+855 23 43 00 63

4

Sep, 2018

ប្រកាសព័ត៌មាន លេខ ៥៣ (ប្រចាំខែ សីហា ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ខែសីហានេះ  លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង  FMIS   បានរៀបចំត្រៀមជាស្រេចក្នុងការផ្តល់វគ្គបណ្តុះបណ្តាលពីការប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់ថ្នាក់ដឹកនាំ  និងមន្រ្តីដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅក្រសួង­-ស្ថាប័នចំនួន ១០ ថ្មីបន្ថែមទៀត រួមជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ដែលវគ្គបណ្តុះបណ្តាលនេះនឹងចាប់ផ្តើមនៅខែបន្ទាប់។

  • ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ

ដោយឡែក ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ បានបញ្ចប់ការចុះដំឡើង ឧបករណ៍សម្ភារបច្ចេកវិទ្យានៅក្នុងនោះមាន  ទូម៉ាស៊ីនមេ (Rack) ,ប្រព័ន្ធបណ្តាញបច្ចេកវិទ្យាព័ត៌មាន និងខ្សែបណ្តាញអគ្គិសនី សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅក្រសួងចំនួនពីរបន្ថែមទៀតគឺក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងធនធានទឹក និងឧតុនិយម។ ក្រុមការងារក៏បានចុះត្រួតពិនិត្យ និងថែទាំ ដោះស្រាយបញ្ហាកុំព្យូទ័ររបស់អ្នកប្រើប្រាស់នៃក្រសួង-ស្ថាប័នទាំង ១០ រួមទាំងអង្គភាពថវិកាផ្ទេរសិទ្ធិ ដែលបាននិងកំពុងអនុវត្តប្រព័ន្ធ FMIS កាលពីដើមឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ។

  • ការគ្រប់គ្រងមុខងារប្រព័ន្ធ

ទន្ទឹមនឹងនេះផងដែរ ក្រុមការងារមុខងារប្រព័ន្ធ   FMIS   បានធ្វើបទបង្ហាញស្តីពីរបាយការណ៍ស្ថានភាពចលនាឥណទាន

ថវិកា (R06) របាយការណ៍ចំណូលថ្នាក់ជាតិ (R17) និងរបាយការណ៍ចំណូលចំណាយ (R20) ជូនដល់អ្នកប្រើប្រាស់ប្រព័ន្ធFMISទាំងអស់ដើម្បីឱ្យអ្នកប្រើប្រាស់អាចទាញយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែងនិងនៅតែបន្តគាំទ្រដោះស្រាយបញ្ហាបច្ចេកទេសនានាជាមួយអ្នកប្រើប្រាស់ដែលកើតមានកំឡុងពេលអនុវត្តប្រព័ន្ធ និងសិក្សាពីតម្រូវការដែលអ្នកប្រើប្រាស់ប្រព័ន្ធ FMIS បានធ្វើការស្នើសុំ។

  • ការគ្រប់គ្រងការផ្លាស់ប្តូរ

សម្រាប់ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ  បានចុះទៅកាន់ក្រសួង-ស្ថាប័ន  ១០  ដែលបានដាក់ឱ្យអនុវត្តជាផ្លូវការរួចរាល់ក្នុងឆ្នាំ ២០១៨ រួមជាមួយអាណាប័កផ្ទេរសិទ្ធិ ក្នុងគោលបំណងសិក្សាពីកម្រិតនៃការផ្លាស់ប្តូររបស់អ្នកប្រើប្រាស់ប្រព័ន្ធ  FMIS  និងប្រមូលយកបញ្ហាប្រឈម ក៏ដូចជាសំណូមពររបស់អ្នកប្រើប្រាស់ប្រព័ន្ធដើម្បីគាំទ្រដល់អ្នកប្រើប្រាស់ឱ្យកាន់តែទទួលបានអត្ថប្រយោជន៍កាន់តែច្រើនថែមទៀតពីប្រព័ន្ធ FMIS។ ស្របជាមួយគ្នានេះផងដែរ ក្រុមការងារបានធ្វើការសម្របសម្រួល ដល់ការចុះបំពេញបេសកកម្មនៃ ជំនាញការអន្តរជាតិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ក្នុងការជួបពិភាក្សាជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធស្របតាមកាលវិភាគបេសសកម្ម និងបានធ្វើការផ្សព្វផ្សាយពីបច្ចុប្បន្នភាពរបស់គម្រោងតាមបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ។

  • ការងារបន្ត

 លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង  FMIS នឹងបន្តការចុះទៅដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យានៅក្នុងទូម៉ាស៊ីនមេ (Rack),ប្រព័ន្ធបណ្តាញបច្ចេកវិទ្យាព័ត៌មាន និងខ្សែបណ្តាញអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMISទៅកាន់ក្រសួង-ស្ថាប័នចំនួនបីបន្តទៀត ដែលរួមមានក្រសួងព័ត៌មាន, ក្រសួងបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ដូចនេះសូមថ្នាក់ដឹកនាំ និងមន្រ្តីដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS មេត្តាត្រៀមចូលរួមសហការ។

ទាញយកឯកសារជា PDF ៖ http://fmis.mef.gov.kh/contents/uploads/2018/09/Draft-Bulletin-53.pdf