹត្តិបត្រព័ត៌មាននេះឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពជិតស្និទ្ធ ។ យើងក៏សង្ឃឹមផងដែរថា អ្នកនឹងក្លាយជាមន្រ្តីដែលមានសមត្ថភាពជួយជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងសកម្ម ហើយនឹងជួយផ្សព្វផ្សាយ និងចែកចាយព្រឹត្តិបត្រព័ត៌មាននេះបន្តទៅកាន់មន្រ្តីពាក់ព័ន្ធដទៃទៀត។ ទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០០១ – ខែ ឧសភា ឆ្នាំ ២០១៤៖

ព័ត៌មានលម្អិត