+855 23 43 00 63

28

Apr, 2018

ក្រសួងសេដ្ឋកិច្ចប្រកាសជ្រើសរើសមន្ត្រីចំនួន ៤០រូប សម្រាប់ការអនុវត្តគម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ចាប់តាំងពីចុងឆ្នាំ២០០៤ មក រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានចាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាជំហានៗ មានរយៈពេលវែងដែលមានគោលបំណងកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។ ការអនុវត្តកម្មវិធីនេះបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយកំពុងបន្តអនុវត្តជំហានបន្ទាប់ទៀត។ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាសេនាធិការរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារ និងភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តការងារគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសម្របសម្រួលការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដោយមានចក្ខុវិស័យច្បាស់លាស់ និងក្នុងនាមជាសេនាធិការប្រកបដោយ គុណភាព ស័ក្ដិសិទ្ធិភាព និងប្រសិទ្ធភាព អគ្គលេខាធិការដ្ឋានត្រូវការចាំបាច់នូវមន្ត្រីបម្រើការងារមួយចំនួនដែលមានសមត្ថភាព មានជំនាញ និងមានបទពិសោធន៍សមស្របតាមការងារនីមួយៗ។

ក្នុងន័យនេះ អគ្គលេខាធិការដ្ឋានសូមប្រកាសជ្រើសរើសមន្ត្រីផ្នែកបច្ចេកទេសព័ត៌មានវិទ្យា (ICT) មន្ត្រីផ្នែកអគ្គិសនី (Electrician)   មន្ត្រីផ្នែកវិភាគធុរកិច្ចសម្រាប់មុខងារនៃប្រព័ន្ធ FMIS (Business Analyst for FMIS Functional) មន្ត្រីផ្នែកវិភាគធុរកិច្ចសម្រាប់ជំនួយគាំទ្រ (Business Analyst for Help Desk Support) និងមន្ត្រីផ្នែកទំនាក់ទំនងក្នុងការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management in Communication) សម្រាប់បម្រើការងារពេញម៉ោងនៅលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដូចខាងក្រោម៖

  1. មន្ត្រីផ្នែកបច្ចេកទេសព័ត៌មានវិទ្យា (ICT) ចំនួន២១តំណែង
  • មន្ត្រីផ្នែកតភ្ជាប់បណ្តាញបច្ចេកវិទ្យាព័ត៌មាន (Network Cabling)                             (០៣តំណែង)
  • មន្ត្រីផ្នែកគាំទ្របច្ចេកវិទ្យាព័ត៌មាន (IT Support)                                                   (០៣តំណែង)
  • មន្ត្រីផ្នែកបណ្តាញតភ្ជាប់ និងសុវត្ថិភាព (Network and Security)                          (០២តំណែង)
  • មន្ត្រីផ្នែកគ្រប់គ្រងប្រព័ន្ធ (System Administrator)                                               (០១តំណែង)
  • មន្ត្រីផ្នែកទ្រទ្រង់ប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យ (Data Center Operation)           (០២តំណែង)
  • មន្ត្រីផ្នែកគ្រប់គ្រងមូលដ្ឋានទិន្នន័យ (Database Administrator)                             (០១តំណែង)
  • មន្ត្រីផ្នែកវិភាគទិន្នន័យ និងផលិតរបាយការណ៍ (BI and Reporting Specialist)      (០៤តំណែង)
  • មន្ត្រីផ្នែកអភិវឌ្ឍប្រព័ន្ធ និងសរសេរកម្មវិធី (Web Developer/Programmer)           (០៣តំណែង)
  • មន្ត្រីផ្នែកគ្រប់គ្រងប្រព័ន្ធ PeopleSoft (PeopleSoft Administrator)                       (០២តំណែង)
  1. មន្ត្រីផ្នែកអគ្គិសនី (Electrician) ចំនួន០១តំណែង
  2. មន្ត្រីផ្នែកវិភាគធុរកិច្ចសម្រាប់មុខងារនៃប្រព័ន្ធ FMIS (Business Analyst for FMIS Functional) ចំនួន១៤

