+855 23 43 00 63

4

Dec, 2018

ក្រុមការងារគ្រប់គ្រងគម្រោង FMIS ធ្វើទស្សនកិច្ចសិក្សានៅនាយកដ្ឋានថវិកា សហរដ្ឋអាមេរិក

ដោយ៖: | Tags: | មតិយោបល់: 0

(សហរដ្ឋអាមេរិក)៖ គណៈប្រតិភូរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្រោមការដឹកនាំរបស់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ បានធ្វើទស្សនកិច្ចសិក្សា និងជួបប្រជុំពិភាក្សាជាមួយក្រុមការងារផ្នែកប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការរៀបចំថវិកា (Budget Planning System) ដែលមានឈ្មោះថា “BASIS” របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ ២០១៨ នៅនាយកដ្ឋានថវិកា (Department of budget) នៃរដ្ឋ Maryland សហរដ្ឋអាមេរិក។

គោលបំណងនៃដំណើរទស្សនៈកិច្ចសិក្សានេះគឺដើម្បីសិក្សាស្វែងយល់ស៊ីជម្រៅលើ មុខងារមូលដ្ឋានរួមនៃ ថវិកាចរន្ត (Operating Budget) និង ថវិកាវិនិយោគ (Capital budget) ដូចខាងក្រោម៖

– មុខងាររបស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការរៀបចំថវិកា (System Functionalities)

– ការវាស់វែងលើសមិទ្ធកម្មការងារ រួមទាំងរបាយការណ៍

– កាលវិភាគ និង បញ្ហាប្រឈមនៃការរៀបចំថវិកា

– ការបណ្តុះបណ្តាលសមត្ថភាព និង ជំនាញ និង

-បទពិសោធន៍នៃការអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការរៀបចំថវិកា។

បន្ទាប់ពីការជួបពិភាក្សាពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការរៀបចំថវិកា គណៈប្រតិភូក៏ទទួលបានការអនុញ្ញាត ជួបជាមួយតំណាងរបស់ Montgomery County Stat, Mid-Atlantic StatNet & American Association for Budget and Program Analysis (AABPA) ដែលជាការិយាល័យវិភាគទិន្នន័យ ហើយបានសិក្សាស្វែងយល់បន្ថែមលើ ៖

– ភាពជោគជ័យរបស់រដ្ឋាភិបាលប្រចាំតំបន់ (Local Government)

– របាយការណ៍គ្រប់គ្រងសមិទ្ធកម្មការងារ (Performance Management Reporting)

– ការវាសវែងលើសមិទ្ធកម្មការងារនៃការអនុវត្តកម្មវិធី (Performance Measurements of Programs)

– ការកសាងជំនាញ និង សមត្ថភាព (Capacity/Skillset Development) ។