+855 23 43 00 63

26

May, 2017

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប៖ ខ្ញុំចង់ឱ្យមានក្រុមការងារមួយធ្វើការជាមួយគ្នាដើម្បីប្រសិទ្ធិភាព តម្លាភាព ទាន់ពេលវេលា និងតាមនិតិវិធី

ដោយ៖: | Tags: | មតិយោបល់: 0

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដើម្បី “ពិនិត្យ និង ពិភាក្សាលើតម្រូវការបច្ចេកទេស និង លក្ខខណ្ឌពាក់ព័ន្ធផ្សេងៗ ដើម្បីត្រៀមប្រកាសដាក់ឱ្យដេញថ្លៃលើឧបករណ៍ និង សម្ភារៈបច្ចេកវិទ្យាព័ត៌មាន សម្រាប់ផ្គត់ផ្គង់ដល់ការអនុវត្តគម្រោង FMIS ជំហានទី ២” កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើការស្នើរឱ្យមានក្រុមការងារមួយធ្វើការជាមួយគ្នាដើម្បីប្រសិទ្ធិភាព តម្លាភាព ទាន់ពេលវេលា និងតាមនិតិវិធី សម្រាប់ការត្រួតពិនិត្យ និងការវាយតម្លៃលើការដេញថ្លៃផ្គត់ផ្គង់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុ FMIS។

កិច្ចប្រជុំនេះ បានរៀបចំឡើង បន្ទាប់ពីបានសិក្សាបន្ថែមលើតម្រូវការនានានៅតាមក្រសួង-ស្ថាប័ន ហើយលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃនាយកដ្ឋានព័ត៌មានវិទ្យា បានរៀបចំរួចរាល់នូវតម្រូវការបច្ចេកទេស និងលក្ខខណ្ឌពាក់ព័ន្ធនានា ក្នុងការរៀបចំបញ្ចប់ឯកសារដេញថ្លៃ ដើម្បីផ្សព្វផ្សាយជាផ្លូវការលើកញ្ចប់ឧបករណ៍ និង សម្ភារៈបច្ចេកទេសព័ត៌មានសម្រាប់រៀបចំ ហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់ មជ្ឍមណ្ឌលទិន្នន័យ កុំព្យូទ័រអ្នកប្រើប្រាស់ និង Bandwidth ដើម្បីផ្គត់ផ្គង់ដល់ការអនុវត្តគម្រោង FMIS ជំហានទី២ ឱ្យទាន់តាមផែនការដែលបានគ្រោងទុក។

យ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំនេះ មិនទាន់បានសម្រេចនៅឡើយជុំវិញការបង្កើតគណកម្មាធិការត្រួតពិនិត្យនិងវាយតម្លៃការដេញថ្លៃការផ្គត់ផ្គង់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយទុកការសម្រេចនេះជូនឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។