+855 23 43 00 63

9

Aug, 2018

ប្រកាសព័ត៌មាន លេខ ៥២ (ប្រចាំខែ កក្កដា ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

ឈានចូលមកដល់ខែ កក្កដានេះ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សហការជាមួយក្រុមហ៊ុនផ្គត់ផ្គង់បានធ្វើការដាក់ដំឡើងម៉ាស៊ីនមេនៅមជ្ឈមណ្ឌលទិន្នន័យ និងមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យថ្មី ព្រមទាំងបានធ្វើការចែកជូននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់មន្រ្តីដែលបានចូលរួម និងបញ្ចប់វគ្គបណ្តុះបណ្តាលលើមុខវិជ្ជាជំនាញបច្ចេកទេសអ្នកប្រើប្រាស់ប្រព័ន្ធ FMIS។

  • ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ

ក្នុងនោះដែរ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ បានធ្វើការរៀបចំ Network Configuration សម្រាប់ដាក់ដំឡើងនៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ រួមជាមួយនឹងការបន្តចុះដំឡើងឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មានដែលរួមមាន        ទូម៉ាស៊ីនមេ (Rack), ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងខ្សែបណ្តាញអគ្គីសនី សម្រាប់អ្នកប្រើប្រាស់នៅក្រសួង-ស្ថាប័ន ដែលសម្រេចបានរួមមាន ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងអភិវឌ្ឍន៏ជនបទ និងបន្តដល់ក្រសួងផ្សេងៗទៀត។

  • ការគ្រប់គ្រងមុខងារប្រព័ន្ធ

ស្របគ្នានេះដែរក្រុមការងារមុខងារប្រព័ន្ធបានបញ្ចប់ការថតវីដេអូពីរបៀបកត់ត្រាប្រតិបត្តិការថ្មីៗក្នុងប្រព័ន្ធ ដើម្បីជាជំនួយស្មារតីបន្ថែមដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យកាន់តែមានភាពងាយស្រួលយល់។ ក្រុមការងារក៏បានបញ្ចប់អភិវឌ្ឍន៍របាយការណ៍ពាក់ព័ន្ធនឹងច្បាប់ហិរញ្ញវត្ថុចលនាឥណទានដោយស្ថាពរ និងបន្តធ្វើតេស្តសាកល្បងលើរបាយការណ៍ដទៃទៀត។ ក្រុមការងារក៏កំពុងពិនិត្យ កែសម្រួលនីតិវិធីអនុវត្តបច្ចុប្បន្នរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងបានធ្វើការបិទបញ្ជីហិរញ្ញវត្ថុឆ្នាំ២០១៦ ដោយជោគជ័យផងដែរ។

  • ការគ្រប់គ្រងការផ្លាស់ប្តូរ

សម្រាប់ការទំនាក់ទំនងផ្សព្វផ្សាយរបស់ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានធ្វើការបញ្ចប់ការចែកជូនព្រឹត្តិបត្រព័ត៌មានជូនភាគីពាក់ព័ន្ធនៃគ្រប់ក្រសួង-ស្ថាប័នដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS រួមជាមួយក្រសួង-ស្ថាប័នដែលត្រៀមដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ព្រមទាំងគ្រប់ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមរយៈការផ្សព្វផ្សាយជូនដោយផ្ទាល់ និងតាមរយៈសារអេឡិចត្រូនិចផងដែរ។ បន្ថែមពីនេះក្រុមការងារបានបន្តការជួយសម្របសម្រួល និងទំនាក់ទំនងទៅកាន់ក្រសួង-ស្ថាប័នក្នុងការចុះតភ្ជាប់បណ្តាញសម្រាប់ប្រព័ន្ធ FMIS ក៏ដូចជាការជម្រាបជូនដំណឹងជាមុនទៅកាន់ភាគីពាក់ព័ន្ធទាំងអស់អំពីបច្ចុប្បន្នភាពរបស់គម្រោង FMIS និង សិក្សាពីកម្រិតនៃការផ្លាស់ប្តូររបស់អ្នកពាក់ព័ន្ធទាំងអស់។

  • ការងារបន្ត

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹង ផ្តល់ជូនវគ្គបណ្តុះបណ្តាលទៅកាន់ថ្នាក់ដឹកនាំ និងអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទាំង១០ថ្មី ក្រសួង-ស្ថាប័ន និង ២៥មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត។ ដូចនេះសូមថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រី ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS  ទាំងអស់ត្រៀមសហការ និង ចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលឆាប់ៗនេះ។

ទាួយកឯកសារជា PDF ៖ http://fmis.mef.gov.kh/contents/uploads/2018/08/Draft-Bulletin-52-2edited-6.pdf