+855 23 43 00 63

10

Oct, 2017

IMF ជួយសម្រួលដល់ការអនុវត្តប្រព័ន្ធ FMIS ជំហានទី ២

ដោយ៖: | Tags: | មតិយោបល់: 0

លោក Mark Silins ជំនាញការផ្តល់ប្រឹក្សាផ្នែកការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃមូលនីធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលជាដៃគូរអភិវឌ្ឍន៍របស់គម្រោង FMIS និងជាអ្នកផ្តល់ជំនួយការបច្ចេកទេសដល់ការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS  បានមកបំពេញបេសកកម្មចំនួន១៣ថ្ងៃ នៅកម្ពុជា ដោយផ្តោតលើកិច្ចការសំខាន់ៗចំនួន៣ដែលរួមមាន៖ ពិនិត្យមើល និង ផ្តល់ជំនួយទៅលើការបញ្ចប់ការរៀបចំប្លង់គណនេយ្យ ចំណាត់ថ្នាក់ថវិកា និងការដាក់ឱ្យប្រើប្រាស់ ការបិទបញ្ជី ឆ្នាំហិរញ្ញវត្ថុ ២០១៦ និង ត្រៀមបិទសម្រាប់ឆ្នាំ ២០១៧ ការអភិវឌ្ឍផែនការខ សម្រាប់ការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ដែលមានវឌ្ឍនភាព ប៉ុន្តែអាចជួបប្រទះនឹងការពន្យាពេល បេសកកម្មទាំងមូលគឺរៀបចំជាពិសេសសម្រាប់ ការផ្តល់អនុសាសន៍ និង ការបង្វឹកបន្ថែមទៅដល់ភាគីពាក់ព័ន្ធ ដែលរួមមាន នាយកដ្ឋានព័ត៌មានវិទ្យា អគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានថវិកា ដែលជាកូនសោមិនអាចខ្វះបានសម្រាប់កិច្ចការសំខាន់ទាំង៣ ខាងលើ។ បេសកកម្មបាន និងកំពុងតែប្រព្រឹត្តិទៅតាមរយៈ កិច្ចពិភាក្សា និង ការបង្វឹកយ៉ាងជិតស្និទ្ធ។ ស្របពេលដែលបេសកកម្មនេះបញ្ចប់ ក្រុមការងារនឹងមានកិច្ចប្រជុំបិទ គ្រោងនឹងធ្វើឡើងនាថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់ ឯឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) ដែលក្នុងនោះលោក Mark Silins នឹងលើកឡើងអំពីអនុសាសន៍ និង ផែនការការងារ សម្រាប់ពិភាក្សាក៏ដូចជាស្វែងរកការអនុម័ត។ គួរបញ្ជាក់ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួង-ស្ថាប័នកាន់តែខិតចូលមកដល់  ក្នុងនោះក្រុមការងារគ្រប់គ្រងគម្រោង FMIS បាន និងកំពុងដុតដៃដុតជើងក្នុងការរៀបចំនូវរាល់កាតព្វកិច្ចទាំងឡាយដែលរួមមាន ការដេញថ្លៃឧបករណ៍ទ្រទ្រង់ប្រព័ន្ធ FMIS ការកំណត់អ្នកប្រើប្រាស់ និង រៀបចំវគ្គបណ្តុះបណ្តាល ក៏ដូចជាការគ្រប់គ្រងគម្រោងទាំងមូល។

ព័ត៌មានលម្អិត

10

Oct, 2017

ក្រុមការងារកម្រិតបច្ចេកទេសប្រជុំពិភាក្សាគ្នាដើម្បីត្រៀមលក្ខណៈដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័នសម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ២០១៨

