+855 23 43 00 63

12

Jul, 2018

ប្រកាសព័ត៌មាន លេខ ៥១ (ប្រចាំខែ មិថុនា ២០១៨)

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចប់ការរៀបចំវគ្គបណ្តុះបណ្តាលបំប៉នបន្ថែមជូនដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៃក្រសួង-ស្ថាប័នទាំង ១០ព្រមទាំងអង្គភាពថវិកាជាអាណាប័កផ្ទេរសិទិ្ធពេញលេញដែលកំពុងប្រើប្រាស់ប្រព័ន្ធ FMIS ជំហានទី២។ ក្រុមការងារក៏បានចូលរួមធ្វើបទបង្ហាញស្តីពីការបញ្ជ្រាបការយល់ដឹងពីប្រព័ន្ធ FMIS ជូនមន្ត្រីរដ្ឋបាលកណ្តាល និងមន្រ្តីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ដែលបានប្រព្រឹត្តិទៅនៅទីរួមខេត្តសៀមរាប។ ក្រុមការងារក៏បាននិងកំពុងរៀបចំធ្វើឱ្យប្រសើរឡើងនូវ មជ្ឈមណ្ឌល ទិន្នន័យថ្មីដែលទាន់សម័យនិងកាន់តែមានសុវត្ថិភាព។

  • ការគ្រប់គ្រងមុខងារប្រព័ន្ធ FMIS

ជាមួយគ្នានេះ ក្រុមការងារមុខងារប្រព័ន្ធ FMIS បានបន្តការទ្រទ្រង់ គាំទ្រ និងដោះស្រាយបញ្ហាជាច្រើនក្នុងពេលប្រើប្រាស់ប្រព័ន្ធ FMIS ដែលបានលើកឡើងដោយអ្នកប្រើប្រាស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមប្រព័ន្ធ HelpDesk។

  • ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ FMIS

ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធ បានបន្តការចុះដំឡើងសម្ភារបច្ចេកវិទ្យាព័ត៌មាន     នៅក្នុងទូម៉ាស៊ីនមេ (Rack)  ប្រព័ន្ធបណ្តាញបច្ចេកវិទ្យាព័ត៌មាន និងខ្សែបណ្តាញអគ្គិសនី សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ដែលមកដល់ពេលនេះក្រុមការងារកំពុងតបណ្តាញសម្រាប់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ និងបន្តដំណើរទៅខេត្តផ្សេងទៀតជាបន្តបន្ទាប់។ ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារបានបន្តសកម្មភាពតភ្ជាប់ បណ្តាញ Wall Point សម្រាប់ក្រសួង-ស្ថាប័នចំនួន១០ថ្មី ដែលមកទល់ពេលនេះ គឺបានបញ្ចប់ក្រសួងពាណិជ្ជកម្ម និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងកំពុងដំឡើងសម្រាប់ក្រសួងទេសចរណ៍ និងគ្រោងសម្រាប់ ក្រសួង-ស្ថាប័នដែលនៅសេសសល់ជាបន្តបន្ទាប់។

  • ការគ្រប់គ្រងការផ្លាស់ប្តូរ

សម្រាប់ក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានរៀបចំ និងសរសេរអត្ថបទព័ត៌មានផ្សព្វផ្សាយពីបច្ចុប្បន្នភាពរបស់គម្រោង FMIS ដល់អ្នកប្រើប្រាស់ទាំងអស់ និងអ្នកពាក់ព័ន្ធផ្សេងៗតាមរយៈគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមរបស់ FMIS ។     ទន្ទឹមនឹងនេះផងដែរ ក្រុមការងារក៏បានធ្វើការប្រាស្រ័យទាក់ទង ជាមួយអ្នកប្រើប្រាស់ ក្នុងន័យគាំទ្រដល់ការប្រើប្រាស់ប្រព័ន្ធឱ្យបាន រលូន។     ក្រុមការងារបានធ្វើការផ្សព្វផ្សាយវីដេអូស្តីពីរបៀបប្តូរលេខសម្ងាត់ពេលភ្លេចលេខ សម្ងាត់ចាស់ សម្រាប់ប្រព័ន្ធ FMIS ដើម្បីជាជំនួយស្មារតីបន្ថែមដល់អ្នកប្រើប្រាស់ប្រព័ន្ធ FMIS នឹងរៀបចំសិក្សាប្រៀបធៀបពីកម្រិតនៃការទទួលយកការផ្លាស់ប្តូរ របស់ក្រសួង-ស្ថាប័ន   ផងដែរ។ ការងារបន្ថែមពីលើនេះក្រុមការងារគ្រប់គ្រងការផ្លាស់ប្តូរបានប្រមូលចងក្រងនីតិវិធី អនុវត្តការងាររបស់ មន្ទីរសេដ្ឋកិច្ចនិង- ហិរញ្ញវត្ថុ  និងក្រសួង-ស្ថាប័ន១០ថ្មីដើម្បីបញ្ជូនទៅក្រុមការងារមុខងារប្រព័ន្ធសម្រាប់ធ្វើការវិភាគ និងគូសចេញនូវលំហូរការងារ   និងបានប្រមូលបញ្ហាប្រឈម ដែលក្រសួង-ស្ថាប័ន និងអាណាប័កផ្ទេរសិទ្ធិដែលកំពុងអនុវត្តប្រព័ន្ធ FMIS បានជួបប្រទះដើម្បីរៀបចំបញ្ជីសំណួរដែលសួរញឹកញាប់ (FAQ)។

  • ការងារបន្ទាប់

          លេខាធិកាដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS នឹងបន្តសកម្មភាពដំឡើងឧបករណ៍បច្ចេកវិទ្យាព័ត៌មាន ទៅកាន់អ្នកដែលនឹងត្រូវប្រើប្រាស់ប្រព័ន្ធ FMIS ទាំង១០ ក្រសួង-ស្ថាប័ន និង២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត ដែលនៅសេសសល់ និងរៀបចំផែនការ សម្រាប់បណ្តុះបណ្តាល អ្នកប្រើប្រាស់ ថ្មីផងដែរ។  ក្រុមការងារក៏សូមស្នើសុំការសហការពីថ្នាក់ដឹកនាំ និងមន្ត្រីដែលពាក់ព័ន្ធ នៅតាមក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីខេត្ត ដែលនៅសេសសល់ទាំងអស់ដើម្បីជួយសម្របសម្រួលដល់ដំណើរការការងារកាន់តែមានភាពរលូន។

ទាួយកឯកសារជា PDF ៖ https://fmis.mef.gov.kh/contents/uploads/2018/07/Draft-Bulletin-51.pdf