+855 23 43 00 63

នាយកដ្ឋានព័ត៌មានវិទ្យា

នាយកដ្ឋានព័ត៌មានវិទ្យានៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០០៨ ដោយមានតួនាទី និងភារកិច្ចធ្វើជាសេនាធិការរបស់ក្រសួងលើការងារ រៀបចំ បង្កើត និងពង្រឹងយុទ្ធសាស្ត្រ និងគោលនយោបាយបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីទ្រទ្រង់ដល់ការកែទម្រង់ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព ។ នាយកដ្ឋានព័ត៌មានវិទ្យាត្រូវអនុវត្តនិងគ្រប់គ្រងគម្រោង “ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” នៅគ្រប់ដំណាក់កាល ដើម្បីធានាឱ្យបាននូវគោលដៅនៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងនិងរាជរដ្ឋាភិបាល រួមទាំងការពង្រឹងការអនុវត្ដ ការបណ្ដុះបណ្ដាល និងការផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងការផ្លាស់ប្ដូរ របស់គម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់មន្ត្រីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅគ្រប់ជាន់ថ្នាក់ និងគ្រប់បណ្ដាក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល។

នាយកដ្ឋានព័ត៌មានវិទ្យាត្រូវ ទទួលខុសត្រូវក្នុងកិច្ចលទ្ធកម្មលើបណ្ដាញតភ្ជាប់ ម៉ាស៊ីនកុំព្យូទ័រ ឧបករណ៍ព័ត៌មានវិទ្យា និងកម្មវិធីកុំព្យូទ័រ ចំពោះគម្រោងដែលផ្ដល់ហិរញ្ញប្បទានដោយដៃគូអភិវឌ្ឍន៍ ជាពិសេសគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងចូលរួមកិច្ចលទ្ធកម្មលើសម្ភារៈបច្ចេកវិទ្យាព័ត៌មានវិទ្យាដែលប្រើប្រាស់ថវិកាជាតិជាមួយនឹងនាយកដ្ឋានពាក់ព័ន្ធនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

នាយកដ្ឋានព័ត៌មានវិទ្យាមានតួនាទីគ្រប់គ្រង បង្កើតប្រព័ន្ធសុវត្ថិភាព ជួសជុល ថែរក្សាបណ្ដាញតភ្ជាប់ម៉ាស៊ីនកុំព្យូទ័រ ឧបករណ៍ព័ត៌មានវិទ្យានិងកម្មវិធីកុំព្យូទ័រនានា សម្រាប់នាយកដ្ឋានទាំងអស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងបំពេញការងារផ្សេងទៀតក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានិងទូរគមនាគមន៍តាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ប្រកាសលេខ ៩៥៩ សហវ.ប្រក ចុះថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៥ ស្ដីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃនាយកដ្ឋានព័ត៌មានវិទ្យា

