+855 23 43 00 63

11

Apr, 2014

ប្រកាសព័ត៌មាន លេខ ០០២ – ខែ មេសា ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

បន្ទាប់ពីពិធីដាក់ឱ្យអនុវត្តគម្រោង FMIS កាលពីថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន PFMRP   ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសហការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធ  FMIS (FIS-LG CNS Joint Venture) ដោយធ្វើការជា “ក្រុមការងាររួម” របស់គម្រោង FMIS ( FMIS Joint Team)។ បច្ចុប្បន្នក្រុមការងាររួម បាននឹងកំពុងអនុវត្តការងារជាច្រើន ជាពិសេសទាក់ទងនឹងនីតិវិធីអនុវត្តការងារ ការគ្រប់គ្រងការផ្លាស់ប្តូរ ការរៀបចំមាតិកាគណនី ចំណាត់ថ្នាក់ថវិកា សិក្ខាសាលា ការបណ្តុះបណ្តាល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធ FMIS ដោយបានយល់ស្របលើការ   ជ្រើសរើសទីតាំងរបស់មជ្ឈមណ្ឌលទិន្នន័យ និងមជ្ឈមណ្ឌលសង្រ្គោះទិន្នន័យ។ យើងនឹងចាប់ផ្តើមស្ថាបនាមជ្ឈមណ្ឌលទិន្នន័យរបស់យើងក្នុងត្រីមាសទី ២ ឆ្នាំនេះ នៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ទន្ទឹមនឹងនេះ ព្រឹត្តិបត្រព័ត៌មានដំបូងសម្រាប់គម្រោង FMIS នឹងចេញផ្សាយជូនដល់នាយកដ្ឋានពាក់ព័ន្ធទាំងអស់ ហើយនឹងមានព្រឹត្តិបត្រព័ត៌មានលេខក្រោយៗទៀត ដើម្បីផ្តល់ជូនមន្រ្តីនៃក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុទាំងអស់ នូវព័ត៌មាន បច្ចុប្បន្នភាពស្តីពីវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ការចែករំលែកចំណេះដឹង និងអត្ថបទសិក្សា (Case Studies) ពីប្រទេសផ្សេងៗនៅក្នុងតំបន់ និងសកលលោកជុំវិញការអនុវត្ត និងប្រើប្រាស់ប្រព័ន្ធ FMIS។ ក្រុមការងាររួមរបស់គម្រោង FMIS បានរៀបចំសិក្ខាសាលា និងការបណ្តុះបណ្តាលជាបន្តបន្ទាប់ទៅតាមផែនការ ដែលមានគោលដៅរៀបចំឡើងសម្រាប់ក្រុមការងាររបស់គម្រោងឱ្យទទួលបាននូវព័ត៌មាន និងចំណេះដឹងគ្រប់គ្រាន់ក្នុងការអនុវត្តគម្រោងប្រកបដោយជោគជ័យ។ សិក្ខាសាលាដំបូងស្តីពី “វិធីសាស្រ្តការគ្រប់គ្រងការផ្លាស់ប្តូរ និងបណ្តុះបណ្តាលសម្រាប់គម្រោង FMIS” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៤ ដែលមានការចូលរួមពីប្រធាន អនុប្រធានរតនាគារ រាជធានី-ខេត្ត និងក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូររបស់គម្រោង FMIS។ បន្ទាប់ពីសិក្ខាសាលាដំបូងខាងលើនេះ ក្រុមការងាររួមរបស់គម្រោង FMIS នឹងមានសិក្ខាសាលាមួយទៀតស្តីពី “FMIS […]

