
12
Jan, 2018
កិច្ចប្រជុំស្តីពីការដាក់ដេញថ្លៃឧបករណ៍សម្រាប់ប្រព័ន្ធ FMIS
លេខាធិកាដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកិច្ចប្រជុំជំហានដំបូងជាមួយក្រុមហ៊ុនទទួល លើការដេញថ្លៃមជ្ឈមណ្ឌលទិន្នន័យកណ្តាល (Data Center) សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី២ នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងពិភាក្សាជាមួយក្រុមហ៊ុនពីការកំណត់តម្រូវការនិងលក្ខខណ្ឌពិសេសៗរបស់មជ្ឈមណ្ឌលទិន្នន័យកណ្តាលដែលក្រុមការងារ ត្រូវការ និងជាឱកាសដល់ក្រុមហ៊ុនទាំងអស់លើកឡើងសំណួរប្រសិនបើមាន។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងតំណាងក្រុមហ៊ុនមួយចំនួន ដូចជា ក្រុមហ៊ុន Biplan Global, Te Aik Hong, CITOO Solution PTE, First Cambodia, NTT, ARCTIC, Power Com, FPT, SunWest, HPT, TAH, SBK, និង ក្រុមហ៊ុន Campura។
គួរបញ្ជាក់ថា ការដេញថ្លៃលើមជ្ឈមណ្ឌលទិន្នន័យកណ្តាលនឹងត្រូវបញ្ចប់នៅថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៨ ដែលឧបករណ៍ទាំងអស់នេះ នឹងមកគាំទ្រដល់ការអនុវត្តគម្រោងនៅជំហានទី២ ដែលនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការឆ្នាំ២០១៨នេះ នៅក្រសួងចំនួន១០ និងអាណាប័កផ្ទេរសិទ្ធិចំនួន១៣ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន បន្ថែមលើមជ្ឈមណ្ឌលទិន្នន័យដែលមានស្រាប់។