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារកម្រិតបច្ចេកទេសនៃអគ្គនាយកដ្ឋានថវិកា និងនាយកដ្ឋានព័ត៌មានវិទ្យា បានពិភាក្សា ពិនិត្យលើលក្ខខណ្ឌមួយចំនួនពាក់ព័ន្ធនឹងការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ដើម្បីប្រមូលធាតុចូលដាក់ជូនថ្នាក់ដឹកនាំសម្រាប់ធ្វើការសម្រេចចិត្តមុននឹងដាក់ប្រព័ន្ធឱ្យប្រើប្រាស់នៅតាមក្រសួង-ស្ថាប័ន។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម ញឹម ខេមរា អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកា និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានថវិកា និងនាយកដ្ឋានព័ត៌មានវិទ្យាកាលពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ បន្ទាប់ពីកិច្ចពិភាក្សា ក្រុមការងារទាំងពីរបានសម្រេចលើចំនុចមួយចំនួនដូចជា ការបញ្ចូលច្បាប់ថវិកាដើមឆ្នាំ ការរក្សាទុកអាណត្តិ ការញែកកញ្ចប់រជ្ជទេយ្យបុរេប្រទានជាដើម។ ក្រុមការងារនឹងត្រូវពិភាក្សាបន្ត ដើម្បីដោះស្រាយ និងសម្រេចចិត្តលើបញ្ហាលម្អិតមួយចំនួនដើម្បីប្រមូលធាតុចូលចុងក្រោយដាក់ជូនថ្នាក់ដឹកនាំសម្រេចចិត្តដែលអាចឱ្យការអនុវត្តប្រព័ន្ធ FMIS ប្រកបដោយភាពជោគជ័យ។

ព័ត៌មានលម្អិត

28

Sep, 2017

ប្រកាសព័ត៌មាន លេខ ៤១ (ខែ សីហា ឆ្នាំ ២០១៧)

ដោយ៖: | Tags: | មតិយោបល់: 0

សម្រាប់ខែសីហានេះ ក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានទទួលបដិសណ្ឋាកិច្ចទស្សនកិច្ចសិក្សារបស់គណៈប្រតិភូជាន់ខ្ពស់មកពីសាធារណៈរដ្ឋប្រជាមានិតឡាវ ដែលបានអញ្ជើញមកដកស្រង់បទពិសោធន៍ពីភាពជោគជ័យនៃការអនុវត្តគម្រោង FMIS នៅជំហានទី១ និង គម្រោងនៃការអនុវត្តជំហានទី ២ ។ ក្រៅពីនេះក្រុមការងារបានធ្វើការរៀបចំប្រជុំបើកឯកសារដេញថ្លៃពីក្រុមហ៊ុនឯកជនមួយចំនួនលើឧបករណ៍បច្ចេកវិទ្យាព័ត៌មានសម្រាប់អ្នកប្រើប្រាស់  (End Users Equipment) និងសម្រាប់បណ្តាញបច្ចេកវិទ្យាព័ត៌មាន (WAN/LAN Equipment) ក្នុងការអនុវត្តគម្រោង FMIS ជំហានទី ២ នេះផងដែរ។ អាជ្ញាប័ណ្ណអ្នកប្រើប្រាស់ប្រព័ន្ធត្រូវបានផ្តល់ជាបន្តបន្ទាប់ដល់មន្ត្រីពាក់ព័ន្ធ ។ នៅក្នុងខែនេះ  អាជ្ញាប័ណ្ណចំនួន ៥៥ ត្រូវបានផ្តល់ជូន អគ្គនាយកដ្ឋានរតនាគារជាតិ និងរតនាគាររាជធានី-ខេត្ត ទាំង២៥ និង អាជ្ញាប័ណ្ណចំនួន ០១ ត្រូវបានផ្តល់ជូននាយកដ្ឋានវិនិយោគ ដើម្បីសម្រួលការងារកកស្ទះនៃការកើនឡើងនៃប្រតិបត្តិហិរញ្ញវត្ថុ ។ ម្យ៉ាងវិញទៀត ដើម្បីឱ្យសាធារណៈជន មន្រ្តី និង ថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់យល់ច្បាស់អំពីដំណើររឿងជោគជ័យនៃការអនុវត្តប្រព័ន្ធ FMIS កាលពីជំហានទី ១ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរ បានបញ្ចប់ការរៀបចំឯកសារ The True Success story of FMIS Phase I Implementation in Cambodia ដែលគ្រោងនឹងផ្សព្វផ្សាយដល់សាធារណៈជនក្នុងពេលឆាប់ៗខាងមុខនេះ ។ ក្រុមការងារនៅតែបន្តការធ្វើបច្ចុប្បន្នភាពជាប្រចាំទៅលើគេហទំព័រ បណ្តាញសង្គម បណ្ណផ្សព្វផ្សាយនានា និង ផលិតជាវីដេអូ គំនូរជីវចល ថ្មីៗជាបន្តបន្ទាប់ដើម្បីឱ្យព័ត៌មានសំខាន់ៗនៃការអនុវត្តគម្រោងអាចផ្សព្វផ្សាយទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ។ ការពង្រីកនូវលទ្ធភាពរបស់ប្រព័ន្ធ FMIS ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឱ្យមានភាពរលូន និង ធានានូវសុវត្ថិភាពទិន្នន័យ គឺជាការងារយ៉ាងសំខាន់ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ដែលនៅក្នុងនោះមណ្ឌលទិន្នន័យកណ្តាល គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់កិច្ចដំណើរការប្រព័ន្ធ FMIS ទាំងមូល ត្រូវបានក្រុមការងារបន្តការត្រួតពិនិត្យ និង តាមដានជាប្រចាំ ។ ចំណែកឯលំហូរការងារ និងបរិយាយនៃនីតិវិធីអនុវត្តការងារបច្ចុប្បន្នសម្រាប់ក្រសួងទាំង ១០ ត្រូវបានពិភាក្សារួចរាល់ និង បន្តអភិវឌ្ឍប្រព័ន្ធ FMIS សម្រាប់ការអនុវត្តក្នុងជំហានទី២ ដែលដំណើរការជាលក្ខណៈពហុអង្គភាពការងារ […]

