+855 23 43 00 63

5

Mar, 2015

តើ​អ្នក​កំពុងស្ថិត​ក្នុងស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន​ចំពោះ​ការផ្លាស់ប្តូរ​ឬទេ?

ដោយ៖: | Tags: | មតិយោបល់: 0

ការផ្លាស់ប្តូរ​គឺជា​កក្តា​ពិត​នៃ​ជីវិត ប៉ុន្តែ​តើ​អ្នក​កំពុង​ធ្វើអ្វី​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ខ្លួន​អ្នក​ឬទេ? តើ​អ្នក​កំពុងតែ​ពុំ​ខ្វល់ខ្វាយ ហើយ​អនុញ្ញាតឱ្យ​ការផ្លាស់ប្តូរ​កើតឡើង​ចំពោះ​អ្នក​ដោយ​គ្មាន​ហេតុផល ឬមួយ​ក៏​អ្នក​កំពុងតែ​សកម្ម​ក្នុងការ​ស្វែងរក​មធ្យោបាយ​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ខ្លួន​អ្នក? មនុស្ស​មួយចំនួនធំ​គិតថា​ការផ្លាស់ប្តូរ​គឺ​លើសពី​អ្វីដែល​ពួកគាត់​អាច​គ្រប់គ្រង​បានប៉ុន្តែ​នេះ​គឺជា​ពេលវេលា​សម្រាប់​ផ្លាស់ប្តូរ​នូវ​រាល់​គំនិត​ទាំងអស់ នេះ។ នៅពេលដែល​រាល់​ការសម្រេចចិត្ត​ទាំងអស់​សម្រាប់ធ្វើ​ការផ្លាស់ប្តូរមិនបាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អ្នក( ឧទាហរណ៍ដោយសារ​ថា អ្វីៗទាំង អស់​ត្រូវបាន​សម្រេច​ដោយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់) តើ​អ្នកមាន​ប្រតិកម្ម​យ៉ាងដូចម្តេចខ្លះ​ទៅនឹង​ការផ្លាស់ប្តូរ​នោះ ហើយ​អ្នកនឹង​មាន​ផែនការ​អ្វីខ្លះ​សម្រាប់​ការផ្លាស់ប្តូរ​ដែល​ស្ថិតក្នុង​ការគ្រប់គ្រង​របស់​អ្នក? មិនមាន​អ្វី​ខុស​ទេ​សម្រាប់​ការសម្តែង​ការមិនសប្បាយចិត្ត ឬ​ការខកចិត្ត​ណាមួយ​ទាក់ទង​នឹង​ការផ្លាស់ប្តូរ។ ទាំងនេះ​គឺជា​អារម្មណ៍​ទូទៅ​របស់​មនុស្ស​គ្រប់គ្នា។ ផ្ទុយ​មកវិញ   ការស្វែងរក​វិធី​ដើម្បី​ផ្លាស់ប្តូរ​អារម្មណ៍​របស់​អ្នក​ឆ្ពោះទៅរក​ភាព​វិជ្ជមាន និង​សុទិដ្ឋិនិយម ទើប​ជា​រឿង​ដែល​សំខាន់។ សម្រាប់ព័ត៌មានលម្អិតសូមទាញយកឯកសារស្តីពី”តើអ្នកកំពុងស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបានចំពោះការផ្លាស់ប្តូរឬទេ?”

