+855 23 43 00 63

31

Dec, 2017

ព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១៣ — ខែធ្នូ ឆ្នាំ២០១៧

ដោយ៖: | Tags: , , , | មតិយោបល់: 0

ឆ្នាំ២០១៨ កំពុងគៀកខិតមកដល់ លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបាន និងកំពុងធ្វើការងារយ៉ាងសកម្មដើម្បីត្រៀមលក្ខណៈក្នុងការដាក់ប្រព័ន្ធ FMIS ទៅកាន់ក្រសួង-ស្ថាប័ន ទាំង១០ ឱ្យអនុវត្តនៅក្នុងពេលឆាប់ៗនេះ។

សម្រាប់ព្រឹត្តិបត្រព័ត៌មាននៅចុងឆ្នាំ ២០១៧ នេះនឹងបង្ហាញពីការងារដែលក្រុមការងារសម្រេចបាន ក្នុងត្រីមាសចុងក្រោយ ដែលជាពេលវេលាមួយ យ៉ាងសំខាន់ ក្នុងការកៀរគរការគាំទ្រពីអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីនៅតាមក្រសួង-ស្ថាប័ន ដែលនឹងត្រូវចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធ FMIS នៅឆ្នាំ២០១៨ ក៏ដូចជាក្រសួង-ស្ថាប័ន ដែលត្រូវអនុវត្តគម្រោង FMIS នៅឆ្នាំបន្តបន្ទាប់ផងដែរ។

មាតិកា៖

– ប្រសាសន៍ល្អៗក្នុងសិក្ខាសាលាអន្តរជាតិ
– វគ្គបណ្តុះបណ្តាលមន្ត្រីប្រើប្រាស់ប្រព័ន្ធ FMIS នៃក្រសួងស្ថាប័នទាំង១០
– គណៈប្រតិភូចិនមកសិក្សាស្វែងយល់ពីប្រព័ន្ធ FMIS របស់កម្ពុជា
– បេសកកម្មរបស់ IMF នៅកម្ពុជា
– ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាស
– ក្រសួង-ស្ថាប័នអស់មន្ទិលសង្ស័យក្រោយការពិភាក្សា
– មុខងារថ្មីទាំង៤នៅក្នុងប្រព័ន្ធ FMIS
– សង្ខេបមុខងារទិញ
– សកម្មភាពផ្សេងៗរបស់ក្រុមការងារ
– កត្តាជំរុញការផ្លាស់ប្ដូរក្នុងវិស័យសាធារណៈ
– ទំព័រសំណួរ-ចម្លើយ

លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០១៣ – ខែ ធ្នូ ឆ្នាំ ២០១៧ បានពីទំព័រនេះ៖ http://fmis.mef.gov.kh/contents/uploads/2018/01/Newsletter-13-kh.pdf