+855 23 43 00 63

11

Oct, 2018

ប្រកាសព័ត៌មាន លេខ ៥៤ (ប្រចាំខែ កញ្ញា ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង  FMIS   បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញអំពីវឌ្ឍនភាព ផែនការអនុវត្តគម្រោង FMIS និងការបង្ហាញពីកម្មវិធីកញ្ចក់ថវិកា ដែលដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់-ដឹកនាំអគ្គនាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរតនាគាររាជធានី-ខេត្ត។ ស្របពេលជាមួយ-គ្នានេះដែលលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMISក៏បានចាប់ផ្តើម និងកំពុងបន្តការបណ្តុះបណ្តាលការប្រើប្រាស់ប្រព័ន្ធ FMIS ដល់សិក្ខាកាមប្រមាណ ៥០០នាក់មកពីក្រសួង-ស្ថាប័នចំនួន ១០ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥។

សម្រាប់ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ បានបញ្ចប់ការចុះដំឡើង ម៉ាស៊ីនកុំព្យូទ័រ និងឧបករណ៍សម្ភារពាក់ព័ន្ធមួយចំនួនជូនអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ១៤ និងក្រសួងចំនួន៣ និងកំពុងដំឡើងកុំព្យូទ័រដល់មន្ទីរនិងក្រសួង-ស្ថាប័នជាបន្តបន្ទាប់ ព្រមទាំងជួយគាំទ្រ សម្របសម្រួល និងដោះស្រាយបញ្ហាលើបណ្តាញតភ្ជាប់ និងបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍បច្ចេកទេសវិទ្យាព័ត៌មាន ដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅគ្រប់ការដ្ឋានទាំងអស់។

  • ការគ្រប់គ្រងមុខងារប្រព័ន្ធ

ជាមួយគ្នានេះដែរ ក្រុមការងារមុខងារប្រព័ន្ធ  FMIS បានដាក់ឱ្យអនុវត្តមុខងារទូរទាត់តាមអេឡិចត្រូនិច (EFT) សម្រាប់ការផ្ទេរសាច់ប្រាក់ពីថ្នាក់កណ្តាលទៅរតនាគាររាជធានី-ខេត្ត ២៥ នៅក្នុងមុខងារគ្រប់គ្រងសាច់ប្រាក់ (Bank Account Transfer)។លើសពីនេះ ក្រុមការងារ ក៏បានបង្កើតបន្ថែមនូវមាតិកាថវិកាចំណាត់ថ្នាក់គម្រោង និងចំណាត់ថ្នាក់សេដ្ឋកិច្ចថ្មី នៅក្នុងប្រព័ន្ធ FMIS តាមការស្នើសុំរបស់អគ្គនាយកដ្ឋានពាក់ព័ន្ធផងដែរ និងគាំទ្រដល់ការអនុវត្តរបស់អ្នកប្រើប្រាស់គ្រប់ការដ្ឋានផងដែរ។

  • ការគ្រប់គ្រងការផ្លាស់ប្តូរ

ក្រុមការងារនៅតែបន្តសកម្មភាពផ្សព្វផ្សាយ និងបច្ចុប្បន្នភាពជាប្រចាំលើគេហទំព័រ និងបណ្តាញសង្គមរបស់ប្រព័ន្ធ FMISតាមរយៈអត្ថបទ រូបថត និងវីដេអូខ្លីជាដើម ជាពិសេសគឺកំពុងរៀបចំចុះផ្សាយព្រឹត្តិបត្រព័ត៌មានលេខ ១៦ ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជនទាំងអស់។ ទន្ទឹមនឹងនេះដែរ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានធ្វើបទបង្ហាញផ្សព្វផ្សាយពីសារសំខាន់ និងតូនាទីរបស់មន្ត្រីមង្គោល នៅតាមមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងប្រមូលយកសំណូមពរ និងការស្នើសុំផ្សេងៗមកកាន់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS។

  • ការងារបន្ត

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង  FMIS នឹងបន្តការចុះដំឡើងសម្ភារបច្ចេកវិទ្យាព័ត៌មានសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS ព្រមទាំងបន្តការផ្តល់វគ្គបណ្តុះបណ្តាលអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់ក្រសួង-ស្ថាប័ន ១០ បន្ថែមថ្មី និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥។ ក្រុមការងារ នឹងផ្ញើជូនក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ដើម្បីអនុម័តលើឯកសារនីតិវិធីអនុវត្តការងារបច្ចុប្បន្ន និងក្នុងប្រព័ន្ធ។ ដូចនេះសូមក្រសួង-ស្ថាប័នទាំង ១០ រួមជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ មេត្តាចូលរួមសហការ។

ទាញយកឯកសារជា PDF ៖ http://fmis.mef.gov.kh/contents/uploads/2018/10/Draft-Bulletin-54.pdf