+855 23 43 00 63
slide-bg-2
slide-bg-3
slide-bg-1

ព័ត៌មានបច្ចុប្បន្នភាព

វីដេអូឃ្លីប

ប្រព័ន្ធ FMIS គឺជាគន្លឹះដ៏សំខាន់ក្នុងការពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុនៅកម្ពុជា

សម្រាប់វីដេអូឃ្លីបជាច្រើនទៀត
សូមចូលទៅកាន់ទំព័រ YOUTUBE របស់គម្រោង FMIS ៖

អំពីគម្រោង FMIS

ដោយជាផ្នែកមួយនៃការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានផ្តួចផ្តើមបង្កើតនូវកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) និងបានដាក់ឲ្យអនុវត្តជាផ្លូវការនៅក្នុងខែធ្នូ ឆ្នាំ២០០៤ ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីជួយជំរុញឱ្យអភិបាលកិច្ចល្អ និង តម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ កាន់តែមានភាពប្រសើរឡើង ជាពិសេសការចំណាយថវិកាជាតិ ដែលនឹងត្រូវកែលម្អការគ្រប់គ្រង និង    គណនេយ្យភាពឱ្យមានលក្ខណៈស្តង់ដារ ក្នុងការប្រើប្រាស់នូវធនធានរបស់រដ្ឋាភិបាលទាំងចរន្ត និងមូលធនប្រកបដោយប្រសិទ្ធភាព។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍន៍ប្រទេស ដែលក្នុងនោះមានជំហានមូលដ្ឋានសំខាន់ៗចំនួនបួន (១) បង្កើនភាពជឿទុកចិត្តនៃថវិកា (២) បង្កើនគណនេយ្យភាពហិរញ្ញវត្ថុ (៣) លើកកម្ពស់ការផ្សាភ្ជាប់គោលនយោបាយជាមួយនឹងថវិកា និង (៤) បង្កើនគណនេយ្យភាពលើសមទ្ធិផលការងារ។ គោលបំណងជំហានទីមួយ (ភាពជឿទុកចិត្តបាននៃថវិកា) ត្រូវបានអនុវត្តសម្រេចយ៉ាងជោគជ័យទៅតាមផែនការដែលបានគ្រោងទុក និងបានបន្តចូលជំហានមូលដ្ឋានទីពីររបស់កម្មវិធី PFM (បង្កើនគណនេយ្យភាពហិរញ្ញវត្ថុ) ដែលបានដាក់ឲ្យដំណើរការក្នុងឆ្នាំ២០០៨។ ស្ថិតក្នុងជំហានមូលដ្ឋានទីពីរនេះ គម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) បានបង្កើតឡើង ដើម្បីដើរតួជាធាតុដ៏សំខាន់មួយក្នុងការគាំទ្រយ៉ាងពេញទំហឹងដល់  PFMRP ។

ការងារសំខាន់របស់គម្រោង FMIS គឺដើម្បីធ្វើការកែលម្អនូវការទទួលព័ត៌មានហិរញ្ញវត្ថុ និងការផ្តល់សេវាកម្មលើវិស័យ

គោលដៅចម្បងរបស់ការអនុវត្តគម្រោងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) គឺដើម្បីគាំទ្រ ជំរុញ និង ពន្លឿនសកម្មភាពទូទៅរបស់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) នៅគ្រប់ដំណាក់កាល ដោយបង្កើននូវគណនេយ្យភាព ប្រសិទ្ធភាព ភាពស័ក្កិសិទ្ធិ និងការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលនឹងផ្ដល់នូវព័ត៌មានចំណូលចំណាយថវិកាគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលា និងនៅក្នុងរយៈពេលវែង ប្រព័ន្ធ FMIS នឹងផ្តល់នូវការប្រើស្វ័យប្រវត្តិកម្មលើការធ្វើផែនការថវិកា ការធ្វើនីយកម្មថវិកា និងការអនុវត្តថវិកា ដែលជួយឱ្យប្រព័ន្ធគ្រប់គ្រងកាន់តែមានប្រសិទ្ធភាពខ្ពស់។ យើងនឹងមានដំណាក់កាលទី២ នាពេលអនាគត ដោយមុខងារបន្ថែមនឹងត្រូវបញ្ជូលបន្ថែមទៅក្នុងប្រព័ន្ធ FMIS សម្រាប់គ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅគ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ហើយក៏អាចឈានទៅដល់គ្រប់ស្ថាប័នរដ្ឋាភិបាលថ្នាក់ក្រោមជាតិផងដែរ ។

