+855 23 43 00 63

3

Jul, 2014

វគ្គបណ្តុះបណ្តាលស្តីពី Oracle Solaris 11 System Administration

ដោយ៖: | Tags: | មតិយោបល់: 0

មន្រ្តីជំនាញផ្នែក​បច្ចេកទេស​របស់ក្រុមការងារ​ FMWG ចំនួន​ ៥ នាក់​បាន​ទទួលការ​បណ្ដុះ​បណ្ដាល​ពី​ក្រុម​ការងារ​បច្ចេកទេស​​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាក់ទង​ទៅ​នឹង​ប្រធានបទ Oracle Solaris 11 System Administration ដែល​មានរយៈពេល​ ៣ ថ្ងៃ  ចាប់ពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០១៤ ដល់​ថ្ងៃទី ២៦ ខែ មិថុនា​ ឆ្នាំ ២០១៤ ។ វគ្គបណ្ដុះបណ្ដាល​នេះ​គឺ​សិក្សា​ទៅលើ​ចំនុច​សំខាន់ៗ​មួយចំនួន​ដូចខាងក្រោម៖ – ការដំឡើងប្រព័ន្ធ​ប្រតិបត្តិការ​ Oracle Solaris 11 ដែល​រួម​មាន​ការដំឡើង​តាមរយៈ Automate Installer (Live Media) និង Text Installer – ការគ្រប់គ្រង​លើ Package, Data Storage, Networking, Zones និង Users របស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ Oracle Solaris 11 – ការគ្រប់គ្រង់លើ Oracle Solaris Services និង Process – សិក្សាលើ​ឧបករណ៍​សម្រាប់ធ្វើការ​ត្រួតពិនិត្យប្រព័ន្ធ​ប្រតិបត្តិ​ការ​ System monitoring និង troubleshooting បន្ទាប់​ពីបញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ​មន្រ្តី​ជំនាញផ្នែក​បច្ចេកទេសរបស់​ក្រុមការងារ FMWG បានទទួល​ចំណេះដឹងថ្មីៗ​ក្នុង​ការ​ដំឡើង និង គ្រប់គ្រង​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ Oracle Solaris 11 ដែល​ចំណេះ​ដឹង​ទាំងនេះ​បានទទួលមក​ពី​ការ​ពន្យល់​ណែនាំ​ពីគ្រូឧទ្ទេស ផ្គួបផ្សំ​នឹង​ការ​អនុវត្ត​ផ្ទាល់ផងដែរ។  

ព័ត៌មានលម្អិត

2

Jul, 2014

សិក្ខាសាលា​ស្តីពី “នីតិវិធី​អនុវត្ត​ការងារ​នាពេល​អនាគត”

