+855 23 43 00 63

9

Jun, 2014

បានបញ្ចប់​ឯកសារ​ផែនការ​គ្រប់គ្រង​គម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីឱ្យ​ការគ្រប់គ្រង​គម្រោង FMIS ប្រកបដោយ​ភាព​ស័ក្កិ​សិទ្ធិ និង​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាមួយនឹង​ក្រុមហ៊ុន FIS-LG CNS បាន​សហការគ្នា​រៀបចំ​បង្កើត​នូវ​ឯកសារ​ផែនការ​គ្រប់គ្រង​គម្រោង FMIS នេះ​ឡើង។ នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ ឯកសារ​ផែន​ការគ្រប់គ្រង​គម្រោង​នេះ​ត្រូវបាន​បញ្ចប់ ហើយ​បានដាក់​ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ចុះហត្ថលេខា​យល់ស្រប បន្ទាប់ពី​បាន​ឆ្លងកាត់​ការប្រជុំ​ពិភាក្សា​រវាង​ភាគី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារពិភពលោក រួមជាមួយ​នឹង​ក្រុមហ៊ុន FIS-LG CNS ។ ផែនការ​សម្រាប់​ការគ្រប់គ្រង​គម្រោង FMIS រួមមាន​អនុ​ផែនការ​ចំនួន ១០ ដែលមាន​បង្ហាញ​ដូចខាងក្រោម៖ ផែនការគ្រប់គ្រង​គម្រោង FMIS៖ គ្របដណ្តប់​លើ​ទិដ្ឋភាពទូទៅ​នៃ​ផែនការ​ជាក់លាក់​សម្រាប់​គម្រោង ផែនការ​តាមដាន និង​ត្រួតពិនិត្យ​លើ​ការអនុវត្ត​គម្រោង FMIS៖ ផែនការ​នេះ​ធ្វើឡើង​ដើម្បី ត្រួតពិនិត្យ និង​គ្រប់គ្រង​លើ​កាលវិភាគ​នៃ​ការអនុវត្ត​គម្រោង (Schedule) និង​ផែនការ​រៀបចំ​ចាត់ចែង​បុគ្គលិក​សម្រាប់​គម្រោង  FMIS ដាក់ចេញ​នូវ​វិធីសាស្រ្ត​សម្រាប់​ការគ្រប់គ្រង​លើ​តម្រូវការ​ផ្សេងៗ ការគ្រប់គ្រង​ឯកសារ ភាព​ស័ក្កិ​សិទ្ធិ​នៃ​ក្រុមការងារ វិធីសាស្រ្ត​ទំនាក់ទំនង​ផ្សព្វផ្សាយ និង​មធ្យោបាយ​ទំនាក់ទំនង​ផ្សព្វផ្សាយ នៅ​គ្រប់​កម្រិត និង ដំណាក់កាល រៀបចំ​ការងារ​គម្រោង​ប្រកបដោយ​ភាព​ស័ក្កិសិទ្ធិ។ ផែនការ​អនុវត្ត​គម្រោង FMIS (MPP)៖ ផ្តល់នូវ​ផែនការ​លម្អិត ដែលមាន​កាលបរិច្ឆេទ​សម្រាប់​ការអនុវត្ត​គម្រោង FMIS​ទាំងមូល​ចាប់ពី​ដំណាក់កាល​ចាប់ផ្តើម រហូតដល់​ដំណាក់កាល​បញ្ចប់​គម្រោង ។ ផែនការ​ធនធានមនុស្ស​សម្រាប់​គម្រោង FMIS៖  បង្កើត​នូវ​គោលការណ៍​ធនធានមនុស្ស​ទូទៅ​សម្រាប់​ការគ្រប់គ្រង​បុគ្គលិក​គម្រោង​ទាំងអស់។ ផែនការ​បញ្ចប់​គម្រោង FMIS៖  ផ្តល់នូវ​ក្របខណ្ឌ​ចំពោះ​សកម្មភាព​ពាក់​ព័ន្ធ​ទាំងឡាយ ដែល​នឹងត្រូវ​គ្រប់គ្រង​នៅពេល​ចុងបញ្ចប់​នៃ​គម្រោង ដោយ​កំណត់ពេល​វេលា​បញ្ចប់​គម្រោង និង​ការពណ៌នា​លើ​សកម្មភាព​សំខាន់ៗទាំងឡាយ​ដែល​គួរតែ​ត្រូវបាន​បំពេញ​រួចរាល់។ ផែនការ​នេះ​នឹងត្រូវ​អនុវត្ត​នៅ​ចំណុច​ចុងក្រោយ​នៃ​ការអនុវត្ត​គម្រោង ដែល​ពេលនោះ​ការទទួល យក​ប្រព័ន្ធ​សម្រេច ត្រូវបាន​ចប់សព្វគ្រប់ និង​ឈានទៅដល់​ការចុះហត្ថលេខា​ទទួលយក។ ផែនការ​បណ្តុះបណ្តាល​ឧបសម្ព័ន្ធ​ទី I នៃ​គម្រោង FMIS ៖ មាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​វគ្គ​បណ្តុះបណ្តាល ​សម្រាប់​គ្រប់​វគ្គ​បណ្តុះបណ្តាល​ទាំងអស់​ដែល​បាន​ធ្វើឡើង​ក្នុង​កំឡុង​ដំណាក់កាល​នីមួយៗនៃ​កាលវិភាគ​របស់​គម្រោង។ ឯកសារ​នេះ​កំណត់​បង្ហាញ​ពី “នរណា​​ត្រូវ​បណ្តុះបណ្តាល (Who)  បណ្តុះបណ្តាល​ពីអ្វី​ខ្លះ (What) នៅពេលណា  (When) និង​នៅកន្លែង​ណា (Where) ដោយ […]