ព័ត៌មានលម្អិត

10

Apr, 2014

ការជួប​ជាមួយ​ថ្នាក់ដឹកនាំ​គាំទ្រ​គម្រោង FMIS

ដោយ៖: | Tags: | មតិយោបល់: 0

កាលពី​ថ្ងៃទី០១ ដល់ ៨ ខែ មេសា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ប្តូរ​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​រួមជាមួយ​ក្រុមការងារ​គ្រប់គ្រង​ការផ្លាស់ FMWG បាន​ជួប និង​សុំ​អនុ​សា​ន៍​ជាមួយ ឯកឧត្តម​រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឯកឧត្តម​អគ្គនាយក និង ប្រធាន​នាយកដ្ឋាន​គន្លឹះ នៃ​ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ ដែលជា​ថ្នាក់ដឹកនាំ​គាំទ្រ​ចម្បង​របស់​គម្រោង FMIS (FMIS Project’s Sponsors) ។ ការចុះ​ជួប​នេះ ក្នុង​គោលបំណង​ពិភាក្សា​ស្វែងយល់​ពី​ចក្ខុវិស័យ និង ការរំពឹងទុក​របស់​ថ្នាក់ដឹកនាំ​គាំទ្រ​ចំពោះ​គម្រោង FMIS ដែលជា​កត្តា​សំខាន់​សម្រាប់​ការគាំទ្រ​ដល់​គម្រោង​ឱ្យ​ឈានឆ្ពោះ​ទៅមុខ និង ទទួលបាន​ជោគជ័យ។ ក្រុមការងារ​បានទទួល​នូវ​លទ្ធផល​ដ៏​គួរឱ្យ​កត់សំគាល់​ពី​ថ្នាក់ដឹកនាំ​គាំទ្រ​គម្រោង​ទាំងអស់ ជាពិសេស​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​ឯកឧត្តម​រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយបាន​បង្ហាញ​នូវ​ការជឿជាក់​លើ​ភាពជោគជ័យ​នៃ​គម្រោង ដែល​នេះ​គឺជា​សក្ខីភាព​នៃ​ភាពជោគជ័យ​ពិត​ប្រា​ដ​មួយ សម្រាប់​ទទួលបាន​នូវ​ភាពជោគជ័យ​ជាបន្តបន្ទាប់​នៅពេលអនាគត​ក្នុងការ​អនុវត្ត​គម្រោង FMIS ។

ព័ត៌មានលម្អិត

8

Apr, 2014

សិក្ខាសាលា​ក្នុង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) សម្រាប់​ការគ្រប់គ្រង​ការផ្លាស់ប្តូរ

ដោយ៖: | Tags: | មតិយោបល់: 0

នៅក្នុង​ខែ មេសា ឆ្នាំ ២០១៤ នឹងមាន​រៀបចំ​សិក្ខាសាលា​ចំនួន​ពីរ ស្ដីពី​វិធីសាស្រ្ត​ក្នុងការ​គ្រប់គ្រង​ការផ្លាស់ប្ដូរ​និង​ការបណ្ដុះបណ្ដាល​សម្រាប់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS Change Management and Training Methodology) និង​ស្ដីពី​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ និង PeopleSoft (Introduction on FMIS System and PeopleSoft) ដែល​គាំទ្រ​ដល់​ការអនុវត្ដ គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ។ ១). សិក្ខាសាលា​ស្ដីពី​វិធីសាស្រ្ត​ក្នុងការ​គ្រប់គ្រង​ការផ្លាស់ប្ដូរ​និង​ការបណ្ដុះបណ្ដាល​សម្រាប់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS Change Management and Training Methodology) សិក្ខាសាលា​នឹង​ប្រព្រឹត្តទៅ​មាន​រយៈពេល ១ថ្ងៃ គឺ​នៅ​ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៤ ដែល​អង្គសិក្ខាសាលា​ផ្ដោតជាសំខាន់​លើ​ការគ្រប់គ្រង​ការផ្លាស់ប្ដូរ​និង​ការបណ្ដុះបណ្ដាល សម្រាប់​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ការទំនាក់ទំនង ការត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការផ្លាស់ប្តូរ ការវិភាគ​លើ​ផលប៉ះពាល់​នៃ​ការផ្លាស់ប្ដូរ ។ អង្គសិក្ខាសាលា​ក​នឹងមាន​ការចូលរួម​ពីសំណាក់ ក្រុមការងារ​គ្រប់គ្រង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ (FMWG) ទទួលបន្ទុក​ផ្នែកការ​គ្រប់គ្រង​ការផ្លាស់ប្ដូរ និង​ផ្នែក​បណ្ដុះបណ្ដាល ព្រមជាមួយ​លោក/លោកស្រី ប្រធាន/អនុប្រធាន មន្ទីរ​រតនាគារ​ខេត្ត​ទាំងអស់ ដែលជា​ដើរតួ​ជា​តំណាង​សម្រាប់​ការទំនាក់ទំនង​និង​ផ្សព្វផ្សាយ​ទៅតាម​បណ្ដា​ខេត្ត​នីមួយៗ ។ ២). សិក្ខាសាលា ស្ដីពី​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ និង PeopleSoft (Introduction on FMIS System and PeopleSoft) សិក្ខាសាលា​នឹង​ប្រព្រឹត្តទៅ​មាន​រយៈពេល ៥ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៤ ដល់ ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១៤ និង ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៤ ដល់ […]

