+855 23 43 00 63

15

Jan, 2018

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ចុះគាំទ្រនិងទ្រទ្រង់លើការប្រើប្រាស់ប្រព័ន្ធ FMIS នៅក្រសួង-ស្ថាប័ន និងអង្គភាពថវិកា

ដោយ៖: | Tags: | មតិយោបល់: 0

ដូចការគ្រោងទុក ពោលគឺចាប់ពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៨ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) បានចុះគាំទ្រ និងទ្រទ្រង់លើការប្រើប្រាស់ប្រព័ន្ធ FMIS សាកល្បង នៅក្រសួង-ស្ថាប័នទាំង១០ និងអង្គភាពថវិកា ដែលជាអាណាប័កផ្ទេរសិទ្ធ ដើម្បីធានាថាការអនុវត្តប្រតិបត្តិការចំណូល-ចំណាយនានារបស់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកថវិកាអនុវត្តបានត្រឹមត្រូវទៅតាមមុខងារនីមួយៗ រហូតដល់ការផលិតរបាយការណ៍ចេញពីប្រព័ន្ធ FMIS មុនឈានទៅប្រើប្រាស់ជាផ្លូវការ ។

យោងតាមកាលវិភាគផ្លូវការចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចាក់ថា លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះគាំទ្រ និងទ្រទ្រង់លើការប្រើប្រាស់ប្រព័ន្ធ FMIS សាកល្បង នៅតាមក្រសួង-ស្ថាប័ន និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធ ដូចខាងក្រុម៖

ក្រសួងបរិស្ថាន ៖ ចាប់ពីថ្ងៃទី១៥ មករា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៨ ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៖ ចាប់ពីថ្ងៃទី១៥ មករា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០១៨ ។

ក្រសួងសុខាភិបាល ៖ ចាប់ពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨ ។

ក្រសួងអប់រំ យុវជន និងកីឡា ៖ ចាប់ពីថ្ងៃទី ១៧ ខែ មករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨ ។

ក្រសួងកសិកម្ម ៖ ចាប់ពីថ្ងៃទី ២២ ខែ មករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៨ ។

ក្រសួងឧស្សាហកម្ម និង សិប្បកម្ម ៖ ចាប់ពីថ្ងៃទី ២២ ខែ មករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៨ ។

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៖ ចាប់ពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៨ ។

ក្រសួងប្រៃសានីយ៍ និងទូរគមនាគមន៍ ៖ ចាប់ពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៨ ។

ក្រសួងកិច្ចការនារី ៖ ចាប់ពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៨

ក្រសួងមុខងារសាធារណៈ ៖ ចាប់ពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០១៨ ដល់ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៨

ទាញយកសេចក្តីប្រកាសពីការចុះគាំទ្រ និងទ្រទ្រង់លើការប្រើប្រាស់ប្រព័ន្ធ FMIS:  http://fmis.mef.gov.kh/contents/uploads/2018/01/20180115_.pdf