ព័ត៌មានលម្អិត

4

Jun, 2014

កម្មវិធី​ប្រកួតប្រជែង​ដាក់ឈ្មោះ​ឱ្យ​ប្រព័ន្ធ FMIS សម្រាប់​ប្រទេស​កម្ពុជានឹងបន្តរហូតដល់​ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

មូលហេតុ​ ចម្បង​ដែល​ជំរុញឱ្យ​មានការ​បង្កើតជា​កម្មវិធី​នេះ​ឡើង​គឺ ដោយសារ​នៅ​ប្រទេស​ផ្សេងៗជុំវិញ​ពិភពលោក​ដែល​បាន​អនុវត្ត​គម្រោង FMIS បាន​បង្កើត​នូវ​ឈ្មោះ​ផ្ទាល់​របស់​ប្រព័ន្ធ FMIS ដើម្បី​សម្គាល់ថា ប្រព័ន្ធ​នោះ​ជា​ប្រព័ន្ធ​ដែល​ប្រទេស​នីមួយៗបាន​បង្កើតឡើង​ស្របតាម​ តម្រូវការ​ការងារ​របស់​ប្រទេស​ពួកគេ ។ ឧទាហរណ៍​ប្រទេស​វៀតណាម​បានដាក់​ឈ្មោះ​ប្រព័ន្ធ​របស់ខ្លួន​ថា (TABMIS – Treasury Accounting and Budget Management Information System) ប្រទេស​ឥណ្ឌូនេស៊ី (SPAN – មាន​អត្ថន័យ​ថា “សំពត់”) ប្រទេស​ម៉ុងហ្គោលី (GFMIS – Government FMIS) និង​ប្រទេស​កូរ៉េ  (DBrain – Digital Brain System) ។ ហេតុនេះ​សម្រាប់​ប្រទេស​កម្ពុជា​យើង ប្រព័ន្ធ FMIS គួរតែមាន​ឈ្មោះ​មួយ​ដែល​ស័ក្ដិ​សមនឹង​តម្រូវការ​របស់​ប្រទេសកម្ពុជាផង​ដែរ។ តើ​អ្នកណា​ដែលមាន​សិទ្ធិ​ចូលរួម​ក្នុង​កម្មវិធី​នេះ? មន្រ្តី​ទាំងអស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ការចាប់ផ្តើម​កម្មវិធី៖ ពីថ្ងៃ​ទី ១១ ខែមេសា ឆ្នាំ២០១៤ ទំនាក់ទំនង៖ មន្ត្រី​ត្រូវ​ផ្ញើ​ឈ្មោះ​ប្រព័ន្ធ FMIS ដែល​បានដាក់​ស្នើ មក​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS តាមរយៈ    ទំនាក់ទំនង និង​ទម្រង់​គំរូ​ក្នុងការ​ចូលរួម ដូចខាងក្រោម៖ Email៖ chheang_you@mef.gov.kh ឬ chheang_you@yahoo.com ទូរស័ព្ទ៖ ០២៣ ៤៣០ ០៦៣ បញ្ជាក់បន្ថែម៖ មន្ត្រី​ទាំងអស់​អាច​ផ្ញើ​ឈ្មោះ​តាមរយៈ​លិខិត​រដ្ឋបាល​ផ្លូវការ​ កាលបរិច្ឆេទ​ផុតកំណត់​ក្នុងការ​ចូលរួម៖ មន្រ្តី​អាច​ចូលរួម និង​ផ្ញើ​ឈ្មោះ​មក​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS រហូតដល់​ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៤ នរណា​ជា​អ្នក​ប្រកាស និង ប្រគល់​រង្វាន់​ជ័យលាភី? ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS នឹងដាក់​ជូន​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នូវ​ឈ្មោះ​ របស់​ប្រព័ន្ធ FMIS ដែល​បានដាក់​ស្នើ​ដោយ​មន្ត្រី​ទាំងអស់។ ពិធី​ប្រកាស និង​ប្រគល់​រង្វាន់​ជ័យលាភី​នឹង​ប្រព្រឹត្តទៅ បន្ទាប់ពី​ថ្នាក់ដឹកនាំ​ពេញចិត្ត […]