ព័ត៌មានលម្អិត

25

Feb, 2015

កិច្ច​បទ​បង្ហាញ​ស្តីពី “គុណប្រយោជន៍​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ(FMIS)”

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS (FMWG) នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានរៀបចំ​បទ​បង្ហាញ​មួយ​ស្តីអំពី “គុណប្រយោជន៍​នៃ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS)” សម្រាប់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅវេលា​ម៉ោង ៣:០០ នាទី​រសៀល​នៅ​សាលប្រជុំ​ធំ អគារ​ធំ​នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ កិច្ច​បទ​បង្ហាញ​នេះ ឯកឧត្តម​រដ្ឋមន្រ្តី​បានផ្តល់​នូវ​កិត្តិយស​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចាប់ពី​ថ្នាក់​អនុរដ្ឋលេខាធិការ​ឡើង។ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​អ្នកតំណាង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ លោក​ទីប្រឹក្សា ២ រូប​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា​និង​ក្រុមការងារ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ FIS-LG Joint Venture (Contractor)។ បទ​បង្ហាញ​បាន​ចែកចេញជា២ផ្នែក ដោយ​ផ្នែក​ទី ១ បាន​ផ្តោតទៅលើ​ទិដ្ឋភាព​រួម​នៃ​ការអនុវត្ត​គម្រោង FMIS រួមមាន​ដំណាក់កាល​អនុវត្ត​គម្រោង វឌ្ឍនភាព​របស់​គម្រោង និង​ការវិភាគ​ពី​ផលប៉ះពាល់​នៃ​ការផ្លាស់ប្តូរ ដែល​ត្រូវបាន​បង្ហាញ​ដោយ​លោក ឈា​ង យូ អនុប្រធាននាយកដ្ឋាន​ព័ត៌មានវិទ្យា និង ផ្នែក​ទី២ បាន​ផ្តោតទៅលើ ការបង្ហាញ​អំពី​ប្រព័ន្ធ FMIS ជាក់ស្តែង រួមជាមួយ​ប​នឹង​គុណប្រយោជន៍​របស់​ប្រព័ន្ធ FMIS ដែល​ត្រូវបាន​បង្ហាញ​ដោយ​លោក ម៉ៅ សត្យា ជា​ប្រធានការិយាល័យ​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា។ គោលបំណង​សំខាន់ៗនៃ​ការធ្វើ​បទ​បង្ហាញ​នេះ គឺ ទី១.កៀរគរ​ការគាំទ្រ និង​ពង្រឹង​ការចូលរួម​របស់​ថ្នាក់ដឹកនាំ​នៃ​ការអនុវត្ត​ការគ្រប់គ្រង​ការផ្លាស់ប្តូរ ទី២.បង្ហាញ​ជា​សក្ខីភាព​នៃ​វឌ្ឍនភាព និង​លទ្ធផលជាក់​ស្តែង​នៃ​ការអនុវត្ត​គម្រោង FMIS ទី៣.បង្ហាញ​អំពី​សមត្ថភាព​ដោះស្រាយបញ្ហា​គន្លឺះ​ក្នុងការ​គ្រប់គ្រង និង​អនុវត្ត​ថវិកា​តាម​ប្រព័ន្ធ FMIS ជាក់ស្តែង (FMIS System Demonstration) ទី៤.បង្ហាញ​អំពី​គុណប្រយោជន៍​នៃ​ប្រព័ន្ធ FMIS ទៅតាម​វិស័យ​គ្រប់គ្រង​របស់​ថ្នាក់ដឹកនាំ និង​ទី៥.ប្រមូលយក​អនុសាសន៍​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ធ្វើជា​ធាតុ​ចូល និង​ជា​មាគ៌ា​ក្នុងការ​បន្ត​អនុវត្ត​គម្រោង FMIS ឱ្យបាន​ជោគជ័យ។ ខ្លឹមសារ​នៃ​កិច្ច​បទ​បង្ហាញ ដំណាក់កាល និងវឌ្ឍនភាពរួមនៃការអនុវត្តគម្រោង FMIS បច្ចុប្បន្ននេះ​ក្រុមការងារ FMWG នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់ FIS-LG CNS Joint Venture បានធ្វើការ​រួមគ្នា​ក្នុងការ​កសាង​ប្រព័ន្ធ FMIS ដែល​ប្រើប្រាស់​នូវ​ផលិតផល Oracle People Soft Financial។ […]

