+855 23 43 00 63

19

Mar, 2018

ប្រកាសព័ត៌មាន លេខ ៤៧ (ប្រចាំខែ កុម្ភៈ ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ខែកុម្ភៈឆ្នាំ២០១៨ នេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំសិក្ខាសាលាស្តីពី ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែ   កុម្ភៈ ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ដោយធ្វើបទបង្ហាញអំពីបទពិសោធន៍មុន និងក្រោយការប្រើប្រាស់មុខងារនីមួយៗនៃប្រព័ន្ធ FMIS រួមទាំងភាគជោគជ័យនៃការប្រើប្រាស់ប្រព័ន្ធ FMIS របស់រតនាគារខេត្ត ឧត្តរមានជ័យ និង បាត់ដំបង។

  • ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន

ក្រុមការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ FMIS បានរៀបចំតភ្ជាប់បណ្ដាញទៅកាន់ទីតាំងបណ្តុះបណ្តាល សម្រាប់ធ្វើការបណ្ដុះបណ្ដាល Super User។ ក្រោពីនេះក្រុមការងារបានធ្វើតេស្តប្រព័ន្ធ (VoIP Phone System) ទៅលើទូរស័ព្ទលើតុ ម៉ាស៊ីនកុំព្យូទ័រ និងលើទូរស័ព្ទដៃ Smart Phone បានដោយជោគជ័យ និងដំណើរការដោយរលូន។ក្រុមការងារបានត្រួតពិនិត្យម៉ាស៊ីនមេ (servers) និងប្រព័ន្ធផ្ទុកទិន្នន័យ (storage) និងតាមដានអំពីដំណើរការរបស់មជ្ឈមណ្ឌលទិន្នន័យ និង មជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ ដោយរួមមាន ទាំងឧបករណ៍ផ្នែកបច្ចេកវិទ្យាព័ត៌មាន (Server, Core Switch, Router)ទាំងអស់ជាប្រចាំ។

  • ការគ្រប់គ្រងមុខងារប្រព័ន្ធ

ក្រុមការងារមុខងារប្រព័ន្ធ បានបន្តរចុះគាំទ្រដោយផ្ទាល់ និងបង្ហាត់បង្ហាញបន្ថែមដល់ទីតាំងអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង ១០ និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ ដើម្បីទ្រទ្រង់ដល់ការប្រើប្រាស់ប្រព័ន្ធ FMIS និងបានត្រៀមរៀបចំឯកសារបណ្តុះបណ្តាលដល់ Super users ដែលមកពីបណ្តាក្រសួង-ស្ថាប័ន ទាំង ១០ និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ និងបានបន្តទ្រទ្រង់ គាំទ្រ និងដោះស្រាយបញ្ហាជាច្រើនក្នុងពេលប្រើប្រាស់ប្រព័ន្ធ FMIS ដែលរួមមាន បញ្ហាទាំងឡាយដែលលើកឡើងដោយអគ្គនាយកដ្ឋានរតនាគារជាតិ ជាពិសេសពាក់ព័ន្ធនឹងដំណាក់កាលអន្តរកាលរវាងឆ្នាំ ២០១៧ និងឆ្នាំ២០១៨ ដោយបានផ្លាស់ប្ដូរប្រព័ន្ធ FMIS ពីអង្គភាពការងារតែមួយ ទៅជាពហុអង្គភាពការងារ, បន្ថែមវិធីសាស្រ្តទូទាត់ទៅលើគណនីធនាគារទាំង ៣៣, បង្កើតគណនីធនាគារថ្មីរបស់ធនាគារ កាណាឌីយ៉ា និងធនាគារជាតិ ជាដើម ជាពិសេស បញ្ហាដែលមានលើកឡើងនៅក្នុងប្រព័ន្ធ HelpDesk។

  • ការគ្រប់គ្រងការផ្លាស់ប្តូរ

ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានជួយរៀបចំ និងសម្របសម្រួល ក្នុងការរៀបចំសិក្ខាសាលាបញ្រ្ជាបការយល់ដឹងអំពីប្រព័ន្ធ FMIS សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ និងបានធ្វើបច្ចុប្បន្នភាពជាប្រចាំលើគេហទំព័រ និងបណ្ដាញសង្គមរបស់ FMIS និងបានផ្សព្វផ្សាយផ្ទាំងព័ត៌មាន (Posters) នានាពាក់ព័ន្ធនឹងសកម្មភាពនៃការអនុវត្តគម្រោង FMIS និង វឌ្ឍនភាពនៃគម្រោង FMIS។

សូមទាញយកប្រកាសព័ត៌មាន លេខ៤៧ (ប្រចាំខែ កុម្ភៈ ២០១៨) : http://fmis.mef.gov.kh/contents/uploads/2018/03/Draft-Bulletin-47_Feb_2018_RDY.pdf