ព័ត៌មានលម្អិត

31

Mar, 2014

ការចុះ​ធ្វើ​សម្រង់​មតិ​លើ​នីតិវិធី​អនុវត្ត​ការងារ​និង​ការគ្រប់គ្រង​ការផ្លាស់ប្ដូរ របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ជាមួយ​រតនាគារ​ខេត្តបន្ទាយមានជ័យ

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​ថ្ងៃទី ២៧-២៨ ខែ មីនា ឆ្នាំ ២០១៤ មាន​ការចុះ​ធ្វើ​សម្រង់​មតិ​ស្ដីពី​នីតិវិធី​អនុវត្ត​ការងារ​និង​ការគ្រប់គ្រង​ការផ្លាស់ប្ដូរ​ជាមួយ​រតនាគារ​ខេត្តបន្ទាយមានជ័យ របស់​ក្រុមការងារ​នៃ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ក្រោម​ការចូលរួម​កិច្ចសសហការ​ពី​ក្រុមការងារ​គ្រប់គ្រង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ(FMWG)។ ការចុះ​សម្រង់​មតិ​មានការ​ចូលរួម​សហការ និង​ផ្ដល់ព័ត៌មាន​យ៉ាង​ពេញលេញ​ពីសំណាក់ លោកប្រធាន លោកអនុប្រធាន និង​មន្ត្រី​នៃ​រតនាគារ​ខេត្តបន្ទាយមានជ័យ ។

ព័ត៌មានលម្អិត

31

Mar, 2014

ការចុះ​ធ្វើ​សម្រង់​មតិ​លើ​នីតិវិធី​អនុវត្ត​ការងារ​និង​ការគ្រប់គ្រង​ការផ្លាស់ប្ដូរ របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ជាមួយ​រតនាគារ​ខេត្តកណ្ដាល

ដោយ៖: | Tags: | មតិយោបល់: 0

នៅ​ថ្ងៃទី ២៤-២៥ ខែ មីនា ឆ្នាំ ២០១៤ មាន​ការចុះ​ធ្វើ​សម្រង់​មតិ​ស្ដីពី​នីតិវិធី​អនុវត្ត​ការងារ​និង​ការគ្រប់គ្រង​ការផ្លាស់ប្ដូរ​ជាមួយ​រតនាគារ​ខេត្តកណ្ដាល របស់​ក្រុមការងារ​នៃ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (FMIS) ក្រោម​ការចូលរួម​កិច្ចសហការ​ពី​ក្រុមការងារ​គ្រប់គ្រង​គម្រោង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ(FMWG)។ ការចុះ​សម្រង់​មតិ​មានការ​ចូលរួម​សហការ និង​ផ្ដល់ព័ត៌មាន​យ៉ាង​ពេញលេញ​ពីសំណាក់ លោកស្រី​ប្រធាន លោក/លោកស្រី អនុប្រធាន និង​មន្ត្រី​នៃ​រតនាគារ​ខេត្តកណ្ដាល ។

ព័ត៌មានលម្អិត