ព័ត៌មានលម្អិត

28

Sep, 2017

ការត្រៀមលក្ខណៈដើម្បីដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ២០១៨

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំស្តីពី “ការត្រៀមលក្ខណៈដើម្បីដាក់ឱ្យអនុវត្តប្រព័ន្ធពត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ២០១៨ ” ជាមួយអគ្គនាយកដ្ឋានពាក់ព័ន្ធ ដើម្បីពិភាក្សា ប្រមូលធាតុចូល និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ដើម្បីរៀបចំដាក់ឱ្យក្រសួង-ស្ថាប័នអនុវត្តប្រព័ន្ធ FMIS នាពេលខាងមុខ។ កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS កាលពីរសៀលថ្ងៃ ២៧ ខែ កញ្ញា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីតំណាងនៃអគ្គនាយកដ្ឋានគន្លឹះៗនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមានអគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គាធិការដ្ឋាន វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល ។ ថ្លែងបើកក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា កិច្ចពិភាក្សាក្នុងពេលនេះពិតជាមានសារៈសំខាន់សម្រាប់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទាល់ ដើម្បីមានមូលដ្ឋានច្បាស់លាស់ក្នុងការដាក់ប្រព័ន្ធ FMIS ឱ្យអនុវត្តនៅក្រសួង-ស្ថាប័នទាំង១០។ ក្នុងកិច្ចប្រជុំនោះដែរ ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញជូនអង្គប្រជុំពី   លក្ខណៈថ្មី (new design) របស់ប្រព័ន្ធ FMIS ដែលមានសុវត្ថិភាព និង ភាពងាយស្រួលប្រើប្រាស់ជាងមុន ជំរុញការអនុវត្តប្រព័ន្ធឈានទៅរកភាពជោគជ័យកាន់តែប្រសើរឡើងប្រកបដោយប្រសិទ្ធភាព។ បន្ថែមពីលើនោះក្រុមការងារក៏បានលើកជាចំណុចសម្រាប់ពិភាក្សាចំនួន៧ ដែលទាក់ទងសំខាន់លើទំនួលខុសត្រូវក្នុង និងក្រៅប្រព័ន្ធ រវាងក្រសួងសេដ្ឋកិច្ចដែលជាអភិបាលហិរញ្ញវត្ថុ អគ្គនាយកដ្ឋានរតនាគារជាតិដែល ជាគណនេយ្យករសាធារណៈ ព្រមទាំងក្រសួង-ស្ថាប័នដែលត្រូវប្រើប្រាស់ប្រព័ន្ធក្នុងការអនុវត្តថវិកា ។ ជាលទ្ធផលនៃកិច្ចប្រជុំ អគ្គនាយកដ្ឋានពាក់ព័ន្ធបង្ហាញការគាំទ្រ និងអបអរសាទរចំពោះសមិទ្ធផលថ្មីដែលទទួលបានក្នុងន័យបង្កើនសុវត្ថិភាព និងប្រសិទ្ធភាពរបស់ប្រព័ន្ធចំពោះអ្នកប្រើប្រាស់។ ជាក់ស្តែង ឯកឧត្តម ញឹម ខេមរា អគ្គនាយករង […]

ព័ត៌មានលម្អិត

20

Sep, 2017

ការប្តេជ្ញាខ្ពស់ពីកម្រិតនយោបាយ ការរួមសហការគាំទ្រយ៉ាងពេញទំហឹងពីក្រសួង-ស្ថាប័ន និងអ្នកពាក់ព័ន្ធ ជំរុញឱ្យកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈកម្ពុជាទទួលបានជោគជ័យ

