+855 23 43 00 63

21

Nov, 2017

ប្រកាសព័ត៌មាន លេខ ៤៣ (ខែតុលា ឆ្នាំ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ខែ តុលា ឆ្នាំ ២០១៧ ក្រុមការងារនៃលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីអំពី “ការត្រៀមលក្ខណៈ ដើម្បីដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នសម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ឆ្នាំ ២០១៨ ” នាទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារគ្រប់គ្រង និងអនុវត្តគម្រោង នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រុមការងារអនុវត្តគម្រោងមកពីក្រសួង-ស្ថាប័ន  ព្រមទាំងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធពេញលេញផងដែរ។ ជាលទ្ធផល សិក្ខាកាមចូលរួមទាំងអស់បានយល់កាន់តែស៊ីជំរៅអំពីមុខងារ និងសមត្ថភាពនៃប្រព័ន្ធ FMIS, ការត្រៀមខ្លួនក្នុងការទទួលវគ្គបណ្តុះបណ្តាល និង ការពង្រីកវិសាលភាពនៃការអនុវត្តប្រព័ន្ធ FMIS ដល់អង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ក្នុងឆ្នាំ ២០១៨ នេះ។

ក្រុមការងារនៃលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានសម្របសម្រួលរៀបចំកិច្ចពិភាក្សាជាមួយទីប្រឹក្សារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាមួយក្រុមការងារនៃអគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានថវិកា អំពីប្លង់គណនេយ្យ, មាតិកាថវិកា, និងកិច្ចបិទបញ្ជីការគណនេយ្យ ។ ស្របពេលជាមួយគ្នានេះ  មន្ត្រីនាយដ្ឋានបច្ចេកវិទ្យាព័ត៌មាន (ITD) ចំនួន ១០ រូបបានចូលរួមវគ្គបណ្តុះបណ្តាលអំពី “ការរៀបផែនការសាច់ប្រាក់ និងការព្យាករសាច់ប្រាក់ (Cash Planning and Cash Forecasting)” ដែលរៀបចំដោយអ្នកជំនាញមកពីមូលនិធិរូបិយវត្ថុអន្តរជាតិដើម្បីពង្រឹងសមត្ថភាពនិងចំណេះដឹងក្នុងការអនុវត្តប្រព័ន្ធ FMIS ។ ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុក៏បានរៀបចំ និងចុះកិច្ចសន្យារួចរាល់ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ដែលទទួលបានលើកញ្ចប់ដេញថ្លៃទាំងពីរ End User’s Equipment និង WAN/LAN Equipment នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧ ។

ជាមួយគ្នានេះ ស្របតាមផែនការសកម្មភាពលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សហការជាមួយអគ្គនាយកដ្ឋានថវិកា និង អគ្គនាយកដ្ឋានរតនាគារជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានផ្នែកបច្ចេកវិទ្យាព័ត៌មាន, ផ្នែកថវិកាកម្មវិធី, គណនេយ្យសាធារណៈ និង នីតិវិធីអនុវត្តស្តង់ដារ ជូនមន្ត្រីដែលត្រៀមប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង  ១០ សរុបចំនួន ១៦៥ នាក់ ដែលក្រោយការបណ្តុះបណ្តាលលើមុខវិជ្ជាមូលដ្ឋានគ្រឹះ ក្នុងការប្រើប្រាស់កុំព្យូទ័រ និង មុខវិជ្ជានីតិវិធីអនុវត្តស្ត-ង់ដារ ក្រុមការងារសង្កេតឃើញថាក្រោយពេលបណ្តុះបណ្តាល សិក្ខាកាមបានកើននូវចំណេះដឹងជាង ៧០ % ដែលនេះគឺជាលទ្ធផលមួយដ៏ល្អប្រសើរ។

