+855 23 43 00 63

4

Jan, 2019

ក្រុមការងារ FMIS នឹងចុះគាំទ្រ និងបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់មុខងារនីមួយៗនៃប្រព័ន្ធ FMIS ជូនក្រសួង-ស្ថាប័ន១០ថ្មី និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥រាជធានី-ខេត្ត

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីធានាបាននូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ជូនក្រសួង-ស្ថាប័នចំនួន១០ថ្មីបន្ថែម និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ជាផ្លូវការ នៅដើមឆ្នាំ២០១៩ ទទួលបានជោគជ័យតាមផែនការ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងចុះគាំទ្រ និងបង្ហាត់បង្ហាញពីរបៀបប្រើប្រាស់មុខងារនីមួយៗក្នុងការកត់ត្រានូវរាល់ប្រតិបត្តិការចំណូល-ចំណាយចូលទៅក្នុងប្រព័ន្ធ FMIS (FMIS-Functional) ជាក់ស្តែងជូនថ្នាក់ដឹកនាំ និងមន្ត្រីជាអ្នកប្រើប្រាស់តាមបណ្តាមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥ ។

គួររម្លឹកថា ក្រសួង-ស្ថាប័ន១០ថ្មី ដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅដើមឆ្នាំ២០១៩ នេះ រួមមាន៖ ក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងព័ត៌មាន, ក្រសួងទេសចរណ៍ និង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

កាលវិភាគក្នុងការចុះគាំទ្រមាននៅទីនេះ៖ http://fmis.mef.gov.kh/contents/uploads/2019/01/Schedule-to-support-FMIS-users.pdf