ព័ត៌មានលម្អិត

13

Feb, 2015

ប្រកាស​ព័ត៌មាន លេខ ១១ (ខែ មករា ឆ្នាំ ២០១៥)

ដោយ៖: | Tags: | មតិយោបល់: 0

សកម្មភាពជាគន្លឹះនៅតាមដំណាក់កាលនីមួយៗ ត្រូវបានអនុវត្តស្របពេលជាមួយគ្នា ដោយពុំបានរង់ចាំរហូតដល់ដំណាក់កាលមួយចប់ទើបបន្តទៅដំណាក់កាលបន្ទាប់ឡើយ។ ដូចនេះទោះបីជាមានបញ្ហាយឺតយ៉ាវក្នុងការចុះហត្ថលេខាទទួលយកឯកសារនីតិវិធី អនុវត្តការងារអនាគត (To Be Business Process) ក៏ដោយ ក៏ពុំនាំឱ្យពន្យាពេលដល់ដំណាក់កាលបន្ទាប់ឡើយ។ ការងាររៀបចំដំឡើងប្រព័ន្ធ FMIS នៅតែបន្តដំណើរការទៅមុខតាមផែនការដែលបានគ្រោងទុក។ បច្ចុប្បន្នដំណាក់កាលស្ថាបនាប្រព័ន្ធគឺសម្រេចបានប្រមាណជា៤៦%ហើយ។ ពាក់ព័ន្ធនឹងការធើ្វសន្ធានកម្មជាមួយប្រព័ន្ធសំខាន់ៗមួយចំនួនដូចជា ប្រព័ន្ធ ASYCUDA ប្រព័ន្ធ DMFAS ប្រព័ន្ធ Payroll ប្រព័ន្ធធនាគារជាតិ និងធនាគារពាណិជ្ជ ក្រុមការងារសម្រេចបានលទ្ធផលល្អប្រសើរជាច្រើន និងកំពុងបន្តពិភាក្សាលើចំណុចមួយចំនួនទៀតទាក់ទងនឹងវិធីសាស្រ្តនៃការប្រើប្រាស់ Electronic Fund Transfer (EFT) ជាមួយក្រុមការងាររបស់ធនាគារ។ ចំណែកការធ្វើ  ខេមរយាន្តកម្មពីភាសាអង់គ្លេសសម្រាប់ប្រព័ន្ធ FMIS ក្រុមការងារ FMWGកំពុងយកចិត្តទុកដាក់ពិនិត្យមើលឡើងវិញចន្លោះខ្វះខាតឲ្យស្របតាមអត្ថន័យបច្ចេកទេស និងងាយស្រួលយល់នៅពេលដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ។ ក្រុមការងារគ្រប់គ្រងគម្រោង FMIS (FMWG) នៃនាយកដ្ឋានព័ត៌មានវិទ្យាបានគ្រោងនឹងរៀបចំធ្វើបទបង្ហាញអំពីប្រព័ន្ធ FMIS ជាក់ស្តែង រួមជាមួយនឹងគុណប្រយោជន៍នៃប្រព័ន្ធ FMIS ជូនដល់ថ្នាក់ដឹកនាំកំពូលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធទាំងអស់ ដើម្បីឲ្យយល់កាន់តែស៊ីជម្រៅអំពីប្រព័ន្ធ និងដំណើរការនៃមុខងារនីមួយៗរបស់ប្រព័ន្ធ ដើម្បីត្រៀមខ្លួនចូលរួមអនុវត្តប្រព័ន្ធ FMIS នៅខែកក្កដា ឆ្នាំ២០១៥ ខាងមុខនេះ។ ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូររួមជាមួយទីប្រឹក្សាគ្រប់គ្រងការផ្លាស់ប្តូរ និងក្រុមការងាររបស់ក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធនៅតែបន្តការងារវិភាគពីផលប៉ះពាល់នៃការផ្លាស់ប្តូរ ធ្វើយ៉ាងណាសម្រេចបាននូវលទ្ធផលលម្អិតសម្រាប់ផលប៉ះពាល់។ ក្រុមការងារក៏កំពុងសិក្សាដើម្បីក្រេបយកចំណេះដឹងលើមុខងារទាំង ៦ (សៀវភៅធំ វិភាជន៍ថវិកា គណនីត្រូវសង គណនីត្រូវទារ ការទិញ និងការគ្រប់គ្រងសាច់ប្រាក់) របស់ប្រព័ន្ធ FMIS ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹងដល់ការទំនាក់ទំនងផ្សព្វផ្សាយទៅតាមអង្គភាពពាក់ព័ន្ធទាំងអស់ ដោយនឹងផ្តោតលើការបង្ហាញពីប្រព័ន្ធ FMISជាក់ស្តែង រួមជាមួយនឹងអត្ថប្រយោជន៍លើការប្រើប្រាស់ប្រព័ន្ធ FMIS។ ការដំឡើងម៉ាស៊ីនកុំព្យូទ័រក្នុងមជ្ឍមណ្ឌលបណ្តុះបណ្តាលទាំង២ នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យមន្ត្រីបង្គោលទាំងអស់មានសម្ភារៈ និងពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការសាកល្បងប្រើប្រាស់ប្រព័ន្ធ មុនពេលអនុវត្តកម្មវិធីបណ្តុះបណ្តាល។ បច្ចុប្បន្នក្រុមហ៊ុនផ្គត់ផ្គង់បានផ្តល់វគ្គបណ្តុះបណ្តាលត្រៀមមួយចំនួនទាក់ទងនឹងការប្រើប្រាស់កម្មវិធី PeopleSoft នៃប្រព័ន្ធ FMISដល់ក្រុមការងារ FMWG ដើម្បីឲ្យក្រុមការងារបានទទួលចំណេះដឹងមូលដ្ឋានទាក់ទងនឹងការប្រើប្រាស់ប្រព័ន្ធ ដើម្បីសម្រួលដល់ការចូលរួមវគ្គ    បណ្តុះបណ្តាលស្តីអំពីការប្រើប្រាស់ប្រព័ន្ធ FMIS ជាក់ស្តែង។ ដោយឡែក ក្រុមការងារបណ្តុះបណ្តាលបានកំពុងរៀបចំផែនការបណ្តុះបណ្តាលលម្អិតទៅតាមជំហាននីមួយៗនៃផែនការដាក់ឱ្យអនុវត្តប្រព័ន្ធជាផ្លូវការនៅខែកក្កដា […]

