+855 23 43 00 63

15

Mar, 2018

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១៤ — ខែមីនាឆ្នាំ២០១៨

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បាននិងកំពុងបន្តការងាររបស់ខ្លួនយ៉ាងសកម្មបំផុត ដើម្បីសម្រេចតាមផែនការដែលបានកំណត់ ។ ជាក់ស្តែង នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០១៨ នេះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅតាមក្រសួង-ស្ថាប័នចំនួន១០ និងអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធ ព្រមទាំងគ្រោងពង្រឹកដាក់ឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័នចំនួន ១០ បន្ថែម និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ។

សម្រាប់ព្រឹត្តិបត្រព័ត៌មានដើមឆ្នាំនេះ នឹងបង្ហាញពីសមិទ្ធផលនានា ដែលក្រុមការងារសម្រេចបាន ជាពិសេសការកៀរគរការគាំទ្រពីអ្នកពាក់ព័ន្ធទាំងអស់មាន ថ្នាក់ដឹកនាំ និងមន្ត្រីនៅតាមក្រសួង-ស្ថាប័ន ជាដើម។

មាតិកា៖

-ការដាក់ប្រព័ន្ធ FMIS ឱ្យប្រើប្រាស់ជាផ្លូវការនៅក្រសួងទាំង១០

-ថ្នាក់ដឹកនាំមិនរាថយចំពោះការជួយជ្រោមជ្រែងដល់ការអនុវត្តគម្រោង FMIS

-អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច៖ ប្រព័ន្ធ FMIS ផ្តល់ផលប្រយោជន៍ស្តែងនឹងភ្នែក

-ការចុះគាំទ្រអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ដល់ការដ្ឋានផ្ទាល់

-កត្តាជំរុញឱ្យមានការផ្លាស់ប្តូរក្នុងវិស័យសាធារណៈ (តចប់)

-របាយការណ៍ IPSAS ចេញពីប្រព័ន្ធ FMIS មានភាពត្រឹមត្រូវ

-ប្រព័ន្ធ FMIS ថ្មី

-សង្ខេបថវិកាជាតិឆ្នាំ២០១៨

-ការអនុវត្តគម្រោង FMIS របស់ប្រទេសក្នុងតំបន់ ASEAN

-ទំព័រសំណួរ-ចម្លើយ ។

លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១៤ — ខែមីនាឆ្នាំ២០១៨ បានពីទំព័រនេះ http://fmis.mef.gov.kh/contents/uploads/2018/03/Newsletter-14-kh.pdf