+855 23 43 00 63

10

Jun, 2014

ព្រឹត្តិបត្រ​ព័ត៌មាន​គម្រោង FMIS ចេញផ្សាយ​លេខ ០០២ – ខែ មិថុនា ឆ្នាំ ២០១៤

ដោយ៖: | Tags: | មតិយោបល់: 0

បច្ចុប្បន្នយើងកំពុងស្ថិតក្នុងដំណាក់កាលស្វែងយល់ស៊ីជម្រៅនៃគម្រោង FMIS ដែលបាននឹងកំពុងចាប់ផ្តើមវិភាគលើតម្រូវការសម្រាប់ការរៀបចំ និងចងក្រងនីតិវិធីអនុវត្តការងារនាពេលអនាគត ។ មានសកម្មភាពគន្លឹះជាច្រើនដែលយើងកំពុងអនុវត្ត ដូចជាការបណ្តុះបណ្តាលក្រុមការងារគម្រោង FMIS ការអនុវត្តសកម្មភាព ទំនាក់ទំនងផ្សព្វផ្សាយពីគម្រោង FMIS និងការបង្កើតនូវមជ្ឈដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធ សាកល្បង   ប្រើប្រាស់ប្រព័ន្ធ និងបណ្តុះបណ្តាលផ្សេងៗ ដែលសកម្មភាពទាំងនេះត្រូវអនុវត្តក្នុងពេលដំណាលគ្នា ។

ព្រឹត្តិបត្រព័ត៌មានលេខ ០០២ បន្តផ្តល់ជូននូវបច្ចុប្បន្នភាពព័ត៌មានអំពីព្រឹត្តិការណ៍ថ្មីៗ ដែលពាក់ព័ន្ធនឹងការអនុវត្តគម្រោង FMIS ។ យើងសង្ឃឹមថា មន្រ្តីទាំងអស់នឹងចូលចិត្តអានព្រឹត្តិបត្រព័ត៌មាននេះ ចូលរួមទំនាក់ទំនងផ្តល់ជាយោបល់ និងមតិឆ្លើយតបមកក្រុមការងារយើងខ្ញុំ ។

មាតិកា៖

  • បញ្ចប់ផែនការគ្រប់គ្រងគម្រោង FMIS
  • កំពុងបញ្ចប់នីតិវិធីអនុវត្តការងារបច្ចុប្បន្ន
  • ផ្តោតលើនីតិវិធីអនុវត្តការងារ
  • ចាប់ផ្តើមសកម្មភាពរៀបចំផែនការយុទ្ធសាស្រ្ត  កែសម្រួល និងសម្អាតទិន្នន័យសម្រាប់ដាក់ចូលប្រព័ន្ធ FMIS
  • ពង្រឹងសកម្មភាព និងបណ្តាញទំនាក់ទំនងផ្សព្វផ្សាយ
  • បានរៀបចំសិក្ខាសាលាអំពី FMIS ចំនួន ៣ លើក
  • ព្រឹត្តិការណ៍បន្ទាប់
  • សកម្មភាពលម្អិតនៅក្នុងដំណាក់កាលស្វែងយល់ស៊ីជម្រៅ
  • ដំណើររឿងជោគជ័យ

លោកអ្នកអាចទាញយកព្រឹត្តិបត្រព័ត៌មានគម្រោង FMIS ចេញផ្សាយលេខ ០០២ – ខែ មិថុនា ឆ្នាំ ២០១៤ បានពីទំព័រនេះ៖
http://fmis.mef.gov.kh/documents-and-publications/newsletters/