គ្រប់គ្រងការផ្លាស់ប្តូរ៖ ក្រុមការងារបានផលិតវីដេអូ សិក្ខាសាលាអន្តរជាតិអំពីមេរៀននិងបទពិសោធន៍នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង វីដេអូអំពីភាពជោគជ័យនៃការអនុវត្តគម្រោង FMISជំហានទី១ ដោយ ឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ ។ ក្រៅពីនេះក្រុមការងារក៏បានធ្វើការវាយតម្លៃ និងធ្វើតេស្តសមត្ថភាពមុន-ក្រោយវគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានបច្ចេកវិទ្យាព័ត៌មាន, ផ្នែកថវិកាកម្មវិធី, គណនេយ្យសាធារណៈ និង នីតិវិធីអនុវត្តស្តង់ដារ ជូនមន្ត្រីបង្គោលដែលត្រៀមប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង ១០។ក្រុមការងារបានបន្តធ្វើបច្ចុប្បន្នភាពជាប្រចាំទៅលើគេហទំព័រ បណ្ដាញសង្គម និងបានផ្សព្វផ្សាយផ្ទាំងព័ត៌មាន (Posters) នានាពាក់ព័ន្ធនឹងសកម្មភាពនៃការអនុវត្ត និងវឌ្ឍនភាពនៃគម្រោង FMIS ។

គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ៖ ក្រុមការងារបានបន្តត្រួតពិនិត្យ និងតាមដានជាប្រចាំអំពីដំណើរការរបស់មជ្ឈមណ្ឌលទិន្នន័យកណ្ដាល (រួមទាំងមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ) ដែលជាគ្រឹះដ៏ចាំបាច់សម្រាប់កិច្ចដំណើរការប្រព័ន្ធ FMIS ទាំងមូល ក្នុងនោះរួមមាន ទាំងឧបករណ៍ផ្នែកបច្ចេកវិទ្យាព័ត៌មាន (Server, Core Switch, Router) និង ឧបករណ៍មិនមែនបច្ចេកវិទ្យាព័ត៌មាន (Cooling System, Generator, UPS, ។ល។ក្រៅពីនេះក្រុមការងារក៏បានបន្តដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន សម្រាប់អ្នកប្រើប្រាស់ នៅក្នុងកំឡុងពេលប្រើប្រាស់ប្រព័ន្ធ FMIS ។

គ្រប់គ្រងមុខងារប្រព័ន្ធ៖ ក្រុមការងារបានធ្វើបទបង្ហាញពីការចុះប្រតិបត្តិ្កការផ្ទេរថវិកានៅក្នុងប្រព័ន្ធសម្រាប់ Multi Business Unitទៅឱ្យអ្នកប្រើប្រាស់តាមបណ្តាក្រសួង-ស្ថាប័ន និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និង ទីប្រឹក្សាដែលមកពីរត-នាគារសហរដ្ឋអាមេរិច។ ក្រៅពីនេះក្រុមការងារក៏បានធ្វើការ Upload Data Conversion នូវទិន្នន័យកែតម្រូវរួច និងបានបិទបញ្ជីចុងឆ្នាំ ២០១៥ នៅក្នុងប្រព័ន្ធ Production Instance សម្រាប់អគ្គនាយកដ្ឋានរតនាគារជាតិបានជោគជ័យ និងត្រឹមត្រូវ។ មិនតែប៉ុណ្ណោះក្រុមកាងារបានចូលរួមប្រជុំពិភាក្សាលើការងារត្រៀមអនុវត្តសាកល្បងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច (EFT) នៅធនាគារជាតិ និងបានបញ្ចប់ការធ្វើតេស្តសាកល្បងការទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិច (EFT) បានជោគជ័យក្នុង Pre-production ផងដែរ។

ក្រុមការងារកំពុងរៀបចំវគ្គបណ្តុះបណ្តាលពី មុខងារប្រព័ន្ធ FMIS ដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នទាំង ១០ ដូចនេះ សូមអ្នកពាក់ព័ន្ធទាំងអស់ត្រៀមខ្លួនចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះឱ្យបានទៀតទាត់ទាំងអស់គ្នា ។ 

សូមទាញយក ប្រកាសព័ត៌មានលេខ៤៣ (ខែតុលា ឆ្នាំ២០១៧) http://fmis.mef.gov.kh/contents/uploads/2017/11/Bulletin-43-edited.pdf