+855 23 43 00 63

9

Aug, 2016

ថ្មីៗអំពី FMIS៖ ការធ្វើ Posting នៅក្នុងប្រព័ន្ធ FMIS

ដោយ៖: | Tags: | មតិយោបល់: 0

ដើម្បីដោះស្រាយនូវកង្វល់ និងជួយពន្លឿនដល់ការប្រើប្រាស់ប្រព័ន្ធ FMIS ដែលពាក់ព័ន្ធនឹងការធ្វើ Posting នៅក្នុងប្រព័ន្ធ FMIS នាពេលនេះក្រុមការងារគ្រប់គ្រងគម្រោង FMIS បានសម្រេចឱ្យមានការផ្លាស់ប្តូរពីការធ្វើ Posting ម្តងមួយ (Manual Posting) ទៅកាន់ការធ្វើ Posting តាមកាលវិភាគដោយស្វ័យប្រវត្តជាកញ្ចប់វិញ (Batch Processing) ចំពោះមុខងារ និងប្រតិបត្តិការដូចខាងក្រោម៖

  • មុខងារសៀវភៅធំ (GL)៖ រាល់ការធ្វើ Posting ចេញពីប្រព័ន្ធរង (Subsystem) ទាំងអស់ ដែលបាន Post រួចនោះ ប្រព័ន្ធ FMIS នឹងដំណើរការដោយស្វ័យប្រវត្តទាញពីប្រព័ន្ធរងទាំងឡាយ មក Post ជាកញ្ចប់
  • មុខងារសៀវភៅធំ៖ សម្រាប់ទិនានុប្បវត្ត Online គឺត្រូវធ្វើដោយស្វ័យប្រវត្ត
  • មុខងារគណនាត្រូវសង (AP)៖ ចំពោះប្រតិបត្តិការផ្នែកទូទាត់ចំណាយដែលបានបញ្ជាក់ ឬអនុម័តរួចរាល់ក្នុងប្រព័ន្ធ នឹងត្រូវធ្វើការ Posting ដោយស្វ័យប្រវត្ត
  • មុខងារគណនីត្រូវទារ៖ គ្រប់ប្រតិបត្តិការចំណូលដែលបានបញ្ជាក់ ឬអនុម័តរួចរាល់ក្នុងប្រព័ន្ធ នឹងត្រូវធ្វើការ Posting ដោយស្វ័យប្រវត្ត។

សូមបញ្ជាក់ថាការធ្វើ Posting ដោយស្វ័យប្រវត្តលើមុខងារ និង ប្រតិបត្តិការខាងលើនេះ នឹងធ្វើឡើងបីដងក្នុងមួយថ្ងៃ។