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​ថ្ងៃទី២៣ ដល់​ថ្ងៃទី២៥ ខែមិថុនា ចាប់ពី​ម៉ោង ៩:០០ នាទី​ដល់ម៉ោង១១:០០ នាទី​ព្រឹក និង​ពេលរសៀល​ចាប់ពី​ម៉ោង ២:០០ នាទី ដល់ម៉ោង៤:០០ នាទី ក្រុមការងារ​រួម​របស់​គម្រោង FMIS បាន​បើក​សិក្ខាសាលា​ស្តីពី “នីតិវិធី​អនុវត្ត​ការងារ​នាពេល​អនាគត (FMIS To-be Business Process)” មាន​រយៈពេល៣ថ្ងៃ​នៅ​សាលប្រជុំ​ធំ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​​​នៃ​ទីស្តី​​ការក្រសួង​សេដ្ឋកិច្ច​និង​  ហិរញ្ញវត្ថុ​ដែលមាន​ការចូលរួម​ពី​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS(FMWG)។សិក្ខាសាលា​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោក មន្ត ប្រាថ្នា ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ជា​ប្រធាន​គម្រោង FMIS ។ ជាមួយគ្នានេះដែរ​សិក្ខាសាលា​នេះ​ត្រូវបានធ្វើ​បទ​បង្ហាញ​ដោយក្រុម​ការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់ FPT-LG CNS Joint Venture ដែលមាន Mr. Manas K.Mohapatra, Ms. Siew Lin Koay និង Mr. Pradeep Kumar Vaila ក្នុង​គោលបំណង​បញ្ជ្រៀប​ការយល់ដឹង​ដំបូង​អំពី​មុខងារ​សំខាន់ៗរបស់​ប្រ​ព័ន្ធមាន​ដូចជាៈ គណនេយ្យ​ត្រូវ​សង (Account Payable) គណនេយ្យ​ត្រូវ​ទារ (Account Receivable) សៀវភៅធំ (General Ledger) វិភាជន៍​ថវិកា (Budget Allocation) ការគ្រប់គ្រង​សាច់ប្រាក់ ( Cash Management) និង​បញ្ជាទិញ  (Purchasing)​​​ ទៅកាន់​ភាគី​ពាក់​ពន្ធ័ និង​ផ្គូផ្គង​នីតិវិធី​អនុវត្ត​ការងារ​បច្ចុប្បន្នជាមួយ​នីតិវិធី​អនុវត្ត​ការងារ​នាពេល​អនាគត​សម្រាប់​ការវិភាគ​នៃ​ផលប៉ះពាល់។ នៅក្នុង​សិក្ខាសាលា​នេះ  រាល់​ការពន្យល់​បង្ហាញ​នៃ​ការស្ថាបនា​ប្រព័ន្ធ កម្មវិធី​កុំព្យូទ័រ​របស់​ប្រព័ន្ធ  និង​នីតិវិធី​អនុវត្ត​ការងារ​នាពេល​អនាគត   ត្រូវបានធ្វើ​ឡើង​តាមរយៈ​ផ្ទាំង​កម្មវិធី People Soft  ទៅកាន់​ភាគី​ពាក់​ពន្ធ័។ ផ្អែកលើ​លទ្ធផល​ដែល​ទទួលបាន​ពី​សិក្ខាសាលា​នេះ​នឹងមាន​សិក្ខាសាលា​បន្ទាប់​ដែល​នឹងត្រូវ​បានធ្វើ​ឡើង​ស្តីពី ការបញ្ចប់​នីតិវីធី​អនុវត្ត​ការងារ​នា​ពេលអនាគត​ដើម្បី​ឈានដល់​ការរៀបចំ​ប្រ​ព័ន្ធ FMIS​តែម្តង។

ព័ត៌មានលម្អិត

16

Jun, 2014

កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ស្តីពី “កិច្ចពិភាក្សា​កំណត់​ទិសដៅ​នៃ​កា​រៀបចំ​នីតិវិធី​អនុវត្ត​ការងារ​អនាគត (To-Be Business Process) សម្រាប់​ត្រៀម​រៀបចំ​ប្រព័ន្ធ FMIS”

