+855 23 43 00 63

19

Aug, 2016

រតនាគារខេត្តព្រៃវែង៖ របាយការណ៍ត្រូវទាញចេញពីប្រព័ន្ធ FMIS បានដោយជោគជ័យ

ដោយ៖: | Tags: | មតិយោបល់: 0

មន្ត្រីរតនាគារខេត្តព្រៃវែងនៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ បានបញ្ជាក់ថា រតនាគារខេត្តអាចទាញយករបាយការណ៍ចំណូល-ចំណាយចាប់ពីខែមករា ដល់ខែកក្កដា បានដោយជោគជ័យពីប្រព័ន្ធ FMIS ផ្ទាល់។

លើសពីនេះទៅទៀត ឯកសារផ្សេងៗចេញពីប្រព័ន្ធ FMIS ដែលរតនាគារខេត្តត្រូវការយកមកប្រើប្រាស់ដូចជាសាលកប័ត្រចុះលេខនា លិខិតជូនដំណឹងឥណពន្ធ/ឥណទាន និងសែក គឺអាចទាញយកបានពីប្រព័ន្ធ។

នេះជាសញ្ញាវិជ្ជមានមួយ ដែលបង្ហាញឱ្យឃើញអំពីលទ្ធភាពរបស់មន្ត្រីរតនាគារក្នុងការប្រើប្រាស់ និងទាញយកផលប្រយោជន៍ពីប្រព័ន្ធ បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការពេញលេញនៅគ្រប់រតនាគាររាជធានី-ខេត្តក្នុងខែកុម្ភៈកន្លងមក។

ទោះជាយ៉ាងនេះក្ដី ដោយសារតែវត្តមានប្រព័ន្ធគឺនៅថ្មី ស្របពេលជាមួយនឹងសមត្ថភាពរបស់មន្ត្រីនៅមានកម្រិត រតនាគារនៅជួបប្រទះបញ្ហាមិនប្រក្រតីមួយចំនួនលើរបាយការណ៍ ដែលតម្រូវឱ្យមានការតាមដានដោយមន្ត្រីជំនាញនៅរតនាគារផ្ទាល់។

មន្ត្រីរតនាគារក៏បានលើកឡើងដែរថា រតនាគារសង្ឃឹមយ៉ាងមុតមាំថាចាប់ពីឆ្នាំបន្ទាប់ទៅ របាយការណ៍ផ្សេងៗ នឹងមានភាពត្រឹមត្រូវគ្រប់ជ្រុងជ្រោយ តាមស្តង់ដារនៃប្រព័ន្ធ។ ក្រុមការងារ FMIS ក៏សង្ឃឹមយ៉ាងមុតមាំដែរថា រតនាគារទាំងអស់នឹងបន្តខិតខំជម្នះឧបសគ្គចំពោះមុខ ដើម្បីឱ្យការអនុវត្តប្រព័ន្ធ FMIS ទទួលបានភាពជោគជ័យតាមការគ្រោងទុក៕