+855 23 43 00 63

រចនាសម្ព័ន្ធ​គ្រប់គ្រង​គម្រោង FMIS

រចនាសម្ព័ន្ធគ្រប់គ្រងគម្រោង FMIS ផ្តល់នូវរចនាសម្ព័ន្ធធនធានមនុស្សសម្រាប់គម្រោង FMIS ដែលបង្ហាញពីរចនាសម្ព័ន្ធគ្រប់គ្រង តួនាទី និង ការជាប់ទាក់ទងគ្នានៃក្រុមការងាររបស់គម្រោង។ ដើម្បីឱ្យមានភាពស័ក្កិសិទ្ធិក្នុងការគ្រប់គ្រង និងអភិបាលកិច្ចគម្រោង ហើយឈានឆ្ពោះទៅដល់គោលដៅចុងក្រោយ ដែលជាការអនុវត្តគម្រោង FMIS ប្រកបដោយភាពជោគជ័យនោះ រចនាសម្ព័ន្ធគ្រប់គ្រងគម្រោងត្រូវបានបង្កើតឡើង ឱ្យត្រូវតាមតម្រូវការគ្រប់គ្រងគម្រោង FMIS ទាំងមូល ។

ស្របតាមគោលបំណងនៃការអនុវត្តការងាររួមគ្នា “ក្រុមការងាររួមមួយ (Joint Team)” ដែលមានក្រុមការងាររបស់ក្រុមហ៊ុន FIS-LG CNS និងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើង ដោយមានរចនាសម្ព័ន្ធគ្រប់គ្រងដូចខាងក្រោម ៖

fmis-organization

 

យ៉ាងណាម៉ិញតួនាទី និងការទទួលខុសត្រូវចម្បងរបស់ក្រុមការងាររួម មានលក្ខណៈខុសគ្នាបន្តិចបន្តួច ។ សម្រាប់ការព័ណ៌នាលម្អិតអំពីតួនាទី និងការទទួលខុសត្រូវរបស់ក្រុមទាំងពីសូមចុចភ្ជាប់បន្ត (Link)- FMIS  Roles & Major Responsibilities

ខាងក្រោមនេះគឺជាតួនាទី និងការទទួលខុសត្រូវតាមមុខតំណែងរបស់ក្រុមនីមួយៗដោយសង្ខេប ៖

នាយកគម្រោង

នៅក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS នាយកគម្រោងមានតួនាទីខ្ពស់ជាងគេក្នុងការទទួលខុសត្រូវលើភាពជោគជ័យរបស់គម្រោង។ ការទទួលខុសត្រូវចំបងមានដូចជា៖

  • ជ្រោមជ្រែង និងធានាឱ្យបាននូវឆន្ទៈរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និង ហរិញ្ញវត្ថុចំពោះគម្រោង FMIS
  • ទទួលខុសត្រូវលើការបង្កើតផែនការគម្រោងនិង ថវិកា
  • ទទួលខុសត្រូវលើស្ថានភាព និងវឌ្ឍនភាពគម្រោង
  • ទទួលខុសត្រូវលើការទំនាក់ទំនងផ្សព្វផ្សាយជាមួយមន្រ្តីពាក់ព័ន្ធ និងក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG)

នាយករងគម្រោង

ការទទួលខុសត្រូវចម្បងរបស់នាយករងគម្រោងគឺធ្វើការរួមគ្នា និងជួយគាំទ្រដល់នាយកគម្រោងក្នុងការអភិបាលកិច្ចគម្រោង។

 

ប្រធានគម្រោង

ប្រធានគម្រោងមានភារកិច្ចទទួលខុសត្រូវលើការងារប្រចាំថ្ងៃទាំងអស់របស់គម្រោង លើភាពជោគជ័យរបស់គម្រោងដោយស្របតាម កាលវិភាគអនុវត្តគម្រោង ថវិកា វិសាលភាព គុណភាព ព្រមទាំងការរៀបចំផែនការនិង ការគ្រប់គ្រងលម្អិតនៃគម្រោង។

 

ក្រុមដឹកនាំការងារបច្ចេកទេសកម្មវិធីកុំព្យូទ័រ

ដឹកនាំការរៀបចំស្ថាបត្យកម្មរបស់ប្រព័ន្ធ និងធានាឱ្យនូវភាពស៊ីគ្នារវាងប្រព័ន្ធនិងតម្រូវការរបស់គម្រោង FMIS ។ លើសពីនេះ ក្រុមដឹកនាំការងារ ក៏ទទួលខុសត្រូវក្នុងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ មជ្ឈដ្ឋានការងារអភិវឌ្ឍន៍ ការរៀបចំបង្កើត និងទទួលខុសត្រូវរាល់តម្រូវការមជ្ឈដ្ឋានការងារទាំងឡាយ ។

 