ព័ត៌មានលម្អិត

9

Feb, 2015

របាយការណ៍​វឌ្ឍនភាព​សម្រាប់​ឆ្នាំ ២០១៤ និង ទិសដៅ​អនុវត្ត​ឆ្នាំ ២០១៥ នៃ​ការអនុវត្ត​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ

ដោយ៖: | Tags: | មតិយោបល់: 0

ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ គម្រោង​ការគ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន-វិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (Financial Management Information System ហៅ​កាត់​ថា FMIS)ត្រូវបាន​ដើរតួនាទី​យ៉ាងសំខាន់​ជា​យាន​ចម្លង​ពី​ដំណាក់កាល​ទី២ ទៅ​ដំណាក់កាល​ទី៣ គឺ​ថវិកា​ផ្សារភ្ជាប់ នឹង​គោលនយោបាយ និង​ជា​ឧបករណ៍​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​អនុវត្ត​ថវិកា​នៅ​កម្ពុជា។ ការ​អនុ-វត្ត​កិច្ចសន្យា​ផ្គត់ផ្គង់​គម្រោង​បានចាប់ផ្ដើម​នៅ​ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៣ ជាមួយ​ក្រុមហ៊ុន FIS-LG CNS Joint Venture (Contractor) ក្នុង​ទំហំ​ទឹកប្រាក់ ៩.៣៨៨.៨៨៨,៨៨ ដុល្លារ​អាមេរិក​សម្រាប់​រយៈពេល​នៃ​កិច្ចសន្យា​ចំនួន ២៦ ខែ ដែល​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៦។ ជាទូទៅ​បើ​ពិនិត្យមើល​ទៅលើ​កាលវិភាគ​នៃ​ផែនការ​គម្រោង FMIS ឃើញថា​ការអនុវត្ត​គម្រោង​មាន​ភាពយឺតយ៉ាវ​បណ្ដាលមកពី​បញ្ហា​នៃ​ការចុះហត្ថលេខា​លើ​ឯកសារ To Be Business Processes ប៉ុន្តែ​ជាក់ស្ដែង​បើ​ពិនិត្យមើល​លើ​វឌ្ឍនភាព​រួម និង សកម្ម​ភាពជាក់ស្ដែង​ឃើញថា​ពុំមាន​សញ្ញា​ជា​ហានិភ័យ​នៅឡើយ ហើយ​ការដាក់​ប្រព័ន្ធ FMIS ឱ្យ​អនុវត្ត​ដំបូង​នៅ ខែកក្កដា ឆ្នាំ ២០១៥ ក៏​អាច​សម្រេច​ទៅបាន​តាម​ការគ្រោងទុក។ សកម្ម​ភាពជា​គន្លឹះ​នៅតាម​ដំណាក់កាល​នីមួយៗ ត្រូវបាន​អនុវត្ត​ស្របពេល​ជាមួយគ្នា​ដោយ​ពុំបាន​រង់ចាំ រហូតដល់​ដំណាក់​ទី១ចប់​ទើប​បន្តទៅ​ដំណាក់កាល​បន្ទាប់​ឡើយ។ បញ្ហាយឺតយ៉ាវ​នៃ​ការកសាង​នីតិវិធី​អនុវត្ត​ការងារ អនាគត​ពុំ​នាំឱ្យ​ពន្យា​ពេល​ដល់​ដំណាក់កាល​បន្ទាប់​ឡើយ ដោយ​មូល​ហេតុថា៖ ទី១-ឯកសារ​នេះ​ត្រូវបាន​ពិនិត្យ មើល និង កែសម្រួល​ដោយ​ក្រុមការងារ FMWG, ទីប្រឹក្សា អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ក្រុម​បេសកកម្ម​របស់ IMF និង WB ទី២-ឯកសារ​នេះ​ត្រូវបាន​រៀបចំឡើង​ឱ្យ​ត្រូវតាម​ឧត្ដ​មា​នុ​វត្ត​ន៍ (International Good Practice) របស់​ប្រព័ន្ធ និង មានតែ​ពីរ​ជំហាន​នៅក្នុង​នីតិវិធី​នីមួយៗ (Add និង Confirm) តាម​អនុសាសន៍ និង ការសម្រេច​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី​នៅក្នុង​កិច្ចប្រជុំ​ថ្ងៃ ១២ ខែ មិថុនា ឆ្នាំ ២០១៤ និង       […]

