+855 23 43 00 63

16

Dec, 2014

ព័ត៌មាន​គួរ​យល់ដឹង​សម្រាប់​អ្នកពាក់ព័ន្ធ​ក្នុងការ​ចូលរួម​អនុវត្ត​គម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ការប្រើប្រាស់​ព័ត៌មាន​នៅក្នុង​ប្រព័ន្ធ

ប្រព័ន្ធ FMIS ដែល​ប្រើប្រាស់​កម្មវិធី People Soft នឹងត្រូវ​អនុវត្តដោយមាន​ផ្តល់នូវ​មធ្យោបាយក្នុងការ​បង្កើត​របាយការណ៍ដល់​អ្នក​ដែលមាន​សិទ្ធិ​ប្រើប្រាស់។ ប្រព័ន្ធ​នេះ​អាច​ឲ្យ​អ្នកប្រើប្រាស់​ទាញយក​ទិន្នន័យ និង​ទម្រង់​របាយការណ៍​នានាដែល​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ដល់​ការប្រើប្រាស់។ ប្រព័ន្ធ​ផ្តល់នូវ​របាយការណ៍​ដែលមាន​លក្ខណៈ​ស្តង់ដារ ឧបករណ៍​ដែល​អាច​ទាញយក​ព័ត៌មាន​ភ្លាមៗ និង​របាយការណ៍​ផ្សេងៗដែល​អាចបង្កើត​បាន​ទៅតាម​តម្រូវការ​របស់​អ្នកប្រើប្រាស់។

ក្រៅពី​ការទាញយក​របាយការណ៍​ពី​កម្មវិធី People Soft ប្រព័ន្ធ​នេះ​មាន​កន្លែង​ផ្ទុក​ទិន្នន័យ និង​សំណុំ​នៃ​ឧបករណ៍​ការងារ​វៃឆ្លាត (Business Intelligence Tools) ដែល​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ប្រមូល​នូវរបាយការណ៍​ដែលមាន​លក្ខណៈ​ស្តង់ដារ​ពី​ប្រព័ន្ធ FMIS និង​បញ្ចូលជាមួយ​ទិន្នន័យ​មិនមែន​ហិរញ្ញវត្ថុ ឧទាហរណ៍ ដូចជា៖ចំនួន​សិស្ស​ដែល​បញ្ចប់​ការសិក្សា ការកាត់បន្ថយ​ជំងឺ​ដែល​កើតឡើង ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការប្រែប្រួល​អត្រា​ប្តូរប្រាក់ និង​អត្រា​ការប្រាក់ ជាដើម។

ការបង្កើត និង​ការប្រើប្រាស់​របាយការណ៍នឹងត្រូវ​ពន្យល់​លម្អិត​ស៊ីជម្រៅ​ក្នុង​កំឡុង​ពេល​បណ្តុះបណ្តាល និង​បង្ហាញ​ខ្លះៗនៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន និង​នៅលើ​គេហទំព័រ​របស់​គម្រោង FMIS។

ការគាំទ្រ​ដល់​អ្នកប្រើប្រាស់
ព័ត៌មាន​ស្តីអំពី​គម្រោង

ព័ត៌មាន​ស្តីអំពី​គម្រោង​នឹង​ផ្តល់​តាមរយៈការនិយាយ​តៗគ្នា ព្រឹត្តិបត្រ​ព័ត៌មាន គេហទំព័រ​គម្រោង និង ការចុះ​ផ្សព្វផ្សាយ​ផ្ទាល់​នៅតាម​ខេត្ត  (រតនាគារ​ខេត្ត)។
គោលបំណង​ក្នុងការ​ផលិត ព្រឹត្តិបត្រ​ព័ត៌មាន​ជាបន្តបន្ទាប់ មិនបាន​ទទួលលទ្ធផល​ល្អ​ដូច​ការរំពឹងទុក​ទេ។ ក្រុមការងារ​កំពុងធ្វើការ​ពិនិត្យ និង​កែលម្អ​លើ​ទម្រង់ និង​មាតិកា​របស់​ព្រឹត្តិបត្រ​ព័ត៌មាន​ឡើងវិញ​ដើម្បី​ឲ្យ​មាន​ព័ត៌មាន​ដែលមាន​លក្ខណៈ​ពាក់ព័ន្ធ និង​ទាក់ទាញ​ជាង​មុន។

ដូចគ្នា​ដែរ គេហទំព័រ​គម្រោង​ក៏​មិនបាន​ទទួល​ភាព​ស័ក្តិសិទ្ធិ​ដូច​ការរំពឹងទុក​ដែរ ហើយ​ចំនួន​អ្នក​ចូលទៅ​កាន់​គេហទំព័រ​ស្ថិតក្រោម​ការពិនិត្យ​ឡើងវិញ។ ក្រុមការងារ​គម្រោង​មាន​គោលបំណងដើម្បី​ពង្រឹង និង​កែលម្អ​មធ្យោបាយ​ទំនាក់ទំនង​ផ្សព្វផ្សាយ​នាពេលខាងមុខ​ ហើយ​ក្រុមការងារ​ក៏​នឹង​ថ្លែងអំណរ​គុណ និង​ស្វាគមន៍​ចំពោះ​ការចូលរួម​ផ្តល់​ជា​មតិ​ទាំងឡាយ​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់​លើ​ការកែលម្អ​នេះ។

សម្រាប់ព័ត៌មានលម្អិតសូមចូលមើលឯកសារខាងក្រោម៖
Insights into FMIS​ implementation for FMIS Stakeholders

ឬចូលទៅកាន់ទំព័រខាងក្រោម៖
http://fmis.mef.gov.kh/documents-and-publications/other-documents/