ក្រុមការងារបច្ចេកទេសកម្មវិធីកុំព្យូទ័រ

ក្រុមការងារនេះទទួលខុសត្រូវរាល់សកម្មភាពទាំងឡាយដែលទាក់ទងនឹងខ្សែបន្ទាត់ការងាររបស់ក្រុមការងារបច្ចេកទេសកម្មវិធីកុំព្យូទ័រ ដែលរួមមាន៖

  • រៀបចំបច្ចេកទេសកម្មវិធីព្យូទ័រឱ្យបានលម្អិត
  • រៀបចំសម្ភារៈស្ថាបត្យកម្មដោយផ្អែកលើតម្រូវការការងារ
  • រៀបចំដំឡើង និងសាកល្បងកម្មវិធីកុំព្យូទ័រ
  • គ្រង់គ្រង បច្ចេកទេសស្ថាបត្យកម្ម

ដើម្បីជួយដោះស្រាយនូវកំហុសឆ្គងដែលកើតឡើង និង ចង្អុលបង្ហាញពីបញ្ហាទាំងឡាយនៅក្នុងកំឡុងពេលសាកល្បង ។

 

ក្រុមដឹកនាំការងារនីតិវិធីអនុវត្តការងារ ឬ ក្រុមដឹកនាំការងារទទួលបន្ទុកផ្នែកមុខងារ

តួនាទីរបស់ក្រុមដឹកនាំការងារនេះ គឺទទួលខុសត្រូវរាល់សកម្មភាពការងារផ្នែកមុខងារ ដែលរួមមាន៖

  • រៀបចំបង្កើតផែនការ
  • គ្រប់គ្រងផែនការការងារស្របតាមខ្សែបន្ទាត់ការងារ
  • កំណត់ និងផ្តល់ការណែនាំលើការរៀបចំស្ថាបត្យកម្មនៃការនីតិវិធីអនុវត្តការងារ
  • ដឹកនាំការរៀបចំស្ថាបត្យកម្មការងារផ្នែកមុខងារប្រព័ន្ធ
  • រៀបចំនីតិវិធីអនុវត្តការងារ
  • ដោះស្រាយរាល់បញ្ហាទាក់ទងនឹងការងារផ្នែកមុខងារប្រព័ន្ធរបស់គម្រោង ។

ក្រុមការងារនីតិវិធីអនុវត្តការងារ ឬ ក្រុមការងារទទួលបន្ទុកផ្នែកមុខងារ

ក្រុមការងារនីតិវិធីអនុវត្តការងារក្នុងគម្រោង FMIS គឺទទួលខុសត្រូវលើការវិភាគនីតិវិធីអនុវត្តការងារ ការបង្កើតឯកសារនីតិវិធីអនុវត្តការងារ ការអភិវឌ្ឍ និងការរៀបចំដំឡើងប្រព័ន្ធ FMIS ។

 

ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ

តួនាទីរបស់ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ គឺទទួលខុសត្រូវលើការអនុវត្តផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធរបស់ប្រព័ន្ធ ដែលមានដូចជា ការរៀបចំស្ថាបត្យកម្មប្រព័ន្ធ ការបង្កើតនូវមជ្ឈដ្ឋានអភិវឌ្ឍការងារ ការដំឡើងបណ្តាញសម្រាប់មជ្ឈមណ្ឌលទិន្នន័យនិងមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ ការបង្កើតបណ្តាញកុំព្យូទ័រដែលមានលក្ខណៈស្តង់ដា និងបង្កើតនូវមជ្ឈដ្ឋានការងារផ្សេងៗទៀត។

 

ក្រុមការងារមូលដ្ឋានទិន្នន័យ និង ក្រុមការងារផ្នែកសុវត្ថិភាព

ក្រុមការងារនេះ គឺទទួលខុសត្រូវលើការបញ្ចូលកម្មវិធីកុំព្យូទ័រ ការរៀបចំដំឡើងប្រព័ន្ធ ការធ្វើឱ្យប្រព័ន្ធប្រសើរឡើង ការគ្រប់គ្រងចាត់ចែង ការត្រួតពិនិត្យ ការថែទាំ និង ការការពារសុវត្ថិភាពប្រព័ន្ធ ។

 

ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ និងបណ្តុះបណ្តាល

ក្រុមការងារគ្រប់គ្រងការផ្លាស់ គឺទទួលខុសត្រូវនូវរាល់សកម្មភាពពាក់ព័ន្ធនឹងការគ្រប់គ្រងការផ្លាស់ប្តូរ និងបណ្តុះបណ្តាល ដូចជា៖