ព័ត៌មានលម្អិត

27

May, 2014

ប្រកាស​ព័ត៌មាន លេខ ០០៣ (ខែ ឧសភា ឆ្នាំ ២០១៤)

ដោយ៖: | Tags: | មតិយោបល់: 0

បច្ចុប្បន្ន “ក្រុមការងាររួម” របស់គម្រោង FMIS ( FMIS Joint Team) បាននឹងកំពុងបន្តខិតខំប្រឹងប្រែងអនុវត្តការងារពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យទាន់ទៅនឹងកាលវិភាគនៃការអនុវត្តគម្រោងដែលបានចែកចេញជាប្រាំដំណាក់កាល ។ ស្ថិតក្នុងដំណាក់កាលស្វែងយល់ស៊ីជម្រៅ ដែលជាដំណាក់កាលទី ២ ក្នុងចំណោមដំណាក់កាលទាំងប្រាំ ក្រុមការងាររួមបានបន្តអនុវត្តការងារយ៉ាងសកម្មទាក់ទងនឹងនីតិវិធីអនុវត្តការងារ ការគ្រប់គ្រងការផ្លាស់ប្តូរ ការរៀបចំមាតិកាគណនី ចំណាត់ថ្នាក់ថវិកា សិក្ខាសាលា ការបណ្តុះបណ្តាល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ FMIS ។ នៅដើមខែឧសភា ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS លេខ ០០១ បានចេញផ្សាយដើម្បីផ្តល់នូវព័ត៌មានបច្ចុប្បន្នភាព ស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS និងព័ត៌មានសំខាន់ៗដែលមានសារៈសំខាន់សម្រាប់មន្រ្តីពាក់ព័ន្ធទាំងអស់។ មន្រ្តីពាក់ព័ន្ធទាំងអស់អាចចូលទៅកាន់គេហទំព័រគម្រោង FMIS ដើម្បីទាញយកព្រឹត្តិបត្រព័ត៌មាននេះ។ ជាមួយគ្នានេះដែរ ក្រុមការងារបានរៀបចំរួចរាល់នូវមាតិកា និងព័ត៌មានលម្អិតផ្សេងៗសម្រាប់គេហទំព័រគម្រោង FMIS ជាភាសាជាតិ ហើយសម្រាប់ភាសាអង់គ្លេសនឹងចាប់ដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។ ទន្ទឹមនឹងនេះ ឯកសារព្រាងស្តីពី “ផែនការ និងយុទ្ធសាស្រ្តទំនាក់ទំនងផ្សព្វផ្សាយ (Communication Strategy and Plan)” សម្រាប់ការគ្រប់គ្រងការផ្លាស់ប្តូរត្រូវបានបញ្ចប់នាពេលថ្មីៗ និងបានទទួលនូវយោបល់កែលម្អពីទីប្រឹក្សាផងដែរ ដើម្បីជាធាតុចូលសម្រាប់ការអនុវត្តប្រកបដោយជោគជ័យ និងរលូន។ ក្រុមការងាររួមផ្នែកនីតិវិធីអនុវត្តការងារ បានរៀបចំឯកសារ និងគូសក្រាហ្វិកនៃនីតិវិធីអនុវត្តការងារបច្ចុប្បន្ន (Current Business Process)រួចរាល់ហើយ ដែលនឹងចុះហត្ថលេខាលើឯកសារដោយនាយកដ្ឋានពាក់ព័ន្ធនៅសប្តាហ៍ចុងក្រោយនៃខែឧសភា។ សម្រាប់ការងារបន្ទាប់ក្រុមការងាររួមនឹងបន្តរៀបចំនូវនីតិវិធីអនុវត្តការងារនាពេលអនាគត (To-be Process) ដើម្បីដាក់ចូលទៅក្នុងប្រព័ន្ធ FMIS ។ ជាមួយគ្នានេះដែរ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធបានបញ្ចប់នូវការរៀបចំជាឯកសារ រចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលទិន្នន័យ (DC) និងមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ (DRC) ដែលរួមមាន ទីតាំងសម្រាប់ម៉ាស៊ីនភ្លើង ម៉ាស៊ីនត្រជាក់ និងរចនាសម្ព័ន្ធនៃការតភ្ជាប់បណ្ដាញក្នុងបន្ទប់ DC និង DRC ជាដើម ។ លើសពីនេះ ឯកសារដើម្បីនាំចូលសម្ភារៈ និងឧបករណ៍សម្រាប់ដំឡើងនិងតភ្ជាប់ផ្សេងៗនៅក្នុងបន្ទប់ DC និង DRC ដែលពាក់ព័ន្ធនឹងអាករជាបន្ទុករបស់រដ្ឋ   ត្រូវបានបញ្ចប់រួចរាល់ […]