ដោយ៖: | Tags: | មតិយោបល់: 0

ភ្នំពេញ ១៩ កញ្ញា ២០១៧៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍បញ្ជាក់ដល់ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាតិ និងអន្តរជាតិផ្នែកកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ថា កម្មវិធីកំណែទម្រង់សាធារណៈរបស់កម្ពុជារួមទាំងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ មានគោលបំណងតែមួយគត់គឺផ្តល់ផលប្រយោជន៍ជាអតិបរមាដល់ប្រជាពលរដ្ឋកម្ពុជា ។ ឯកឧត្តម បានបញ្ជាក់ថា ‌ “កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនេះទទួលបានជោគជ័យមកដល់ពេលនេះដោយសារតែមានការយកចិត្តទុកដាក់ និងជំរុញគាំទ្រពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកម្រិតនយោបាយ មានការជ្រោមជ្រែងក្នុងការអនុវត្តពីក្រសួង-ស្ថាប័ន និងសង្គមព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់” ។ ឯកឧត្តម បានថ្លែងយ៉ាងដូចនេះ ក្នុងឱកាសបិទអង្គសិក្ខាសាលាអន្តរជាតិស្តីពី មេរៀន និងបទពិសោធន៍ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៖ អភិក្រមសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានអ្នកចូលរួមមកពីក្រសួង-ស្ថាប័ន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត និងអ្នកជំនាញការព្រមទាំងអ្នកពាក់ព័ន្ធជាតិ និងអន្តរជាតិផ្នែកហិរញ្ញវត្ថុសាធារណៈសរុបប្រមាណជាង២០០រូប។ ក្នុងឱកាសបិទអង្គសិក្ខាសាលានោះដែរ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍កោតសរសើរដល់រដ្ឋាភិបាលកម្ពុជាដែលទទួលបានជោគជ័យកន្លងមកក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដែលក្នុងនោះរួមមាន ការដាក់ឱ្យប្រើប្រាស់ថវិកាកម្មវិធីដែលធ្វើឱ្យការប្រើប្រាស់ថវិកាកាន់តែមានគណនេយ្យភាព ការអនុវត្តគម្រោង FMIS ជំហានទី១ ទទួលបានជោគជ័យដោយរតនាគាររាជធានី-ខេត្តប្រើប្រាស់ប្រព័ន្ធ FMIS តែមួយគត់សម្រាប់កត់ត្រាប្រតិបត្តិការហិរញ្ញវត្ថុ និងថវិការបស់ខ្លួន និងការដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តកៀរគចំណូលប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលធ្វើឱ្យការប្រមូលចំណូលរបស់កម្ពុជាកើនពី១៥,៣% រហួតដល់១៨,៥% នៃផ.ស.ស ក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៦។ កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ត្រូវបានទទួលស្គាល់ថាទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ដែលកម្ពុជាគួរមានមោទនភាព។ តួរយ៉ាង លោក Robert Taliercio ប្រធានផ្នែកអនុវត្ត (Practice Manager) របស់ធនាគារពិភពលោក បានបញ្ជាក់ក្នុងវេទិកាចែករំលែកបទពិសោធន៍ថា លោកធ្លាប់មកផ្តល់ប្រឹក្សាដល់កម្ពុជាលើកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈតាំងពីឆ្នាំ២០០៤  រហូតមកដល់ពេលនេះលោកបានមកកម្ពជាម្តងទៀត កម្មវិធីកំណែទម្រង់របស់កម្ពុជានេះគឺពិតជាមានការរីកចំរើនគួរឱ្យសរសើរ។ លោកបានបន្ថែមថា “ ឆ្លងតាមបទពិសោធន៍របស់ខ្ញុំលើការងារកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈជាច្រើនឆ្នាំមក ខ្ញុំសង្កេតឃើញថាប្រទេសកម្ពុជាជាប្រទេសដែលអនុវត្តកម្មវិធីកំណែទម្រង់នេះទទួលបានជោគជ័យលឿនជាងគេក្នុងចំណោមប្រទេសក្នុងតំបន់ និងប្រទេសដទៃទៀត ដែលនេះមកពីកម្មវិធីកំណែទម្រង់នេះត្រូវបានកំណត់យ៉ាងច្បាស់ពីគោលបំណង ចក្ខុវិស័យ និងបេសសកម្មតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម និងដល់អ្នកពាក់ព័ន្ធទាំងអស់” ។

ព័ត៌មានលម្អិត