ដោយ៖: | Tags: | មតិយោបល់: 0

កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៤ វេលា​ម៉ោង ៣:០០ រសៀល ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS (FMWG) នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានរៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​មួយ​ស្តីពី “កិច្ចពិភាក្សា​និង​កំណត់​ទិសដៅ​នៃ​កា​រៀបចំ​នីតិវិធី​អនុវត្ត​ការងារ​អនាគត (To-Be Business Process) សម្រាប់​ត្រៀម​រៀបចំ​ប្រព័ន្ធ FMIS” នៅ​សាលប្រជុំ​អាគារ “ឃ” បន្ទប់​ប្រជុំ​ជាន់ផ្ទាល់ដី នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ កិច្ចប្រជុំ​បាន​ប្រព្រឹត្តិ​ទៅដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​សមាជិក​នៃ​ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS។ គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​គឺ​ចង់បង្ហាញ​ពី​នីតិវិធី​អនុវត្ត​ការងារ​បច្ចុប្បន្ន​មួយ ដែលមាន​ជំហាន​ច្រើនជាងគេ​ក្នុងចំណោម​នីតិវិធី​អនុវត្ត​ការងារ​ផ្សេងៗ ជូន​ដល់​ថ្នាក់ដឹកនាំ​ដើម្បី​ផ្តល់​ជា​អនុ​សា​ន៍​ណែនាំ​ដល់​ក្រុមការងារ​សម្រាប់​ជា​ទិសដៅ​នៃ​ការរៀបចំ​នីតិវិធី​អនុវត្ត​ការងារ​អនាគត ដែល​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ប្រព័ន្ធ FMIS។ ជា​លទ្ធផល ក្រុមការងារ​របស់​គម្រោង FMIS បានទទួល​អនុសាសន៍​ជាច្រើន ដែលជា​ធាតុ​ចូល​សំខាន់ៗ​ពី​អង្គប្រជុុំ ជាពិសេស ឯកឧត្តម​រដ្ឋមន្ត្រី​បានសម្រេច​ផ្តល់​ជាអនុសាសន៍​មួយចំនួន​ដូចខាងក្រោម ដើម្បី​ផ្ដល់ជូន​ក្រុមការងារ FMWG ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន នាយកដ្ឋាន និងគណៈកម្មាធិការ​ដឹកនាំ​ការងារកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​យកទៅអនុវត្ត​បន្តដូចខាងក្រោម៖ ក្នុងចំណោម​ជម្រើស​ចំនួន៣ សម្រាប់​ជា​ទិសដៅ​នៃ​ការរៀបចំ​នីតិវិធី​អនុវត្ត​ការងារ​អនាគត​សម្រាប់​ដាក់​ប្រើប្រាស់​ប្រព័ន្ធ FMIS ថ្នាក់ដឹកនាំ​សម្រេច​ជ្រើស​យក​ជម្រើស​ទី៣ ដែល​មានន័យថា​នីតិវិធី​អនុវត្ត​ការងារ​នៅ​ចំណុចត្រួតពិនិត្យ​នីមួយៗនៅក្នុង​ប្រព័ន្ធ FMIS នឹងមាន​ការងារ​ជា​ជំហាន​ចំនួន​ពីរ​ពាក់ព័ន្ធ​នឹង Add (បញ្ចូល​ទិន្នន័យ និង​ព័ត៌មាន) និង Confirm (សម្រេច និង​អនុម័ត) ដើម្បី​ធានា​ឱ្យ​ការអនុវត្ត​ប្រព័ន្ធ FMIS នៅ​កម្ពុជា​នៅ​ឆ្នាំ២០១៥ ប្រកបដោយ​ឧត្ត​មា​នុ​វត្ត​ដូច​ប្រទេស​នៅក្នុង​តំបន់ និង​សាកលលោក។ ចំណែកឯ​ការងារ​ផ្សេងៗ ដែល​ត្រូវការ​អនុវត្ត​ដោយដៃ (Manual Processes) ពាក់ព័ន្ធ​នឹង​ការពិនិត្យ និង អនុម័ត ដែល​ពុំ​ផ្ដល់នូវ​តម្លៃបន្ថែម​ដល់​ប្រព័ន្ធ FMIS នឹងត្រូវ​បន្ត​អនុវត្ត​នៅក្រៅ​ប្រព័ន្ធ FMIS ហើយ​ការងារ​ដែល​នៅក្រៅ​ប្រព័ន្ធ​ទាំងនោះ​នឹងត្រូវ​ធ្វើសនិទានកម្ម​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង អគ្គនាយកដ្ឋាន និង នាយកដ្ឋាន និង គណៈកម្មាធិការ​ដឹកនាំ​ការងារកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ព្រោះ​ការគិតគូរ និង សម្រេច​ទៅលើ​ការសម្រួល ឬ កាត់​ជំហាន​នៃ​នីតិវិធី​អនុវត្ត​ការងារ​គឺជា​ការងារ​របស់ ថ្នាក់ដឹកនាំ​ក្រសួង អគ្គនាយកដ្ឋាន […]

ព័ត៌មានលម្អិត

10

Jun, 2014

ព្រឹត្តិបត្រ​ព័ត៌មាន​គម្រោង FMIS ចេញផ្សាយ​លេខ ០០២ – ខែ មិថុនា ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