ព័ត៌មានលម្អិត

21

May, 2014

ការទទួល​ជួប​គណៈប្រតិភូ​របស់​ប្រទេស Madagascar ដោយក្រុម​ការងារ FMWG

ដោយ៖: | Tags: | មតិយោបល់: 0

កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រុមការងារ​គ្រប់គ្រង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) របស់​កម្ពុជា បានទទួល​ជួប​គណៈប្រតិភូ​របស់​ប្រទេស Madagascar ដើម្បី​ចែ​ករ​ម្លែក​បទពិសោធន៍​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គម្រោង FMIS របស់ខ្លួន។ នៅក្នុង​កិច្ចប្រជុំ​នោះ គណៈប្រតិភូ​របស់​ប្រទេស Madagascar បានធ្វើ​បទ​បង្ហាញ​អំពី​ប្រព័ន្ធ FMIS របស់ខ្លួន ដែលមាន​ឈ្មោះថា SIGFP (Systeme Integre de Gestion des Finances Publiques – An Integrated System of Public Finance Management) ដោយបាន​ចាប់ផ្ដើម​គម្រោង​តាំងពី​ឆ្នាំ ១៩៩៧ មក​ម្លេះ និង​បានដាក់​ឱ្យប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​នៅ​ដំណាក់កាល​ដំបូង​ក្នុង​ឆ្នាំ ២០០២ ។ ប្រព័ន្ធ FMIS របស់ Madagascar គឺជា​ប្រព័ន្ធ​ដែល​បង្កើតឡើង​ដោយក្រុម​អ្នកព័ត៌មាន​វិទ្យា​ក្នុងស្រុក (In-house Development System) មិនមែនជា​ប្រព័ន្ធ​ដែលមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ (COTS – Commercial off-the-shelf)ឡើយ ហើយ​ជា​ប្រព័ន្ធ​ដែល​មិនមាន​លក្ខណៈ​សមាហរណកម្ម​ទិន្នន័យ​ពេញលេញ​នោះទេ គឺ​ប្រើប្រាស់​ប្រព័ន្ធ​ដាច់​ដោយឡែកៗពីគ្នា​ពី​នាយកដ្ឋាន​មួយ​ទៅ​នាយកដ្ឋាន​មួយទៀត ។ ទាំងនេះ ជាហេតុ​ផល​ដែល​ធ្វើឱ្យ​ប្រទេស​នេះ កំពុង​សម្លឹង​រកមើល​ប្រព័ន្ធ​ថ្មី​មួយ​ដែលមាន​លក្ខណៈ​សមាហរណកម្ម​ទិន្នន័យ​ហិរញ្ញវត្ថុ​សាធារណៈ​ពេញលេញ​ក្នុងពេល​ឆាប់ៗនេះ។ ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS របស់​កម្ពុជា​បានធ្វើ​បទ​បង្ហាញ​អំពី​ការអនុវត្ត​គម្រោង FMIS កន្លងមក ដោយ​បច្ចុប្បន្ន​ស្ថិតនៅក្នុង​ដំណាក់កាល​អនុវត្ត​កិច្ចសន្យា​ផ្គត់ផ្គង់​ប្រព័ន្ធ FMIS ដោយ​ប្រើប្រាស់​ផលិតផល Oracle PeopleSoft Financial និង​គ្រោង​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធ FMIS ក្នុង​ពាក់កណ្ដាល​ឆ្នាំ២០១៥ នៅ​ថ្នាក់កណ្ដាល និង​បន្ត​ដាក់ឱ្យអនុវត្ត​នៅ​គ្រប់​រតនាគារ​រាជធានី-ខេត្ត​រហូតដល់​ត្រីមាស​ទី១ឆ្នាំ ២០១៦ ។ ក្រុមការងារ​របស់​កម្ពុជា បានផ្ដល់​អនុសាសន៍​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​សម្លឹង​រក​ប្រព័ន្ធ​ថ្មី​របស់ Madagascar ដោយ​កម្ពុជា​បាន​ឆ្លងកាត់​បទពិសោធន៍​ក្នុងការ​ដេញថ្លៃ​ប្រព័ន្ធគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដែលមាន​លក្ខណៈ​អន្តរជាតិ (COTS) ដើម្បី​ដាក់​អនុវត្ត​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា និង​បានរៀបចំ​របៀប​នៃ​ការគ្រប់គ្រង​គម្រោង FMIS នេះ​ប្រកបដោយ​ភាព​ហ្មត់ចត់​ដែល​អាច​ត្រៀមលក្ខណៈ​ទទួលខុសត្រូវ​ដោយខ្លួនឯង​បាន​បន្ទាប់ពី​ការចាកចេញ​ទៅវិញ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅពេល​ចប់​កិច្ចសន្យា ។ គណៈប្រតិភូ​របស់ Madagascar […]

