កិច្ចប្រជុំជាមួយនឹងមន្ត្រីជំនាញនៃធនាគារពិភពលោក ពីចម្ងាយតាមរយៈកម្មវិធី Cisco Webex
កាលពីព្រឹកថ្ងៃ ០៨ ខែ មិថុនា ឆ្នាំ ២០២០ ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានជួបប្រជុំជាមួយនឹងមន្ត្រីជំនាញនៃធនាគារពិភពលោក ពីចម្ងាយតាមរយៈកម្មវិធី Cisco Webex ក្រោមការដឹកនាំរបស់ឯកឧត្តមអគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអនុប្រធានក្រុមការងារគ្រប់គ្រងគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិភាក្សាពី វឌ្ឍនភាព បញ្ហាប្រឈម និងផែនការសកម្មភាព នៃការកែសម្រួលនីតិវិធីអនុវត្តការងារ ។[/vc_column_text][/vc_column][/vc_row]