ព័ត៌មានលម្អិត

21

Jan, 2015

សិក្ខាសាលា​ស្តីពី ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​លើ​ការអនុវត្ត​ប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ក្រុមការងារ​គ្រប់គ្រង​គម្រោង FMIS នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សហការ​ជាមួយ​ធនាគារពិភពលោក​បានរៀបចំ​សិក្ខាសាលា​ស្តីពី “ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​លើ​ការអនុវត្ត​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS – Financial Management Information System)” នៅ​ថ្ងៃទី ២៧-២៨ ខែវិច្ឆិកា និង​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៤ នៅវេលា​ម៉ោង ២:៣០ ដល់ម៉ោង ៥:០០ នាទី​រសៀល នៅ​សាលប្រជុំ​បន្ទប់​លេខ ១ ជាន់ផ្ទាល់ដី អគារ “ខ ” នៃ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បណ្តា​ក្រសួង-ស្ថាប័ន្ធ​ពាក់ព័ន្ធ​នឹង​ថវិកាកម្ម​វិធី​ចំនួន ១០ ធនាគារជាតិ​នៃ​កម្ពុជា ទីប្រឹក្សា​នៃ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​អ្នកតំណាង​មកពី​ធនាគារពិភពលោក។សិក្ខាសាលា​បានធ្វើ​បទ​បង្ហាញ​ដោយ​លោក​ AliHashim ​ជំនាញការ​របស់​ធនាគារពិភពលោក (WorldBank)។ សិក្ខាសាលា​នេះ​ចែកចេញជា៣វគ្គ​ដែលមាន​គោលបំណង៖ ចែករំលែក​នូវ​ចំណេះដឹង​អំពី​ការអនុវត្ត​គម្រោង FMIS ជូន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ដោយ​ផ្តោតលើ​ដំណើរការ​នៃ​មុខងារ​របស់​រតនាគារ និង​ថវិកា​នៅ ពេល​អនុវត្ត​ប្រព័ន្ធ FMIS។ ចែករំលែក​នូវ​ចំណេះដឹង​អំពី​ការធ្វើ​សន្ធានកម្ម (Interface) រវាង​ប្រព័ន្ធ FMIS ជាមួយ​ប្រព័ន្ធ​ផ្សេងៗ ជូន​ដល់​មន្ត្រី​នៃ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​នឹង ការធ្វើ​សន្ធានកម្ម​ជាមួយ​ប្រព័ន្ធ FMIS។ ចែករំលែក​នូវ​ចំណេះដឹង​អំពី​ការអនុវត្ត​គម្រោង FMIS ជូន​ដល់​មន្ត្រី​នៃ​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល​ដែល​នឹងត្រូវ​ចូលរួម​អនុវត្ត​ថវិកា​កម្មវិធី (Program Budgeting) និង​ស្ថិតក្នុង​វិស័យ​អាទិភាព​ក្នុង​ការចំណាយ​ថវិកាជាតិ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការចូលរួម​អនុវត្ត​ប្រព័ន្ធ FMIS នា​ពេលអនាគត។ សិក្ខាសាលា​ស្តីពី​ការចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​លើ​ការអនុវត្ត​ប្រព័ន្ធ FMIS មាន​ដូចខាងក្រោម៖ តម្រូវ​ការយល់​ដឹងពី​ប្រព័ន្ធ FMIS ដែល​អនុវត្តបាន​ជោគជ័យ ដូចជា តម្រូវការ​របស់​អ្នកពាក់ព័ន្ធ លក្ខណៈ​សំខាន់ៗ​នៃ​នីតិវិធី​អនុវត្ត​ការងារ និង​ប្រតិបត្តិ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​រដ្ឋាភិបាល រៀបចំ​ការទំនាក់ទំនង​ដើម្បី​បំពេញតម្រូវការ​អ្នកពាក់ព័ន្ធ​ផ្សេងៗ​គ្នា រៀបចំ​គោលនយោបាយ មុន​នឹងដាក់​ប្រព័ន្ធ​ឱ្យ​អនុវត្ត កំណត់​វិសាលភាព និង​មុខងារ​របស់​ប្រព័ន្ធ។ ចំណុច​សំខាន់ៗ​ដែល​ពាក់ព័ន្ធ​ក្នុង​ការបង្កើត​ប្រព័ន្ធ FMIS តាម​ស្តង់ដារ​អន្តរជាតិ ដូចជា ការត្រួតពិនិត្យ​ទៅលើ​ច្បាប់ និង​ទម្រង់​នៃ​ស្ថាប័ន ការ ត្រួតពិនិត្យ​និង​រចនា​នីតិវិធី​អនុវត្ត​ការងារ​នៅក្នុង​ប្រព័ន្ធ […]

ព័ត៌មានលម្អិត