អង្គការលេខរបស់នាយកដ្ឋានព័ត៌មានវិទ្យា

ITD-Structure

បញ្ជីរាយនាមមន្ត្រី

ល.រ ឈ្មោះ Name តួនាទី
លោក មន្ត ប្រាថ្នា Mr. Maun Prathna ប្រធាននាយកដ្ឋាន
លោកស្រី ចាប សុវណ្ណារ៉ា Ms. Chap Sovannara អនុប្រធាននាយកដ្ឋាន
លោក លីម ស៊ីឡេង Mr. Lim Sileng អនុប្រធាននាយកដ្ឋាន
លោក អៀច សេដ្ឋា Mr. Iech Setha អនុប្រធាននាយកដ្ឋាន
លោក ឈាង យូ Mr. Chheang You អនុប្រធាននាយកដ្ឋាន
លោក ប៊ី ណារិន Mr. Bi Narin ប្រធានការិយាល័យ
លោក ម៉ៅ សត្យា Mr. Mao Satya ប្រធានការិយាល័យ
លោក នៅ វិចិត្រ្តា Mr. Neau Vichetra ប្រធានការិយាល័យ
លោក សុខ ជុំសារឿន Mr. Sok Chomsarouen ប្រធានការិយាល័យ
១០ កញ្ញា ហោ ស្រីស្រស់ Ms. Hor SreySros ប្រធានការិយាល័យ
១១ លោកស្រី ឌុក ម៉ានិច Ms. Duk Manich អនុប្រធានការិយាល័យ
១២ កញ្ញា វ៉ាន់ ច័ន្ទនារី Ms. Vann Channeary អនុប្រធានការិយាល័យ
១៣ លោក ហា សុគន្ធ Mr. Ha Sokun អនុប្រធានការិយាល័យ
១៤ លោក កង គោលិកា Mr. Kang Kolika អនុប្រធានការិយាល័យ
១៥ លោកស្រី សុខ ដានី Ms. Sok Dany អនុប្រធានការិយាល័យ
១៦ លោក រ៉ូ ណារុន Mr. Ro Narun មន្ត្រី
១៧ លោក ង៉ែត សំខាន់ Mr. Nget Samkhan មន្ត្រី
១៨ លោក ម៉ាង សុណា Mr. Mang Sona មន្ត្រី
១៩ កញ្ញា លីស រ័ត្នចំរ៉ុង Ms. Lis Ratchamrong មន្រ្តី
២០ លោកស្រី ឡាច ប៊ុនណា Ms. Lach Buna មន្រ្តី
២១ លោកស្រី សឹង រចនា Ms. Soeng Rachana មន្រ្តី
២២ លោក ខាត់ សេងគ្រី Mr. Khat Sengkry មន្រ្តី
២៣ លោក នូ សុរិទ្ធិយ៉ា Mr. Nou Sorithya មន្រ្តី
២៤ លោក ប៊ុន ឆាយ Mr. Bun Chhay មន្រ្តី
២៥ លោក គង់ ម៉ារីនម៉ូលីវ៉ា Mr. Kong Marinmoliva មន្រ្តី
២៦ លោក មន្ត មនិន្ទថាវរៈ Mr. Maun Moninthavarak មន្រ្តី
២៧ លោក សូ សុវិបុល Mr. So Sokvibol មន្រ្តី
២៨ លោកស្រី ណុច វណ្ណា Mr. Noch Vanna មន្រ្តី
២៩ លោកស្រី ឆែម សារ៉ន Ms. Chhem Saran មន្រ្តី
៣០ លោក លី សុវឌ្ឍមុនី Mr.  Ly Sovatmuny មន្រ្តី
៣១ លោក ង៉ែត គឹមស្រាង Mr. Nget Kimsrang មន្រ្តី
៣២ លោក ម៉ុង រដ្ឋា Mr. Mong Rotha មន្រ្តី
៣៣ លោក សែ សុថេង Mr. Se Sotheng មន្រ្តី
៣៤ លោក វ៉ាន់ ធា Mr. Vann Thea មន្រ្តី
៣៥ លោក ឆោម វិចិត្រ Mr. Chhom Vichet មន្រ្តី
៣៦ លោក ចាន់ អឿន Mr. Chan Oeurn មន្រ្តី
៣៧ លោក ហេង វណ្ណដា Mr. Heng Vanda មន្រ្តីជាប់កិច្ចសន្យា
៣៨ លោក ឡោ ម៉េងហ៊ាង Mr. Lor Mengheang មន្រ្តីជាប់កិច្ចសន្យា
៣៩ លោក សៀង សង្វារិទ្ធ Mr. Seang  Sangvarith មន្រ្តីជាប់កិច្ចសន្យា
៤០ កញ្ញា ឃុត ម៉ាឡែន Ms. Khut Malen មន្រ្តីជាប់កិច្ចសន្យា
៤១ លោក ព្រីង សុភានី Mr. Pring Sopheany មន្រ្តីជាប់កិច្ចសន្យា
៤២ លោក ឡាញ់ គឹមវ៉ុន Mr. Lanh Kimvon មន្រ្តីជាប់កិច្ចសន្យា
៤៣ លោក កង សុភារម្យ Mr. Kang Sophearum មន្រ្តីជាប់កិច្ចសន្យា