+855 23 43 00 63

4

Dec, 2018

តំណាងក្រុមការងារគ្រប់គ្រងគម្រោង FMISចូលរួមធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី ការបញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធ FMIS រៀបចំដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

ដោយ៖: | Tags: | មតិយោបល់: 0

(សៀមរាប)៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០១៨ នេះ តំណាងក្រុមការងារគ្រប់គ្រងគម្រោង FMIS បានចូលរួមធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)” ដែលរៀបចំដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគារអប្សរាអង្គរ ខេត្តសៀមរាប។

ឯកឧត្ដម សេង សត្តា អគ្គនាយករដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានក្រុមការងារការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈស្ដីទី បានធ្វើរបាយការណ៍សង្ខេបស្ដីពីការអនុវត្តប្រព័ន្ធ FMIS និងការត្រៀមខ្លួនក្នុងការប្រើប្រាស់ប្រព័ន្ធ FMIS របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនៅឆ្នាំ ២០១៩ ខាងមុខនេះ។ បន្ថែមពីនេះ ឯកឧត្ដម ក៏បានផ្ដល់ជាអនុសាសន៍ដល់មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវចាប់ផ្ដើមពិនិត្យ និងសិក្សាទៅលើការសម្រូលនីតិវិធីអនុវត្តការងារបច្ចុប្បន្ន ដើម្បីធានាឱ្យបានការអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា និងស្របទៅតាមការអនុវត្តប្រព័ន្ធ FMIS ផងដែរ។

តំណាងក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលជាគ្រូឧទ្ទេស បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយទៅលើវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS, មុខងារទាំង ៦ របស់ប្រព័ន្ធ FMIS និង នីតិវិធីអុវត្តការងារលើមុខងាររបស់ប្រព័ន្ធ FMIS ជាមួយនឹងនីតិវិធីអុវត្តការងារបច្ចុប្បន្ន ដែលនឹងត្រូវអនុវត្តដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នាឆ្នាំ ២០១៩ ខាងមុខនេះ ។