  • បង្កើត និងអនុវត្តផែនការគ្រប់គ្រងការផ្លាស់ប្តូរ ផែនការទំនាក់ទំនងផ្សព្វផ្សាយ និងផែនការបណ្តុះបណ្តាល
  • គ្រប់គ្រង និងអនុវត្តការទំនាក់ទំនងផ្សព្វផ្សាយ អនុវត្តសកម្មភាពបណ្តុះបណ្តាលសម្រាប់ក្រុមការងារគម្រោង មន្ត្រីប្រើប្រាស់ប្រព័ន្ធ អ្នកពាក់ព័ន្ធ និង សមាជិកគ្រប់គ្រងគម្រោងទាំងឡាយ
  • ទទួលបន្ទុកលើការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ត្រីប្រើប្រាស់ប្រព័ន្ធ ធ្វើយ៉ាងណាធានាឱ្យអ្នកប្រើប្រាស់យល់ដឹង អំពីនីតិវិធីអនុវត្តការងារប្រចាំថ្ងៃ, អត្ថប្រយោជន៍របស់ប្រព័ន្ធចំពោះការអនុវត្តការងារប្រចាំថ្ងៃ និងរបៀបប្រើប្រាស់ប្រព័ន្ធ ព្រមទាំងមានទំនុកចិត្តក្នុងការទទួលយកប្រព័ន្ធទៅប្រើប្រាស់ក្នុងស្ថាប័នរបស់ខ្លួន ក៏ដូចជាជួយសម្របសម្រួល ដោះស្រាយបញ្ហានានាក្នុងដំណើរការអនុវត្តប្រព័ន្ធរបស់អ្នកប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ន
  • ស្វែងរក សម្របសម្រួល និងវិភាគទៅលើផលប៉ះពាល់នានាដែលកើតឡើងនៅពេលដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS
  • រៀបចំសកម្មភាពគ្រប់គ្រងទំនាក់ទំនងក្នុងចំណោមក្រុមការងារគម្រោង ជាមួយមន្ត្រីប្រើប្រាស់ប្រព័ន្ធ ភាគីពាក់ព័ន្ធ និងសមាជិកក្រុមការងារគ្រប់គ្រងគម្រោងដទៃទៀត តាមរយៈការបង្កើតជាសំណៅឯកសារ និងឧបករណ៍ផ្សព្វផ្សាយនានា ដូចជាអត្ថបទព័ត៌មាន វីដេអូឃ្លីប ខិត្តប័ណ្ណផ្សព្វផ្សាយ និងកិច្ចប្រជុំពិភាក្សានានាទាក់ទងនឹងប្រព័ន្ធ FMIS
  • ទទួលបន្ទុកលើការសិក្សាវាយតម្លៃពីផលប៉ះពាល់ និងសកម្មភាពអនុវត្តការងាររបស់ភាគីពាក់ព័ន្ធ ក្នុងការស្វែងរកធាតុចូលបន្ថែមដើម្បីរៀបចំយុទ្ធសាស្ត្រសម្រាប់អនុវត្តគម្រោងទៅថ្ងៃអនាគត

ក្រុមការងារថែទាំ និងទ្រទ្រង់

ក្រុមការងារថែទាំ និងទ្រទ្រង់ នឹងត្រូវចាប់ផ្តើមសកម្មភាព ក្នុងកំឡុងពេលនៃដំណាក់កាលប្រើប្រាស់ប្រព័ន្ធជាផ្លូវការ និងដំណាក់កាលថែទាំ និងទ្រទ្រង់ ។ ការទទួលខុសត្រូវរបស់ក្រុមការងារនេះ គឺជាសកម្មភាពទ្រទ្រង់ទាំងឡាយក្នុងកំឡុងពេលអនុវត្ត (ទាំងពេលចាប់ផ្តើមដាក់ប្រព័ន្ធឱ្យប្រើប្រាស់នៅអគ្គនាយកដ្ឋានរតនាគារជាតិ រួមជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដាក់ប្រព័ន្ធឱ្យប្រើប្រាស់បន្តនៅតាមរតនាគាររាជធានី-ខេត្ត) និងក្រោយពេលបញ្ចប់គម្រោង ដើម្បីជួយរក្សានូវដំណើរការរបស់ប្រព័ន្ធឱ្យមានស្ថេរភាពនិង ភាពរលូន ។

ក្រុមការងារគ្រប់គ្រងកិច្ចសន្យា (Contract Management team)

ក្រុមការងារគ្រប់គ្រងកិច្ចសន្យា សហការជាមួយរដ្ឋបាលនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបន្ទុកលើការគ្រប់គ្រងការងារដេញថ្លៃនានា រួមទាំងសម្ភារបច្ចេកទេសផ្គត់ផ្គង់ប្រព័ន្ធ, កិច្ចសន្យាជាមួយក្រុមហ៊ុនអភិវឌ្ឍប្រព័ន្ធ FMIS, មន្ត្រីកិច្ចសន្យាក្នុងគម្រោង FMIS និងរៀបចំទុកដាក់ឯកសារគន្លឹះនានាទាក់ទងនឹងការអនុវត្តគម្រោងធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងប្រព័ន្ធ FMIS ធ្វើឡើងដោយរលូន ក្នុងក្របខណ្ឌមួយដែលមានគុណភាពស្របតាមស្ដង់ដារ ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍគាំទ្រគម្រោង FMIS។

 

សម្រាប់ព័ត៌មានលអ្អិត៖ ភាសាខ្មែរ | English