+855 23 43 00 63

7

Jul, 2023

កម្មវិធីផ្សព្វផ្សាយលើការអនុវត្តសេចក្តីណែនាំស្តីពី “ការអនុវត្តស្វ័យប្រវត្តិកម្មផ្លាស់ប្តូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបៀវត្សមន្ត្រីរាជការស៊ីវិល និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់បៀវត្ស”

ដោយ៖: | Tags: | មតិយោបល់: 0

លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានរៀបចំកម្មវិធីផ្សព្វផ្សាយលើការអនុវត្តសេចក្តីណែនាំស្តីពី “ការអនុវត្តស្វ័យប្រវត្តិកម្មផ្លាស់ប្តូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបៀវត្សមន្ត្រីរាជការស៊ីវិល និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់បៀវត្ស” ដឹកនាំដោយ លោកស្រី ចាប សុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និង ជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានរៀបចំនៅថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៣ តាមរយៈប្រព័ន្ធអនឡាញ ដើម្បីជម្រាបអំពីការត្រៀមក្នុងការអនុវត្តស្វ័យប្រវត្តិកម្មខាងលើ ប្រកបដោយប្រសិទ្ធភាព ។
មានប្រសាសន៍នៅក្នុងកម្មវិធីផ្សព្វផ្សាយនេះ លោកស្រី ចាប សុវណ្ណារ៉ា បានលើកឡើងអំពីសាវតានៃការធ្វើស្វ័យប្រវត្តិកម្មផ្លាស់ប្តូរទិន្នន័យកន្លងមករវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបៀវត្សមន្ត្រីរាជការស៊ីវិល និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់បៀវត្ស
• នៅខែ ឧសភា ឆ្នាំ ២០២១ សេចក្តីណែនាំលេខ ០០៥ បានដាក់ឱ្យប្រើប្រាស់ការអនុវត្តសន្ធានកម្មប្រាក់បៀវត្សពីក្រសួងមុខងារសាធារណៈ និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
• នៅខែ កុម្ភៈ ឆ្នាំ ២០២២ សេចក្តីណែនាំលេខ ០០១ បានដាក់ឱ្យប្រើប្រាស់ការអនុវត្តសន្ធានកម្មប្រាក់បៀវត្ស ទៅកាន់ក្រសួង-ស្ថាប័នចំនួន ៦ បន្ថែម រួមមាន៖ ១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ២. ក្រសួងអប់រំ យុវជន និង កីឡា, ៣. ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍, ៤. ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ៥. ក្រសួងសុខាភិបាល និង ៦. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
• នៅខែ មករា ឆ្នាំ ២០២៣ បានដាក់ឱ្យប្រើប្រាស់ការអនុវត្តសន្ធានកម្មប្រាក់បៀវត្សទៅកាន់ អង្គភាពថវិកាអាណាប័កដែលទើបតែពេញសិទ្ធចំនួន ៦ បន្ថែម ដែលបំបែកចេញពី អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន៖ ១. អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ២. និយ័តករធានារ៉ាប់រងកម្ពុជា, ៣. នយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ, ៤. អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា , ៥. និយ៍តករបរធនបាលកិច្ច និង ៦. អង្គភាពសវនកម្មផ្ទៃក្នុងនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។
សូមបញ្ជាក់បន្ថែមថា នៅត្រីមាសទី៣ នៃឆ្នាំ ២០២៣ ក្រុមការងារនឹងបន្តដាក់ឱ្យប្រើប្រាស់ការអនុវត្តសន្ធានកម្មប្រាក់បៀវត្សទៅកាន់ ក្រសួង-ស្ថាប័នចំនួន ២២ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញចំនួន ២ ដែលក្នុងនោះរួមមាន៖ ១.ព្រះបរមរាជវាំង, ២. អាកាសចរស៊ីវិល, ៣. ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច, ៤. ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ, ៥. ក្រសួងរ៉ែ និងថាមពល, ៦. ក្រសួងផែនការ, ៧. ក្រសួងពាណិជ្ជកម្ម, ៨. ក្រសួងបរិស្ថាន, ៩. ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ, ១០. ក្រសួងអភិវឌ្ឍន៍ជនបទ, ១១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ១២. ក្រសួងធម្មការ និងសាសនា, ១៣. ក្រសួងកិច្ចការនារី, ១៤. ក្រសួងសាធារណការ និង ដឹកជញ្ជូន, ១៥. ក្រសួងទេសចរណ៍, ១៦. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ១៧. ក្រសួងធនធានទឹក និង ឧតុនិយម, ១៨. ក្រសួងព័ត៌មាន, ១៩. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ២០. ទីស្តីការគណៈរដ្ឋមន្ត្រី, ២១. ក្រសួងមហាផ្ទៃ (ផ្នែករដ្ឋបាលទូទៅ), ២២. ក្រសួងយុត្តិធម៌
និង ១. តុលាការកំពូល, ២. សាលាឧទ្ធរណ៍ ។
ទន្ទឹមនេះ ក៏មានការចែករំលែកបទពិសោធន៍ពី មន្ត្រីជំនាញ ពីការអនុវត្តសន្ធានកម្មទិន្នន័យ និង នីតិវិធីអនុវត្តការងារថ្មី និង អត្ថប្រយោជន៍នៃការអនុវត្តសន្ធានកម្មទិន្នន័យបៀវត្សក្នុងប្រព័ន្ធ PRIS និងប្រព័ន្ធ FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ជាលទ្ធផលថ្នាក់ដឹកនាំ និង មន្ត្រីជំនាញទទួលបន្ទុក បានទទួលយល់កាន់ច្បាស់បន្ថែមទៀតទៅលើគុណតម្លៃ និង អត្ថប្រយោជន៍ ក៏ដូចជាសារៈសំខាន់នៃការអនុវត្តស្វ័យប្រវត្តិកម្មផ្លាស់ប្តូរទិន្នន័យប្រាក់បៀវត្សរវាងប្រព័ន្ធទាំងពីរខាងលើ ។