ព័ត៌មានលម្អិត

8

May, 2014

ព្រឹត្តិបត្រ​ព័ត៌មាន​គម្រោង FMIS ចេញផ្សាយ​លេខ ០០១ – ខែ ឧសភា ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

ហេតុអ្វីបានជាខ្ញុំត្រូវអាននូវព្រឹត្តិបត្រព័ត៌មាននេះ? ជាចុងក្រោយ គម្រោង FMIS របស់យើងបានចាប់ផ្តើមអនុវត្ត បន្ទាប់ពីការរង់ចាំអស់រយៈពេលយ៉ាងយូរ ។ គម្រោង FMIS ជាផ្នែកដ៏សំខាន់មួយនៃ PFMRP ដែលមានចក្ខុវិស័យជួយបង្កើនសមត្ថភាព និងប្រសិទ្ធភាពចំពោះការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាមួយគ្នានេះដែរ ការផ្លាស់ប្តូរគឺចាំបាច់សម្រាប់ការកែទម្រង់នៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ។ ប្រព័ន្ធ FMIS នឹងនាំឱ្យមានការផ្លាស់ប្តូរនូវរបៀបធ្វើការងារ នីតិវិធីអនុវត្តការងារ ទម្លាប់ និងផ្នែកផ្សេងៗទៀតរបស់មន្រ្តីពាក់ព័ន្ធ ។ ក្នុងនាមយើងជាមន្រ្តីរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលជាតួអង្គសំខាន់សម្រាប់ការផ្លាស់ប្តូរ នោះ នឹងក្លាយជាអ្នកដែលត្រូវផ្លាស់ប្តូរ ហើយក៏ត្រូវជួយឱ្យមានការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាពផងដែរ ។ ដើម្បីជួយឱ្យមន្រ្តីពាក់ព័ន្ធទទួលបាននូវព័ត៌មាន និងកម្រិតយល់ដឹងដូចគ្នាទៅនឹងក្រុមការងារគម្រោង ព្រមទាំងដើម្បីត្រៀមខ្លួនជាមុនសម្រាប់ការផ្លាស់ប្តូរនាពេលខាងមុខ ព្រឹត្តិបត្រព័ត៌មានប្រចាំខែនឹងចេញផ្សាយនូវព័ត៌មាន និង សកម្មភាពចុងក្រោយដែលកំពុងអនុវត្ត ដើម្បីផ្ញើជូនដល់មន្រ្តីពាក់ព័ន្ធ ។ យើងរង់ចាំទទួលនូវរាល់យោបល់ និងមតិឆ្លើយតបរបស់មន្រ្តីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើការកែលម្អព្រឹត្តិបត្រព័ត៌មាននេះឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពជិតស្និទ្ធ ។ យើងក៏សង្ឃឹមផងដែរថា អ្នកនឹងក្លាយជាមន្រ្តីដែលមានសមត្ថភាពជួយជំរុញឱ្យមានការផ្លាស់ប្តូរយ៉ាងសកម្ម ហើយនឹងជួយផ្សព្វផ្សាយ និងចែកចាយព្រឹត្តិបត្រព័ត៌មាននេះបន្តទៅកាន់មន្រ្តីពាក់ព័ន្ធដទៃទៀត។ ទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០០១ – ខែ ឧសភា ឆ្នាំ ២០១៤៖

ព័ត៌មានលម្អិត