FMIS គឺជាការធ្វើសមាហរណកម្មស្វ័យប្រវត្តិកម្មនូវដំណើរការការងារការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដែលបច្ចុប្បន្នកំពុងធ្វើដោយដៃ ដោយគ្របដណ្តប់ទាំងការធ្វើនីយកម្មថវិកា ការអនុវត្តថវិកា គណនេយ្យ របាយការណ៍ ការត្រួតពិនិត្យ និងការធ្វើសវនកម្ម។ ប្រព័ន្ធនេះនឹងគ្របដណ្តប់លើសពីកម្មវិធីកុំព្យូទ័រ និងឧបករណ៍កុំព្យូទ័រ ដោយ រាប់បញ្ជូលទាំងធនធានមនុស្ស អង្គភាព និងការគ្រប់គ្រងការផ្លាស់ប្តូរ ដែលនឹងនាំមកនូវនីតិវិធីអនុវត្តការងារថ្មី។ ផលប្រយោជន៍រំពឹងទុកពីប្រព័ន្ធ FMIS នឹងជួយពង្រឹងដល់ការអនុវត្តថវិកាតាមរយៈ ការចំណាយដោយស្វ័យប្រវត្តិតាមប្រព័ន្ធកុំព្យូទ័រ ការទទួលចំណូល (ការប្រមូល និង ប្រាក់បញ្ញើសម្រាប់ចំណូលមិនមែនសារពើពន្ធ ព្រមទាំងភ្ជាប់ជាមួយប្រព័ន្ធចំណូលពន្ធដារ ពន្ធគយ និង គ្រប់គ្រងបំណុល) គណនេយ្យ និង…

យុទ្ធសាស្ត្ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញការអនុវត្តជាពីរដំណាក់កាល ដែលការអនុវត្តក្នុងដំណាក់កាលទី១របស់ប្រព័ន្ធ FMIS ផ្តោតសំខាន់តែលើមុខងាររតនាគារ ដោយអនុញ្ញាតដល់ការធ្វើប្រតិបត្តិការថវិកា និងធានាចំណាយ ។ វិសាលភាពនឹងត្រូវពាក់ព័ន្ធជាមួយអគ្គនាយដ្ឋានគន្លឹះរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានរតនាគារជាតិ ថវិកា រដ្ឋបាលហរិញ្ញវត្ថុថ្នាក់ក្រោមជាតិ សវនក្មផ្ទៃក្នុង និង អគ្គាធិការដ្ឋាន) និង រតនាគាររាជធានី-ខេត្តទាំង ២៥ ។ មុខងាររបស់ប្រព័ន្ធ FMIS ដែលនឹងត្រូវអនុវត្តក្នុងដំណាក់កាលនេះរួមមាន៖

ដើម្បីឱ្យមានភាពស័ក្កិសិទ្ធិក្នុងការគ្រប់គ្រង និងអភិបាលកិច្ចគម្រោង ហើយឈានឆ្ពោះទៅដល់គោលដៅចុងក្រោយ ដែលជាការអនុវត្តគម្រោង FMIS ប្រកបដោយភាពជោគជ័យនោះ រចនាសម័្ពន្ធគម្រោង FMIS ត្រូវបានបែងចែកជាខ្សែបន្ទាត់ការងារ ដោយបង្កើតឡើងដើម្បីឱ្យត្រូវតាមតម្រូវការនៃការគ្រប់គ្រងគម្រោង FMIS។

ការរៀបរាប់លម្អិតរបស់ខែ្សបន្ទាត់ការងារនីមួយៗមានដូចខាងក្រោម៖
១. ការិយាល័យគ្រប់គ្រងគម្រោង (Project Management Office)
២. ខ្សែបន្ទាត់ការងារសម្រាប់នីតិវិធីអនុវត្តការងារ
៣. ខ្សែបន្ទាត់ការងារសម្រាប់ការគ្រប់គ្រងការផ្លាស់ប្តូរ
៤. ការអភិវឌ្ឍ និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ
៥. ការបណ្តុះបណ្តាល
៦. ការអនុវត្ត និងដាក់ប្រព័ន្ធឱ្យប្រើប្រាស់ (IR) និង ការទ្រទ្រង់ និងថែទាំ (SM)

រចនាសម្ព័ន្ធគ្រប់គ្រងគម្រោង FMIS ផ្តល់នូវរចនាសម្ព័ន្ធធនធានមនុស្សសម្រាប់គម្រោង FMIS ដែលបង្ហាញពីរចនាសម្ព័ន្ធគ្រប់គ្រង តួនាទី និង ការជាប់ទាក់ទងគ្នានៃក្រុមការងាររបស់គម្រោង។ ដើម្បីឱ្យមានភាពស័ក្កិសិទ្ធិក្នុងការគ្រប់គ្រង និងអភិបាលកិច្ចគម្រោង ហើយឈានឆ្ពោះទៅដល់គោលដៅចុងក្រោយ ដែលជាការអនុវត្តគម្រោង FMIS ប្រកបដោយភាពជោគជ័យនោះ រចនាសម្ព័ន្ធគ្រប់គ្រងគម្រោងត្រូវបានបង្កើតឡើង ឱ្យត្រូវតាមតម្រូវការគ្រប់គ្រងគម្រោង FMIS ទាំងមូល ។

ស្របតាមគោលបំណងនៃការអនុវត្តការងាររួមគ្នា “ក្រុមការងាររួមមួយ (Joint Team)” ដែលមានក្រុមការងាររបស់ក្រុមហ៊ុន FIS-LG CNS និងរបស់…

បណ្តាញសង្គម FACEBOOK