តំណែង

  1. មន្ត្រីផ្នែកវិភាគធុរកិច្ចសម្រាប់ជំនួយគាំទ្រ (Business Analyst for Help Desk Support) ០២តំណែង
  2. មន្ត្រីផ្នែកទំនាក់ទំនងក្នុងការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management in Communication) ០២តំណែង

 

មន្ត្រីទាំង០៥ផ្នែកត្រូវមានគុណវុឌឍិ ដូចខាងក្រោ

  • មានសញ្ញាបត្របរិញ្ញាបត្រ ផែ្នកបច្ចេកវិទ្យាព័ត៌មាន ឬវិទ្យាសាស្ត្រព័ត៌មានវិទ្យា ឬវិស្វកម្មបច្ចេកវិទ្យាព័ត៌មាន ឬសញ្ញាបត្របរិញ្ញាបត្រផ្នែកពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ សម្រាប់មុខតំណែងផ្នែកបច្ចេកវិទ្យាព័ត៌មាន (លើកលែងមុខតំណែង Network Cabling)
  • មានសញ្ញាបត្របរិញ្ញាបត្រ ទាក់ទងនឹងទំនាញគ្រប់គ្រង់, គណនេយ្យ, ហិរញ្ញវត្ថុ និងមុខជំនាញពាក់ព័ន្ធផ្សេងៗ សម្រាប់មុខតំណែងផ្នែកវិភាគធុរកិច្ច
  • មានសញ្ញាបត្របរិញ្ញាបត្រ ទាក់ទងនឹងជំនាញទំនាក់ទំនងសាធារណៈ, សារព័ត៌មាន, ផ្សព្វផ្សាយ និងជំនាញពាក់ព័ន្ធនឹងការទំនាក់ទំនង សម្រាប់មុខតំណែងផ្នែកទំនាក់ទំនងការគ្រប់គ្រងការផ្លាស់ប្តូរ
  • ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមានចំណេះដឹងផែ្នកជំនាញនីមួយៗ សម្រាប់មន្ត្រីផ្នែកអគ្គិសនី (Electrician)និងផ្នែកបណ្តាញតភ្ជាប់ (Network Cabling)
  • បានបញ្ចប់ការសិក្សាលើផ្នែកទាក់ទងនឹងវិស័យ និងតាមជំនាញនីមួយៗ
  • ស្ទាត់លើភាសាខ្មែរ និង អាចអាន ស្តាប់ សរសេរ និងនិយាយភាសាអង់គ្លេសបានល្អ
  • យ៉ាងហោចណាស់មានបទពិសោធន៍ការងាររយៈពេល ១ឆ្នាំ ទៅតាមផ្នែក និងតួនាទីខាងលើ

ប្រាក់បៀវត្ស/ប្រាក់ឧបត្ថម្ភ នឹងត្រូវទទួលបានសមរម្យទៅតាមមុខតំណែង និងផ្អែកលើសមត្ថភាព បទពិសោធន៍  និងគុណវុឌ្ឍិ របស់បេក្ខជន ឬបេក្ខនារី។

បេក្ខជន ឬបេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមមកដាក់ពាក្យសុំចូលបម្រើការងារដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និង cover letter ព្រមទាំងឯកសារពាក់ព័ន្ធ តាមរយៈ Email ឬនៅអាស័យដ្ឋានខាងក្រោមរាល់ម៉ោងធ្វើការយ៉ាងយូរបំផុតត្រឹមថ្ងៃទី១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៥ និង ៣០នាទី ល្ងាច។

ព័ត៌មានបន្ថែម សូមទាក់ទងលោក នួន រតនៈសម្បត្តិ តាមអស័យដ្ឋានដូចខាងក្រោម៖

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ទីតាំងលេខ ៦០ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

បន្ទប់អគ្គលេខាធិការដ្ឋានកំណែទម្រង់ អគារ “គ” ជាន់ទី៧

ទូរស័ព្ទទាក់ទង : 089 888 180

អ៊ីមែល: huy.sovannara@pfm.gov.kh / nounrathanaksambath@pfm.gov.kh

សូមទាញយកព័ត៌មានលម្អិតនៅទីនេះ http://fmis.mef.gov.kh/contents/uploads/2018/04/TOR_ICT_Technical_Contract_staffs.pdf