បច្ចុប្បន្នយើងកំពុងស្ថិតក្នុងដំណាក់កាលស្វែងយល់ស៊ីជម្រៅនៃគម្រោង FMIS ដែលបាននឹងកំពុងចាប់ផ្តើមវិភាគលើតម្រូវការសម្រាប់ការរៀបចំ និងចងក្រងនីតិវិធីអនុវត្តការងារនាពេលអនាគត ។ មានសកម្មភាពគន្លឹះជាច្រើនដែលយើងកំពុងអនុវត្ត ដូចជាការបណ្តុះបណ្តាលក្រុមការងារគម្រោង FMIS ការអនុវត្តសកម្មភាព ទំនាក់ទំនងផ្សព្វផ្សាយពីគម្រោង FMIS និងការបង្កើតនូវមជ្ឈដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធ សាកល្បង   ប្រើប្រាស់ប្រព័ន្ធ និងបណ្តុះបណ្តាលផ្សេងៗ ដែលសកម្មភាពទាំងនេះត្រូវអនុវត្តក្នុងពេលដំណាលគ្នា ។ ព្រឹត្តិបត្រព័ត៌មានលេខ ០០២ បន្តផ្តល់ជូននូវបច្ចុប្បន្នភាពព័ត៌មានអំពីព្រឹត្តិការណ៍ថ្មីៗ ដែលពាក់ព័ន្ធនឹងការអនុវត្តគម្រោង FMIS ។ យើងសង្ឃឹមថា មន្រ្តីទាំងអស់នឹងចូលចិត្តអានព្រឹត្តិបត្រព័ត៌មាននេះ ចូលរួមទំនាក់ទំនងផ្តល់ជាយោបល់ និងមតិឆ្លើយតបមកក្រុមការងារយើងខ្ញុំ ។ មាតិកា៖ បញ្ចប់ផែនការគ្រប់គ្រងគម្រោង FMIS កំពុងបញ្ចប់នីតិវិធីអនុវត្តការងារបច្ចុប្បន្ន ផ្តោតលើនីតិវិធីអនុវត្តការងារ ចាប់ផ្តើមសកម្មភាពរៀបចំផែនការយុទ្ធសាស្រ្ត  កែសម្រួល និងសម្អាតទិន្នន័យសម្រាប់ដាក់ចូលប្រព័ន្ធ FMIS ពង្រឹងសកម្មភាព និងបណ្តាញទំនាក់ទំនងផ្សព្វផ្សាយ បានរៀបចំសិក្ខាសាលាអំពី FMIS ចំនួន ៣ លើក ព្រឹត្តិការណ៍បន្ទាប់ សកម្មភាពលម្អិតនៅក្នុងដំណាក់កាលស្វែងយល់ស៊ីជម្រៅ ដំណើររឿងជោគជ័យ លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០០២ – ខែ មិថុនា ឆ្នាំ ២០១៤ បានពីទំព័រនេះ៖ http://fmis.mef.gov.kh/documents-and-publications/newsletters/

ព័ត៌មានលម្អិត

9

Jun, 2014

សិក្សា​ពី ICT​សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ (Data Center) និង​មជ្ឈមណ្ឌល​សង្រ្គោះ​ទិន្នន័យ (Disaster Recovery Center)

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​ថ្ងៃ​ទី២ និង​ថ្ងែ​ទី៣ ខែមិថុនា ឆ្នាំ២០១៤ ក្រុមបច្ចេកទេស​បាន​សិក្សា​ពី ICT​សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ និង​មជ្ឈមណ្ឌល​សង្រ្គោះ​ទិន្នន័យ ។ ក្នុងការ​សិក្សា​នេះ កម្រង​សំណួរ​អំពី​រចនាសម្ព័ន្ធ​ទំនាក់ទំនង ដូចជា​ស្ថានភាព​បច្ចុប្បន្ន​នៃ​បណ្តាញ​កុំព្យូទ័រ ស្ថានភាព​បច្ចុប្បន្ន​នៃ​ប្រព័ន្ធ​សុវត្ថិភាព និង​កុំព្យូទ័រ​មេ (Sever) និង​រចនាសម្ព័ន្ធ​រក្សាទុក​ទិន្នន័យ ត្រូវបាន​លើកយក​មក​សិក្សា ដោយក្រុម​ការងារ​បច្ចេកទេសផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ របស់​ក្រុមហ៊ុន FIS-LG CNS និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។ លទ្ធផល​នៃ​ការសិក្សា​នេះ នឹងត្រូវ​ប្រើប្រាស់​ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ IT សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ​មេ (MDC) និង​មជ្ឈមណ្ឌល​សង្គ្រោះ​ទិន្នន័យ (DRC) ។

ព័ត៌មានលម្អិត