+855 23 43 00 63

22

Dec, 2017

ប្រកាសព័ត៌មាន លេខ ៤៤ (ខែវិច្ឆិកា ឆ្នាំ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ខែ វិច្ឆិកា ឆ្នាំ ២០១៧ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសម្របសម្រួលក្នុងការត្រៀមរៀបចំវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះផ្នែកបច្ចេកវិទ្យាព័ត៌មាន និងការរៀបចំការអនុវត្ត និងការតាមដានថវិកាក្នុងប្រព័ន្ធ FMIS សម្រាប់ជំហានទី២ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ ដែលនឹងប្រព្រឹត្តទៅនាដើមខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ។

ក្រុមការងារបានជួយសម្របសម្រួលកិច្ចប្រជុំនៃបេសកកម្មរបស់ IMF និងបានជួយសម្របសម្រួលរៀបចំវិបស្សនារបស់ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រាប់ឆ្នាំ ២០១៨។ ក្រៅពីនេះក្រុមការងារក៏បានបន្តអនុវត្តការងារលើការដេញថ្លៃទៅលើកញ្ចប់ឧបករណ៏ Bandwidth & Data Center សម្រាប់ពង្រីកការដាក់ប្រព័ន្ធ FMIS ទៅកាន់ក្រសួង-ស្ថាប័ន។

ក្រុមការងារបានធ្វើបច្ចុប្បន្នភាពជាប្រចាំទៅលើគេហទំព័រ, បណ្ដាញសង្គម និងផ្សព្វផ្សាយផ្ទាំងព័ត៌មាន (Posters) នានាដែលពាក់ព័ន្ធនឹងសកម្មភាពនៃការអនុវត្តគម្រោង FMIS និង វឌ្ឍនភាពនៃគម្រោង FMIS និង បានបញ្ចប់ការផលិតវីដេអូអំពីសិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធ FMIS។ រីឯក្រុមការងារផ្នែកបណ្តុះបណ្តាលសមត្ថភាពបានរៀបចំវគ្គបណ្តុះបណ្តាលវគ្គដំបូងស្តីពីមុខងារទាំង៤របស់ប្រព័ន្ធ FMIS ដល់អ្នកត្រូវប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង១០ ដោយបានធ្វើការវាយតម្លៃ និងធ្វើតេស្តសមត្ថភាពមុននិងក្រោយវគ្គបណ្តុះបណ្តាលរួមទាំងការធ្វើតេស្តបញ្ចប់វគ្គបណ្តុះបណ្តាល។

ក្រុមការងារបានធ្វើតេស្តសាកល្បង Multi Business Units លើមុខងារវិភាជន៍ថវិកា ដោយសហការចូលរួមពីមន្រ្តីនៃនាយកដ្ឋានថវិកានីយកម្មព្រមទាំងការធ្វើតេស្តលំហូរនៃការបង្កើតប្រតិបត្តិការសម្រាប់ដំណើរការបញ្ចូលច្បាប់ថវិកា, បន្ថែមឥណទាន, ផ្ទេរឥណទាន និង បញ្ចូលច្បាប់ថវិកាទៅក្នុងប្រព័ន្ធ និងបានពិភាក្សាជាមួយតំណាងរតនាគារជាតិអំពីបញ្ហាសេសសល់ក្នុងការធ្វើតេស្តសាកល្បងការប្រើប្រាស់ Electronic Fund Transfer (EFT)។ ក្រុមការងារបានសម្របសម្រួល និងដោះស្រាយបញ្ហាផ្សេងៗជាច្រើន ជាពិសេសបញ្ហា និងសំណើដែលលើកឡើងនៅក្នុងប្រព័ន្ធ Helpdesk ដែលកើតមានឡើងក្នុងកំឡុងពេលប្រើប្រាស់ប្រព័ន្ធ FMIS ជាមួយអគ្គនាយកដ្ឋានគន្លឹះ និងរតនាគាររាជធានី-ខេត្តទាំង ២៥។

ក្រុមការងារបានសម្របសម្រួលការដំឡើងបណ្តាញតភ្ជាប់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ សម្រាប់ដាក់ឱ្យដំណើរការប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង១០ ជាបន្តបន្ទាប់ និងបានត្រួតពិនិត្យ និងតាមដានជាប្រចាំអំពីដំណើរការរបស់មជ្ឈមណ្ឌលទិន្នន័យកណ្ដាល (រួមទាំងមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ)ព្រមទាំងបានដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន ជូនអ្នកប្រើប្រាស់ប្រព័ន្ធ FMIS។

ក្រុមការងារកំពុងរៀបចំវគ្គបណ្តុះបណ្តាលពី មុខងារប្រព័ន្ធ FMIS ដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង ១០ ដូចនេះ សូមអ្នកពាក់ព័ន្ធទាំងអស់ត្រៀមខ្លួនចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះឱ្យបានទៀងទាត់ទាំងអស់គ្នាជាពិសេសអាណាប័កផ្ទេរសិទ្ធិ ។

សូមទាញយកប្រកាសព័ត៌មាន លេខ ៤៤ (ខែវិច្ឆិកា ឆ្នាំ២០១៧) http://fmis.mef.gov.kh/contents/uploads/2017/12/Draft-Bulletin-44_Nov_RDY.pdf